50 Views លោកប្រធានាធិបតី Bola Tinubu បានប្រកាសនៅថ្ងៃទី៦ ខែតុលានេះថា យន្តហោះរបស់កងទ័ពអាកាសនីហ្សេរីយ៉ាមួយគ្រឿងបានធ្លាក់កាលពីថ្ងៃចន្ទ នៅភាគនិរតីនៃប្រទេស ដោយបានសម្លាប់មនុស្សទាំង ៣២នាក់ដែលនៅលើនោះ ហើយលោកក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃផងដែរ។ នេះគឺជាគ្រោះថ្នាក់ផ្លូវអាកាសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិកមួយនេះ។ ប្រធានាធិបតី និងកងទ័ពអាកាសបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរនោះកំពុងស្ថិតក្នុង «បេសកកម្មជាប្រចាំ» ពីទីក្រុង Benin City នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា ទៅកាន់ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច...
53 Views (ប្រទេសថៃ)៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក George H.W. Bush បានមកដល់កោះទេសចរណ៍ភូកេតរបស់ប្រទេសថៃកាលពីថ្ងៃអាទិត្យ ជាមួយនឹងនាវិកប្រហែល ៤,៨០០នាក់ ដើម្បីសម្រាកលំហែ និងកម្សាន្ត បន្ទាប់ពីបានបំពេញបេសកកម្មគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ារយៈពេល ៦ខែ។ យោងតាមកងទ័ពជើងទឹកអាមេរិក ក្នុងរយៈពេល ៦ខែចុងក្រោយនេះ នាវាដឹកយន្តហោះចម្បាំងប្រភេទ Nimitz មួយនេះ និងក្រុមនាវាចម្បាំងអមដំណើររបស់ខ្លួន បានគាំទ្រប្រតិបត្តិការ Epic Fury និងការបិទផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក នៅក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក...
52 Views រុស្ស៊ីនឹងបង្កើនការវាយប្រហារលើទីតាំងយោធា និងទីតាំងដែលពាក់ព័ន្ធនឹងវិស័យការពារជាតិនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ដែលចង់បង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបាន «កត់សម្គាល់» លើការសន្យារបស់មេដឹកនាំអ៊ុយក្រែនកាលពីថ្ងៃមុន ដែលថានឹងបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើស្ពាននានាឆ្លងកាត់ទន្លេ Dnieper ក្នុងទីក្រុងគៀវ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានបង្កើនការវាយប្រហារលើផ្នែកដឹកជញ្ជូនផ្គត់ផ្គង់ផ្នែកយោធា (រួមទាំងកំពង់ផែដ៏សំខាន់ Odessa) និងមូលដ្ឋានឧស្សាហកម្មការពារជាតិរួចទៅហើយ ដើម្បីឆ្លើយតបទៅនឹង «យុទ្ធនាការដាក់សម្ពាធ» តាមរយៈការផ្សព្វផ្សាយព័ត៌មាន (PR)...
53 Views លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានប្រកាសកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម ដែលខ្លួនអះអាងថា គ្មានសត្រូវណាអាចគេចផុតពីការវាយប្រហារបានឡើយ។ បើតាមកងទ័ពកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ដែលបានហោះក្នុងចម្ងាយជាង ៧០០គីឡូម៉ែត្រ (៤៣៥ម៉ាយ) ឆ្ពោះទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ យ៉ាងណាម៉ិញ...
57 Views សហរដ្ឋអាមេរិកបានដកយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1 ទាំងអស់ចេញពីមូលដ្ឋានទ័ពអាកាស Royal Air Force Fairford ក្នុងចក្រភពអង់គ្លេស ដែលជាទីតាំងធ្លាប់មានហេតុការណ៍គួរឱ្យសង្ស័យមួយបង្កឱ្យមានការជម្លៀសប្រជាជននៅតំបន់ជុំវិញនោះ។ បើតាមសេចក្តីថ្លែងការណ៍ពីមន្ត្រីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅថ្ងៃទី៤ ខែតុលានេះថា «យើងអាចបញ្ជាក់បាននៅពេលនេះថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកទាំងអស់ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន RAF Fairford ត្រូវបានបញ្ជូនត្រឡប់ទៅកាន់មូលដ្ឋានដើមរបស់ពួកគេវិញនៅក្នុងសហរដ្ឋអាមេរិក»។ សេចក្តីថ្លែងការណ៍នោះក៏បានកត់សម្គាល់ផងដែរថា «វិធានការសុវត្ថិភាពប្រតិបត្តិការ បានធ្វើឱ្យយើងមិនអាចបញ្ជាក់ពីការផ្លាស់ទីលំនៅរបស់សម្ភារៈយោធា និងកងកម្លាំងរបស់យើងក្នុងពេលជាក់ស្តែង (real-time) បានឡើយ»។ កងកម្លាំងជាច្រើននាក់ទៅកាន់មូលដ្ឋានទ័ពអាកាសនោះ ដែលស្ថិតនៅភាគនិរតីនៃប្រទេសអង់គ្លេស...
91 Views (ម៉ាឡេស៊ី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានរំលឹកយុវជនជំនាន់ Gen Z ថាមានសញ្ញាបត្រខ្ពស់ ឫសញ្ញាបត្របណ្ឌិត (PhD) និងការរៀនបានខ្ពស់ទាំងនេះមិនបានបញ្ជាក់អំពីគុណធម៌របស់មនុស្សទាំងនោះឡើយវាអាស្រ័យទៅលើសកម្មភាពជាក់ស្តែងដែលអ្នកទាំងនោះបានធ្វើចេញមកខាងក្រៅ។ លោកបញ្ជាក់ថាការរៀនបានខ្ពស់មានសញ្ញាបត្របណ្ឌិត មិនមែនជាខែលការពារមនុស្សមិនឱ្យប្រព្រឹត្តអំពើពុករលួយនោះឡើយ។ ទន្ទឹមគ្នានេះ លោកក៏ជំរុញឲ្យ និស្សិតត្រូវខិតខំរៀនសូត្រឱ្យពូកែ តែត្រូវកសាងសីលធម៌ និងគុណធម៌ឱ្យបានល្អទន្ទឹមគ្នា ដើម្បីកុំឱ្យប្រើប្រាស់អំណាចខុសផ្លូវនៅថ្ងៃអនាគត។ លោកក៏បានសង្កត់ដែរថា ចំពោះអ្នកពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយធំៗដូចជា ករណី ១MDB,...
54 Views (ក្រុងតៃប៉ិ)៖ តៃវ៉ាន់បានទទួលយន្តហោះចម្បាំង F-16V ផលិតនៅសហរដ្ឋអាមេរិកចំនួន ២ គ្រឿងដំបូងរបស់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី២តុលានេះ ខណៈដែលដែនកោះមួយនេះកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិន។ យន្តហោះចម្បាំងទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃ ៨ ពាន់លានដុល្លារសម្រាប់ការទិញយន្តហោះ F-16V ចំនួន ៦៦ គ្រឿង ដែលត្រូវបានអនុម័តក្នុងអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងគ្រោងនឹងដឹកជញ្ជូនមកដល់នៅឆ្នាំនេះ។ យន្តហោះទាំងនេះ...