កម្សាន្ត
១ជំហ៊ានក្នុងទឹក ១ជំហ៊ានលើគោក ដកជើងទៅខាងណា គឺទៅខាងណុងហើយ !
សិល្បៈនៅក្នុងឈាមយើងហើយ មិនអាចដកចេញបាន ព្រោះឈាមគឺ ខាប់ជាងទឹក ។ លោក ប៊ូច សំអូន ប្រធានក្រុមយុវជនដើម្បីសិល្បៈខ្មែរ ដែលកំពុងតែខិតខំ រៀបរៀងតម្លើងល្ខោនចម្រុះរឿង«ប្រវត្តិដ៏អស្ចារ្យនៃអាណាចក្រខ្មែរ» សម្ដែងឡើងវិញ។
សម្ដែងនៅថ្ងៃទី១៤.១៥ ខែមីនា ឆ្នាំ២០២៦
ពេលវេលា ៖ ចាប់ពីម៉ោង៥:៣០នាទី ល្ងាចតទៅ
ទីតាំងសម្ដែង ៖ សាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា….(ចុះពីស្ពានអាកាសដីហុយប្រហែល១០០ម៉ែត)។
សំបុត្រមានលក់នៅទីនេះ…! * លោកអ្នកអាចទិញសំបុត្របានតាមរយៈ
– Tell,Telegram
093 815 955 / 086 502 247 – Group Telegram
https://t.me/EsaiVo * ព័ត៌មានលំអិតTell,Telegram : 012 250 397 / 069 25 35 45 * ប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាយសង្គមផ្សេងៗរបស់ក្រុមឥសីវ៉ូលេ
កម្សាន្ត
សិល្បៈវេទមន្ត ការរាំបែបBreakdance និងតន្ត្រី តាមរបៀបថ្មីដោយភាពច្នៃប្រឌិត និងប្លែកពីគេ បង្ហាញវត្តមាននៅភ្នំពេញ
ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសកម្មវិធីសម្តែងសិល្បៈវប្បធម៌ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំព្រឹត្តិការណ៍សិល្បៈ ខណៈក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស្ថានទូតកូរ៉េបាននាំយកទស្សនីយភាពផ្សេងៗនៃវប្បធម៌កូរ៉េ មកបង្ហាញជូនដល់ទស្សនិកជនកម្ពុជាតាមរយៈកម្មវិធីវប្បធម៌នានា ដូចជាការសម្តែងតេក្វាន់ដូ និងការសម្តែងតន្ត្រីប្រពៃណីកូរ៉េជាដើម។
សម្រាប់ព្រឹត្តិការណ៍ដែលប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ទស្សនីយភាពវប្បធម៌ក្នុងទម្រង់បែបថ្មីមួយផ្សេងទៀត បាននាំយកមកសម្តែងជូនដល់ទស្សនិកជនដើម្បីទស្សនាកម្សាន្តរួមមាន សិល្បៈវេទមន្ត ការរាំបែប Breakdance រួមទាំងតន្ត្រី តាមរបៀបថ្មីប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេ។

ឯកឧត្តម គីម ឆាងយ៉ុង មានប្រសាសន៍នៅក្នុងការថ្លែងសន្ទរកថាថា សិល្បៈនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ក៏ប៉ុន្តែនៅពេលដែលទម្រង់សិល្បៈទាំងនេះ ត្រូវបានបញ្ចូលគ្នាជាធ្លុងមួយនោះនឹងបង្កើតបានជាបទពិសោធន៍រួមមួយដ៏ថ្មីស្រឡាង ដែល សិល្បៈ នីមួយៗមិនអាចបង្កើតបទពិសោធន៍នេះបានដោយឯកឯងនោះឡើយ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ មានជំនឿយ៉ាងមុតមាំថា នេះគឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ អំពីតម្លៃនៃការផ្លាស់ប្តូរវប្បធម៌។ នៅពេលដែលវប្បធម៌ និងទស្សនៈផ្សេងៗគ្នាត្រូវបានប្រមូលផ្តុំរួមបញ្ចូលគ្នា នោះនឹងបង្កើតបាននូវ សមិទ្ធផលថ្មីប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុត ដែលវប្បធម៌ ឬទស្សនៈតែមួយមិនអាចបង្កើត សមិទ្ធផលនេះឡើងមកបានដោយឯកឯងឡើយ។
ឯកឧត្តម គីម ឆាងយ៉ុង បន្តថា នៅឆ្នាំក្រោយនេះ ទំនាក់ទំនងការទូតរវាងកូរ៉េ និងកម្ពុជា នឹងឈានចូលដល់ទំព័រប្រវត្តិសាស្ត្រដ៏មាន អត្ថន័យមួយទៀត គឺការអបអរសាទរខួបលើកទី ៣០ នៃការតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។ «ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការសម្តែងសិល្បៈវប្បធម៌នាថ្ងៃនេះនឹងក្លាយជាកាលានុវត្តភាព ដ៏ថ្លៃថ្លាមួយបន្ថែមទៀត ក្នុងការអបអរសាទរចំណងមិត្តភាពដ៏យូរអង្វែង និងរឹងមាំរវាងប្រទេសយើងទាំងពីរព្រមទាំងរួមចំណែកបង្កើតនូវអនុស្សាវរីយ៍ និងផ្សារភ្ជាប់ទំនាក់ទំនងថ្មីៗបន្ថែមទៀត តាមរយៈវិស័យវប្បធម៌»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
កម្សាន្ត
Alexander Sorlot រងការវាយប្រហារខ្លាំង
ពេលអ្នកបានជាប់លេងក្នុងក្រុមជំរើសជាតិហើយនិងបានឆ្លងដល់ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកទៀត តើអ្នកមានមោទនភាពយ៉ាងណា?
ប៉ុន្តែជោគវាសនាមិនមែនចេះតែញញឹមដាក់អ្នកគ្រប់ពេលវេលានោះទ្បើយ។

