130 Viewsក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែកក្កដានេះ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត ដែលកំណត់គោលដៅទីតាំងយោធាប៉ារ៉ានៅទូទាំងប្រទេសនេះ ដោយអនុម័តផែនការសន្តិសុខដ៏ទូលំទូលាយមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋ និង ទប់ទល់ការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។ក្នុងកិច្ចប្រជុំបន្ទាន់មួយដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី Ali al-Zaidi ក្រុមប្រឹក្សានេះ បានបញ្ជាក់ថា ការវាយប្រហារទាំងនោះ បានកើតឡើង ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយក្តីបារម្ភដែលលើកឡើងដោយអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកជុំវិញការវាយប្រហារលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Sabah al-Numan អ្នកនាំពាក្យរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់។ក្រុមប្រឹក្សាបានណែនាំឲ្យក្រសួងការបរទេសចាត់វិធានការស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ...
187 Viewsតើ “សណ្តាប់ធ្នាប់ពិភពលោក (World Order)” មានន័យដូចម្តេច? ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះប្រទេសនីមួយៗ? ក្នុងវីដេអូនេះ យើងនឹងពន្យល់អំពីគោលគំនិតនៃ សណ្តាប់ធ្នាប់ពិភពលោក តាមរបៀបងាយយល់ ដោយស្វែងយល់ពីរបៀបដែលប្រទេសនានា អង្គការអន្តរជាតិ និងមហាអំណាចធ្វើអន្តរកម្មគ្នា ដើម្បីបង្កើត ឬផ្លាស់ប្តូរតុល្យភាពអំណាចនៅលើពិភពលោក។ 🎯 នៅក្នុងវីដេអូនេះ អ្នកនឹងស្វែងយល់អំពី៖ ✅ តើសណ្តាប់ធ្នាប់ពិភពលោកមានន័យអ្វី?✅ តើអ្នកណាមានតួនាទីក្នុងការបង្កើត និងរក្សាវា?✅ តើសង្គ្រាម សេដ្ឋកិច្ច បច្ចេកវិទ្យា...
132 Views ទីភ្នាក់ងារស្ទង់ភូមិសាស្រ្តអាមេរិក USGS បានចេញការព្រមានថា ក្នុងរយៈពេល ៧២-៩៦ម៉ោងខាងមុខ ប្រទេសចំនួន៥ បូករួមជាមួយកោះតៃវ៉ាន់ អាចនឹងកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតប្រហែលលើស ៦រ៉ិចទ័រ។ យោងតាមគេហទំព័រស្រាវជ្រាវ និងតាមដានគ្រោះរញ្ជួយដីជាសកល ENE បានបញ្ជាក់នៅថ្ងៃទី៣០ ខែកក្កដានេះថា ប្រទេសទាំង៥ មានដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រឡេស្តេ ជប៉ុន និងរុស្ស៊ី។ ដោយសារប្រទេសទាំង៥នេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ជាតំបន់ ដែលមានចលនាផ្លាស់ទីនៃសំបកផែនដី និងបន្ទុះភ្នំភ្លើង។ នៅពេលបន្ទះសំបកផែនដីយក្សជាច្រើន ខិតមកបុក ឬកកិតគ្នានោះ វានឹងបង្កើតឲ្យមានការរញ្ជួយដីជាបន្តបន្ទាប់ ឬក្នុងពេលដំណាលគ្នា តែម្តងនៅតាមបណ្តោយខ្សែក្រវាត់នេះ។ ការព្រមាននេះ កើតឡើងក្រោយពេលជប៉ុន រងគ្រោះដោយរញ្ជួយដីកម្រិតធ្ងន់រួចទៅហើយ កម្រិត ៧.១រ៉ិចទ័ ដែលវាយប្រហារលើកោះ Kyushu ខណៈមានសេចក្តីរាយការណ៍ជាបឋមថាមានមនុស្ស២៨នាក់ ត្រូវបាត់បង់ជីវិត ហើយវាក៏បណ្តាលឲ្យបាក់ស្ពាន ផ្សារទំនើប និងសំណង់អគារនានាផងដែរ៕
112 Views លោក Datuk Seri Anwar Ibrahim បានអះអាងថា ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥,០០០ នាក់ទៅវិញបន្ទាប់ពីការចរចាររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបន្ថែមថា មីយ៉ាន់ម៉ាក៏បានយល់ព្រមទទួលជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៣០០,០០០ នាក់ពីបង់ក្លាដែសផងដែរ។ លោក Anwar បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីនឹងមិនអត់ធ្មត់ចំពោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរំខានដល់សណ្តាប់ធ្នាប់សាធារណៈឡើយ ដោយលោកបានណែនាំដល់អគ្គអធិការនគរបាល ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលបង្កការរំខាននៅទីសាធារណៈ៕
121 Views (ក្រុងយ៉ាងហ្គន)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានចាប់ខ្លួនមនុស្សចំនួន ៧៧៧ នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និងប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់តាមអ៊ីនធឺណិត ក្នុងអំឡុងពេលឆ្មក់ចូលតំបន់ Kyauk Khat នៃទីប្រជុំជន Myawaddy ក្នុងរដ្ឋ Kayin។ យោងតាមព័ត៌មានផ្លូវការ អ្នកដែលត្រូវបានឃុំខ្លួនរួមមានជនជាតិចិនចំនួន ៦៣១ នាក់ ជនជាតិថៃចំនួន ៣ នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ១៤៣ នាក់។ អាជ្ញាធរបានរឹបអូសឧបករណ៍ដែលបានប្រើប្រាស់ក្នុងប្រតិបត្តិការនេះ រួមទាំងស្ថានីយផ្កាយរណប...
115 Views សហរដ្ឋអាម៉េរិកបានធ្វើការវាយប្រហារថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលធ្វើឲ្យសង្គ្រាមរយៈពេលប្រាំខែដែលកំពុងពង្រីកហួសពីរណសិរ្សសំខាន់ៗរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង ធ្វើឲ្យប្រទេសជាច្រើនជុំវិញតំបន់នេះកាន់តែស្មុគស្មាញ និងរងហានិភ័យកាន់តែធ្ងន់ធ្ងរ។ បើយោងតាមយោធាអាម៉េរិកបានបញ្ជាក់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា «កងកម្លាំងអាម៉េរិកបានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅម៉ោង ៨:០០យប់។ ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបដ៏មានឥទ្ធិពលចំពោះការវាយប្រហារដែលអ៊ីរ៉ង់បានប៉ុនប៉ងកាលពីម្សិលមិញលើកងកម្លាំងអាម៉េរិកដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា។ មុននេះបន្តិចមុននឹងប្រកាសការវាយប្រហារនេះ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារនាវាផ្ទុកឧស្ម័នដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិកនៅកំពង់ផែ Damietta នៃសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសអេហ្ស៊ីប ខណៈពេលដែលកងកម្លាំងអាមេរិក និងអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលទៅលើកងទ័ពអាម៉េរិកនៅហ្ស៊កដានី។ ការវាយប្រហារចុងក្រោយបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអេហ្ស៊ីបបានគំរាមកំហែងទាញប្រទេសមជ្ឈិមបូព៌ាជាច្រើនទៀតចូលទៅក្នុងជម្លោះ បន្ទាប់ពីក្រុមហ៊ូធីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនកាលពីសប្តាហ៍មុនបានប្រកាសបិទផ្លូវកងទ័ពជើងទឹកលើប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃ២៩កក្កដា បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់...
120 Views រុស្ស៊ីបានប្រកាសនៅថ្ងៃទី២៩ខែកក្កដានេះថា ខ្លួនកំពុងស្វែងរកចាប់ខ្លួនស្ថាបនិក Telegram លោក Pavel Durov ចោទប្រកាន់ពីបទ «ឃុបឃិតគ្នាក្នុងអំពើភេរវកម្ម» ដោយ លោកបានអនុញ្ញាតឱ្យវេទិកានេះត្រូវបានប្រើប្រាស់សម្រាប់បម្រើទីភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន។ លោក Durov ដែលកើតនៅរុស្ស៊ី ជាស្ថាបនិកបច្ចេកវិទ្យា Telegram ដែលបានរស់នៅក្រៅប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ និងកាន់លិខិតឆ្លងដែនបារាំង និងអារ៉ាប់រួម តែងតែប៉ះទង្គិចជាមួយអាជ្ញាធររុស្ស៊ី ខណៈដែលទីក្រុងមូស្គូបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើអ៊ីនធឺណិត។ កម្មវិធីផ្ញើសារ Telegram របស់លោកគឺជាវេទិកាទំនាក់ទំនងសំខាន់មួយរបស់ប្រទេស ហើយមន្ត្រីបានព្យាយាមម្តងហើយម្តងទៀតដើម្បីរារាំងការចូលប្រើ...
