356 Viewsពិធីបុកល័ក្ខ និងសារកន្ទេល-លក់កន្ទេល គឺជាប្រពៃណី និងសិប្បកម្មបុរាណមួយរបស់ខ្មែរ ដែលបានបន្តពីដូនតាមកជាច្រើនជំនាន់។ កន្ទេលមិនត្រឹមតែជារបស់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងជីវិតរស់នៅរបស់ប្រជាជនខ្មែរផងដែរ។ ប៉ុន្តែសព្វថ្ងៃនេះ ពិធីបុកល័ក្ខ និងការលក់កន្ទេលកំពុងប្រឈមនឹងការបាត់បង់ ដោយសារការផ្លាស់ប្តូរសង្គម និងផលិតផលទំនើប។ វីដេអូនេះនឹងនាំអ្នកទៅស្គាល់ពីប្រវត្តិ អត្ថន័យ និងស្ថានភាពបច្ចុប្បន្ននៃមរតកវប្បធម៌ដ៏មានតម្លៃមួយនេះ។
291 Views“ប្រវត្តិសាវតាខ្មែរ មិនមែនចម្លងពីឥណ្ឌា ឬប្រទេសណាឡើយ” ជាការបង្ហាញពីមោទនភាព និងអត្តសញ្ញាណដើមរបស់ជាតិខ្មែរ ដែលមានអរិយធម៌ វប្បធម៌ ភាសា សិល្បៈ និងប្រពៃណីផ្ទាល់ខ្លួនតាំងពីបុរាណ។ ទោះបីអាណាចក្រខ្មែរមានការទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌ជាមួយប្រទេសជិតខាងក៏ដោយ ក៏ខ្មែរបានបង្កើត និងអភិវឌ្ឍអរិយធម៌របស់ខ្លួនដោយភាពច្នៃប្រឌិត និងអត្តសញ្ញាណជាតិយ៉ាងច្បាស់លាស់។ ប្រាសាទអង្គរ អក្សរខ្មែរ របាំប្រពៃណី និងស្ថាបត្យកម្មខ្មែរ គឺជាភស្តុតាងនៃភាពរុងរឿង និងឯករាជ្យនៃអរិយធម៌ខ្មែរ។ ================== #ប្រវត្តិសាស្ត្រខ្មែរ #khmerhistory #អរិយធម៌ខ្មែរ...
198 Views សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជាង ៤ឆ្នាំហើយ ដោយគ្មានឃើញសញ្ញាធូរស្រាលឈានឆ្ពោះទៅរកសន្តិភាពសោះ ខណៈភាគីទាំងសងខាង នៅតែច្បាំងគ្នាយ៉ាងក្តៅគគុក បង្កការបំផ្លិចបំផ្លាញ និងស្លាប់មនុស្សអស់រាប់សែននាក់។ នៅថ្ងៃទី២៧ឧសភានេះ ភ្នាក់ងារចារកម្មអង់គ្លេសម្នាក់បានទម្លាយថា ទាហានរុស្ស៊ីជិត៥០ម៉ឺននាក់ បានពលីជីវិតក្នុងសមរភូមិ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ កាលពីឆ្នាំមុន កងកម្លាំងអ៊ុយក្រែន ក៏ធ្លាប់ចេញរបាយការណ៍ដែរថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹង ក្នុងខែកុម្ភៈឆ្នាំ២០២២មក ទាហានរបស់លោកពូទីន រហូតដល់ទៅ ១ ០២៧ ៥៤០នាក់ ត្រូវបានសម្លាប់។ ខ្ទេចរថក្រោះចំនួន ២២ ៩៦៣គ្រឿង, រថពាសដែក ២២ ៩៦៣គ្រឿង, រថយន្តដឹកសាំងនិងយានជំនិះ ៥៤ ៣៧០គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ២៩ ៩៩៣គ្រឿង, ប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ១ ៤៣២គ្រឿង, ខែលការពារដែនអាកាស ១ ១៩២គ្រឿង, យន្តហោះ ៤២១គ្រឿង, ឧទ្ធម្ភាគចក្រ ៣៤០គ្រឿង, ដ្រូន ៤៤ ០៥៨គ្រឿង, កប៉ាល់និងទូក២៨គ្រឿង និងនាវាមុជទឹកមួយគ្រឿងផងដែរ៕
181 Views (ហ្គាហ្សា)៖ សម្លៀកបំពាក់ថ្មីៗសម្រាប់កុមារ សត្វចៀមសម្រាប់បូជា និងនំប៊ីសស្គី Eid ដែលជាសញ្ញាសម្គាល់នៃថ្ងៃឈប់សម្រាករបស់សាសនាមូស្លីម សុទ្ធតែមិនអាចទិញបាន ឬមិនមាននៅក្នុងទីក្រុងហ្គាហ្សា ហើយវាជាពេលវេលានៃការប្រារព្ធពិធី និងសេចក្តីរីករាយសម្រាប់ប្រជាជនមូស្លីមទាំងមូល។ ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៥ក៏ដោយ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែជារឿងធម្មតានៅក្នុងទីក្រុងហ្គាហ្សា ជាកន្លែងដែលអគារប្រហែល ៨០ភាគរយត្រូវបានខូចខាតនៅក្នុងសង្គ្រាម ហើយប្រជាជនភាគច្រើនពឹងផ្អែកលើជំនួយសម្រាប់តម្រូវការជាមូលដ្ឋាន។ យោងតាមអង្គការមិនមែនរដ្ឋាភិបាលនៅតំបន់សង្គ្រាមបាននិយាយថា អ៊ីស្រាអែលគ្រប់គ្រងចំណុចចូលទាំងអស់ទៅកាន់តំបន់ហ្គាហ្សា ហើយអនុញ្ញាតឱ្យរថយន្តដឹកទំនិញជំនួយបរទេស និងទំនិញរបស់វិស័យឯកជនចូលមកក្នុងចំនួនទាបពេកមិនអាចកាត់បន្ថយតម្លៃ ឬកង្វះខាតដែលបង្កឡើងដោយសង្គ្រាមបានឡើយ។ កង្វះចៀម ចំណុចកណ្តាលនៃការប្រារព្ធពិធី...
