91 Views រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២១កក្កដានេះថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់នឹងបង្កើតគំរូដ៏គ្រោះថ្នាក់ជាមួយនឹងផលវិបាកហួសពីមជ្ឈិមបូព៌ា។ តើនេះគឺជាការបញ្ចុះបញ្ចូលឱ្យមេដឹកនាំអាស៊ានទាំងអស់ចេញមុខប្រឆាំងអ៊ឺរ៉ង់ រឺយ៉ាងណា? ខណៈលោក ត្រាំ ព្យាយាមហៅប្រទេសជិតខាងឱ្យគាំទ្រសកម្មភាពវាយប្រហាររបស់ខ្លួនលើអ៊ឺរ៉ង់។ ការអត្ថាធិប្បាយរបស់លោកស្របពេលបញ្ជាការកណ្តាលអាម៉េរិក បានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់ «យប់ទី១១ ជាប់ៗគ្នា» ក្នុងគោលបំណងធ្វើឱ្យខូចសមត្ថភាពរបស់អ៉ឺរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងផ្លូវទឹក។ លោក Rubio បានប្រាប់បេសកជននៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងម៉ានីលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា «ប្រសិនបើយើងបង្កើតគំរូនៅមជ្ឈិមបូព៌ាដែលរដ្ឋជាតិមួយអាចសម្រេចចិត្តគ្រប់គ្រងផ្លូវទឹកអន្តរជាតិ...
75 Viewsអាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃទី២១កក្កដានេះ បានបញ្ជាឱ្យបិទបរិវេណសាលាអាជីវកម្មមួយដែលបង្កើតឡើងដោយអ្នកវិនិយោគជនជាតិអាម៉េរិក លោក Balaji Srinivasan ពាក់ព័ន្ធការផ្តល់ទីតាំងសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់។ យោងតាម AFP ផ្សាយថា ស្ថាបនិកសាលា Network បានប្រកាសកាលពីសប្តាហ៍មុនថាលោកកំពុងបង្កកគម្រោងវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូលបរិវេណសាលាដែលបម្រើដល់ជនអន្តោប្រវេសន៍ឌីជីថលរាប់រយនាក់ ដើម្បីស៊ើបអង្កេតការអះអាងថាខ្លួនកំពុងទទួលជនបរទេសដោយខុសច្បាប់។ យោងតាមលោក Onn Hafiz Ghazi អភិបាលរដ្ឋ Johor បានឱ្យដឹងថា អាជ្ញាធរក្រុងបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់សាលា Network ហើយបានបញ្ជាឱ្យវាបញ្ឈប់ប្រតិបត្តិការរួចទៅហើយ។ ទីតាំងសាលា...
81 Views មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុង លាំង នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល នៅថ្ងៃទី ៦ និង ៧ ខែសីហា នៅទីក្រុងបាងកក នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសថៃ ដើម្បីបញ្ហាតាមបណ្តោយព្រំដែន។ លោក ស៊ីហាសាក់ ភួងកេតកែវ បានបញ្ជាក់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ នៅទីក្រុងម៉ានីល អំពីវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីឱ្យវិលត្រឡប់របស់មីយ៉ាន់ម៉ា...
