126 Viewsមានគម្លាតគួរឱ្យកត់សម្គាល់ក្នុងអ្វីដែលកំពុងត្រូវបានប្រកាសទាំងផ្នែកនយោបាយ និងផ្នែកការទូត និងអ្វីដែលពលរដ្ឋប៉ាឡេស្ទីនកំពុងជួបប្រទះនៅលើដែនដីតំបន់ហ្កាហ្សា។ជាការពិត បទឈប់បាញ់កាលពីខែតុលាឆ្នាំមុនមិនបានបកស្រាយទៅជាវឌ្ឍនភាពណាមួយនៅលើដែនដីនៅទីនោះក្នុងតំបន់ហ្កាហ្សាឡើយ ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីននៅតែបន្តរស់នៅក្រោមការគំរាមកំហែងនៃការវាយប្រហាររបស់អ៊ីស្រាអែល។មានអ្នកស្លាប់និងរងរបួសច្រើន ត្រូវបានរាយការណ៍ពីទូទាំងតំបន់ផ្សេងៗគ្នានៃតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ។ សម្រាប់ប្រជាជនប៉ាឡេស្ទីនសម័ញ្ញ បញ្ហាកាន់តែបន្ទាន់គឺថា តើពេលណាពួកគេនឹងមានអារម្មណ៍រីករាយអំពីឥទ្ធិពលនៃសេចក្តីប្រកាសរបស់លោក Trump និងអ្នកផ្សេងទៀត?ប្រជាជនប៉ាឡេស្ទីនចង់ឃើញការបញ្ចប់អំពើហិង្សា។ ពួកគេចង់ធ្វើដំណើរដោយសេរី និងត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដែលភាគច្រើនត្រូវបានបំផ្លាញ។ ពួកគេគិតថា សង្គ្រាមនេះពិតជានឹងឈានដល់ទីបញ្ចប់៕
116 Views(អេហ្ស៊ីប)៖ ការវាយប្រហារដោយយានដ្រូនដែលបានបំផ្លាញនាវាដឹកប្រេងពីរគ្រឿងនៅក្នុងដែនទឹកអេហ្ស៊ីប បានធ្វើឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខថាមពលឡើងវិញនៅព្រែកជីកស៊ុយអេ(Suez) ដែលនៅក្បែរនោះ និងបំពង់បង្ហូរប្រេងពាក់ព័ន្ធ ដែលជាផ្លូវនាំចេញដ៏សំខាន់សម្រាប់ប្រេងអារ៉ាប៊ីសាអ៊ូឌីតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់។ទោះអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្រុមហ៊ូទីរបស់ខ្លួនបានបាញ់ប្រហារលើនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz និង Bab el-Mandeb ក៏ដោយ ព្រែក Suez និងបំពង់បង្ហូរប្រេង Sumed របស់អេហ្ស៊ីបនៅតែបន្តផ្តល់ផ្លូវនាំចេញដែលមានសុវត្ថិភាព និងឆ្ពោះទៅទិសខាងជើងសម្រាប់ទំនិញថាមពលសមុទ្រក្រហមរបស់អារ៉ាប៊ីសាអ៊ូឌីត។ ខណៈគ្មានភាគីណាមួយអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃពុធលើនាវាដឹកប្រេងនៅកំពង់ផែ Damietta របស់អេហ្ស៊ីប ដែលមានទីតាំងនៅលើសាខាមួយនៃដីសណ្តទន្លេនីលជិតសមុទ្រមេឌីទែរ៉ាណេ ឬគំរាមកំហែងជាសាធារណៈដល់ព្រែកជីក Suez ហានិភ័យដែលអាចកើតមានចំពោះចំណុចឆ្លងកាត់ដ៏សំខាន់នេះបានបន្ថែមការព្រួយបារម្ភដល់ទីផ្សារសកល។លោក...
