223 Views (វិមានក្រឹមឡាំង)៖ កាលពីយប់ថ្ងៃទី២៤ ឧសភាម្សិលម៉ិញនេះ រុស្ស៊ីបានវាយប្រហារទីក្រុងគៀវ និងតំបន់ជុំវិញដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរាប់រយគ្រាប់ ដែលជាការបាញ់ផ្លោងដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងទីក្រុងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរយៈពេលបួនឆ្នាំ ដោយបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik តែម្តងគត់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ដូចនេះ តើមីស៊ីល Oreshnik មានលក្ខណៈពិសេស និងជះឥទ្ធិពលខ្លាំងបែបណាដល់ផែនដីទាំងមូល? មីស៊ីល Oreshnik អាចផ្ទុកក្បាលគ្រាប់ច្រើនគ្រាប់ដែលមានសមត្ថភាពវាយប្រហារគោលដៅផ្សេងៗគ្នាក្នុងពេលដំណាលគ្នា ជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងមីស៊ីលបាលីស្ទិកអន្តរទ្វីបរយៈចម្ងាយឆ្ងាយ (ICBM)។ កាលពីខែធ្នូ ឆ្នាំ២០២៤ មន្ត្រីអាម៉េរិកម្នាក់បានអះអាងថា...
177 Views លោក Li Qiang នាយករដ្ឋមន្ត្រីចិនគូសបញ្ជាក់ពីការជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿនដើម្បីពន្លឿនការពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ថ្ងៃទី ១៨ ខែឧសភា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុងប៉េកាំង។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តជាក់ស្តែងនិងស៊ីជម្រៅនូវស្មារតីនៃការអធិប្បាយ និងអនុសាសន៍ណែនាំសំខាន់របស់ប្រធានរដ្ឋចិនលោក Xi Jinping ស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើបដើម្បីជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿន ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ផ្តោតលើការប្រើប្រាស់ជាក់ស្តែង ជំរុញការធ្វើបច្ចុប្បន្នភាពនៃមនុស្សយន្តវៃឆ្លាត ជំរុញឱ្យបញ្ញាសិប្បនិម្មិតផ្តល់កម្លាំងចលករដល់ឧស្សាហកម្មកម្មន្តសាលដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅដើម្បីពន្លឿនកាកពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ លោក Li...
216 Views ខណៈដែលតួកគីនិងនិងប៉ាគីស្ថាន កំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ បំផុតដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ប៉ុន្តែប្រទេសអ៊ីរ៉ង់បែរជាបានបង្កើនការអនុវត្តទណ្ឌកម្មប្រហារជីវិតយ៉ាងគំហុកទៅលើប្រជាជនខ្លួនឯងទៅវិញ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារ DW បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភានេះថា ស្ថានភាពនៅអ៊ឺរ៉ង់បានបង្កើតជាចម្ងល់យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ប៉ុន្តែអ្នកវិភាគ និងអង្គការសិទ្ធិមនុស្ស យល់ថាវាគឺជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយរបស់របបដឹកនាំក្រុងតេហេរ៉ង់ ក្នុងការរក្សាអំណាច និងការបង្ក្រាបការបះបោរផ្ទៃក្នុង។ ឫសគល់ចម្បងដែលធ្វើឲ្យអ៊ីរ៉ង់បន្តប្រហារជីវិតមនុស្សជាបន្តបន្ទាប់ គឺដើម្បីបំបាក់ស្មារតីប្រជាជនផ្ទាល់ខ្លួន ក្រោយពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ កាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ រដ្ឋាភិបាលអ៊ីរ៉ង់ក៏យល់ឃើញថា ភាពមិនច្បាស់លាស់នៃសង្គ្រាមជាមួយអាម៉េរិក និងអ៊ីស្រាអែល អាចធ្វើឲ្យសន្តិសុខផ្ទៃក្នុងរង្គោះរង្គើ និងជំរុញឲ្យប្រជាជនក្រោកឈរឡើងប្រឆាំងរបបដឹកនាំម្តងទៀត។...
194 Views តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែឧសភា។ ព្រឹកថ្ងៃទី ២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង ។ ប្រមុខរដ្ឋទាំងពីរបានឈានដល់គំនិតឯកភាពគ្នាស្តីពីការពន្យារ « សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី...
