103 Views ស៊ីដនី (ស៊ីនហួ)៖ ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សដែលមានការពេញចិត្ត និងជាប់ចិត្តខ្លាំងចំពោះម៉ាកយីហោអាហាររហ័ស (fast-food) និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ អាចមានទម្លាប់ទទួលទានអាហារមិនសូវល្អសម្រាប់សុខភាព ទោះបីជាមានការព្រមានអំពីបញ្ហាកង្វះអាហារូបត្ថម្ភក៏ដោយ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្មីៗនេះដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney (UTS) របស់ប្រទេសអូស្ត្រាលី ការសិក្សានេះបានរកឃើញថា ភាពស្មោះស្ម័គ្រខាងផ្លូវចិត្តចំពោះម៉ាកយីហោអាហាររហ័ស គឺជាកត្តាដ៏សំខាន់មួយដែលអាចព្យាករណ៍ពីកម្រិតនៃការទទួលទានជាតិខ្លាញ់ឆ្អែត និងជាតិស្កររបស់មនុស្ស។ បន្ថែមពីនោះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាចំនួនពីរដែលពាក់ព័ន្ធនឹងមនុស្សពេញវ័យនៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយវាយតម្លៃលើអាកប្បកិរិយារបស់ពួកគេចំពោះម៉ាកយីហោអាហាររហ័ស និងភេសជ្ជៈ ការយល់ឃើញរបស់ពួកគេអំពីគុណភាពសុខភាពនៃផលិតផលទាំងនោះ និងទម្លាប់នៃការទទួលទានអាហារជារួម។...
71 Viewsមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) បានរំឭកថា លោកធ្លាប់បានព្រមានតាំងពី ១២ឆ្នាំមុនមកម៉្លេះថា AI អាចបង្កគ្រោះថ្នាក់ជាងអាវុធនុយក្លេអ៊ែរ ស្របពេលដែលមានការជជែក និងជំរុញឱ្យបន្ថយល្បឿននៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik។ កាលពីថ្ងៃទី១២ លោក ដារីអូ អាម៉ូឌី (Dario Amodei) នាយកប្រតិបត្តិនៃក្រុមហ៊ុន Anthropic បានអំពាវនាវឱ្យមានការកាត់បន្ថយល្បឿននៃការអភិវឌ្ឍម៉ូឌែល AI...
75 Views បាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៣ ខែកញ្ញានេះ បានផ្ទុះឡើងក្នុងទីក្រុងបាងកក ប្រទេសថៃ ជុំវិញការចោទប្រកាន់អំពីភាពមិនស្អាតស្អំ និងអំពើពុករលួយ របស់គណៈកម្មការរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលរបស់ អនុទីន។ យោងតាមការផ្សាររបស់ The Nation បាតុកម្មនេះ ដឹកនាំដោយអង្គការសង្គមស៊ីវិលផ្នែកច្បាប់ iLaw ដែលមានកិច្ចសហការជាមួយគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន។ វាកើតឡើងមួយថ្ងៃ មុនពេលគណៈកម្មការបោះឆ្នោតថៃ នឹងត្រូវប្រជុំសម្រេចបោះឆ្នោតលើសំណុំរឿងជនសង្ស័យចំនួន ២២៩នាក់ ពាក់ព័ន្ធរឿងអាស្រូវរៀបចំសន្លឹកឆ្នោត ឬការត្រូវរ៉ូវគ្នាជាប្រព័ន្ធក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាថៃឆ្នាំ២០២៤ ដែលបាតុករជឿថា ករណីនេះអាចនឹងត្រូវទម្លាក់ចោល។ ដូច្នេះហើយ ក្រុមបាតុកររាប់ពាន់នាក់ បានដើរក្បួនចម្ងាយ ១១គីឡូម៉ែត្រ ឆ្ពោះទៅកាន់មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក (BACC) ដើម្បីដាក់សម្ពាធលើគណៈកម្មការបោះឆ្នោតថៃ ឱ្យបញ្ជូនសំណុំរឿងជនសង្ស័យទាំង ២២៩នាក់ ទៅកាន់តុលាការកំពូលដើម្បីកាត់ទោស ខណៈក្នុងនោះក៏រួមមានទាំងសមាជិកព្រឹទ្ធសភាបច្ចុប្បន្នចំនួន ១៣៨ រូប និងអ្នកនយោបាយផ្សេងទៀតផងដែរ។ ក្នុងព្រឹត្តិការណ៍នោះក្រុមបាតុករ បានរៀបចំសន្លឹកក្រដាសពណ៌ខៀវ ជានិមិត្តសញ្ញាលេខ ២២៩...
72 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រកាសកាលពីថ្ងៃអាទិត្យថ្ងៃទី១៣ ខែកញ្ញា នូវគំនិតផ្តួចផ្តើមនានា ចាប់ពីវិស័យបញ្ញាសិប្បនិម្មិត (AI) រហូតដល់វិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅក្នុងក្រុម “Greater BRICS” ខណៈដែលទីក្រុងប៉េកាំងព្យាយាមប្រែក្លាយក្រុមនេះទៅជាវេទិកាជាក់ស្តែងសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ “Global South” (បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអឌ្ឍគោលខាងត្បូង)។ កិច្ចសហប្រតិបត្តិការលើវិស័យនានា ចាប់ពីនយោបាយ និងសន្តិសុខ រហូតដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
67 Views កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីសាកល្បងសមត្ថភាពអង្គភាពកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កងទ័ពខ្លួន ក្រោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបិទបញ្ចប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញានេះថាសមយុទ្ធ «វាយប្រហារដោយកម្លាំងបាញ់រួមគ្នា» ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍នោះ ពាក់ព័ន្ធនឹងអង្គភាពកងទ័ពចំនួន ៥ និងបានសាកល្បងប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន យន្តហោះគ្មានមនុស្សបើក (drone) សម្រាប់វាយប្រហារ មីស៊ីលប្រភេទ cruise សម្រាប់យុទ្ធសាស្ត្រ មីស៊ីលផ្លោង...
77 Views គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មលិចស្រឡាងដឹកអ្នកដំណើរ នៅប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៦នាក់ហើយ ខណៈ ១៣០នាក់ទៀតបាត់ខ្លួន។ តាមការផ្សាយរបស់អង្គភាព BBC បានឱ្យដឹងថា ស្រឡាង Virgo Transport8 បានដឹកអ្នកដំណើរ ២១៣នាក់ និងសមាជិកនាវិក ៣០នាក់ បានចេញដំណើរកាលពីថ្ងៃសៅរ៍ ពីក្រុងស៊ូរ៉ាបាយ៉ា នៃខេត្តជ្វាខាងកើត ឆ្ពោះទៅកាន់ក្រុងបានចាម៉ាស៊ីន ខេត្តកាលីម៉ាន់តាន់ខាងត្បូង ដល់ពាក់កណ្តាលផ្លូវក៏បានជួបឧបទ្ទវហេតុអាកាសធាតុអាក្រក់រលកទឹកធំៗកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ។ ទិដ្ឋភាពដ៏សោកសៅសាច់នៃញាតិជនរងគ្រោះ បានយំសោកចំពោះការបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់ ខណៈមានខ្លះរង់ចាំនៅផែ និងខ្លះទៀតចាំនៅមន្ទីរពេទ្យ ដើម្បីស្តាប់ដំណឹងជាមួយក្តីសង្ឃឹមថា អាចរកអ្នកបាត់ខ្លួនឃើញទាំងនៅមានជីវិតវិលត្រឡប់មកជួបជុំគ្រួសារវិញ។ ក្នុងប្រតិបត្តិការសង្គ្រោះ ឥណ្ឌូណេស៊ី បានបញ្ជូនកប៉ាល់ និងឧទ្ធម្ភាគចក្រ ជាមួយក្រុមជួយសង្គ្រោះរហូតដល់ទៅ ២៨០នាក់ ជាលទ្ធផលជួយបានមនុស្ស ១០៧នាក់ ដោយសុវត្ថិភាព។ ក្នុងនាមជាប្រទេសសម្បូរទៅដោយប្រជុំកោះ ការធ្វើដំណើរតាមស្រឡាង និងទូក គឺជាមធ្យមបាយដ៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌូណេស៊ី ហើយតែងតែគ្រោះថ្នាក់លើផ្ទៃទឹកផងដែរ។ ជាក់ស្តែង កាលពីខែកក្កដា កប៉ាល់ KM Nurul Salsa បានលិចក្នុងដែនទឹកខាងលិចកោះ ប៉ូឡាស៊ី នៃខេត្តស៊ូឡាវេស៊ីខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ខណៈ ១៤នាក់ នៅតែបាត់ខ្លួនមិនទាន់រកឃើញមកទល់ពេលនេះ៕