120 Views នៅពេលដែលឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យមួយគ្រឿងនៅខេត្ត San Juan ភាគខាងលិចប្រទេសអាហ្សង់ទីនបានធ្លាក់នៅយប់ថ្ងៃទី៣០ ខែកក្កដានេះ បណ្តាលឱ្យមនុស្សប្រាំពីរនាក់បានស្លាប់។ នេះបើយោងតាមមន្ត្រីមូលដ្ឋានម្នាក់។ យោងតាម AFP ផ្សាយថា យន្តហោះ Bell 412 បានហ្វឹកហាត់មុនពេលធ្វើដំណើរទៅកាន់ខេត្តជិតខាងមួយ ដើម្បីជួយពន្លត់អគ្គីភ័យរយៈពេលជាច្រើនថ្ងៃ បន្ទាប់មកវាក៏បានធ្លាក់នៅក្នុងឧទ្យានធម្មជាតិ Ischigualasto។ ជាមួយគ្នានេះ លោក Marcelo Orrego អភិបាលខេត្ត San Juan...
118 Viewsទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បានព្រមានអំពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងសហគមន៍បោកប្រាស់នៅអាស៊ី ដោយអះអាងថាមនុស្សមកពីប្រទេសជាង ៨០ ត្រូវបានទាក់ទាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយខ្លះត្រូវបានរំលោភបំពានផ្លូវភេទ។ នេះបើយោងតាមការផ្សាររបស់រ៉យទ័រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។អង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍បានលើកឡើងថា មជ្ឈមណ្ឌលបោកប្រាស់ដ៏ធំដែលជួលកម្មកររហូតដល់ ៣០០,០០០ នាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវ បានដាក់ពង្រាយគម្រោងអនឡាញដើម្បីបោកប្រាស់មនុស្សចាស់ៗនៅបស្ចិមលោក។អង្គការដដែលបានបន្ថែមថា នៅពេលដែលត្រូវបានគេបោកប្រាស់ ពួកគេត្រូវបានដកហូតឯកសាររបស់ពួកគេ ហើយត្រូវបានបង្ខំឱ្យអនុវត្តប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតក្នុងចំណោមការគំរាមកំហែង និងអំពើហិង្សា។ មនុស្សជាច្រើនទទួលរងនូវការរើសអើង និងបំណុល ក៏ដូចជារបួសផ្លូវចិត្តបន្ទាប់ពីការរំលោភបំពានផ្លូវភេទ ឬការឃុំខ្លួនតែម្នាក់ឯង។បន្ថែមពីនោះ មនុស្សដែលជាប់នៅក្នុងបរិវេណបោកប្រាស់គឺជាជនរងគ្រោះនៃការជួញដូរ ដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋតាមរយៈអំពើហិង្សា...
93 Views អ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងទទួលបានប្រព័ន្ធការពារមីស៊ីលលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមីស៊ីលការពារដែនអាកាសបាញ់ស្មាផលិតនៅប្រទេសចិនរហូតដល់ ៤០០គ្រាប់ ខណៈដែលខ្លួនកំពុងកសាងឡើងវិញនូវការការពាររបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក។យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះថា ការទិញនេះ ដែលមានតម្លៃ ៦០-៧០ លានដុល្លារ គឺជាការព្យាយាមដ៏ខ្លាំងបំផុតមួយរបស់ទីក្រុងតេអេរ៉ង់ ដើម្បីពង្រឹងការការពារដែនអាកាសរយៈចម្ងាយខ្លីរបស់ខ្លួន ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានបង្ហាញពីចន្លោះប្រហោងក្នុងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការការពារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។យោងតាមប្រភពមួយបានឱ្យដឹងថា កិច្ចសន្យានេះគ្របដណ្តប់លើការទិញប្រព័ន្ធការពារដែនអាកាសចល័ត (MANPADS) ចន្លោះពី ៣០០ ទៅ ៤០០គ្រាប់ រួមទាំងមីស៊ីល QW-12 និង...