103 Viewsក្រុមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅប្រទេសយេម៉ែនបានប្រកាសថា ពួកគេនឹងបិទផ្លូវកងទ័ពជើងទឹកលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយបើករណសិរ្សថ្មីដ៏មានសក្តានុពលប្រឆាំងនឹងសហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ និងបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលសកល និងពាណិជ្ជកម្មហួសពីឈូងសមុទ្រ។ តាមការផ្សាយរបស់រ៉យទ័របានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដានេះថា ការកើនឡើងនេះកើតឡើងបន្ទាប់ពីរយៈពេលដ៏សាហាវបំផុតមួយនៅក្នុងសង្គ្រាមសម្រាប់កងទ័ពអាម៉េរិក។ មន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទបានកំណត់អត្តសញ្ញាណទាហានអាម៉េរិកពីរនាក់ដែលត្រូវបានសម្លាប់នៅពេលដែលអ៊ីរ៉ង់វាយប្រហារមូលដ្ឋានអាម៉េរិកមួយនៅហ្ស៊កដានីកាលពីថ្ងៃសុក្រ។ បន្ទាប់ពីក្រុមហ៊ូធីបានប្រកាសពីការបិទផ្លូវរបស់ពួកគេ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែនបានឆ្លើយតបភ្លាមៗថា ខ្លួននឹងឆ្លើយតបទៅនឹងពួកគេដោយកម្លាំង ហើយក៏បានចាប់ផ្តើមអនុវត្តវិធានការការពារសម្រាប់កប៉ាល់របស់ខ្លួនដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របាបអែលម៉ាន់ដេប ដែលជាផ្លូវនាំចេញដ៏សំខាន់សម្រាប់ប្រេងរបស់អារ៉ាប៊ីសាអូឌីត។ យ៉ាងណាម៉ិញ តម្លៃប្រេងបានកើនឡើងមួយរយៈខ្លីបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ូធី ប៉ុន្តែក្រោយមកបានធ្លាក់ចុះវិញ ខណៈដែលពាណិជ្ជករមានក្តីសង្ឃឹមចំពោះ ផ្នែកការទូតដើម្បីបញ្ចប់ជម្លោះ។ ប៉ុន្តែថ្លៃធានារ៉ាប់រងនៃការដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហមបានកើនឡើងវិញ ដោយសារតែហានិភ័យកើនឡើងសម្រាប់ការដឹកជញ្ជូនទំនិញ។ គូសបញ្ជាក់ថា អ៊ីរ៉ង់បានជំរុញឱ្យក្រុមហ៊ូធីបិទច្រកទ្វារបាបអែលម៉ាន់ដេបទៅកាន់សមុទ្រក្រហម ប្រសិនបើសហរដ្ឋអាម៉េរិកបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។ ការបិទច្រកសមុទ្រទាំងស្រុងនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងសកលចំនួន...
89 Viewsការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូងបានគំរាមកំហែងដល់ការបិទបាំងកិច្ចប្រជុំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី២១កក្កដានេះ ខណៈដែលសហរដ្ឋអាម៉េរិកបានថ្កោលទោសសកម្មភាព «គ្រោះថ្នាក់» របស់ចិននៅក្នុងផ្លូវទឹកដែលមានជម្លោះ។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាម៉េរិកបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានមកដល់ប្រទេសហ្វីលីពីន ជាកន្លែងដែលសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ១១ ប្រទេសត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហារួមទាំងប្រទេសឯកោរមីយ៉ាន់ម៉ាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល និងបញ្ហាព្រំដែនកម្ពុជា-ថៃ។ មុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃម្សិលម៉ិញ លោក Rubio បានលើកឡើងថា លោកបើកចំហចំពោះលទ្ធភាពនៃកិច្ចប្រជុំក្រៅផ្លូវការជាមួយអ្នកការទូតកំពូលរបស់ចិនលោក Wang Yi ដែលនៅទីក្រុងម៉ានីលផងដែរ។ នៅក្នុងកិច្ចប្រជុំអាស៊ានព្រឹកម៉ិញនេះ លោក Rubio បានព្រមានថា...
