Connect with us
មុខរបរ និងការងារ1 month ago

កុំខ្លាច AI ពេក តែក៏កុំងប់ នឹង AI ពេក៖ សិល្បៈនៃការរក្សាព្រំដែនរវាង AI និងស្មារតីមនុស្ស

134 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងយុគសម័យឌីជីថលដែលកំពុងបោះជំហានយ៉ាងលឿនស្ទុះស្ទារ បញ្ញាសិប្បនិម្មិត(AI) បានក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ដែលមិនត្រឹមតែកែប្រែទម្រង់នៃការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រាបចូលដល់ឫសគល់នៃជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ទោះបីជាយ៉ាង​ណាក៏ ក៏ការលេចឡើងនូវបច្ចេកវិទ្យានេះ តែងតែបង្កឱ្យមានភាពចម្រូងចម្រាសពីរជ្រុង៖ ក្រុមមួយជ្រុលនិយមភ័យខ្លាចនិងមើលស្រាលលើតម្លៃមនុស្ស ហើយក្រុមមួយទៀតងប់ងល់ពឹងផ្អែកលើ AI ទាំងបិទភ្នែក។ ការវិភាគស៊ីជម្រៅផ្អែកលើទស្សនៈអ្នកជំនាញបច្ចេកវិទ្យានិងអ្នកបង្កើតគោលនយោបាយជាសកល...