179 Views យន្តហោះឯកជនមួយបានធ្លាក់ចូលទៅក្នុងវាលស្រែ ហើយឆាបឆេះសន្ធោសន្ធៅ ខណៈអ្នកបើកបរម្នាក់ និងអ្នកដំណើរចំនួន ១១នាក់ បានលោតឆ័ត្រយោងចេញភ្លាមៗ ប៉ុន្តែជាអកុសលមនុស្សទាំងអស់នោះបានបាត់បង់ជីវិត។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះ។ យោងតាមភ្នាក់ងារសារព័ត៌មាន AP បានបញ្ជាក់ថា ការធ្លាក់យន្តហោះនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីយន្តហោះនោះចាកចេញពីអាកាសយានដ្ឋានក្នុងស្រុកមួយ នៅម៉ោងប្រហែល ១១:៣០ព្រឹក។ យន្តហោះឯកជននេះត្រូវបានដំណើរការដោយក្រុមហ៊ុន Skydive Kansas City ប្រភេទ Pacific Aerospace 750XL...
165 Views អ្នកជំនួញជនជាតិអាម៉េរិកម្នាក់ដែលបានសរសេរសៀវភៅអំពីការរស់នៅឆ្លងកាត់រដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួននៅពេលលោកវិលត្រឡប់មកប្រទេសអាស៊ីអាគ្នេយ៍វិញ នេះបើយោងតាមការផ្សាយចេញរបស់អង្គភាពរ៉យទ័រនៅថ្ងៃទី១២ ខែមិថុនានេះ។ លោក Adam Castillo អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសមីយ៉ាន់ម៉ា ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន ជាកន្លែងដែលលោកគ្រប់គ្រងក្រុមហ៊ុនសន្តិសុខ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានមួយ បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានលើកឡើងថា ខ្លួនបានដឹងអំពីរបាយការណ៍អំពីការឃុំខ្លួនជនជាតិអាម៉េរិកម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនមានការធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែក្តីបារម្ភអំពីភាពឯកជន។ យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Castillo បានទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយសៀវភៅរបស់លោក ដែលមានចំណងជើងថា Finding Our Voice អំពីការស្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១...
194 Views (ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។ យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។ ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ...
275 Viewsសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមដោយសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នបានឈានចូលដល់រយៈពេលជាង១ខែហើយ និងបានធ្វើឱ្យមានបញ្ហារួមរឹតកាន់តែខ្លាំង ទាំងសាកលលោក និងសហរដ្ឋអាម៉េរិក ក៏ដូចជាសន្តិសុខនៅមជ្ឈិមបូព៌ា ដែលបញ្ហានេះនឹងកាន់តែរួមរឹតកាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើគ្មានដំណោះស្រាយណាមួយជាក់លាក់។ យើងឃើញថាថា លោក ដូណាល់ត្រាំ បានដាក់ចេញនូវការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងភាពអន្ទះសារនិងតក់ក្រហល់ ដែលស្ដែងឱ្យឃើញនូវទិដ្ឋភាព៥ចំណុចសំខាន់ៗ។ ចំណុចទីមួយគឺ សម្ព័ន្ធមិត្តណាតូហាក់មិនមានជំហររួមលើករណីនេះ ដោយអាម៉េរិកមិនទទួលបានរួមពីសំណាក់សមាជិកសម្ព័ន្ធភាពយោធាអន្តរទ្វីបនេះទេ ខណៈដែលលោក ដូណាល់ត្រាំ ក៏ធ្លាប់បានបង្ហាញអំពីជំហរនៅក្នុងការធ្វើសង្គ្រាមដែលហាក់ស្របតាមអ្វីដែលលោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញ។ ហេតុនេះហើយ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យមានការបែកខ្ញែកជំហររួមរបស់ណាតូ...
258 Viewsលោកបណ្ឌិត យង់ ពៅ ក្នុងឱកាសដឹកនាំជំនួបគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចំបាច់នៃការឈរលើទស្សនៈវិជ្ជមានដើម្បីកសាងមូលធនមនុស្សនៅកម្ពុជា ដោយផ្អែកលើ៥ចំណុចសំខាន់ៗ។ បណ្ឌិតរូបនេះបន្តថា ការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំគឺជាចំណែកនៃការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដូច្នេះក្នុងនាមជាគ្រូត្រូវចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សពិតប្រាកដ យើងត្រូវបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជា៖ ១. ពលរដ្ឋសកល, យល់ដឹងទូលំទូលាយចំណេះដឹងនិងនិន្នាការសកល២. ពលរដ្ឋបៃតង, រៀនរស់នៅក្នុងបរិស្ថានប្រែប្រួល ៣. ពលរដ្ឋរឹងមាំ, រឹងមាំទើបគេមិនប្រមាថ ៤. ពលរដ្ឋវិទ្យាសាស្ត្រ នវានុវត្តន៍,...
311 Viewsចាប់តាំងពីប្រទេសអូស្ត្រាលី ហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម កាលពីក្នុងខែធ្នូឆ្នាំមុន សមាជិកសភា រាប់ចាប់ពីអេស្ប៉ាញ រហូតដល់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ធ្វើតាមដែរ ខណៈដែលតុលាការសហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្វេសប្រហែស ចំពោះអ្នកប្រើប្រាស់វ័យក្មេង។ ក្រសែភ្នែកទូទាំងពិភពលោកដែលត្របាញ់ទៅលើការហាមឃាត់បែបនេះជាលើកដំបូង សម្រាប់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់កម្មវិធីដ៏ពេញនិយម ហាក់ដូចជាបានជួយជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ឲ្យបង្កើនការអនុវត្ត នៅសប្តាហ៍នេះ ចំពោះអ្វីដែលខ្លួនបាននិយាយដោយមោទនភាពថា ជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយឧស្សាហកម្ម កាលពី ២ខែមុន។...