297 Viewsអត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ 0.1, 0.2, 0.3, 0.4, ពេលនេះកំពុងដើរដល់ 0.5
225 Views«ប្រវត្តិប្រលោមលោកខ្មែរ» ជាប់ពាក់ព័ន្ធនឹងអក្សរសិល្ប៍ ចាប់តាំងពីសម័យនគរភ្នំដល់សម័យអង្គរ
253 Views នៅមុននេះបន្តិច មានការបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។ ថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ប្រកាសលើហ្វេសប៊ុកផ្លូវការខ្លួនថា បន្ទាប់ពីចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន» ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងពាណិជ្ជកម្ម...
294 Views (សិង្ហបុរី)៖ ជាមោទនភាពរបស់និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានទទួលពានរង្វាន់ធំៗក្នុងការប្រគួតប្រជែងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះព្រឹត្តិការណ៍ទី១ គឺកម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងការប្រកួតប្រជែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់ ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)...
214 Views ពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង ឈានដល់ទាញសញ្ញាអាសន្ន ព្រោះតែការផ្ទុះជំងឺអេបូឡា នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈគិតត្រឹមថ្ងៃទី២០ ខែឧសភានេះ តួលេខមនុស្សស្លាប់ដោយសារជំងឺនេះ ត្រូវគេរាយការណ៍ថា កើនឡើងយ៉ាងគំហុកដល់ ១៣១នាក់ ជាមួយករណីឆ្លងជាង ៥០០ករណី។ ទោះបែបនេះក្តី រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ លោក Samuel Roger Kamba មិនទាន់បញ្ជាក់ទេថា តើចំនួនករណីដ៏ច្រើននេះ ពិតជាពាក់ព័ន្ធជំងឺអេបូឡាទាំងអស់មែនឬក៏អត់។ យ៉ាងណាក៏ដោយ ការផ្ទុះអេបូឡាថ្មីនេះ គឺបង្កឡើងវីរុសពូជ Bundibugyo ដែលជាប្រភេទកម្រ មិនទាន់មានវ៉ាក់សាំងចាក់ និងការព្យាបាលជាក់លាក់។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ជំងឺអេបូឡា នៅកុងហ្គោ ជាភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) ខណៈស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្នជំងឺរាតត្បាតជាសកលនៅឡើយទេ។ គួរជម្រាបថា ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារអេបូឡា។ រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង...
217 Views (មជ្ឈិមបូព៌ា)៖ បីខែបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ ការបិទផ្លូវរបស់អាម៉េរិក និងការក្តាប់របស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូស បានបង្កើតភាពជាប់គាំងដ៏លំបាក់មួយ ដោយគ្មានភាគីណាមួយអាចដោះស្រាយបាន ការឈឺចាប់ផ្នែកសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរឡើង និងហានិភ័យនៃសង្គ្រាមឡើងវិញកំពុងកើនឡើង។ បើតាមអង្គភាពរ៉យបានផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះថា ក្តីបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកធ្វើគោលនយោបាយមិនមែនថាតើកិច្ចព្រមព្រៀងមួយជិតមកដល់ឬអត់នោះទេ ប៉ុន្តែថាតើភាពតានតឹងអាចបន្តបានយូរប៉ុណ្ណា មុនពេលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការវាយប្រហារខុស ឬទីក្រុងតេអេរ៉ង់បង្កើតជម្លោះឡើងវិញ។ ការអំពាវនាវឱ្យមានការវាយប្រហារថ្មីកំពុងកាន់តែខ្លាំងឡើងនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយមន្ត្រីមួយចំនួនបានអះអាងថា សម្ពាធកើនឡើងអាចធ្វើឱ្យឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ និងបង្ខំឱ្យអ៊ីរ៉ង់ត្រឡប់ទៅរកតុចរចាវិញ។ យោងតាមលោក Danny Citrinowicz អ្នកស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ីស្រាអែល...
234 Views (ក្រុងម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបានស្នើសុំឱ្យតុលាការកំពូលច្រានចោលញត្តិរារាំងការចាប់ខ្លួន និងអនុញ្ញាតឱ្យអាជ្ញាធរឃាត់ខ្លួនសមាជិកព្រឹទ្ធសភា លោក រ៉ូណាល់ ដេឡា រ៉ូសា (Ronald Dela Rosa) ដែលជាអតីតប្រមុខអនុវត្តច្បាប់ក្នុងសង្គ្រាមប្រឆាំងមនុស្សជាតិជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនពីឆ្នាំ ២០១១-២០១៩ ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដើម្បីយកទៅកាត់ទោសនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនលោក ដេឡា រ៉ូសា ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំពើមនុស្សឃាត»។ ដីកានេះបានបង្ខំឱ្យរូបលោករត់ទៅជ្រកកោននៅក្នុងវិមានព្រឹទ្ធសភាកាលពីសប្តាហ៍មុន...
