207 Views (ប៉េកាំង/តៃប៉ិ)៖ ឆ្មាំសមុទ្រចិន បានធ្វើការល្បាត «អនុវត្តច្បាប់» នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ប្រទេសជប៉ុន និងហ្វីលីពីនក្នុងការចាប់ផ្តើមកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ដែលត្រួតស៊ីគ្នាជាមួយតំបន់ដែលចិនទាមទារ។ យោងតាមអង្គភាពរ៉យទ័រ បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនាថា តៃវ៉ាន់បានថ្កោលទោសចលនានេះ ប៉ុន្តែខ្លួនបានប្រទះឃើញតែកប៉ាល់ចិនពីរគ្រឿងប៉ុណ្ណោះនៅភាគអាគ្នេយ៍របស់ខ្លួន ដែលមិនបានចូលទៅក្នុងដែនទឹកដែលមានការរឹតបន្តឹង។ ជប៉ុន និងហ្វីលីពីនបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងព្រំដែនទ្វីបរវាងប្រទេសទាំងពីរ «ស្របតាមច្បាប់អន្តរជាតិ»។ ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា...
195 Views (ក្រុងបាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងពីទោសជាប់ពន្ធនាគារដែលនៅសល់របស់លោក ក្រោមការលើកលែងទោសពីព្រះមហាក្សត្រ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានបញ្ជាក់នៅថ្ងៃទី៣ ខែមិថុនានេះ។ លោក ថាក់ស៊ីន ដែលត្រូវបានដោះលែងដោយលក្ខខណ្ឌលើកលែងទោសកាលពីខែមុន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រាំបីខែ ខណៈនៅសល់តែជាងបីខែទៀតប៉ុណ្ណោះ លើទោសមួយឆ្នាំរបស់លោក ដែលត្រូវផុតកំណត់នៅខែកញ្ញា។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រទានការលើកលែងទោសដល់អ្នកទោស ដើម្បីអបអរសាទរខួបកំណើតរបស់ម្ចាស់ក្សត្រីយានី Suthida នៅថ្ងៃទី៣...
223 Views (តូក្យូ)៖ ព្យុះត្រូពិចដ៏កាចសាហាវ Jangmi បានបោកបក់ប្រទេសជប៉ុននៅព្រឹកថ្ងៃទី៣ មិថុនានេះ ដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលរំខានដល់ការដឹកជញ្ជូន និងអាជីវកម្ម ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ផ្ទះរាប់ម៉ឺនខ្នង។ ព្យុះនេះបានវាយប្រហារលើកោះហុនស៊ូកណ្តាល ដោយធ្វើដំណើរឆ្ពោះទៅទិសឦសាន និងទៅកាន់តំបន់តូក្យូ ជាមួយនឹងខ្យល់បក់អតិបរមារហូតដល់ ២៥ ម៉ែត្រ (៨២ ហ្វីត) ក្នុងមួយវិនាទី នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដោយបន្ថែមថា តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃ «គ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិត»។ ព្យុះនេះ...
212 Views ឆមាសថ្មីនៃយប់ឆ្នាំ២០២៦ ថ្ងៃទី១មិថុនានេះ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ស្រាល់ទូទាំងប្រទេសអ៊ុយក្រែន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក វ្លាឌីម៊ៀ ហ្ស៊ែលែនស្គី (Volodymyr Zelenskyy) បានព្រមានថាទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារថ្មីដ៏ធំ»។ ទីក្រុងមូស្គូបានទម្លាក់គ្រាប់បែកលើអ៊ុយក្រែនស្ទើរតែរាល់ថ្ងៃចាប់តាំងពីការចាប់ផ្តើមវាយលុកក្នុងឆ្នាំ២០២២ ដែលជារឿយៗបង្កឱ្យមានការសងសឹកពីទីក្រុងគៀវ ខណៈដែលការចរចាដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំងមិនអាចស្វែងរកដំណោះស្រាយបាន។ យោងតាមកងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកចំនួន ៦៥៦គ្រឿង និងមីស៊ីលចំនួន ៧៣គ្រាប់ទៅលើអ៊ុយក្រែនពេញមួយយប់ ដែលបង្កអគ្គីភ័យដ៏សន្ធោសន្ធៅ កាត់ផ្តាច់ចរន្តអគ្គិសនី...