78 Viewsដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាលោកមីន អោងឡាំងមកកម្ពុជា ខ្ញុំសូមជូនផ្នែកមួយនៃប្រវត្តិសាស្រ្តទំនាក់ទំនងរវាងខ្មែរនិងភូមាដោយនាវេលាពេលនេះខ្ញុំសូមលើកយកពីពាក្យថាខ្មែរក្នុងក្រសែភ្នែកភូមាកាលពីសម័យប្រវត្តិសាស្រ្តដោយនឹងចែកជាពីរប្រភពគឺ ១. តាមរយៈសិលាចារឹក និង២.តាមរយៈពង្សាវតារ។ តាមរយៈសិលាចារឹក៖ ១. សិលាចារឹករបស់មននៅលើចេតីយ៍វាសាយានក្នុងតំបន់ថាតុន(Thaton)នៃរដ្ឋមន មាននិយាយអំពីពាក្យថាក្រោម (Krom) ឬខម ពោលគឺខ្មែរនេះឯងដោយបញ្ជាក់ថានៅប្រមាណគ.ស១០៥០ ស្តេចមនព្រះនាមព្រះចៅមកុដ (Makuta) មានទំនាក់ទំនងជាមួយនឹង Lwa (ល្វោ), Ja’ba (ចាបា ជ្វា?),និង Krom (ក្រោម ឬខ្មែរ)។ ២....
147 Viewsដោយនិស្សិតៈ អុន ថារិទ្ធ ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញនីតិសាស្រ្ត ,វិទ្យាសាស្រ្តនយោបាយ និង ទំនាក់ទំនងអន្តរជាតិ លោក មីង អ៊ុនឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថ្ងៃទី១១និង ១២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងទ្វេភាគី និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ បើយោងតាមលោក ជា ធារិទ្ធ...
92 Views ក្នុងរយៈពេល ២៥ ឆ្នាំចាប់តាំងពីក្រុមសកម្មប្រយុទ្ធអាល់កៃដា (al Qaeda) បានប្លន់យន្តហោះដឹកអ្នកដំណើរ ហើយបើកទៅបុកអគារ World Trade Center ក្នុងទីក្រុងញូវយ៉ក និងអគារ Pentagon មក ក្រុមដែលបង្កើតឡើងដោយមេដឹកនាំ Osama bin Laden បានបង្កើតក្រុមឧទ្ទាមនានា និងជំរុញឱ្យមានការវាយប្រហារនានានៅជុំវិញពិភពលោក។ ទោះបីជាក្រុមនេះបានជួបប្រទះនឹងការបរាជ័យមួយចំនួន ជាពិសេសការសម្លាប់មេដឹកនាំ bin Laden...
82 Views (ក្រុងដាឡាស)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃទី១០កញ្ញានេះថា លោកនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥,០០០ ដុល្លារអាម៉េរិកដល់អ្នកគាំទ្រពេញវ័យគ្រប់រូប ប្រសិនបើបក្សសាធារណរដ្ឋរបស់លោកឈ្នះនិងបន្តគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខនេះ។ តើការទូទាត់ប្រាក់នឹងដំណើរការយ៉ាងដូចម្តេច ឬថាតើវានឹងស្របច្បាប់ឬអត់ ខណៈមនុស្សពេញវ័យអាម៉េរិកប្រហែល ២៧០ លាននាក់ ដូចច្នេះរដ្ឋបាលលោកនឹងត្រូវចំណាយអស់ប្រហែល ១.៣៥ ពាន់លានដុល្លារអាម៉េរិកទើបអាចផ្តល់បានគ្រប់ៗគ្នា។ ក្នុងអំឡុងពេលថ្លែងសារនោះ លោក ដូណាល់ ត្រាំ ក៏បានអួតអាងពីជោគជ័យរបស់លោកក្នុងរយៈពេលពីរឆ្នាំ នៃប្រវត្តិសាស្ត្រក្នុងអាណត្តិជាប្រធានាធិបតីដោយលោកបានដាក់ខ្លួនឯងជាមនុស្សសំខាន់បំផុតនៅការបោះឆ្នោតនេះ បើទោះបីជាទិដ្ឋភាពក្រៅឆាកនៃប្រជាប្រិយភាពរបស់លោកកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។...