117 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តផ្តល់មីស៊ីលការពារដែនអាកាសបន្ថែមទៀតដល់ប្រទេសរបស់លោកដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។ លោកបានធ្វើការស្នើសុំជាថ្មីបន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារយ៉ាងខ្លាំងកាលពីពេលយប់លើអ៊ុយក្រែន ដោយប្រើមីស៊ីលបាលីស្ទីកដ៏មានឥទ្ធិពល។លោក Zelenskyy បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដានេះថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលជាង៧០គ្រាប់ និងយានដ្រូនវាយប្រហារជាង២៨០គ្រឿង។ លោកបាននិយាយថា ការវាយប្រហារនៅក្នុងតំបន់ Dnipro បានសម្លាប់កុមារបីនាក់និងឪពុកម្តាយរបស់ពួកគេ ហើយកុមារពីរនាក់ទៀតត្រូវបានទាញចេញពីគំនរបាក់បែក។អង្គភាពសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននិយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងរដ្ឋធានីគីវ និងមនុស្ស៣០នាក់បានរងរបួសនៅក្នុងតំបន់ភាគខាងលិចទីក្រុង Lviv។លោក Zelenskyy និយាយថា ការពន្យារពេលក្នុងការផ្តល់មីស៊ីលប្រឆាំងមីស៊ីលបាលីស្ទីករបស់រុស្ស៊ីនាំឱ្យមានការបំផ្លិចបំផ្លាញ និងអ្នកស្លាប់និងរងរបួសច្រើន។...
116 Viewsនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមអ្នកកាន់សាសនា ហិណ្ឌូ និងមូស្លីម នៅភាគខាងត្បូងប្រទេស បានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់។ លោក Shah ដែលកម្របង្ហាញខ្លួនជាសាធារណៈចាប់តាំងពីឡើងកាន់តំណែងកាលពីខែមីនា បានបំបែកភាពស្ងៀមស្ងាត់នោះកាលពីថ្ងៃព្រហស្បតិ៍ ៣០កក្កដាសប្ដាហ៍នេះ ជាមួយនឹងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកទៅកាន់ប្រទេសជាតិ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ និងជួយលុបបំបាត់ភាពចលាចល។លោក Shah ដែលកម្របង្ហាញខ្លួនជាសាធារណៈចាប់តាំងពីឡើងកាន់តំណែងកាលពីខែមីនា បានបំបែកភាពស្ងៀមស្ងាត់នោះកាលពីថ្ងៃព្រហស្បតិ៍ ៣០កក្កដាសប្ដាហ៍នេះ ជាមួយនឹងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកទៅកាន់ប្រទេសជាតិ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ និងជួយលុបបំបាត់ភាពចលាចល។ក្រុមមន្ត្រីបាននិយាយថា...
114 Views ក្រុងព្យុងយ៉ាង បានប្រកាសចំៗថា សង្គ្រាម ឬការប៉ះទង្គិចគ្នានៅលើឧបទ្វីបកូរ៉េ គឺជារឿងមុននិងក្រោយតែប៉ុណ្ណោះ ពោលគឺវាច្បាស់នឹងកើតឡើង គ្រាន់តែអាស្រ័យលើពេលវេលាថាយូរឬក៏ឆាប់។ យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះថា ការប្រកាសរបស់ក្រុងព្យុងយ៉ាង ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចពង្រីកសមត្ថភាព និងបន្ថែមមន្ត្រីជំនាញនៅទីបញ្ជាការកងទ័ពអាម៉េរិកប្រចាំប្រទេសជប៉ុន។ ទិដ្ឋភាពនេះ កូរ៉េខាងជើងបានចោទប្រកាន់វ៉ាស៊ីនតោនថា ការពង្រីកទីបញ្ជាការកងទ័ពនៅជប៉ុននេះ គឺជាការប្រែក្លាយទីតាំងនេះឱ្យទៅជា «ទីបញ្ជាការសង្គ្រាមពេញលេញ» ក្នុងគោលបំណងរៀបចំកងកម្លាំងស្វ័យការពារជប៉ុន ឱ្យត្រៀមខ្លួនធ្វើសង្គ្រាមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងតាមមេបញ្ជាការកងទ័ពអាម៉េរិកប្រចាំជប៉ុន លោកឧត្តមសេនីយ៍ទោ...
124 Views សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងមហាអំណាចទាំងពីរ បានដល់ចំណុចក្ដៅជាថ្មី ក្រោយក្រសួងពាណិជ្ជកម្មចិន បានចេញមុខព្រមានចំៗនៅថ្ងៃទី៣០ ខែកក្កដានេះថា ខ្លួននឹង «សងសឹកវិញយ៉ាងចាស់ដៃ» ដើម្បីការពារប្រយោជន៍ជាតិ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែជំរុញវិធានការជាឯកតោភាគី ក្នុងការហាមឃាត់ការនាំចូលរ៉ូបូត (Robot) និងឧបករណ៍បម្លែងថាមពលអគ្គិសនី (Power Inverters) ជំនាន់ថ្មីរបស់ចិនចូលទីផ្សារអាម៉េរិកនោះ។ យោងតាម Reuters ផ្សាយថាការព្រមានពីភាគីចិននេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) កាលពីថ្ងៃទី២៨ កក្កដា បានចេញវិធានការរឹតបន្តឹង...
129 Views នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថាលោកមិនខ្លាចក្នុងការដើរចូលនៅក្នុងប្រទេសដែលនឹងអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ (ICC)។ លោកអះអាងថាមានកងកម្លាំងពិសេសតាមការពាររូបលោកជានិច្ចជាពិសេសអស់រយៈពេលជាង ៥ ឆ្នាំមកហើយ លោកថែមទាំងរិគន់ ICC ថាកំពុងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ លោកចាត់ទុកស្ថាប័ន ICC មិនបានបោះឆ្នោតជ្រើសរើសពិតប្រាកដឡើយ។ ក្នុងបទសម្ភាស៍ជាមួយអ្នកព័ត៌មាន FOX NEWS នៅពេលដែលសួរថាតើលោកខ្លាចដីកា ICC រឺទេនៅពេលដែលលោកហោះហើរឆ្លងកាត់ប្រទេសដែលអនុវត្តតាមដីកា ICC ក្នុងការចាប់ខ្លួនលោក។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឆ្លើយដោយមិនស្ទាក់ស្ទើរថាលោកមានកងកម្លាំងពិសេសក្នុងការតាមការពារលោកជាប់រហូត ហើយក្រុមការពារជំនាញនេះតាមលោកអស់រយៈពេលជាង...
117 Viewsការប្រយុទ្ធគ្នាតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ ខណៈប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស នៅក្នុងការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ។ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន បានប្រយុទ្ធគ្នាអស់ជាច្រើនខែមកហើយ ភាពតានតឹងបានកើនឡើងខ្លាំង នៅក្នុងខែកុម្ភៈកន្លងទៅ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារចូលទៅក្នុងប្រទេសប៉ាគីស្ថាន...
124 Views ជនជាតិឥណ្ឌូនេស៊ីប្រាំបួននាក់ត្រូវបានឃុំខ្លួនក្នុងចំណោមសកម្មជនសកលផ្សេងទៀត ខណៈកំពុងយកជំនួយទៅហ្គាហ្សាក្នុងខែឧសភា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃទី៣១ ខែកក្កដានេះ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ តាម AFP បានផ្សាយថា បុរសទាំងនោះគឺជាផ្នែកមួយនៃកងនាវា Global Sumud ដែលត្រូវបានអ៊ីស្រាអែលស្ទាក់ចាប់ និងឃុំខ្លួនរួមជាមួយសកម្មជនជាង ៤០០ នាក់ផ្សេងទៀត។ ក្រុមនេះបានស្នើសុំឱ្យអគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ីស៊ើបអង្កេតអ៊ីស្រាអែលចំពោះបទល្មើសរួមទាំងចោរសមុទ្រនៅសមុទ្រ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្រុមនេះថា ក្រមព្រហ្មទណ្ឌរបស់ប្រទេសឥណ្ឌូនេស៊ីផ្តល់ឲ្យតុលាការរបស់ប្រទេសនូវ «យុត្តាធិការសកល» លើករណីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅក្រៅព្រំដែនរបស់ប្រទេស។...
125 Viewsតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី៣០ខែកក្កដានេះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរចេញពីមជ្ឈិមបូព៌ា ទោះបីជាភាពតានតឹងនៅទីនោះកើនឡើងក៏ដោយ ដោយសង្គ្រាមអាមេរិក-អ៊ីរ៉ង់បានរីករាលដាលហួសពីសមរភូមិសំខាន់ៗរបស់ខ្លួន។ តម្លៃប្រេង Brent បានធ្លាក់ចុះ១,២៩ដុល្លារ ឬ ១,៤២% មកនៅត្រឹម៨៩,៤៥ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១:១០នាទីម៉ោងសកល។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥៦ សេន ឬ០,៦៦ % មកនៅត្រឹម ៨៣,៩០...