143 Views អគ្គស្នងការដ្ឋាននគរបាលជាតិថៃ បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទូទាំងប្រទេសថា ក្នុងអំឡុងពេលបុណ្យអាសាឍបូជា និងបុណ្យចូលព្រះវស្សា ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនឹងត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេល ៤៨ម៉ោង ចាប់ពីម៉ោង ០០:០១ នាទី ថ្ងៃទី២៩ ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែកក្កដា។ អ្នកដែលបំពានច្បាប់នេះ នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៦ខែ និងពិន័យជាប្រាក់រហូតដល់ ១០,០០០បាត(ជិត៣០០ដុល្លារ) ឬទោសទាំងពីររួមគ្នា។ យោងតាមកាសែតខាវស៊តនៅថ្ងៃទី២៩ ខែកក្កដានេះបានចេញផ្សាយថា ការរឹតបន្តឹងនេះអនុវត្តចំពោះហាងទំនិញ...
114 Views តៃវ៉ាន់នឹងសាកល្បងការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មអាវុធ និងបំលែងរោងចក្រស៊ីវិលសម្រាប់ការប្រើប្រាស់យោធានៅក្នុងសមយុទ្ធប្រចាំឆ្នាំនៅខែក្រោយ ដោយមានគោលបំណងរក្សាប្រតិបត្តិការប្រយុទ្ធ ប្រសិនបើចិនវាយប្រហារមជ្ឈមណ្ឌលផ្គត់ផ្គង់។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២៩ ខែកក្កដានេះ។ ក្រសួងការពារជាតិបានបញ្ជាក់ថា សមយុទ្ធនេះ ដែលជាផ្នែកមួយនៃល្បែងសង្គ្រាម Han Kuang ប្រចាំឆ្នាំចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែសីហា នឹងក្លែងធ្វើដូចប្រទេសចិនដោយប្រើសមយុទ្ធយោធាធម្មតា ដើម្បីលាក់បាំងការរៀបចំសម្រាប់ការឈ្លានពានពេញលេញរបស់តៃវ៉ាន់ ដែលជំរុញឱ្យកងកម្លាំងប្រដាប់អាវុធរបស់កោះនេះបង្កើនការត្រៀមខ្លួនប្រយុទ្ធភ្លាមៗ និងធ្វើសមយុទ្ធឆ្លើយតបរហ័ស។ សមយុទ្ធនេះនឹងសាកល្បងថាតើតៃវ៉ាន់អាចបំបែកផលិតកម្មឧស្សាហកម្មបានដែរឬទេ ខណៈពេលដែលរក្សាទិន្នផលដែលត្រូវការដើម្បីគាំទ្រកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅក្នុងជម្លោះ នេះបើយោងតាមគ្រោងផែនការរបស់ក្រសួង។ ការផ្តោតអារម្មណ៍នេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភមួយរបស់តៃវ៉ាន់ក្នុងសម័យសង្គ្រាមកណ្តាល...
118 Viewsអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាម៉េរិកបានវាយប្រហារមូលដ្ឋាន «កងជីវពល» នៅក្នុងប្រទេសអ៊ីរ៉ាក់នៅព្រឹកថ្ងៃពុធ ទី២៩កក្កដានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានព្យាយាមវាយប្រហាររោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត។ បើយោងតាមក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានអះអាងថា «កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត ដោយសហការជាមួយបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារយ៉ាងច្បាស់លាស់ ប្រឆាំងនឹងគោលដៅដែលជាកម្មសិទ្ធិរបស់កងជីវពលទាំងនោះដែលមានវត្តមាននៅលើទឹកដីអ៊ីរ៉ាក់ ដែលមានទំនាក់ទំនងជាមួយការវាយប្រហារលើរោងចក្រប្រេងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕
121 Views រញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់នៅជិតទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកយ៉ាងអន្ទះសារ។ បើយោងតាមនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដានេះថា «ឥឡូវនេះ មានមនុស្សកំពុងរង់ចាំការជួយសង្គ្រោះ ហើយនេះគឺជាការប្រណាំងប្រជែងនឹងពេលវេលា។ យើងនឹងរៀបចំធនធានដែលមានទាំងអស់នៅលើដីដើម្បីជួយសង្គ្រោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។ ការរញ្ជួយដីនេះបានធ្វើឱ្យផ្ទះរាប់ពាន់ខ្នងដាច់ចរន្តអគ្គិសនី ស្ពាន និងផ្លូវថ្នល់បាក់បែកនៅទូទាំងតំបន់ ខណៈក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សប្រាំបីនាក់ចេញពីគំនរបាក់បែកនៃផ្សារទំនើបអ៊ីអនម៉លដែលដួលរលំ។ យោងតាមទូរទស្សន៍សាធារណៈ NHK...
141 Views សភាមីយ៉ាន់ម៉ាដែលគាំទ្រដោយយោធាបានអនុម័តច្បាប់មួយនៅថ្ងៃអង្គារ ទី២៨ ខែកក្កដានេះ អនុញ្ញាតឲ្យមានទោសប្រហារជីវិតចំពោះអ្នកដែលឃុំខ្លួន ឬបង្ខំជនរងគ្រោះដោយហិង្សាឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត នេះបើតាមប្រធានសភា។ លោក Aung Lin Dwe ប្រធានសភាសហភាពបានឱ្យដឹងថា «សេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមអ៊ីនធឺណិត» ត្រូវបានអនុម័តបន្ទាប់ពីសមាជិកសភាបានអនុម័តការផ្លាស់ប្ដូរសេចក្តីព្រាងច្បាប់នៅក្នុងកិច្ចប្រជុំរួមគ្នារបស់សភាជាន់ទាប និងសភាជាន់ខ្ពស់នៅព្រឹកថ្ងៃអង្គារនៅរដ្ឋធានី Naypyidaw។ បន្ថែមពីនោះ លោក Aye Chan សមាជិកសភាជាន់ទាបបានបញ្ជាក់ប្រាប់ថា «ការកាត់ទោសប្រហារជីវិតនៅតែមាននៅក្នុងច្បាប់ដែលបានអនុម័ត»។ ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាមជ្ឈមណ្ឌលសកលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ និងការបោកប្រាស់តាមអ៊ីនធឺណិតដោយបង្ខំ...
