108 Viewsឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសកម្មវិធីសម្តែងសិល្បៈវប្បធម៌ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំព្រឹត្តិការណ៍សិល្បៈ ខណៈក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស្ថានទូតកូរ៉េបាននាំយកទស្សនីយភាពផ្សេងៗនៃវប្បធម៌កូរ៉េ មកបង្ហាញជូនដល់ទស្សនិកជនកម្ពុជាតាមរយៈកម្មវិធីវប្បធម៌នានា ដូចជាការសម្តែងតេក្វាន់ដូ និងការសម្តែងតន្ត្រីប្រពៃណីកូរ៉េជាដើម។ សម្រាប់ព្រឹត្តិការណ៍ដែលប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ទស្សនីយភាពវប្បធម៌ក្នុងទម្រង់បែបថ្មីមួយផ្សេងទៀត បាននាំយកមកសម្តែងជូនដល់ទស្សនិកជនដើម្បីទស្សនាកម្សាន្តរួមមាន សិល្បៈវេទមន្ត ការរាំបែប Breakdance រួមទាំងតន្ត្រី តាមរបៀបថ្មីប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេ។ ឯកឧត្តម...
82 Views អង្គការ Art for Kep និងសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ (ACDKK) នឹងរៀបចំសិក្ខាសាលាធ្វើខ្លែងឥតគិតថ្លៃចំនួនពីរ នៅថ្ងៃសៅរ៍ ទី២៦ និងថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅ Kep West Wellness Center ក្នុង Kep West។ អ្នកចូលរួមនឹងរៀនធ្វើខ្លែងឯក ដែលជាខ្លែងខ្មែរបុរាណ...
68 Views ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដែលបានបង្កឱ្យមានផ្សែងហុយយ៉ាងក្រាស់គ្របដណ្តប់លើប្រជាជនជាង ១២ លាននាក់ និងបានបណ្តាលឱ្យផ្សែងអ័ព្ទរាលដាលទៅដល់កម្ពុជា និងប្រទេសជិតខាងផងដែរ។ ភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួន ៧ នៅលើកោះ Borneo និងកោះ Sumatra បានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ អាកាសធាតុស្ងួតហួតហែង និងគ្រោះរាំងស្ងួតដែលជាប់ពាក់ព័ន្ធនឹងបាតុភូត «Super El Niño» កំពុងធ្វើឱ្យការគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃទាំងនេះកាន់តែមានការលំបាក។ ភ្លើងឆេះព្រៃបែបនេះតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះ ជាពិសេសនៅពេលដែលកសិករ...
72 Views (វៀតណាម)៖ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់នៅរដ្ឋធានីហាណូយ និងខេត្តថាញ់ហ្វា (Thanh Hoa) ខណៈគ្រោះធម្មជាតិនេះបានសម្លាប់មនុស្ស ៣ នាក់និងធ្វើឱ្យផ្ទះសម្បែងជាង ១៦,៣០០ ខ្នងរងការលិចលង់។ យោងតាមទិន្នន័យត្រឹមល្ងាចថ្ងៃទី ១៧ ខែកញ្ញា របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ដែលផ្សាយចេញដោយសារព័ត៌មាន VNExpress បានរាយការណ៍ថា ផលប៉ះពាល់បានរីករាលដាលយ៉ាងខ្លាំងលើផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្ទៃដីស្រូវ និងដំណាំរួមផ្សំជាង...
69 Views (ប្រទេសថៃ)៖ បន្ទាប់ពីការតស៊ូប្រដាប់អាវុធរយៈពេលពីរទសវត្សរ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃ មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមដ៏មានឥទ្ធិពលម្នាក់ បានប្តេជ្ញាចិត្តថានឹងបន្តការតស៊ូរហូតទាល់តែពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញានេះ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បាននិយាយថា «ការតស៊ូនេះនឹងបន្តរហូតដល់ទីបញ្ចប់នៃពេលវេលា»។ លោកបានបន្ថែមថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូ»។ យ៉ាងណាម៉ិញ ក្រុមសកម្មប្រយុទ្ធមកពី BRN...
