238 Views រញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ អគារជាច្រើនដួលរលំ និងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងតំបន់។ អាជ្ញាធរនៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីបានជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ផ្លាស់ទៅកន្លែងខ្ពស់ជាបន្ទាន់ បន្ទាប់ពីរញ្ជួយដីនៅឯនាយសមុទ្របានវាយប្រហារប្រហែល ២៤ គីឡូម៉ែត្រភាគខាងលិចនៃខេត្ត Sarangani នៃកោះ Mindanao នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក។ លោក Robert Dagon ពលបាលឯកនៃប៉ូលីសក្រុង General Santos បានឱ្យដឹងថា គិតត្រឹមពេលនេះមានអ្នកស្លាប់ម្នាក់ និងរបួសបួននាក់...
190 Views (មជ្ឈិមបូព៌ា)៖ ប្រជាជននៅតំបន់ហ្គាហ្សា ភាគខាងត្បូងលីបង់ ភាគខាងជើងអ៊ីស្រាអែល និងគុយវ៉ែត សុទ្ធតែរិះគន់លោក ត្រាំ ទោះបីជាមានបទឈប់បាញ់ដែលរៀបចំដោយអាម៉េរិកក៏ដោយ ប៉ុន្តែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែវាយប្រហារតំបន់ហ្គាហ្សា និងលីបង់ ដោយកងកម្លាំងអ៊ីស្រាអែលនៅតែដាក់ពង្រាយយ៉ាងសកម្មនៅកន្លែងទាំងពីរ។ គ្រាប់រ៉ុក្កែត Hezbollah បានវាយប្រហារភាគខាងជើងអ៊ីស្រាអែល ហើយការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែត។ អំពើហិង្សាដែលបន្តបានជំរុញឱ្យប្រធានាធិបតីអាម៉េរិក Donald Trump លើកឡើងថា បទឈប់បាញ់នៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹង «ការបាញ់ប្រហារក្នុងលក្ខណៈមធ្យម» ជាជាងការបញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុង។ បទឈប់បាញ់ចំនួនបីដែលរដ្ឋបាលរបស់លោក ត្រាំ...
200 Views (ក្រុងវ៉ាស៊ីនតោន)៖ សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel មន្ត្រីបក្សពួក និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នេះបើយោងតាមគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ ខែមិថុនានេះ។ ទណ្ឌកម្មទាំងនេះក៏បានកំណត់គោលដៅលើមនុស្សបួននាក់ផ្សេងទៀត និងអង្គភាពចំនួនប្រាំផងដែរ រួមទាំងភរិយារបស់លោក Diaz-Canel គឺលោកស្រី Lis Cuesta Peraza សមាជិកគ្រួសារពីរនាក់ និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍។ លោក Diaz-Canel អាយុ...
238 Views ប្រទេសឡាវបានដាក់ចេញនូវច្បាប់ទូទាំងប្រទេសរឹតបន្តឹងលើព្រះសង្ឃ និងអ្នកប្រតិបត្តិសាសនាដទៃទៀត ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងពីផលប៉ះពាល់នៃវេទិកាឌីជីថលលើវិន័យព្រះសង្ឃ និងរូបភាពសាធារណៈនៃព្រះពុទ្ធសាសនា។ គោលការណ៍ណែនាំថ្មី ដែលចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ដោយអង្គការសមាគមពុទ្ធសាសនាឡាវ អនុវត្តមិនត្រឹមតែចំពោះព្រះសង្ឃដែលបានបួសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះអ្នកបួសថ្មី អ្នកកាន់សាសនាប្រុស-ស្រីស្លៀកពាក់សនៅទូទាំងប្រទេសផងដែរ។ សេចក្តីណែនាំនេះមិនរាប់បញ្ចូលការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ផ្ទុយទៅវិញដាក់ចេញនូវការរឹតបន្តឹងជាបន្តបន្ទាប់ ដែលមានគោលបំណងធានាថាសកម្មភាពអនឡាញនៅតែស្របនឹងការបង្រៀន និងស្តង់ដារវិន័យរបស់ព្រះពុទ្ធសាសនា។ ក្រោមបទប្បញ្ញត្តិ អ្នកប្រតិបត្តិសាសនាត្រូវបានគេរំពឹងថានឹងជៀសវាងខ្លឹមសារដែលអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់សហគមន៍ពុទ្ធសាសនា ចៀសវាងអាកប្បកិរិយាមិនសមរម្យ ឬធ្វើឱ្យខូចតម្លៃព្រះសង្ឃ។ ព្រះពុទ្ធសាសនានៅតែជាជំនឿលេចធ្លោនៅក្នុងប្រទេសឡាវ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអត្តសញ្ញាណវប្បធម៌ និងសង្គមរបស់ប្រទេស។ នៅប្រទេសឡាវ...