136 Views យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើជនស៊ីវិលចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម ទោះបីជារដ្ឋាភិបាលក្នុងតំបន់បង្កើនការចូលរួមការទូតក៏ដោយ។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។ យោងតាមគម្រោងទិន្នន័យទីតាំង និងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ (ACLED) បានឱ្យដឹងថា ការវាយប្រហារនេះគឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលដាក់ពង្រាយដោយប្រមុខយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលបានឡើងកាន់តំណែងនៅចុងខែមីនា។ ACLED បានបញ្ជាក់ថា «ចាប់តាំងពីរបបយោធាកាន់អំណាចនៅមីយ៉ាន់ម៉ាបានកំណត់រចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួនឡើងវិញនៅក្នុងខែមីនា ជនស៊ីវិលត្រូវបានទទួលរងនូវការគាបសង្កត់កាន់តែអាក្រក់ទៅៗ និងយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសកាន់តែខ្លាំងឡើង»។ ប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្លាក់ចូលទៅក្នុងភាពចលាចលបន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សប្រហែល ១០០,០០០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ទីជម្រក។ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ...
139 Views អាជ្ញាធរម៉ាឡេស៊ីបានឃុំខ្លួនជនស្វែងរកសិទ្ធិជ្រកកោនរ៉ូហ៊ីងយ៉ាមូស្លីមជាង ១០០ នាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅទីក្រុងកូឡាឡាំពួរ ដោយលើកឡើងថាពួកគេកំពុងស្វែងរកការការពារបន្ទាប់ពីត្រូវបានបណ្តេញចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដានេះ។ ជនភៀសខ្លួន ដែលរួមមានស្ត្រី និងកុមារ បានសារភាពថា ពួកគេត្រូវបានបណ្តេញចេញពីប្រទេសរបស់ពួកគេដោយអ្នកស្រុកក្នុងតំបន់នៅភាគខាងជើងរដ្ឋ Penang ហើយបានធ្វើដំណើរទៅកាន់រដ្ឋធានីម៉ាឡេស៊ីតាមឡានក្រុងពេញមួយយប់ដើម្បីស្វែងរកជំនួយលើការតាំងទីលំនៅថ្មីពី UNHCR។ យោងតាមប៉ូលីស Penang បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ា «បានផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត» ទៅកាន់ទីក្រុងកូឡាឡាំពួរ ដោយមានជំនួយពីអាជ្ញាធររដ្ឋ និងសហព័ន្ធ...
132 Views ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួនចំនួន ១៧ នាក់នៅយប់ថ្ងៃទី២៦ ខែកក្កដានេះ បន្ទាប់ពីកប៉ាល់ដឹកទំនិញវៀតណាមមួយគ្រឿងដែលដឹកមនុស្ស ៦២ នាក់បានលិចក្នុងអំឡុងពេលមានព្យុះនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Pham Thu Hang បានឱ្យដឹងថា អាជ្ញាធរវៀតណាមបានមកដល់កន្លែងកើតហេតុ បន្ទាប់ពីកប៉ាល់ Khoi Nguyen 18 បានលិចពេលកំពុងប្រតិបត្តិការក្នុងស្ថានភាពអាកាសធាតុអាក្រក់នៅសមុទ្រចិនខាងត្បូង។ ក្រុមអ្នកជួយសង្គ្រោះវៀតណាម ដោយមានការគាំទ្រពីកងកម្លាំងជួយសង្គ្រោះចិន រួមទាំងកប៉ាល់ និងឧទ្ធម្ភាគចក្រ និងនាវាផ្សេងទៀតនៅក្នុងតំបន់នោះ បានជួយសង្គ្រោះមនុស្សចំនួន...
122 Views នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាឧក្រិដ្ឋជននៃដីកាចាប់ខ្លួនរបស់តុលាការនៃឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃអាទិត្យ បានរិះគន់អតីតព្រះរាជអាជ្ញា Karim Khan ថាជា «ការងារបោកប្រាស់» បន្ទាប់ពីបណ្តេញលោកចេញពីតំណែងជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តខុសផ្លូវភេទ។ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃទី២៧ ខែកក្កដានេះ។ លោក Khan នៅឆ្នាំ ២០២៤ បានចេញដីការចាប់ខ្លួនលោក Netanyahu និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមលើទីក្រុងហ្គាហ្សា។...
125 Viewsរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃទី២៦ ខែកក្កដានេះ បានព្រមានថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវមួយដោយអ៊ុយក្រែនលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿងនៅសមុទ្រកាសព្យែន។ យោងតាម AFP បានផ្សាយថា វាបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា ទីក្រុងគៀវបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយនៅសមុទ្រកាសព្យែនប្រឆាំងនឹងកប៉ាល់ដែលដឹកជញ្ជូនទំនិញយោធាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដោយបញ្ជាក់ពីវិមាត្រអន្តរជាតិកាន់តែខ្លាំងឡើងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងលើទំព័រ X ថា «លោក Zelenskyy បានវាយប្រហារកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង...