សង្គម និងការអប់រំ
«មាយើង» ផ្តល់តម្លៃដល់ស្រ្តីពីរនាក់ម្នាក់រូបសម្បត្តិល្អ និងម្នាក់ប្រកបដោយគុណធម៌
សង្គម និងការអប់រំ
«កុំបំផ្លាញផ្ទះឯង ដើម្បីបង្ហាញថាខ្លួនចេះ»លើការបកស្រាយតម្លៃពិតនៃពិធីបោះបាយបិណ្ឌ និងបេសកកម្មសង្គ្រោះវប្បធម៌ពីក្រុមជ្រុលនិយម
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាកេរដំណែលវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងដែលបានប្រារព្ធឡើងដោយដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែជាការគួរឱ្យស្តាយការសម្តែងមតិរិះគន់ និងមើលងាយដល់ទំនៀម «បោះបាយបិណ្ឌ» នេះ តែងតែកើតឡើងជាប្រចាំជារៀងរាល់ឆ្នាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

បាតុភាពដដែលៗនេះ ហាក់ដូចជាមានចេតនាពិតប្រាកដ ឬបម្រើឱ្យរបៀបវារៈអ្វីមួយរបស់ក្រុមជនជ្រុលនិយមមួយចំនួនទាំងក្នុងចំណោម «គ្រហស្ថ» និង «ព្រះសង្ឃ» ដែលព្យាយាមបំផុសទស្សនៈអគតិ ដើម្បីញាំញី និងបំផ្លាញតម្លៃប្រពៃណីជាតិខ្លួនឯងយ៉ាងអសុរោះ និងខ្វះការពិចារណា។

តាមទស្សនៈយុវគំនិត របស់លោក ឈួរ សុបញ្ញា ដែលជាមន្រ្តីជាន់ខ្ពស់វិស័យធម្មការនិងសាសនា ផងនោះ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា បាតុភាពនៃការនិយាយស្ដី ឬបង្ហាញទស្សនៈប៉ះពាល់ដល់ទំនៀមទំលាប់ខ្លួនឯងនេះ ច្រើនកើតចេញពីកត្តាមួយចំនួនដូចជា៖