202 Views បច្ចេកវិទ្យាយោធា ជាតួអង្គដ៏យ៉ាងសំខាន់ក្នុងសង្គ្រាម ហើយអ្វីដែលសំខាន់ជាងនេះ គឺបច្ចេកវិទ្យាដ្រូន ដែលបង្កើតឡើងដើម្បីវាយប្រហារសត្រូវក្នុងរយៈចម្ងាយឆ្ងាយប្រភេទ FP-1 Firepoint ដែលបង្កើតឡើងដោយអ៊ុយក្រែន សមត្ថភាពដ៏គួរឱ្យភ័យខ្លាចរបស់វាកំពុងក្លាយជាសុបិន្តដ៏អាក្រក់សម្រាប់រុស្ស៊ី។ FP-1 គឺជាប្រភេទដ្រូនអត្តឃាត ឬដ្រូនវាយប្រហារទិសដៅតែមួយ (One-way attack drone) ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអ៊ុយក្រែន Fire Point ដើម្បីវាយប្រហារចំគោលដៅយុទ្ធសាស្ត្រសំខាន់ៗចូលជ្រៅក្នុងទឹកដីសត្រូវ។ ដ្រូនមួយគ្រឿងមានតម្លៃប្រហែល ៥៥ ០០០ដុល្លារអាម៉េរិកប៉ុណ្ណោះ ហើយក្នុង១ថ្ងៃអាចផលិតបានរហូតដល់ទៅជាង...
177 Views ក្រុមអ្នកតាក់តែងច្បាប់ហ្វីលីពីនមួយក្រុមកាលពីថ្ងៃទី៣មិថុនាម្សិលម៉ិញនេះ បានដណ្តើមយកការគ្រប់គ្រងព្រឹទ្ធសភាដែលមានការបែកបាក់យ៉ាងជូរចត់ ដោយជ្រើសរើសអនុប្រធានាធិបតីស្តីទីម្នាក់ក្នុងចំណោមអ្នកធ្វើពហិការគាំទ្រអនុប្រធានាធិបតី អ្នកស្រី Sara Duterte មុនពេលការកាត់ក្តីចោទប្រកាន់នាង។ អ្នកតាក់តែងច្បាប់ដែលគាំទ្រអ្នកស្រី Sara Duterte បានចាប់ផ្តើមធ្វើពហិការព្រឹទ្ធសភាក្នុងការជ្រើសរើសអនុប្រធានាធិបតីស្តីទីនៅសប្តាហ៍នេះ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើន ដោយសមាជិកសភាម្នាក់ត្រូវបានចាប់ខ្លួនពីបទពុករលួយទ្រង់ទ្រាយធំ និងម្នាក់ទៀតកំពុងលាក់ខ្លួនដើម្បីជៀសវាងការចាប់ខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក Francis Escudero មកពីប្លុកដែលគាំទ្រអ្នកស្រី Sara Duterte បានចូលរួមសម័យប្រជុំ ដែលអនុញ្ញាតឱ្យអ្នកតាក់តែងច្បាប់បង្ខំចិត្តជ្រើសរើសលោក Sherwin Gatchalian...
219 Views (ក្រុងព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅព្រឹកថ្ងៃទី៤មិថុនានេះ បានបង្ហាញរោងចក្រថ្មីមួយ ដើម្បីផលិតឥន្ធនៈគ្រាប់បែកនុយក្លេអ៊ែរ ដោយមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសពីផែនការដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែរ «ក្នុងអត្រាលឿនរហ័ស» ស្របពេលសត្រូវដ៏ខ្លាំងរបស់ខ្លួនកំពុងរវល់ធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ផ្អែកតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានវាយតម្លៃទីតាំងនេះថាជារោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយខ្លួនកំពុងធ្វើការជាមួយអាម៉េរិក ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានឱ្យដឹងថា រោងចក្រនេះបានប្រើប្រាស់ «បច្ចេកវិទ្យាទំនើបជាងមុន» ប៉ុន្តែមិនបានលម្អិតបន្ថែមទេថាជាបច្ចេកវិទ្យាអ្វីឱ្យពិតប្រាដក។ ហើយវាក៏មិនច្បាស់ថារោងចក្រនេះនៅឯណា ឬពេលណាវាចាប់ផ្តើមប្រតិបត្តិការនោះដែរ។ យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញរូបថតដែលហាក់ដូចជាសាលធំមួយដែលមានម៉ាស៊ីន...
