ព័ត៌មានទូទៅ
សំណាងធំធ្លាក់លើដៃអ្នកក្រូចឆ្មា ពីក្រុមហ៊ុនទឹកត្រចៀកកាំ ចេ រ៉ូយ៉ាល់

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ បាននាំយកនូវកាដូសំណាងលើកទី៣ ជូនដល់អតិថិជនរបស់ខ្លួនដល់គេហដ្ឋាន។
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលគាំទ្រទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីផ្សងសំណាងយកកាដូសំណាងជាច្រើនសន្ធឹកសន្ធាប់។ សម្រាប់ជាកាដូសំណាងលើកទី៣នេះមាន៖ ម៉ូតូហុងដា Wave 2025 ១គ្រឿង កង់អគ្គិសនី ១គ្រឿង ទូរសព្ទដៃ០១គ្រឿង ឆ្នាំងដុតអគ្គិសនី១គ្រឿង និងទឹកត្រចៀកកាំជាច្រើនកេស។


បន្ទាប់ពីរកឃើញតារាសំណាងរបស់ក្រុមហ៊ុន នៅក្នុងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនបានដឹកយកកាដូសំណាងជូនអតិថិជនដល់គេហដ្ឋានថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥។
លោក ស៊ឹម សុភ័ក្រ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានប្រសាសន៍បញ្ជាក់ថា អតិថិជនដែលទិញទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ចាប់ពី១យួរ នឹងទទួលបានសន្លឹកប័ណ្ណ១សន្លឹក ដើម្បីផ្សងសំណាង ដោយត្រូវបំពេញព័ត៌មាន និងថតសន្លឹកប័ណ្ណផ្ញើចូលហ្វេសប៊ុកផេកទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់។
កញ្ញា ម៉ាត់ សហ្វីណា រស់នៅភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលទទួលបានកាដូសំណាងពីក្រុមហ៊ុន បានសម្ដែងនូវក្ដីរីករាយមិននឹកស្មានដល់។
លោក ង៉ែត សារុន រស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អះអាងថា ក្រុមហ៊ុនពិតជាបានផ្ដល់នូវកាដូសំណាងជូនអតិថិជនពិតប្រាកដមែន។
លោក ហ៊ាង សុខឃីន រស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញដែរនោះ មានប្រសាសន៍ថា លោកបានទិញទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ទទួលទានខ្លួនឯង និងជូនឪពុកម្ដាយ ព្រោះទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានច្រើនរសជាតិ ដែលឪពុកម្ដាយលោកចូលចិត្ត។


ហ៊ាទី ជាតារាសម្ដែងល្បីមួយរូប បានសរសើរថា ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានរសជាតិឆ្ងាញ់ បានទាំងសុខភាព បានទាំងកាដូសំណាង។
លោក ស៊ឹម សុភ័ក្រ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ បញ្ជាក់ថា ក្រុមហ៊ុននឹងបន្តផ្ដល់ជូនកាដូសំណាងសម្រាប់អតិថិជនបន្ថែមទៀត ហើយការជូនដំណឹងនូវគ្រប់ Promotion កម្មវិធីពិសេសៗ នឹងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ (J. Royal Bird’s Nest)។
សូមរម្លឹកជូនថា ៖ ភ្ជាប់នឹងកម្មវិធីប្រគល់កាដូសំណាងដល់អតិថិជន ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ចូលរួមពី ហ៊ាទី ក៏បាននាំយកនូវសម្ភារៈសិក្សា ថវិកា និងទឹកត្រចៀកកាំមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាង៤០០នាក់ នៅសាលាបឋមសិក្សាភូមិ៥ សង្កាត់ស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ផងដែរ៕
ព័ត៌មានទូទៅ
អ្វីជាបដិវត្តន៍ឧស្សាហកម្ម? ប្រទេសណាដែលបង្កើតបដិវត្តន៍ឧស្សាហកម្ម?
អត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ 0.1, 0.2, 0.3, 0.4, ពេលនេះកំពុងដើរដល់ 0.5
ព័ត៌មានទូទៅ
«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន»
នៅមុននេះបន្តិច មានការបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។

ថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ប្រកាសលើហ្វេសប៊ុកផ្លូវការខ្លួនថា បន្ទាប់ពីចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន» ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។

អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀត ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន៕

ព័ត៌មានទូទៅ
និស្សិតកម្ពុជា ទទួលបានពានរង្វាន់ចំនួន៥ផ្សេងៗគ្នាក្នុងព្រឹតិ្តការណ៍អន្តរជាតិចំនួន២ ត្រឹមមួយសប្តាហ៍គត់
(សិង្ហបុរី)៖ ជាមោទនភាពរបស់និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានទទួលពានរង្វាន់ធំៗក្នុងការប្រគួតប្រជែងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះព្រឹត្តិការណ៍ទី១ គឺកម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងការប្រកួតប្រជែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់ ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន។ ២. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបច្ចេកវិទ្យាក្លោដ។ ៣. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធ។ និង៤. និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។

ចំពោះកម្មវិធីទី២ គឺកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge ផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី នៅប្រទេសសិង្ហបុរី រៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ដែលមាននិស្សិតចូលរួមប្រកួតប្រជែងជាង ៦០០ក្រុម មកពីតំបន់អាស៊ានទាំង ១១ប្រទេស ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបង្កើត Voha.ai ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត៕




-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


