535 Views កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្យាយាមដើរតាមក្តីស្រម៉ៃរបស់ខ្លួនតាមរយៈបង្កើនសន្ទុះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ សង្គមកិច្ច ទំនាក់ទំនងការទូត និងបើកចំហរលើគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស។ បន្ទាប់ពីបានក្លាយខ្លួនជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រហូតមកដល់ឆ្នាំ២០២៦នេះ ជាគម្រប់ខួប២៧ឆ្នាំ។ ទន្ទឹមគ្នានេះ តើកម្ពុជាទទួលផងប្រយោជន៍អ្វីខ្លះពីអាស៊ាន ហើយកម្ពុជាមានយុទ្ធិសាស្រ្តអ្វីបន្តទៀតដើម្បីឈានទៅរកក្តីសុបិន្តរបស់ខ្លួន? ខណៈបច្ចុប្បន្ននេះ ខ្លួនកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ ដែលជាស្រមោលដ៏អាក្រក់អន្ទោលតាមប្រាណ។ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានលើកឡើងថា បន្ទាប់ពីចូលជាសមាជិកអាស៊ានមក កម្ពុជាបានប្រែក្លាយពីប្រទេសគ្មានអ្នកស្គាល់ទៅជាល្បីល្បាញពាសពេញពិភពលោក...
222 Views (ក្រុងហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្យាថា នឹងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបានគូសបញ្ជាក់ពីថាមពល រ៉ែសំខាន់ៗ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ញាសិប្បនិម្មិត ឧបករណ៍អេឡិចត្រូនិក និងលំហ ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ។ យោងតាមរបាយការណ៍របស់រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ឧសភាបានឱ្យដឹងថា «ភាគីទាំងពីរបានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ខណៈវៀតណាមបានសុំជំនួយពីជប៉ុន និងប្រទេសដទៃទៀតសម្រាប់ការផ្គត់ផ្គង់ប្រេង...
221 Views (សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ បានប្រកាសការពារកម្មករ និងបង្កើតឱកាសការងារថ្មីនិងល្អជាងមុន ស្របពេលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្រង់នៃវិស័យឧស្សាហកម្ម និងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងប្រទេស។ នៅថ្ងៃទី៣ខែឧសភានេះ មេដឹកនាំសិង្ហបុរី បានទទួលស្គាល់ពីឥទ្ធិពលដ៏ធំនៃបច្ចេកវិទ្យា AI ដែលនឹងធ្វើឱ្យការងារខ្លះត្រូវកាត់បន្ថយ ឬបាត់បង់ទាំងស្រុង ប៉ុន្តែលោកប្តេជ្ញាយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងធានាការពារកម្មករនិយោជិតគ្រប់រូប និងបង្កើតការងារឱ្យច្រើន។ លោកបានអះអាងថា «អ្វីដែលខ្ញុំអាចសន្យាជាមួយអ្នកទាំងអស់គ្នាបាននោះ គឺនៅពេលដែលសេដ្ឋកិច្ចរបស់យើងមានការផ្លាស់ប្តូរ យើងនឹងបង្កើតឱកាសការងារថ្មីៗដែលល្អជាងមុន។...
263 Views រដ្ឋបាល ដូណាល់ ត្រាំ បានរំលងការពិនិត្យឡើងវិញរបស់សភាអាម៉េរិក ដើម្បីអនុម័តការលក់សម្ភារៈយោធាតម្លៃសរុបជាង ៨.៦ប៊ីលានដុល្លារដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម នាពេលថ្មីៗនេះ។ យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ឧសភានេះថា ការប្រកាសរបស់ក្រសួងការបរទេស បានកើតឡើងពេលសង្គ្រាមរបស់អាម៉េរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេលប្រាំបួនសប្តាហ៍ចាប់តាំងពីការចាប់ផ្តើមនិងជាងបីសប្តាហ៍ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយបានចូលជាធរមាន។ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានកំណត់ថា « មានអាសន្នដែលតម្រូវឱ្យមានការលក់ជាបន្ទាន់ដល់ប្រទេសទាំងនោះ ដែលលើកលែងតម្រូវការពិនិត្យឡើងវិញតាមស្តង់ដាររបស់សភា»។ ការអនុម័តទាំងនោះរួមមានការលក់ប្រព័ន្ធការពារមីស៊ីល...