195 Views (ក្រុងហ្សាការតា)៖ អាជ្ញាធរឥណ្ឌូនេស៊ីបានចាប់ខ្លួនប្រធានទីភ្នាក់ងារម្នាក់ ដែលទើបត្រូវបានបណ្តេញចេញពីតំណែងថ្មីៗនេះ ដែលអ្នកត្រួតពិនិត្យអាហារក្នុងកម្មវិធីដ៏សំខាន់មួយរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃពុធ រួមជាមួយអតីតមន្ត្រីពីររូបផ្សេងទៀត ប៉ុន្មានម៉ោងបន្ទាប់ពីជនសង្ស័យនោះលួចចូលកន្លែងប្រារព្ធកម្មវិធី។ យោងតាមអង្គភាពរ៉យទ័យបានបានផ្សព្វផ្សាយនៅថ្ងៃទី៤ មិថុនានេះថា តិចជាង ២៤ ម៉ោងបន្ទាប់ពីការបណ្តេញលោក ដាដាន ហ៊ីនដាយ៉ាណា អតីតប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិ ត្រូវបានចាប់ខ្លួនដោយការិយាល័យរដ្ឋអាជ្ញាឥណ្ឌូនេស៊ី (AGO) ពីបទបង្កការខាតបង់ដល់រដ្ឋ។ លោក ក៏ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការទិញទំនិញដែលមានតម្លៃខ្ពស់រួមមានម៉ូតូអគ្គិសនីជាង ២១,០០០ គ្រឿង...
206 Views(តំបន់មជ្ឈិមបូព៌ា)៖ តំបន់មជ្ឈិមបូព៌ា បានស្ថិតក្នុងភ្នក់សង្រ្គាមអស់ជាច្រើនខែកន្លងមកនេះ បានក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដ៏ធំធេងមួយសម្រាប់អ៊ីស្រាអែល ដោយខ្លួនបានចំណាយអស់ជាង ១១២ពាន់លានដុល្លាររួចទៅហើយ ទាំងលើការទិញអាវុធ ការចល័តទ័ពបម្រុង និងការស្តារសេដ្ឋកិច្ចឡើងវិញ គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដល់ពាក់កណ្ដាលឆ្នាំ២០២៦ នេះ។ សំណួរដ៏ធំ ដែលមនុស្សជាច្រើនចង់ដឹងនោះគឺ តើរដ្ឋាភិបាលអ៊ីស្រាអែលបានលុយពីណា ដើម្បីផ្គត់ផ្គង់ធ្វើសង្រ្គាមដ៏យូរអង្វែងបែបនេះ? ដោយយោងតាមការចុះផ្សាយរបស់ព័ត៌មានសេដ្ឋកិច្ចល្បីៗ ដូចជា ទីភ្នាក់ងារសារព័ត៌មាន Bloomberg និងទស្សនាវដ្តី The Economist បានឱ្យដឹងថាប្រភពចំណូល...
222 Views (ក្រុងបាងកក)៖ ខេត្តរហូតដល់ទៅ ៤០ក្នុងប្រទេសថៃ បានប្រកាសឱ្យត្រូវត្រៀមខ្លួនទប់ទល់ជាមួយខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង ដែលនឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដី នៅពាក់កណ្តាល សប្តាហ៍នេះ។ យោងតាមនាយកដ្ឋានឧតុនិយមថៃ បានព្រមាននៅថ្ងៃទី៣ ខែមិថុនានេះថា ខេត្តទាំងនេះ ត្រូវត្រៀមខ្លួន ជាពិសេសបណ្តាខេត្តភាគខាងត្បូង និងខាងកើត ដែលត្រូវព្យាករថា នឹងរងគ្រោះខ្លាំងជាងគេ។ ខេត្តទាំងនេះ នឹងត្រូវវាយប្រហារខ្លាំងដោយព្យុះភ្លៀង បង្កឲ្យមានជំនន់ ខ្យល់កន្ត្រាក់ និងបំណាក់ដី ពិសេសតំបន់នៅតាមជួរភ្នំ។ នាយកដ្ឋានថៃអះអាងថា ខេត្តនៅភាគខាងត្បូង ដែលនឹងរងគ្រោះធ្ងន់មានដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung និង Songkhla ចំណែកខាងកើតមាន Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi និង Trat។...