92 Viewsប្រធានាធិបតី Donald Trump បានព្រមានអ៊ឺរ៉ង់ថា អាម៉េរិកនឹងពង្រីកការវាយប្រហារនៅសប្តាហ៍ក្រោយនេះ ដោយផ្តោតលើរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនធ្វើកិច្ចព្រមព្រៀង។ យោងតាមការផ្សាយរបស់ AFPបានឱ្យដឹងនៅថ្ងៃទី១៥កក្កដានេះ លោក ត្រាំ បានបញ្ជាក់ថា «សប្តាហ៍ក្រោយ វាពិតជាអាក្រក់សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយនឹងនឹងវាយកម្ទេចរោងចក្រថាមពល និងកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេមកចរចា»។ ការព្រមានធ្ងន់ៗបែបនេះ នៅពេលដែលកងកម្លាំងអាម៉េរិកបានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា និងបានដាក់ចេញនូវការបិទផ្លូវកងទ័ពជើងទឹកឡើងវិញលើច្រកសមុទ្រហ័រមូស៕
103 Views សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានកំណត់គោលដៅលើប្រទេសរុស្ស៊ីនៅថ្ងៃទី១៤កក្កដានេះ ជាមួយនឹងការដាក់ទណ្ឌកម្មលើការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប ដោយចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FSB របស់ទីក្រុងមូស្គូ ពីបទពាក់ព័ន្ធនឹងការវាយប្រហារឌីជីថល។ បើតាម AFP បានផ្សាយថា ចលនានេះកើតឡើងនៅពេលដែលមន្ត្រីលោកខាងលិចព្រមានថា រុស្ស៊ីបានបង្កើនយុទ្ធនាការ «ចម្រុះ» របស់ខ្លួន ដើម្បីធ្វើឱ្យអឺរ៉ុបមិនមានស្ថិរភាពក្នុងរយៈពេលបួនឆ្នាំនៃសង្គ្រាមលើអ៊ុយក្រែន។ ជាមួយគ្នានេះ ទីក្រុងព្រុចសែល បានអះអាងថាខ្លួនកំពុងដាក់ទណ្ឌកម្មលើមនុស្សប្រាំបួននាក់ និងអង្គភាពចំនួនបួន ខណៈដែលទីក្រុងឡុងដ៍ ក៏បានអះអាងដែរថាបានបន្ថែមឈ្មោះចំនួន ២៤ នាក់ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។...
102 Viewsសភាអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការលើសេចក្តីព្រាងច្បាប់ស្តីពីច្រកសមុទ្រហ័រមូស ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រ។ ប្រធានគណៈកម្មាធិការសន្តិសុខ លោក Ebrahim Azizi បានសរសេរនៅលើ X ថា «យប់មិញ ស្របពេលជាមួយនឹងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិក សេចក្តីព្រាងច្បាប់ស្តីពីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៃច្រកសមុទ្រហ័រមូស និងឈូងសមុទ្រពែរ្ស ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសភាអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យមានការបង់ប្រាក់ ២០ភាគរយ លើទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ឬស្មើនឹងប្រហែល...
105 Views កូរ៉េខាងជើងបានព្រមានអំពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅថ្ងៃទី១៤កក្កដានេះ ខណៈដែលព្យុះទីហ្វុងបាវីខិតជិតមកដល់ ដោយមេដឹកនាំ គីម ជុងអ៊ុន បានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ។ គ្រោះមហន្តរាយធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកូរ៉េខាងជើងដែលឯកោ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខ្សោយរបស់ខ្លួន។ យោងតាមកាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប មុនពេលឆ្លងកាត់តំបន់កណ្តាលរបស់ប្រទេសតាមរយៈសមុទ្រលឿង រវាងថ្ងៃអង្គារ និងថ្ងៃពុធ។ ទីភ្នាក់ងារនេះក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងផងដែរ ដោយជម្រុញឱ្យមន្ត្រី...
95 Views សភាអ៊ីស្រាអែល បានប្រកាសនៅទី១២ ខែកក្កដានេះថា ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតជាតិជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ កាលនេះត្រូវបានគេមើលឃើញថាជាការស្ទង់មតិមួយលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន នេតាន់ហ៊ូ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា រហូតមកដល់បច្ចុប្បន្ន។លោក នេតាន់យ៉ាហ៊ូ វ័យ៧៦ឆ្នាំ គឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ហើយលោកក៏បានប្រកាសពីបំណងក្នុងការឈរឈ្មោះបោះឆ្នោតម្តងទៀតដែរ។លោកថា មានបំណងចង់ឈ្នះ ការបោះឆ្នោតនេះ ហើយការបោះឆ្នោតប្រកួតប្រជែងនេះអាចជាចំណុចរបត់សម្រេចជោគវាសនានៃជីវិតនយោបាយរបស់លោក។យោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឱ្យលោកចុះចេញពីតំណែង ខណៈដែលអតីតប្រមុខយោធា លោក ហ្កាឌី...
107 Viewsប្រទេសអាល្លឺម៉ង់បានមូលនិធិយោធាទិញដ្រូនវាយប្រហារចំនួន ៥០ ០០០គ្រឿងដល់អ៊ុយក្រែន ដើម្បីទប់ទល់ និងវាយបកទៅលើរុស្ស៊ីវិញ ខណៈភាគីទាំងពីរនេះនៅតែបន្តវាយប្រហារគ្នាយ៉ាងខ្លាំងក្លាបំផុត។ នេះបើតាមសារព័ត៌មាន Reuters បានផ្សាយថា អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើប្រភេទយានគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលសង្គ្រាម ដែលមានរយៈពេលជាង៤ឆ្នាំមកនេះ។ អ៊ុយក្រែន ក៏កំពុងផលិតដ្រូនរាប់លានគ្រឿងជារៀងរាល់ឆ្នាំផងដែរ ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរុស្ស៊ីដោយប្រើដ្រូនរាប់រយដងក្នុងមួយថ្ងៃៗ។ការបញ្ជាទិញដ្រូនវាយប្រហារនេះ រួមមានដ្រូនប្រភេទ Shrike FPV ដែលផលិតដោយក្រុមហ៊ុនយក្សរបស់អ៊ុយក្រែន SkyFall និងបំពាក់ដោយកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាម៉េរិក Auterion។ ដ្រូនប្រភេទនេះ...
99 Viewsលោកស្រី Sheikh Hasina នឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើវិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីមានគម្រោងចាកចេញពីប្រទេសឥណ្ឌានៅខែធ្នូ ហើយចុះចូលនឹងតុលាការ។ នេះបើយោងមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដានេះ។ លោកស្រី Hasina ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសបង់ក្លាដែស ហើយគណបក្សរបស់លោកស្រីត្រូវបានហាមឃាត់ បន្ទាប់ពីការបះបោរដ៏ខ្លាំងក្លាប្រឆាំងនឹងការគ្រប់គ្រងដ៏យូរអង្វែងរបស់លោកស្រីក្នុងឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិចោទថាបានសម្លាប់មនុស្ស១៤០០នាក់។ យ៉ាងណាក៏ដោយលោកស្រី Shama Obaed Islam រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស បានព្រមានថា លោកស្រី Sheikh Hasina គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។...
91 Viewsទូកទេសចរណ៍មួយបានលិចកាលពីថ្ងៃទី១១ ខែកក្កដានៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះភូគុក ប្រទេសវៀតណាម បណ្តាលឱ្យអ្នកទេសចរឥណ្ឌា ១៥នាក់បានស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់ VnExpress ។ យោងតាមរបាយការណ៍នាវានេះដឹកមនុស្ស ៣៦នាក់ រួមទាំងអ្នកទេសចរឥណ្ឌា ៣២នាក់ សមាជិកនាវិក ៣នាក់ និងអ្នកបម្រើម្នាក់ ខណៈមនុស្ស ២១នាក់បានរួចផុតពីគ្រោះថ្នាក់នេះ។ ស្ថានទូតឥណ្ឌាប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា ខ្លួនកំពុងតាមដានហេតុការណ៍នេះ ហើយបានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់នៅទីក្រុងហូជីមិញ និងហាណូយ ដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់។ ស្ថានទូតបានបញ្ជាក់បន្ថែមថា ព័ត៌មានលម្អិតពិតប្រាកដនៃហេតុការណ៍នេះកំពុងត្រូវបានបញ្ជាក់ ខណៈដែលប្រតិបត្តិការស្វែងរក...
94 Views ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសថា ច្រកសមុទ្រ Hormuz ដែលដឹកប្រេងឆ្លងកាត់ពីមជ្ឈិមបូព៌ាទៅកាន់ទីផ្សារអន្តរជាតិ គឺមានសារៈសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ទៅទៀត ដោយបានប្តេជ្ញាថានឹងការពារផ្លូវទឹកដ៏សំខាន់មួយនេះដាច់ខាត។ លោក Mohsen Rezaei ដែលជាទីប្រឹក្សាប្រមុខដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានលើកឡើងអំឡុងពេលវាយប្រហារគ្នាទៅវិញមកជាមួយអាម៉េរិកនៅថ្ងៃទី១២ ខែកក្កដានេះថា «ច្រកផ្លូវយុទ្ធសាស្ត្រនេះមានសារៈសំខាន់ជាងគ្រាប់បែកបរមាណូរាប់សិបគ្រាប់ទៅទៀត ហើយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងការពារវា»។ ជាមួយគ្នានេះ បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ថាព្យាយាមបង្កើតគ្រាប់បែកបរមាណូ ប៉ុន្តែទីក្រុងតេហេរ៉ង់បានអះអាងវិញថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព និងស៊ីវិលតែប៉ុណ្ណោះ។ ភាពតានតឹងទាំងនេះបានគំរាមកំហែងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ សង្គ្រាមនេះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ...
139 Viewsក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ ១៣ កក្កដានេះ ថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្លឹបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស ២៧ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតមួយក្នុងចំណោមឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នករួចជីវិតបាននិយាយថា អគ្គិភ័យនេះបានឆាបឆេះ នៅម៉ោងជិត១២យប់ កាលពីថ្ងៃអាទិត្យ ទី១២ កក្កដា នៅក្នុងស្រុក Chatuchak របស់ទីក្រុងបាងកក។ ថង់សាកសពខ្មៅ ស ជាច្រើននៅលើដីនៅខាងក្រៅក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na...