211 Views ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងប៉េកាំង ត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាម៉េរិក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។ ជុំវិញទស្សនកិច្ចការទូតត្រូវបានមើលឃើញថា រុស្ស៊ីនិងចិន គឺជាមិត្តជិតស្និទ្ធិនឹងគ្នា ខុសពីអាម៉េរិកនិងចិន ដែលតែងតែមានភាពរកាំរកូសមិនស៊ីចង្វាក់គ្នា។ ដូច្នេះ លោកពូទីន ត្រូវគេមើលឃើញថា ទទួលបានផ្លែផ្កាជាងលោក ត្រាំ។ ក្នុងនោះផលចំណេញធំៗចំនួន៣ ដែលលោកពូទីន សម្រេចបានពីប្រទេស៖ ១. ការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្មានដែនកំណត់ ចិន-រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រហែល ៤០ រួមទាំងសេចក្តីថ្លែងការណ៍រួមដ៏សំខាន់ ស្តីពីការធ្វើឲ្យស៊ីជម្រៅ និងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ២. ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល នៅក្នុងបរិបទ ដែលប្រទេសលោកខាងលិច បន្តដាក់សម្ពាធទណ្ឌកម្ម លើទីក្រុងមូស្គូ លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង ជាមួយនឹងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ហ្មត់ចត់ លើវិស័យប្រេងនិងហ្គាស។ ដំណើរទស្សនកិច្ចនេះ បានជួយឲ្យរុស្ស៊ី ពង្រឹងលំហូរនៃការនាំចេញថាមពល ទៅកាន់ទីផ្សារប្រើប្រាស់ ដ៏ធំសម្បើមមួយនេះ។ ទន្ទឹមនោះ គណៈប្រតិភូជាច្រើនរូប ដូចជាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ...
241 Viewsកិច្ចសម្ភាស!ព្រះភិក្ខុ ចាន់ ភារ៉ាន់ ជានិស្សិតនៅសាកលវិទ្យាល័យពុទ្ធិកព្រះសីហនុរាជ ប្រធានបទ៖ «ការអប់រំក្នុងព្រះពុទ្ធសាសនា»។ ព្រះអង្គមានសង្ឃដីការថា កុំបោះបង់ទស្សនអ្នកប្រាជ្ញខ្មែរទៅចាប់យកបរទេស ព្រោះដូនតាខ្មែរមានពាក្យអប់រំល្អៗណាស់ដើម្បីឱ្យកូនចៅជំនាន់ក្រោយយកមកអនុវត្តតាមគន្លងរីកចម្រើន។ ព្រះភិក្ខុ ចាន់ ភារ៉ាន់ ក៏បានលើកជាគតិអប់រំ នៅក្នុងសៀវភៅ «ហិតោបទេស» ដែលមានន័យដ៏ល្អបំផុតថា «វិជ្ជានាំឱ្យកើតវិន័យ វិន័យនាំឱ្យកើតសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរនាំឱ្យកើតទ្រព្យ ទ្រព្យនាំឱ្យកើតធម៌ ធម៌នាំឱ្យកើតសេចក្តីសុខ»។
283 Views (ក្រុងប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិនចាប់តាំងពីចុងសប្តាហ៍បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២២នាក់ និងប្រមាណ ២០នាក់ទៀតបាត់ខ្លួន ដោយហេដ្ឋារចនាសម្ព័ន្ធនាទីក្រុងរងការខូចខាតជាខ្លាំង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរ នៅថ្ងៃទី២០ ខែឧសភានេះ។ មនុស្សប្រាំនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១១ នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន ដោយមនុស្សជាង ៦១,៥០០ នាក់នៅក្នុងខេត្តមួយជាច្រើនបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។ នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្ស ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់...
212 Views (ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ី បានថ្កោលទោសផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងគោលនយោបាយនុយក្លេអ៊ែរ «គ្មានការទទួលខុសត្រូវ» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីម្សិលម៉ិញ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ស៊ី ជីនពីង បានទទួលលោក ត្រាំ នៅទីក្រុងប៉េកាំង។ យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយ...
293 Viewsរឿង «មាយើង» ផ្តល់តម្លៃអប់រំលើ គុណសម្បត្តិ ចរិយាសម្បត្តិ មិនឱ្យតម្លៃលើរូបសម្បត្តិទេ
265 Views «ល្បើកចចក» ព្រះពុទ្ធសាសនា អប់រំថា សេចក្តីលោភលន់ត្រូវមានព្រំដែន មនុស្សគ្រប់រូបសុទ្ធតែមានសារៈសំខាន់ដូចៗគ្នា