រឿងខាងក្រោមនេះគ្រាន់ជាឧទាហរណ៍មួយប៉ុណ្ណោះ។
ប៉ុន្មានវិនាទីចុងក្រោយមុនពេលសម្រាកវគ្គទីមួយ។ ន័រវែសកំពុងនាំមុខ ១-០ ហើយ Alexander Sorloth មានឱកាសបញ្ជូនបាល់ឱ្យ Erling Haaland ដែលស្ថិតនៅម្នាក់ឯងនៅខាងម្ខាងទៀត ប៉ុន្តែគាត់បែរជាសម្រេចចិត្តស៊ុតដោយខ្លួនឯង។ បាល់នោះត្រូវបានរារាំងជាប់ ហើយអង់គ្លេសក៏រកគ្រាប់បាល់តាមស្មើវិញនៅប៉ុន្មាននាទីក្រោយមក រួចបានឈ្នះនៅវគ្គថែមម៉ោង ដែលធ្វើឱ្យន័រវែសធ្លាក់ចេញពីការប្រកួត World Cup ឆ្នាំ ២០២៦។

អ្វីដែលបានកើតឡើងបន្តបន្ទាប់ទៀត គឺមិនមានពាក់ព័ន្ធនឹងបាល់ទាត់ទាល់តែសោះ។
លោកស្រី Lena Selnes ដែលជាដៃគូរបស់ Sorloth និងជាម្តាយរបស់កូនទាំងពីរនាក់របស់គាត់ បាននិយាយនៅលើ Instagram ថា មានសារជាច្រើនបានផ្ញើមកប្រាប់កីឡាកររូបនេះកុំឱ្យលេងបាល់ទៀតអី រួមជាមួយការគំរាមសម្លាប់តម្រង់ទៅរកនាង និងកូនៗរបស់នាងផងដែរ។ យោងតាមសារព័ត៌មាន Infobae ផុសរបស់ខ្សែប្រយុទ្ធរូបនេះទទួលបានខំមិន comment រើសអើង និងស្អប់ខ្ពើមជាង ១០០,០០០ ខំមិន។ លោកស្រី Selnes បានប្រកាសរួចហើយថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគណនីទាំងឡាយណាដែលទទួលខុសត្រូវលើរឿងនេះ។ សូម្បីតែគ្រូបង្វឹករបស់ន័រវែសគឺលោក Stale Solbakken ផ្ទាល់ ក៏បានពិពណ៌នាថា រឿងទាំងអស់នេះគឺពិតជា “សោកនាដកម្ម” ហើយបានណែនាំកីឡាករវ័យក្មេងឱ្យនៅឆ្ងាយពីបណ្តាញសង្គម។ គ្រាន់តែការស៊ុតខុសមួយជើង សមាជិកគ្រួសារទាំងមូលស្រាប់តែរងការវាយប្រហារយ៉ាងខ្លាំង។
ឧទាហរណ៍មួយទៀតគឺតារាបាល់ទាត់បារាំងបច្ចុប្បន្ន Mbappe ក៏ធ្លាប់ត្រូវបានគេជេរប្រមាថថា” អាស្វា” ផងដែរ ក្រោយស៊ុតប៉េណាងទីមិនចូលក្នុងការប្រកួត UEFA ដែលនាំអោយបារាំងចាញ់ស្វីស។

ដោយ ៖ ស៊ាន វិសុទ្ធ
កម្សាន្ត
សាល«មហោស្រពប្រាសាទមាស» ក្រុងបាត់ដំបង ដែលកសាងនៅទស្សវត្សទី៦០

នៅពេលបានឃើញទិដ្ឋភាពខាងក្នុងនៅថ្ងៃនេះ ម្នាក់ៗហាក់មានអារម្មណ៍សង្វេក ប៉ុន្តែក៏មានក្តីត្រេកអរទន្ទឹមគ្នាដែរ ខណៈអគារមានទីតាំងនៅកណ្តាលក្រុងមួយនេះនៅសេសសល់នៅឡើយ និងកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការដោះដូរ ឬលក់ដូរ ដូចខេត្តមួយចំនួនទេ បើទោះបីជាវាគ្មានការជួសជុលអ្វីទាំងអស់សោះនោះ។







វត្តមានតួកុនល្បីលំដាប់ពិភពលោក Angelina Jolie មកកាន់ទឹកដីបាត់ដំបង អាចនិយាយបានថា គឺជាអ្នកដោះសោរ បើកទ្វា អគារចំណាស់មួយនេះឱ្យមហាជនខ្មែរបានឃើញ ខណៈអង្គការ«ហ្វាពន្លឺសិល្បៈ»គឺជាអ្នកទំនាក់ទំនង និងស្នើសុំឱ្យកំពូលតារាភាពយន្ត Hollywood រូបនេះពិនិត្យលទ្ធភាពជួយកែលម្អឡើងវិញនូវទីតាំងសម្រាប់ការកម្សាន្តរបស់សាធារណៈជនដែលពុំសូវមានការចាប់អារម្មណ៍មួយនេះ។
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