212 Views (អាម៉េរិក)៖ ស៊ីទែនផ្ទុកសារធាតុគីមីមួយកន្លែង នៅក្រុមហ៊ុន GKN Aerospace ក្នុងទីក្រុង Garden Grove ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានលេចធ្លាយ និងឡើងកម្ដៅខ្លាំង បង្កឱ្យមានការភ័យខ្លាច បង្ខំឱ្យជម្លៀសពលរដ្ឋជាបន្ទាន់ជាង ៥០,០០០ នាក់ចេញពីផ្ទះសម្បែង។ តាមការផ្សាយរបស់កាសែត CBS Newsនៅថ្ងៃទី២៦ឧសភានេះ បានបញ្ជាក់ថាស៊ីទែននោះ មានផ្ទុកសារធាតុគីមី «មេទីល មេតាក្រីឡាត» (MMA) ចំនួន ៧,០០០...
166 Views ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី...
235 Views យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។ យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។ ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។ ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០...
225 Views ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។ ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០...
195 Views តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនពីថ្ងៃទី ១៣ ដល់ ១៥ ខែឧសភា ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើបទបង្ហាញទៅកាន់ប្រព័ន្ធសារព័ត៌មានអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាមេរិកនិងគំនិតឯកភាពរួមកាលពីថ្ងៃទី ១៥ ខែឧសភា ។ លោក Wang Yi បានថ្លែងថា នេះគឺជាកិច្ចជំនួបពិភាក្សាប្រកបដោយលក្ខណៈជាប្រវត្តិសាស្ត្រ ។ ទីមួយ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់រៀងៗខ្លួន ។ ទីពីរ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលទំនាក់ទំនងចិន-អាមេរិកឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ។...
229 Views កងកម្លាំងអាម៉េរិកបានវាយប្រហារទីតាំងមីស៊ីលនៅភាគខាងត្បូងអ៊ីរ៉ង់ និងទូកដែលកំពុងព្យាយាមដាក់មីន ដែលអាមេរិកអះអាងថាធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយ និងបង្កឱ្យមានការសង្ស័យថ្មីលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ ការវាយប្រហារនៅថ្ងៃទី២៦ឧសភានេះ បានកើតឡើងនៅពេលដែលអ្នកចរចាកំពូលរបស់អ៊ីរ៉ង់បានមកដល់ទីក្រុងដូហាសម្រាប់ការចរចាជុំចុងក្រោយបំផុតដើម្បីបញ្ចប់ជម្លោះរយៈពេលជាច្រើនខែ និងខណៈពេលដែលយោធាអ៊ីស្រាអែលបានបង្កើនអរិភាពជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងត្បូងប្រទេសលីបង់។ លោក Tim Hawkins អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងអាម៉េរិកបានធ្វើការវាយប្រហារការពារខ្លួននៅភាគខាងត្បូងអ៊ីរ៉ង់នៅថ្ងៃអង្គារិ៍ ដើម្បីការពារកងទ័ពពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់»។ លោកមិនបានលម្អិតអំពីការវាយប្រហារនោះទេ គ្រាន់តែនិយាយថាគោលដៅទាំងនោះរួមមានទីតាំងបាញ់មីស៊ីល និងទូកដែលកំពុងព្យាយាម «ដាក់មីន»តែប៉ុណ្ណោះ។ ដោយឡែក ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា សំឡេងផ្ទុះខ្លាំងៗជាច្រើនត្រូវបានគេឮនៅក្នុងតំបន់ជុំវិញទីក្រុង Bandar Abbas...