230 Views (ញូវដេលី)៖ ប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿនជាងសម្លេង BrahMos ពីឥណ្ឌា ក្នុងទំហំទឹកប្រាក់ ៦២៩លានដុល្លារ ដែលឥណ្ឌាបានអភិវឌ្ឍរួមគ្នាជាមួយប្រទេសរុស្ស៊ី ហើយកំពុងស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» សម្រាប់លក់ទៅឱ្យឥណ្ឌូនេស៊ីផងដែរ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajesh Kumar Singh។ បើតាមចុះផ្សាយរបស់អង្គភាពរ៉យទ័រនៅថ្ងៃទី៣០ ខែឧសភានេះបានឱ្យដឹងថា ប្រទេសឥណ្ឌា ដែលបាននិងកំពុងផលិតសព្វាវុធក្នុងស្រុកសម្រាប់ការពារបូរណភាពទឹកដី និងការលក់ចេញទៅក្រៅប្រទេស ហើយថ្មីៗនេះបានលក់មីស៊ីលល្បឿនលឿនជាងសំឡេងទៅឱ្យប្រទេសហ្វីលីពីនរួចហើយ។ យ៉ាងណាម៉ិញ កិច្ចព្រមព្រៀងលក់សព្វាវុធទៅឱ្យវៀតណាមអាចមានតម្លៃប្រហែល...
228 Views (ប្រទេសថៃ)៖ ក្រុមអ្នកចិញ្ចឹមបង្គាថៃ នៅថ្ងៃ៣១ ឧសភានេះ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ចេញមុខអន្តរាគមន៍ជាបន្ទាន់ បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ជាបណ្តោះអាសន្ន។ ក្រុមអាជីវករ បានព្រមានថា វិធានការភ្លាមៗដោយគ្មានការជូនដំណឹងមុន អាចនឹងធ្វើឱ្យតម្លៃបង្គានៅតាមកសិដ្ឋានធ្លាក់ចុះខ្លាំង។ ជាមួយគ្នានេះលោក Ekkapoj Yodpinit ប្រធានសមាគមបង្គាថៃ និងលោក Aphichit Warakit អគ្គលេខាធិការនៃសម្ព័ន្ធអ្នកចិញ្ចឹមបង្គាថៃ បានដាក់លិខិតរួមគ្នាមួយ...
259 Viewsការផ្ទុះដ៏សាហាវមួយនៅតំបន់ក្រុមផ្តាច់ខ្លួននៃប្រទេសមីយ៉ាន់ម៉ា បានផ្តាច់ជីវិតមនុស្សចំនួន ៥៥នាក់ ក្នុងនោះមានប្រុស ៣០នាក់ និងស្រ្តី ២៥នាក់ ខណៈមនុស្សជាង ៧០នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងភូមិ Kaung Tat នៃរដ្ឋ Shan ជាប់ព្រំដែនចិន ថ្ងៃទី៣១ ខែឧសភានេះ។ បើតាមការអះអាងពីកងទ័ពរំដោះជាតិដាអាង (TNLA) ការផ្ទុះគឺបណ្តាលមកពីសារធាតុផ្ទុះ ដែលគេប្រើក្នុងវិស័យរ៉ែ និងការដ្ឋានវាយថ្ម ដោយមិនមានការវាយប្រហារណាមួយពីរបបយោធាឡើយ។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ពួកគេបានឮស្នូរផ្ទុះដ៏ខ្លាំង និងមើលឃើញផ្សែងហុយខ្មួលខ្មាញ់។ ផ្ទះជាច្រើនខ្នង ត្រូវខ្ទេច