209 Viewsរដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស BRICS រួមទាំងអ៊ីរ៉ង់ និងរុស្ស៊ី ជួបគ្នានៅប្រទេសឥណ្ឌានៅថ្ងៃទី១៤ឧសភានេះ ដោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិប្រេងឥន្ធនៈ រំពឹងថានឹងជាប្រធានបទក្តៅគគុកគ្របដណ្ដប់លើកិច្ចពិភាក្សា។ប្រទេសឥណ្ឌា ដែលកាន់តំណែងជាប្រធាន BRICS នៅឆ្នាំនេះ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីប្លុក ដែលឥឡូវនេះរួមមានអ៊ីរ៉ង់ និងអារ៉ាប់រួម ជាប្រទេសកំពុងមានជម្លោះដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានឱ្យដឹងថា កិច្ចពិភាក្សានឹងផ្តោតលើ «បញ្ហាសកល និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក»។ការរំខានជុំវិញផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស បន្តជំរុញឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង...
278 Viewsដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា ប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការណ៍ពិត។ បើគេងាកក្រោយទៅមើលអតីតកាលដ៏រុងរឿង «អាណាចក្រខ្មែរ» ធ្លាប់ជាមហានគរដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ភាពរុងរឿងដែលបុព្វបុរសយើងបានកសាងឡើងយ៉ាងលំបាក ត្រូវបានរលាយសាបសូន្យបន្តិចម្តងៗ រហូតធ្លាក់ខ្លួនមកជាប្រទេសមួយដ៏តូចមួយ ក៏ព្រោះតែពាក្យមួយឃ្លាគឺ «ការបែកបាក់ផ្ទៃក្នុង»រវាងខ្មែរនិងខ្មែរ។ មេរៀនឈឺចាប់ពីអតីតកាល យើងធ្លាប់ឆ្លងកាត់ជម្លោះរវាងសាច់ញាតិឯង ការធ្វើរដ្ឋប្រហារ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបង្កជាឱកាសឱ្យបរទេសឈ្លានពាន និងកាត់ទឹកដីតាមចិត្តចង់របស់ពួកគេ។ ឈាមខ្មែរដែលហូរស្រោចដីកម្ពុជាកាលពីអតីតកាល មិនមែនគ្រាន់តែជាលទ្ធផលនៃអាវុធបរទេសនោះទេ ប៉ុន្តែវាក៏ផ្តើមចេញពីគំនិតព្យាបាទ និងការបែកបាក់សាមគ្គីភាពរវាងខ្មែរនិងខ្មែរដែរ។ តថភាពបច្ចុប្បន្ន៖ សង្គ្រាមពាក្យសម្តីនិងមនោគមវិជ្ជា...
251 Views ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានឈរបញ្ជារដោយផ្ទាល់នៃការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់ដែលអាចបាញ់បានចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ ដើម្បីធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានអះអាងថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។ លោក ពូទីន បាននិយាយនៅថ្ងៃទី១៣ឧសភានេះថា មីស៊ីល Sarmat ដែលអាចបំពាក់ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ នឹងដាក់ឲ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ។ វាត្រូវបានសាងសង់ឡើង ដើម្បីជំនួសមីស៊ីល Voyevoda ចាស់ ផលិតដោយសហភាពសូវៀត។ លោកបន្ថែមថា វាគឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ថាមពលរួមបញ្ចូលគ្នានៃក្បាលគ្រាប់នុយក្លេអ៊ែរ Sarmat...
239 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងថាលោកមិនដែលគិតថាត្រូវការជំនួយពីចិនដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នោះឡើយ ទោះបីជាក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងបានថយចុះ ហើយទីក្រុងតេអេរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូសក៏ដោយ។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី១២ ខែឧសភានេះ។ មុនពេលកិច្ចប្រជុំកំពូលដែលមានហានិភ័យខ្ពស់នៅទីក្រុងប៉េកាំង លោក ត្រាំ បាននិយាយថា លោកមិនគិតថាលោកនឹងត្រូវជួលប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីដោះស្រាយជម្លោះនេះទេ។ ជាងមួយខែបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយបានចូលជាធរមាន ភាគីទាំងពីរមិនមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់អរិភាពនោះទេ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ហាក់ដូចជាបានពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស ដោយកាត់ផ្តាច់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ និងប៉ាគីស្ថាន ដើម្បីដឹកជញ្ជូនប្រេង...