90 Viewsជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតឆ្លងដែននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់បានខាតបង់រហូតដល់ ១១៤,១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជាមួយនឹងការខាតបង់យ៉ាងហោចណាស់បីដងបើធៀបនឹងឆ្នាំ ២០២៣។ អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ ដែលជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ក្រុមឧក្រិដ្ឋកម្មដែលដំណើរការគម្រោងវិនិយោគស្នេហាក្លែងក្លាយ និងរូបិយប័ណ្ណគ្រីបតូ ដែលអ្នកបោកប្រាស់ខ្លះត្រូវបានជួញដូរ បោកប្រាស់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោក។ ប៉ុន្តែក្រោមសម្ពាធពីប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងចិន អាជ្ញាធរនៅក្នុងតំបន់បានបញ្ជាក់ថា ពួកគេកំពុងបង្ក្រាបឧស្សាហកម្មខុសច្បាប់។ មេដឹកនាំបណ្តាញបោកប្រាស់ជាច្រើននាក់ត្រូវបានធ្វើបត្យាប័នពីប្រទេសថៃនិងមីយ៉ាន់ម៉ាទៅប្រទេសចិនវិញក្នុងឆ្នាំនេះ បន្ទាប់ពីបង្ក្រាបបាន។ យោងតាមរបាយការណ៍ថ្មីពីការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)...
95 Viewsរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន បានជួបជុំគ្នានៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខអន្តរជាតិដ៏ក្តៅគគុក និង ជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ស្ថិរភាពពិភពលោក ជាពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asahi កិច្ចប្រជុំរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១-២៣ ខែកក្កដានេះ ដោយមានការចូលរួមពីតំណាងមហាអំណាចពិភពលោក រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។...
124 Viewsជម្លោះរវាងកម្ពុជា និងថៃ មានប្រវត្តិយូរលង់ណាស់ ចាប់ពីសម័យអាណាចក្របុរាណ រហូតដល់បញ្ហាព្រំដែន និងការបកស្រាយប្រវត្តិសាស្ត្រនៅសម័យបច្ចុប្បន្ន។ វីដេអូនេះនឹងលើកយកទស្សនៈ និងភស្តុតាងប្រវត្តិសាស្ត្រមកពិភាក្សា អំពី៖ ✅ ជម្លោះក្នុងអតីតកាលរវាងអាណាចក្រខ្មែរ និងសៀម✅ ការផ្លាស់ប្តូរព្រំដែនតាមសម័យកាល✅ បញ្ហាបេតិកភណ្ឌ និងការបកស្រាយប្រវត្តិសាស្ត្រ✅ ជម្លោះព្រំដែននៅសម័យទំនើប✅ មេរៀនដែលប្រវត្តិសាស្ត្របង្រៀនសម្រាប់អនាគត 🎥 វីដេអូនេះមានគោលបំណងផ្តល់ការយល់ដឹង និងជំរុញការពិភាក្សាដោយផ្អែកលើប្រភពប្រវត្តិសាស្ត្រ មិនមែនដើម្បីញុះញង់ឱ្យមានការស្អប់ ឬជម្លោះរវាងប្រជាជននៃប្រទេសទាំងពីរឡើយ។ #កម្ពុជា #ប្រវត្តិសាស្ត្រខ្មែរ #cambodia...
95 Viewsគួរឱ្យភ្ញាក់ផ្អើល! លោក Andy Burnham បានក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ជាផ្លូវការ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយជំនួសតំណែងរបស់លោក Sir Keir Starmer។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ក្នុងដំណើរការផ្ទេរអំណាចនេះ លោក Starmer នឹងថ្លែងសុន្ទរកថាចុងក្រោយមុនពេលលោក និងលោក Burnham ចូលគាល់ព្រះមហាក្សត្រ Charles នៅរាជវាំង Buckingham...
88 Viewsលោក ពូទីន ដែលបានសរសើរចំពោះកម្រិតខ្ពស់នៃទំនាក់ទំនងរវាងវិមានក្រឹមឡាំង និងទីក្រុងព្យុងយ៉ាងថា ភាពក្លាហាន និងវីរភាពដែលទាហានកូរ៉េខាងជើងបានបង្ហាញនៅក្នុងសមរភូមិនៅតំបន់ Kursk របស់រុស្ស៊ី នឹងមិនត្រូវគេបំភ្លេចចោលឡើយនៅក្នុងប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ លោក ពូទីន ក៏បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ការលើកឡើងបែបនេះ ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបនិងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆេ...