12 Views ជើងហោះហើរនៅអាកាសយានដ្ឋានដែលមានសកម្មភាពមមាញឹកបំផុតទីពីរក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។ រដ្ឋាភិបាលដែលគាំទ្រដោយយោធាបានចោទប្រកាន់ក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ អាកាសយានដ្ឋាន Mandalay គឺជាមជ្ឈមណ្ឌលធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រុមឃ្លាំមើលការវាយប្រហារតាមអាកាសលើជនស៊ីវិល ក៏បានកត់សម្គាល់ផងដែរថា វាជាទីតាំងសម្រាប់យន្តហោះចម្បាំងយោធា។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រភេទ «បំផ្ទុះខ្លួនឯង រឺដ្រូនអត្តឃាត» (suicide drones) ចំនួន ៦ គ្រឿងបានកំណត់គោលដៅលើតំបន់អាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុកមួយចំនួន ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។ ចំពោះបញ្ហានេះ...
19 Views (ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។ ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ...
18 Views មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកោតសរសើរដល់កងទ័ពដែលកំពុងចូលរួមក្នុង «ប្រតិបត្តិការយោធានៅក្រៅប្រទេស» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ដោយប្រយោលចំពោះការជួយជ្រោមជ្រែងរបស់ទីក្រុងព្យុងយ៉ាងដល់ទីក្រុងមូស្គូ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញានេះ។ អ្នកវិភាគបានលើកឡើងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA...
60 Views មន្ត្រីនគរបាលម្នាក់ជាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី៩កញ្ញានេះ ដោយមិនមានមូលហេតុ ខណៈកុមារទាំងអស់មានសុវត្ថិភាព។ យោងតាមការផ្សាយរបស់អង្គភាព AFPបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារប្រពន្ធនៅក្នុងខេត្ត Chonburi (ជុនបុរី) ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក។ ការបាញ់ប្រហារនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃ មួយខែបន្ទាប់ពីយុវជនម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបាញ់សម្លាប់បុគ្គលិក ៥ នាក់ និងសិស្សម្នាក់នៅសាលារៀនរបស់ខ្លួន មុនពេលធ្វើអត្តឃាត។ ប្រទេសថៃមានអត្រាខ្ពស់មួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាកន្លងមកក្នុងការរឹតបន្តឹងច្បាប់ស្តីពីអាវុធមិនអាចទប់ស្កាត់ការបាញ់ប្រហារដែលកើតឡើងដដែលៗនោះទេ។ យោងតាមលោក Sayan Klomaon ប្រធានក្រុមប្រឹក្សាឃុំ...
26 Views មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯទីលានចុះចតដាច់ស្រយាលមួយក្នុងតំបន់ដីគោកនៃរដ្ឋ Sarawak នៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ Borneo។ នេះបើយោងតាមការផ្សាយរបស់អង្គភាព AFPនៅថ្ងៃទី១០ ខែកញ្ញានេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាស (Flying Doctor Service) របស់ប្រទេសនេះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រ (១៩៥ ម៉ាយ)...
31 Views មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និង ៨៧ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅលើទូកដឹកអ្នកដំណើរមួយគ្រឿង នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ត Palawan ប្រទេសហ្វីលីពីន។ ឆ្មាំសមុទ្របានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១០កញ្ញានេះថា អគ្គិភ័យនៅលើទូកឈ្មោះ M/V June Aster នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅចម្ងាយប្រហែល ២,២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយបានបន្ថែមថា សាកសពជនរងគ្រោះចំនួន ៥ នាក់ត្រូវបាននាំយកមកលើគោក។ យោងតាមលោកស្រី...
26 Views ការចេញផ្សាយនេះធ្វើឡើងមុនខួបលើកទី ២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលបានសម្លាប់មនុស្ស ២,៩៧៧ នាក់នៅសហរដ្ឋអាមេរិក ភាគច្រើនបណ្តាលមកពីការដួលរលំនៃអគារភ្លោះនៅទីក្រុងញូវយ៉ក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីពេលនោះមក មនុស្សជាង ៩,៤០០ នាក់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងការប៉ះពាល់នឹងតំបន់នេះ នេះបើយោងតាមកម្មវិធីត្រួតពិនិត្យវេជ្ជសាស្ត្រសហព័ន្ធ។ «ទាំងនេះគឺជាឯកសារដែលបង្ហាញពីអ្វីដែលទីក្រុងដឹងអំពីខ្យល់ពុលនៅជុំវិញ Ground Zero ពេលណាដែលពួកគេដឹង និងរបៀបដែលពួកគេបានធ្វើសកម្មភាពដើម្បីកំណត់ការទទួលខុសត្រូវ» នេះបើតាមការលើកឡើងរបស់លោកអភិបាលក្រុងបានបញ្ជាក់បន្ទាប់ពីការចេញផ្សាយតាមអ៊ីនធឺណិតនៃឯកសារចំនួន ១៧០,០០០ ទំព័រស្តីពីកង្វល់សុខភាព...