229 Views ប្រទេសលីបង់ កំពុងរងការវាយប្រហារពីអ៊ីស្រាអែលស្ទើរតែរៀងរាល់ថ្ងៃ ដោយសារតែហេតុផលចង់បំផ្លាញ់ក្រុមហេសបូឡាដែលជាបក្សសម្ព័ន្ធរបស់អ៊ីរ៉ង់ និងហេតុផលផ្សេងទៀតរបស់មេដឹកនាំអ៊ីស្រាអែល។ ប្រជាជនលីបង់ចំនួន ១.៦លាននាក់ ដែលត្រូវបានផ្លាស់ទីលំនៅ កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌យ៉ាងខ្លាំង ដោយកន្លែងស្នាក់នៅមានភាពតូចចង្អៀត កង្វះខាតសម្ភារៈចាំបាច់ជាមូលដ្ឋាន និងការទទួលបានសេវាថែទាំសុខភាពមានកម្រិតខ្សោយ ដោយ ៨៧% ពឹងផ្អែកលើការព្យាបាលតាមផ្ទះ។ មនុស្សទាំងអស់នោះ កំពុងស៊ូទ្រាំនឹងរបួសផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដោយផ្លាស់ទីលំនៅដោយបង្ខំ មិនអាចត្រឡប់ទៅកន្លែងសុវត្ថិភាពវិញបាន។ នេះបើយោងតាមគេហទំព័រគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ(IRC) ចេញផ្សាយចុងខែមេសា ឆ្នាំ២០២៦។ ខាងក្រោមនេះជាបញ្ហាធំៗដែលជនភៀសសឹកលីបង់កំពុងជួបបប្រទះ៖ ១. កង្វះខាតជម្រក៖ ជម្រកផ្លូវការមានមនុស្សច្រើន...
232 Views ស្របពេលដែលស្ថានភាពពិភពលោកកំពុងរញ៉េរញ៉ៃដោយការមិនទុកចិត្តគ្នាក្នុងបក្សពួក និងភូមិសាស្ត្រនយោបាយនៃសម័យឌីជីថលនេះ វាមិនមែនកើតឡើងត្រឹមតែក្មេងទំនើង និងចាស់ទំនើងទេ … ប្រទេសទំនើង និងមហាអំណាចទំនើងក៏កំពុងតែកើតមានឡើងដែរ។ គិតទៅដល់អតីតភាពរបស់ អ៊ីរ៉ង់ ដែលជាអតីតមហាអធិរាជាណាចក្រពែក៍(Perse)ដ៏អស្ចារ្យមួយដែរនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គិតដល់ព្រះចៅអធិរាជ Alexander the great នៃ Macedonia , Napoleon Bonaparte នៃបារាំង, Genghis khan នៃម៉ុងហ្គោលី ,...
225 Views អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាន់តែដុនដាបខ្លាំងឡើង បន្ទាប់ពីតុលាការឧទ្ធរណ៍នៅទីក្រុងសេអ៊ូល បានសម្រេចបង្កើនទោសជាប់ពន្ធនាគារលើរូបលោករហូតដល់៧ឆ្នាំបន្ថែមទៀត នៅថ្ងៃទី២៩ ខែមេសានេះ ដោយសារតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ក្នុងការរារាំងការអនុវត្តច្បាប់របស់មន្ត្រីស៊ើបអង្កេត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ករណីនេះ បានកើតឡើងតាំងពីឆ្នាំ២០២៥ នៅពេលដែលលោកបានបញ្ជាឲ្យក្រុមអង្គរក្សប្រធានាធិបតីប្រើកម្លាំងបិទផ្លូវ និងធ្វើជាខែលការពាររូបលោក ដើម្បីកុំឲ្យមន្ត្រីប្រឆាំងអំពើពុករលួយចូលមកចាប់ខ្លួនលោកតាមដីកាស្របច្បាប់បាន។ នៅក្នុងសវនាការដែលបានចាក់ផ្សាយជាសាធារណៈ ចៅក្រមបានសង្កត់ធ្ងន់ថា សកម្មភាពរបស់លោក Yoon...