212 Views (ក្រុងហ្សឺណេវ)៖ របាយការណ៍ថ្មីមួយរបស់អង្គការការងារអន្តរជាតិ (ILO) បានព្រមានថា លក្ខខណ្ឌការងារដែលមិនល្អ (Toxic workplace) រួមមានការធ្វើការងារច្រើនម៉ោងហួសកម្រិត សម្ពាធឥតឈប់ឈរ និងការបៀតបៀន បានបង្កឱ្យមានមនុស្សស្លាប់ជាង ៨៤០,០០០ នាក់ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ មរណភាពទាំងនេះ កើតឡើងដោយសារកត្តាការងារបានជំរុញឱ្យមានវិបត្តិសុខភាពបេះដូង និងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ របាយការណ៍បានគូសបញ្ជាក់ថា កត្តាហានិភ័យផ្លូវចិត្ត-សង្គម (Psychosocial risk factors) នៅក្នុងមជ្ឈដ្ឋានការងារ និងគោលនយោបាយការងារ...
230 Views (កូឡាឡាំពួរ)៖ ទីភ្នាក់ងារសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្ស ១៤ នាក់ដែលបាត់ខ្លួនបន្ទាប់ពីទូកមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ឥណ្ឌូនេស៊ីខុសច្បាប់បានលិចនៅឆ្នេរសមុទ្រភាគខាងលិច។ លោក Mohamad Shukri Khotob នាយកដែនសមុទ្ររដ្ឋ Perak បានឱ្យដឹងនៅថ្ងៃទី១២ឧសភាថា នាវានេសាទក្នុងស្រុកមួយបានជួយសង្គ្រោះជនជាតិឥណ្ឌូនេស៊ីចំនួន ២៣ នាក់ រួមទាំងស្ត្រី ៧ នាក់ បន្ទាប់មកក៏បានបញ្ជូនទៅកាន់កំពង់ផែប៉ូលីសសមុទ្រសម្រាប់ ការស៊ើបអង្កេតបន្ថែម។ ការស៊ើបអង្កេតដំបូងបានរកឃើញថា ទូកលិចដែលដឹកមនុស្ស ៣៧ នាក់...
246 Views (ក្រុងបាំងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាព បានវិលត្រឡប់ទៅដល់គេហដ្ឋាន «ចាន់សុងឡា» វិញហើយនៅថ្ងៃច័ន្ទ ក្រោយទទួលបានការដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៨ខែ។ ទោះជាយ៉ាងណាក៏ដោយ ការរស់នៅក្រៅឃុំនេះត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់មន្ត្រីជំនាញ ដោយកំណត់នូវលក្ខខណ្ឌចំនួន ១១ ចំណុចដូចខាងក្រោម៖ ១. ត្រូវស្នាក់នៅតាមអាសយដ្ឋានដែលអាជ្ញាធរបានអនុម័ត ជាមួយអ្នកធានាដែលបានកំណត់ ២. ត្រូវគោរពច្បាប់ និងចៀសវាងរាល់អំពើខុសច្បាប់ ៣....
221 Views (ក្រុងសេប៊ូ)៖ មេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ដែលរៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃទី៨ឧសភានេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការឆ្លើយតបសម្របសម្រួលចំពោះផលប៉ះពាល់នៃវិបត្តិមជ្ឈិមបូព៌ា ខណៈមេដឹកនាំទាំងនោះមានគោលបំណងបន្ធូរបន្ថយសម្ពាធថាមពលរបស់ខ្លួនដែលពឹងផ្អែកលើការនាំចូលប្រេង។ យោងតាមអង្គភាពរ៉យទ័របានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅលើកោះសេប៊ូ នៃប្រទេសហ្វីលីពីន មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានយុទ្ធសាស្ត្រសុខដុមរមនាដើម្បីធានាសន្តិសុខថាមពល និងស្បៀងអាហារនៅក្នុងតំបន់ដែលងាយរងគ្រោះជាពិសេសចំពោះការបិទច្រកសមុទ្រហ័រមូសជិត ៧០ ថ្ងៃ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានលើកឡើងថា អាស៊ានកំពុងឈរជាមួយគ្នាដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបដោយឯកភាព និងការតាំងចិត្ត ប៉ុន្តែត្រូវតែរក្សាភាពរហ័សរហួន។ លោកបន្តថា នៅពេលមានភាពប្រែប្រួលខ្លាំង...