ក. ការខ្វះការយល់ដឹងស៊ីជម្រៅ៖ បុគ្គលខ្លះខ្វះការសិក្សាស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងគុណតម្លៃនៃប្រពៃណីរបស់ខ្លួន ដោយបែរជាយកទស្សនៈនៃការយល់ឃើញផ្ទាល់ខ្លួន ឬទស្សនៈសម័យថ្មីមកវាស់វែងដោយមិនបានពិចារណា។
ខ. ឥទ្ធិពលសម័យទំនើប និងបច្ចេកវិទ្យា៖ ការទទួលយកវប្បធម៌បរទេសលឿនពេកតាមរយៈបណ្ដាញសង្គម ធ្វើឱ្យបុគ្គលខ្លះមាននិន្នាការចង់ប្លែក ចង់លេចធ្លោ (Attention seeking) ឬចង់បង្ហាញភាពទាន់សម័យដោយការរិះគន់ប្រពៃណីខ្លួនឯង។
គ. ការយល់ច្រឡំរវាង “ភាពទំនើប” និង “ភាពខ្លាចចាស់”៖ ជនមួយចំនួនយល់ច្រឡំថា ការបដិសេធប្រពៃណីដូនតាគឺជាការបង្ហាញពីភាពរីកចម្រើន ឬការគិតបែបវិទ្យាសាស្ត្រ ដោយភ្លេចគិតថាវប្បធម៌គឺជាព្រលឹង និងជាបេះដូងនៃជាតិសាសន៍។
សកម្មភាពទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសាសនា និងប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំផ្លាញអត្តសញ្ញាណជាតិខ្លួនឯងដោយអចេតនា ឬដើម្បីចង់បានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរ។ ប្រសិនបើកូនខ្មែរមិនចេះផ្តល់គុណតម្លៃទ្រព្យក្នុងផ្ទះខ្លួនឯងទេ ថ្ងៃណាមួយ បើមានជនបរទេសដែលមានចេតនាអាក្រក់ យកពិធី ឬអត្តសញ្ញាណខ្មែរយើងមួយនេះ ទៅអះអាង និងស្នើសុំចុះបញ្ជីនៅអង្គការយូណេស្កូ (UNESCO) ជាបេតិកភណ្ឌរបស់គេ នោះគឺមកពី «ម្ចាស់ផ្ទះខ្លួនឯងមិនចេះថែរក្សា និងជាអ្នកបើកដៃឱ្យគេ» តែប៉ុណ្ណោះ។ យូណេស្កូ (UNESCO) ផ្តល់តម្លៃលើភាពជាម្ចាស់ និងប្រភពដើម ប៉ុន្តែបើប្រជាជនខ្លួនឯងនាំគ្នាមើលងាយប្រពៃណីខ្លួនឯង តើកម្លាំងណាមួយអាចទៅជួយការពារបាន? ៕
សង្គម និងការអប់រំ
រដ្ឋបាលសាធារណៈរឹងមាំ ចាប់ផ្តើមពីអភិបាលកិច្ចល្អ
អភិបាលកិច្ចល្អជាស្នូល នៃរដ្ឋបាលសាធារណៈ
អភិបាលកិច្ចល្អ គឺជាគោលការណ៍សំខាន់មួយក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ គោលការណ៍នេះតែងតែភ្ជាប់ជាមួយតម្លាភាព គណនេយ្យភាព ការចូលរួមរបស់ប្រជាពលរដ្ឋ ការអនុវត្តនីតិរដ្ឋ និងប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។
នៅក្នុងវីដេអូនេះ យើងនឹងស្វែងយល់អំពី៖
- អត្ថន័យនៃអភិបាលកិច្ចល្អ
- ហេតុអ្វីវាជាស្នូលនៃរដ្ឋបាលសាធារណៈ
- គោលការណ៍សំខាន់ៗដែលជួយពង្រឹងការគ្រប់គ្រង
- សារៈសំខាន់របស់អភិបាលកិច្ចល្អចំពោះការអភិវឌ្ឍសង្គម និងប្រទេស
វីដេអូនេះមានគោលបំណងចែករំលែកចំណេះដឹង និងជំរុញការយល់ដឹងអំពីគោលការណ៍នៃការគ្រប់គ្រងសាធារណៈ ដោយមិនមានគោលបំណងសំដៅលើបុគ្គល ឬស្ថាប័នណាមួយឡើយ។
#អភិបាលកិច្ចល្អ #រដ្ឋបាលសាធារណៈ #ការគ្រប់គ្រង #ការអប់រំ #សង្គមខ្មែរ #goodgovernance #publicadministration #leadership #cambodia #education #governance
សង្គម និងការអប់រំ
បញ្ហាប្រឈមធំមួយ៖ ការមិនផ្តល់តម្លៃដល់របាំប្រពៃណីខ្មែរ
**បញ្ហាប្រឈមការបាត់បង់ទម្រង់សិល្បៈបុរាណ និងការមិនផ្តល់តម្លៃ**
សិល្បៈបុរាណខ្មែរ ជាពិសេសរបាំប្រពៃណី គឺជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ ប្រាជ្ញា និងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ។
នៅក្នុងវីដេអូនេះ យើងនឹងពិភាក្សាអំពីបញ្ហាប្រឈមដែលសិល្បៈបុរាណកំពុងជួបប្រទះ ដូចជា ការខ្វះការចាប់អារម្មណ៍ ការផ្លាស់ប្តូររបៀបរស់នៅ និងការមិនផ្តល់តម្លៃគ្រប់គ្រាន់ពីសង្គម។ ជាមួយគ្នានេះ យើងក៏ស្វែងរកគំនិត និងដំណោះស្រាយដែលអាចជួយអភិរក្ស និងបន្តមរតកដ៏មានតម្លៃនេះទៅកាន់មនុស្សជំនាន់ក្រោយ។
វីដេអូនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមក្នុងការអភិរក្សសិល្បៈ និងវប្បធម៌ខ្មែរ។
#របាំបុរាណខ្មែរ #សិល្បៈខ្មែរ #វប្បធម៌ខ្មែរ #អភិរក្សវប្បធម៌ #របាំព្រះរាជទ្រព្យ #khmerdance #khmerculture #cambodia #traditionaldance #culturalheritage #unesco
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