240 Views (មជ្ឈិមបូព៌ា)៖ បើទោះបីជាថ្នាក់ដឹកនាំក្រុមហេសបូឡា បានច្រានចោលការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែលក៏ពិតមែន ប៉ុន្តែមេចលនាសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសលីបង់ ក៏បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៥ចំណុចផងដែរ ទៅភាគីអ៊ីស្រាអែល បើពួកគេចង់បញ្ចប់សង្គ្រាមពិតមែននោះ។ លក្ខខណ្ឌទាំង៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃទី២៨មេសានេះមានដូចជា៖ ជុំវិញរឿងនេះ បើតាមអ្នកជំនាញអន្តរជាតិ យល់ឃើញថា អ៊ីស្រាអែល អាចនឹងចរចាបានតែលើចំណុចទី៥ប៉ុណ្ណោះ ប៉ុន្តែលុះត្រាតែតំបន់នោះ ត្រូវបានបោសសម្អាតអាវុធរបស់ហេសបូឡាចេញឱ្យអស់ដែរ ខណៈលក្ខខណ្ឌដទៃទៀតត្រូវបានអ៊ីស្រាអែលចាត់ទុកថាស្មើនឹង«ការចុះចាញ់»។ យោងតាមការវិភាគជាច្រើន បានលើកឡើងនូវចំណុចទី៥ថា ហេសបូឡាចង់រុញបន្ទុកនៃការបំផ្លិចបំផ្លាញ ទៅឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ដើម្បីកាត់បន្ថយសម្ពាធពីផ្ទៃក្នុងប្រទេសលីបង់ ដែលកំពុងខឹងសម្បានឹងសង្គ្រាម៕
238 Views ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅក្នុងការបាញ់ប្រហារនៅពិធីជប់លៀងអ្នកសារព័ត៌មានសេតវិមានកាលពីថ្ងៃទី២៦ម្សិលម៉ិញនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយមន្ត្រីអនុវត្តច្បាប់ម្នាក់ឈ្មោះថា Cole Tomas Allen មកពីតំបន់ Los Angeles ដែលជានិស្សិតបញ្ចប់ការសិក្សាពីសាលា Caltech ដែលធ្វើការជាគ្រូបង្រៀនក្រៅម៉ោង និងជាអ្នកអភិវឌ្ឍន៍ហ្គេម។ ដូចនេះ តើលោក Cole Tomas Allen មានប្រវត្តិរូបបែបណា ដែលជាជនសង្ស័យក្នុងការបាញ់ប្រហារនៅពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន? បើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែមេសានេះថាជនសង្ស័យនោះមានអាយុប្រហែល ៣១ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់ Torrance...
249 Views (ក្រុងបាងកក)៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកក កាលពីថ្ងៃទី២៤ ខែមេសា បានចេញសេចក្ដីណែនាំដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីហានិភ័យនៃល្បិចបោកបញ្ឆោតតាមរយៈការសន្យាផ្ដល់ «ការងារដែលមានប្រាក់ខែខ្ពស់»។ ការចេញមុខព្រមាននេះ បានធ្វើឡើងបន្ទាប់ពីតារាសម្ដែងចិនម្នាក់ គឺលោក Wang Xing ត្រូវបានគេលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា រួចត្រូវបានក្រុមឧក្រិដ្ឋជនបង្ខាំងទុក និងលក់បន្តក្នុងបណ្ដាញជួញដូរមនុស្ស។ ក្នុងសេចក្ដីណែនាំនោះ ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះរាល់ការអូសទាញឱ្យទៅកាន់តំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា មិនថាក្រោមរូបភាពផ្ដល់ប្រាក់ខែខ្ពស់ ឬការផ្ដល់អត្ថប្រយោជន៍កម្សាន្តផ្សេងៗនោះឡើយ។ ស្ថានទូតបានបន្ថែមថា ប្រសិនបើធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកទាំងនោះ ជនរងគ្រោះអាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា...