39 Viewsឧត្តមសេនីយ៍ ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៍មានថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកល្មើសច្បាប់ចរាចរណ៍ កុំឱ្យពេលផាកពិន័យត្រូវហុចលុយទៅប៉ូលីស និងតថ្លៃគ្នាដូចនៅតាមផ្សារដែលទង្វើទាំងនេះនាំឱ្យបាត់សណ្តាប់ធ្នាប់នោះ ប្រជាពលរដ្ឋអាចបង់លុយតាម App ធនាគារ ឬទៅបង់នៅធនាគារកាណាឌីយ៉ាបាន។ មេប៉ូលីសចរាចរណ៍រូបនេះបានលើកឡើងថា កន្លងមកសមត្ថកិច្ចធ្វើការពិន័យលើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស ប្រឈមការលំបាករកកន្លែងទៅបង់ប្រាក់ពិន័យ។ ឥឡូវនេះដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់ប្រាក់ពិន័យតាមធនាគារកាណាឌីយ៉ា ទូទាំងប្រទេស ដោយពុំចាំបាច់បង់ប្រាក់នៅកន្លែងសមត្ថកិច្ចដូចមុនទៀតនោះទេ។ការអនុវត្តគឺចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុស្សរណៈ ជាមួយធនាគារ...
71 Viewsជាងចម្លាក់ អ្នកគូររូប និងវិចិត្រករសម្តែង មកបញ្ចេញស្នាដៃនៅព្រៃត្រូពិច និងឆ្នេរសមុទ្ររបស់ខេត្តកែប តាមរយៈការគូររូប ចម្លាក់ ការដំឡើង និងការសម្តែង ចាប់ពីថ្ងៃទី ២២ សីហា ដល់ថ្ងៃទី២២ តុលា ឆ្នាំ២០២៦។ វិចិត្រករទស្សនីយភាពអូស្ត្រាលី Julia Higgs បានចាប់ផ្តើមស្នាក់នៅខេត្តកែប ដោយនាងត្រូវធ្វើការលើគំនូរ ចម្លាក់ ការដំឡើង និងការសម្តែង ដោយបង្កើតស្នាដៃថ្មីពីការជួបប្រទះដោយផ្ទាល់។ មានមូលដ្ឋានរវាងទីក្រុង...
77 Views (ភ្នំពេញ)៖ តើនរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនៅពេលដែលព័ត៌មាន និងមាតិកាព័ត៌មានកំពុងរីកសាយភាយយ៉ាងលឿន? សំណួរនេះនឹងក្លាយជាចំណុចសំខាន់នៃវេទិកាតុមូលមួយដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាស្តីពី “ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ?” នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ចាប់ពីម៉ោង៩ ដល់ម៉ោង១១ព្រឹក នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកផ្តួចផ្តើមវេទិកានេះបានថ្លែងថា កិច្ចពិភក្សាលើប្រធានបទនៃការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ ត្រូវបានធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការប្រើប្រាស់ភាសារបស់សាធារណជន។ ការផ្សព្វផ្សាយព័ត៌មានក្នុងល្បឿនលឿនតាមបណ្តាញឌីជីថល...
56 Views ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២៧ ខែសីហានេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីករណីមានជនសង្ស័យលួចបូមប្រេងចេញពីរថយន្ដដឹកទំនិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្តអះអាងថា ការផ្សព្វផ្សាយនេះ គឺជាការញុះញង់...
72 Views នៅក្នុងរយៈពេលត្រឹម១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនក្មេងទំនើង និងជនងប់ល្បែងស៊ីសងចំនួន ១២៩នាក់ទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។ តាមរបាយការណ៍ក្នុងចំណោមករណីសរុប គឺករណីក្មេងទំនើងមាន២៧ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១១៩នាក់បញ្ជូនទៅតុលាការ ចំណែកករណីល្បែងស៊ីសងមាន ១០ករណី ឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១០នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៧នាក់។ បន្ថែមពីនោះ មូលដ្ឋានដែលសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ...
89 Views រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ដោយគ្មានការអនុញ្ញាត្តិ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៥ សីហាថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា...
82 Viewsឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែងនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតកំទេចក្រណាត់ប្រមាណ ៣០តោន និងឃ្លាំងស្តុកទំនិញសរុបជាទឹកប្រាក់ប្រមាណ ១២,០០០ដុល្លារអាមេរិក ខណៈមិនមានរបាយការណ៍ចំនួនមនុស្សរងគ្រោះនោះឡើយ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២៥ ខែសីហា នៅឃ្លាំងស្តុកកំទេចក្រណាត់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ។...