126 Viewsអាពាហ៍ពិពាហ៍ គឺជាអន្តរកាលជីវិតដ៏ឧត្តុង្គឧត្តមមួយ ដែលតំណាងឱ្យការរួមរស់បង្កើតគ្រួសារថ្មី ក្តីស្រឡាញ់ និងការបន្តពូជពង្ស។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងបរិបទសង្គមទំនើបនាពេលបច្ចុប្បន្ន «ពិធីមង្គលការ» បានប្រែប្រួលពីពិធីសាសនានិងប្រពៃណីដ៏សាមញ្ញនិងថ្លៃថ្នូរ ទៅជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវភាព សម្ភារនិយម និងការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងស្រួចស្រាល់។ សម្រាប់យុវជនឬកូនចៅដែលកើតចេញពីគ្រួសារមានជីវភាពខ្វះខាតឬ«កូនអ្នកក្រ» អាពាហ៍ពិពាហ៍មិនមែនត្រឹមតែជាការសម្រេចចិត្តលើផ្នែកបេះដូងនោះទេ ប៉ុន្តែវាបានក្លាយជា«ជញ្ជាំងដែក»នៃភារកិច្ចហិរញ្ញវត្ថុ និងជាសម្ពាធសង្គមដ៏ធ្ងន់ធ្ងរដែលពួកគេត្រូវខិតខំទម្លុះនិងពុះពារឆ្លងកាត់យ៉ាងវេទនា។ ប្រសិនបើយើងពិនិត្យឱ្យស៊ីជម្រៅចំពោះឫសគល់នៃបញ្ហានេះ ឧបសគ្គនៃការរៀបការរបស់កូនអ្នកក្រមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ផ្ដើមចេញពីការប្រែប្រួលតម្លៃប្រពៃណីទៅជា«សម្ភារនិយម» ថ្លៃបណ្ណាការ ដែលដើមឡើយជាសញ្ញានៃការដឹងគុណចំពោះឪពុកម្តាយខាងស្រី និងជាសិរីមង្គលតំណាងឱ្យការតាំងចិត្ត ឥឡូវនេះបានប្រែប្រួលបន្តិចម្តងៗទៅជា«តម្លៃទីផ្សារ» ឬជញ្ជីងវាស់វែងកិត្តិយសរបស់គ្រួសារទៅវិញ។ ទន្ទឹមនឹងនេះដែរ...
62 Views ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងស្វាគមន៍មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) នៅសប្តាហ៍ក្រោយ សម្រាប់ការជួបគ្នាម្តងទៀតនៅឆ្នាំនេះ ខណៈដែលមេដឹកនាំទាំងពីរស្វែងរកស្ថិរភាពក្នុងទំនាក់ទំនងដែលកំពុងស្ថិតក្រោមសម្ពាធ ដោយសារបញ្ហាផ្សេងៗ ចាប់ពីពាណិជ្ជកម្ម រហូតដល់បញ្ហាកោះតៃវ៉ាន់ និងអ៊ីរ៉ង់ ព្រមទាំងក្តីបារម្ភជាសកលអំពីបញ្ញាសិប្បនិម្មិត (AI)។ យោងតាមអង្គភាពរ៉យទ័រផ្សាយចេញនៅថ្ងៃទី១៨ ខែកញ្ញានេះថា លោក...
90 Views (ទីក្រុងសេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានអះអាងថា លោកនឹងមិនបញ្ជូនកងកម្លាំងយោធាណាមួយទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាចទាញប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងជម្លោះពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Lee បានថ្លែងនៅថ្ងៃសុក្រ ទី១៨ ខែកញ្ញានេះថា រដ្ឋាភិបាលកំពុងពិចារណាថាតើត្រូវពង្រីកតួនាទីរបស់ខ្លួនក្នុងការការពារសុវត្ថិភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរឬទេ៕
79 Views (ស៊ូដង់)៖ ចំនួនអ្នកស្លាប់ពីការបាក់រលំអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងនៅតំបន់ដាច់ស្រយាលនៃប្រទេសស៊ូដង់ បានកើនឡើងដល់ ៨២នាក់ ខណៈមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន។ ការបាក់រលំនេះបានកើតឡើងនៅអណ្តូងរ៉ែមាស al-Zara ក្នុងទីក្រុង Nuhud នៃខេត្ត West Kordofan ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងពាក់កណ្តាលយោធា Rapid Support Forces (RSF) របស់ស៊ូដង់។ យោងតាមលោក Suleiman Abu Hmeida ដែលជាសមាជិកនៃក្រុម Emergency...
87 Views (ក្រុងបាងកក)៖ ភូមិគ្រឹះមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានក្រុមជនបរទេសមួយក្រុមបានជួលក្នុងតម្លៃជាង ២៧,០០០ ដុល្លារ ក្នុងមួយខែ ដើម្បីបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ (Call Center) ជម្រិតទារប្រាក់ពីជនជាតិជប៉ុន។ យោងតាមកាសែតថៃ Bangkok Post បានផ្សាយថា នគរបាលអន្តោប្រវេសន៍ បានចុះបង្ក្រាប និងឃាត់ខ្លួននៅយប់ថ្ងៃពុធ នៅភូមិគ្រឹះពីរជាន់មួយកន្លែង លើផ្លូវ Ekachai 112 ក្នុងខណ្ឌ Bang...