217 Views ចំពេលដែលភាពតានតឹងផ្នែកយោធាកំពុងកើនឡើងនៅជុំវិញច្រកសមុទ្រ Hormuz មេដឹកនាំនៃប្រទេសចំនួន ២៦ ជុំវិញពិភពលោក នៅថ្ងៃទី ១៥ ខែឧសភានេះ បានអំពាវនាវឱ្យបើកច្រកសមុទ្រមួយនេះវិញ និងប្តេជ្ញាបើកប្រតិបត្តិការយោធាចម្រុះជាតិសាសន៍បោសសម្អាតមីនក្នុងផ្លូវទឹក។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា មេដឹកនាំនៃ ២៦ ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៤ ខែឧសភា ដោយបញ្ជាក់ថា «យើងនឹងរួមគ្នាកៀរគរសមត្ថភាពការទូត សេដ្ឋកិច្ច និងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ»។ សេចក្តីថ្លែងការណ៍នោះ...
209 Views (ទីក្រុងប៉េកាំង)៖ ទីក្រុងប៉េកាំងក្នុងរយៈពេល២ថ្ងៃនេះ ជាកន្លែងដែលប្រធានាធិបតី ដូណាល់ ត្រាំ មានក្តីសុខបំផុតក្នុងឆាកជីវិតដែលត្រូវបានស្វាគមន៍ដោយក្មេងៗគ្រវីទង់ជាតិ ក្រុមតន្រ្តី និងផ្លូវដើរលេងដែលមានផ្កាតម្រៀបជាជួរ។ ប៉ុន្តែទិដ្ឋភាពនេះត្រូវបានគ្របដណ្ដប់ដោយភាពចលាចលទូទាំងពិភពលោកដែលបង្កឡើងដោយសង្គ្រាមរបស់លោក ត្រាំ លើអ៊ីរ៉ង់។ តាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៤ឧសភានេះថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិនជាមួយនឹងភាពរុងរឿងរបស់អធិរាជក្នុងសម័យបច្ចុប្បន្ន រួមទាំងអាហារពេលល្ងាចឯកជននៅវិមានហាមឃាត់ ជាកន្លែងរបស់ថ្នាក់ដឹកនាំបុរាណ។ ទិដ្ឋភាពនេះបានផ្តល់នូវការសម្រាកមួយរយៈពេលខ្លីពីបញ្ហានយោបាយរបស់លោក ត្រាំនៅអាម៉េរិក។ លោក...
222 Views (រីយ៉ាដ/ឌូបៃ)៖ ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត ដែលមិនត្រូវបានរាយការណ៍ពីមុនមក ពេលនេះត្រូវបានមន្ត្រីលោកខាងលិចពីររូប ទម្លាយឱ្យដឹងថាប្រទេសមួយនេះបានធ្វើសកម្មភាពយោធាដោយផ្ទាល់នៅលើទឹកដីអ៊ីរ៉ង់ ហើយបង្ហាញថាខ្លួនកំពុងកាន់តែមានភាពក្លាហានក្នុងការការពារខ្លួនប្រឆាំងនឹងគូប្រជែងក្នុងតំបន់ដ៏ខ្លាំងក្លារបស់ខ្លួន។បើយោងតាមអង្គភាពរ៉យទ័របានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភានេះថា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីគោលដៅដែលរងការវាយប្រហារដោយកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតនៅឡើយ។អារ៉ាប៊ីសាអូឌីត ដែលមានទំនាក់ទំនងយោធាយ៉ាងជ្រាលជ្រៅជាមួយសហរដ្ឋអាម៉េរិក ជាប្រពៃណីពឹងផ្អែកលើកម្លាំងយោធាអាម៉េរិក ប៉ុន្តែសង្គ្រាមរយៈពេល ១០ សប្តាហ៍បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភ្នក់សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ឺរ៉ង់។ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតបានបង្ហាញពីភាពរីករាលដាលនៃជម្លោះ និងវិសាលភាពសង្គ្រាមដែលបានចាប់ផ្តើមនៅពេលដែលអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ បានអូសតំបន់មជ្ឈិមបូព៌ាជាប់នឹងសង្គ្រាមរុំារៃជាសកល។ចាប់តាំងពីការវាយប្រហារនៅមជ្ឈិមបូព៌ា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក មិនត្រឹមតែវាយប្រហារលើទីតាំងជនស៊ីវិលប៉ុណ្ណោះទេ ថែមទាំងអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងបានបិទច្រកសមុទ្រហ័រមូស ដែលបិទខ្ទប់ពាណិជ្ជកម្មពិភពលោក៕