195 Views យោងតាមទិន្នន័យពីវេទិកាអនឡាញបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១៨:៥០ ថ្ងៃទី ៣ ខែឧសភា ការលក់សំបុត្រក្នុងអំឡុងថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ៥០០ លានយាន់ប្រាក់ចិន។ ការលក់សំបុត្រសរុបសម្រាប់ឆ្នាំ ២០២៦ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ១៣,៤ ពាន់លានយាន់ប្រាក់ចិន។ គិតត្រឹមពេលនេះ ការចាក់បញ្ចាំងខ្សែភាពយន្តក្នុងរយៈពេលបីថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិឆ្នាំ ២០២៦ បានឈានដល់ ១៤៤២ លានដង ដែលលើសពីការចាក់បញ្ចាំងខ្សែភាពយន្តចំនួន...
199 Views នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាត១ ឧសភា គ្រប់ទីកន្លែងនៅទូទាំងប្រទេសចិនបានដាក់ចេញសកម្មភាពវប្បធម៌និងទេសចរណ៍ដែលមានលក្ខណៈពិសេសនិងវិធានការផ្តល់អំណោយផលដល់ប្រជាជន ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ក្នុងថ្ងៃឈប់សម្រាកមានភាពសម្បូរបែបនិងជំរុញទីផ្សារប្រើប្រាស់ផ្នែកវប្បធម៌និងទេសចរណ៍។ តំបន់ជាច្រើនបានផ្តល់គូប៉ុងប្រើប្រាស់ផ្នែកវប្បធម៌និងទេសចរណ៍ និងបានដាក់ចេញគោលនយោបាយដែលមានអំណោយផលដល់ប្រជាជន ដូចជាការបញ្ចុះតម្លៃសំបុត្រជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។ទីក្រុងTianjinបានផ្តល់ការដកបទពិសោធន៍ល្ខោនតាមដងផ្លូវ ខណៈពេលដែលទីក្រុងWuqiaoខេត្តHebeiបានធ្វើឱ្យថ្ងៃឈប់សម្រាកកាន់តែមានភាពទាក់ទាញជាមួយនឹងការសម្តែងកាយសម្ព័ន្ធ។ តំបន់រោងចក្រចាស់ៗនិងវិកិណ្ណដ្ឋានឧស្សាហកម្មបានផ្លាស់ប្តូរទៅជាតំបន់វប្បធម៌និងទេសចរណ៍ទាន់សម័យ ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជន។ខេត្តJilinនិងខេត្តHeiLongjiangបានរៀបចំព្រឹត្តិការណ៍ពិសេសៗ ដូចជាពិព័រណ៍ម៉ូតូនិងពិធីបុណ្យអាហារត្រីទន្លេជាដើម ដែលរួមបញ្ចូលគ្នានូវទំនៀមទម្លាប់ប្រជាប្រិយនិងការកម្សាន្ត។ ស្រុកJingខេត្តAnhuiបានដាក់ចេញកម្មវិធីដកបទពិសោធពីបេតិកភ័ណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយពីសិប្បកម្មផលិតក្រដាសបុរាណ។ខេត្តFujian ក្រុងChongqingនិងភូមិភាគស្វយ័តNingxiaជាដើមបានពឹងផ្អែកធនធានអេកូឡូស៊ី ដូចជាទឹកនិងភ្នំ បានផ្តល់សេវាកម្មចម្រុះ ដូចជា ការឡើងភ្នំដើម្បីសម្រាកលំហែកាយ ការសម្តែងកម្មវិធីនិងដំណើរកម្សាន្តជាដើម ដែលអនុញ្ញាតឱ្យអ្នកទេសចរចូលទៅជិតធម្មជាតិ ដកបទពិសោធពីវប្បធម៌និងទំនៀមទម្លាប់ក្នុងតំបន់៕