ហើយមនុស្សម្នានាំគ្នាយំយ៉ាងទ្រហឹង។ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីរបបយោធាដណ្តើមបានអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់ពីបាតុកម្មដោយសន្តិវិធី ត្រូវបានបង្ក្រាបដោយប្រើកម្លាំងបាញ់សម្លាប់ ក្រុមអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាជាច្រើនក្រុម បានចាប់អាវុធឡើងប្រយុទ្ធ ហើយតំបន់ភាគច្រើននៃប្រទេសនេះត្រូវធ្លាក់ចូលទៅក្នុងជម្លោះដ៏រាំរៃអស់រយៈពេលជិត៥ឆ្នាំ៕
298 Viewsអាជ្ញាធរបង់ក្លាដែសបានបញ្ឈប់ការសម្លាប់ក្របីពណ៌សដ៏កម្រមួយក្បាលដែលមានឈ្មោះថា «ដូណាល់ ត្រាំ» ដែលត្រូវបានគេស្គាល់ដោយសារសក់ពណ៌ទង់ដែងរបស់វាស្រដៀងនឹងស្ទីលម៉ូដសក់របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ហើយបានសម្រេចចិត្តអភិរក្សវានៅឯសួនសត្វជាតិក្នុងរដ្ឋធានី។ ក្របីនេះមានទម្ងន់ ៧០០ គីឡូក្រាម ត្រូវបានយកទៅអភិរក្សជាផ្លូវការបន្ទាប់ពីមានការណែនាំពីរដ្ឋាភិបាល ប៉ុន្មានម៉ោងមុនពេលវាត្រូវបូជាក្នុងអំឡុងពេលពិធីបុណ្យ Eid នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។ យោងតាមអតីតម្ចាស់សត្វនេះ គឺលោក Zia Uddin Mridha ដែលជាប្រតិបត្តិករកសិដ្ឋានកសិកម្ម បានឱ្យដឹងថា ប្អូនប្រុសរបស់គាត់បានដាក់ឈ្មោះក្របីនេះថា “Donald...
209 Viewsការផ្ទុះដ៏ធំមួយបានបំផ្លាញរ៉ុក្កែត New Glenn មួយគ្រាប់របស់ក្រុមហ៊ុន Blue Origin ក្នុងអំឡុងពេលធ្វើតេស្តមុនពេលបាញ់បង្ហោះនៅ Cape Canaveral ដោយបានបញ្ជូនដុំភ្លើងដ៏ធំមួយឡើងលើមេឃ ដែលអាចមើលឃើញ និងមានអារម្មណ៍ថាក្តៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ខណៈគ្មាននរណាម្នាក់រងរបួសនោះទេ។ ការផ្ទុះនេះបានកើតឡើង ខណៈដែលវិស្វករកំពុងសាកល្បងម៉ាស៊ីនដំណាក់កាលដំបូងដែលប្រើប្រេងមេតាន មុនពេលបាញ់បង្ហោះដែលបានគ្រោងទុក។ Blue Origin បានកំពុងរៀបចំបញ្ជូនផ្កាយរណបអ៊ីនធឺណិត Amazon “LEO” ចំនួន ៤៨ ទៅកាន់គន្លងតារាវិថី។ យោងតាមគេហទំព័រ...
266 Viewsបណ្ឌិត ស៊ុ ឈុំឡុង មានទំលាប់អានសៀវភៅតាំងពីអាយុ ៥ឆ្នាំមកម្លេះ ទោះបីជាមានវ័យក្បែរ ៧០ឆ្នាំហើយក៏ដោយ ក៏លោកបណ្ឌិត នៅតែបន្តរៀនរហូត ដែលរៀនពេលនេះគឺរៀនឱ្យទាន់ AI ក្នុងយុគសម័យទំនើប។ តើមកដល់ពេលនេះ បណ្ឌិត ស៊ុ ឈុំឡុង អានសៀវភៅបានប៉ុន្មានតោនហើយ?