46 Viewsលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរជំនាញចុះស្ទាក់និងឃាត់រថយន្តបាន។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី ២៧ ខែសីហានេះ។ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា បានចុះស្ទាក់ និងឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលកំពុងលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ក្បាល ឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសវៀតណាម។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានស្ទាក់ឃាត់រថយន្តទី១ នៅលើផ្លូវលំ...
46 Viewsព្រះបរមរាជវាំងប្រទេសន័រវេសស្ថិតនៅតំបន់អឺរ៉ុបខាងជើង បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះមហាក្សត្រ ព្រះនាម Harald V បានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា។ នេះបើយោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។យោងតាមរាជវាំងនៃប្រទេសន័រវេស ព្រះមហាក្សត្របានសោយទិវង្គតដោយស្ងាប់ស្ងាត់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី Oslo ប្រទេសន័រវេស នៅវេលាម៉ោង ៦:៣៥នាទីព្រឹក។ព្រះអង្គ Harald ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺ កាលពីថ្ងៃទី១៧ ខែសីហា ក្រោយព្រះរាជសុខភាពរបស់ទ្រង់កាន់តែយ៉ាប់យ៉ឺន...
60 Viewsអាមេរិក និងអ៊ីរ៉ង់ បច្ចុប្បន្នមិនស្ថិតនៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមនោះទេ ដោយសារទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតលើការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ប៉ុន្តែរាល់ជម្រើសទាំងអស់នៅតែស្ថិតនៅលើតុដដែល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងកាលពីថ្ងៃទី២៧ ខែសីហា ។លោកស្រី Leavitt បានលើកឡើងថា «អ្វីដែលជាគោលដៅលេខមួយរបស់ប្រធានាធិបតី ត្រាំ តាំងពីដើមរហូតមក គឺការធានាថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ហេតុដូច្នេះហើយ ទើបយើងបានដាក់ចេញនូវប្រតិបត្តិការ «Epic Fury» ដើម្បីកម្ទេចយោធារបស់ពួកគេ ហើយឥឡូវនេះ...
61 Viewsប្រទេសចិន ក៏សម្រេចផ្អាកប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសិន ដោយសារតែក្តីបារម្ភខ្លាំង និងហានិភ័យគ្រោះទឹកជំនន់ រលកទី២ក្នុងសោកនាដកម្មជំនន់ល្បាប់ភក់ នៅតំបន់ព្រំដែនទីបេ ខណៈតួលេខមនុស្សស្លាប់រក្សាត្រឹម ៣នាក់ និងបាត់ខ្លួន ៥៥០នាក់ ចំណែកនៅខាងនេប៉ាល់ ស្លាប់ដល់ ៤៧៥នាក់ និងបាត់ខ្លួន ប្រមាណ ៦៤៤នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។បឹងមួយ ដែលកកើតចេញពីបំណាក់ដី ចាប់ផ្តើមមានទឹកហូរចេញហើយ ហើយវាប្រឈមនឹងការបាក់ធ្លាយ ធ្វើឲ្យទឹកហូរបុកខ្លាំងទៀត បង្កជាជំនន់រលកទី២ ដ៏សាហាវ ជាហេតុនាំឲ្យប្រតិបត្តិការសង្គ្រោះនិងរុករក មិនអាចទៅមុខបាន។ ដូច្នេះមានតែការផ្អាកបណ្តោះអាសន្នសិនប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ហើយបន្តតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់។ យោងតាមទូរទស្សន៍រដ្ឋចិន CCTV ផ្សាយថា បឹងនេះផ្ទុកទឹក ជាង ២លានម៉ែត្រគូប មានចម្ងាយត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែន Gyirong។បន្ថែមពីនោះ រូបភាពផ្កាយរណបថតភ្នំ Langtang Lirung នៃប្រទេសនេប៉ាល់ បានបង្ហាញពីផ្ទាំងទឹកកក កំពុងបាក់រលំប្រវែង ៩៣០ម៉ែត្រ ដោយបន្សល់ទុកនូវរណ្តៅយក្សនៅលើភ្នំ។ ប្រភពនៃទឹកជំនន់ភ្លាមៗ គឺមានទីតាំងនៅទីនោះ ហើយជួរភ្នំភាគច្រើនបានបាក់ទាំងស្រុង មើលទៅដូចជាពុះបែកជាពីរ។អ្នកជំនាញសន្និដ្ឋានថា មូលហេតុនៃសោកនាដកម្មនេះ គឺបណ្តាលមកពីបាក់ផ្ទាំងទឹកកក ដ្បិតរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ដំបូងឡើយ អះអាងថា វាគឺបង្កឡើងដោយគ្រោះរញ្ជួយដីក៏ដោយ។ទោះយ៉ាងណា មកទល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៃមូលហេតុ ខណៈការជួយសង្គ្រោះ និងស្វែងរកមនុស្សបាត់ខ្លួន ត្រូវដាក់ជាអាទិភាពចម្បងសិន៕
51 Views រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃទី២៧សីហានេះថា ប្រទេសម៉ាឡេស៊ីបានបញ្ចប់ដំណាក់កាលដំបូងនៃកម្មវិធីធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តដែលពាក់ព័ន្ធនឹងជនជាតិមីយ៉ាន់ម៉ាដែលមានសិទ្ធិ ដោយមានមនុស្សជិត ១,៥០០ នាក់ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកស្រុកកំណើតវិញនៅថ្ងៃទី២៩ ខែកញ្ញា។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីខែកក្កដាថា ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកសមាជិកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៥,០០០ នាក់ដែលត្រូវបានធ្វើទុក្ខបុកម្នេញ ក្នុងការជំរុញការធ្វើមាតុភូមិនិវត្តន៍ដ៏កម្រមួយ ដែលបានបង្កឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្ស។ ប្រទេសម៉ាឡេស៊ីទទួលជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ២១៥,០០០ នាក់ដែលបានចុះបញ្ជីជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ាជាង ១២៦,០០០ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ដែលជាសហគមន៍ជនភៀសខ្លួនធំបំផុត។ ជាមួយគ្នានេះ...
57 Views ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២៧ ខែសីហានេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីករណីមានជនសង្ស័យលួចបូមប្រេងចេញពីរថយន្ដដឹកទំនិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្តអះអាងថា ការផ្សព្វផ្សាយនេះ គឺជាការញុះញង់...
54 Views ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលការណាត់ជួបសម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍ទូទាំងពិភពលោក ប៉ុន្តែទិដ្ឋាការរយៈពេលខ្លីផ្សេងទៀតមិនមានបញ្ហានោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅថ្ងៃទី២៦ ខែសីហា ថាការណាត់ជួបលើរឿងទិដ្ឋាការអន្តោប្រវេសន៍ ជាធម្មតារួមបញ្ចូលការសម្ភាសន៍រវាងបេក្ខជននិងមន្ត្រីកុងស៊ុល កំពុងត្រូវបានកែសម្រួល ដើម្បីបណ្តុះបណ្តាលមន្ត្រីការទូត។ ពេលណាមានការផ្លាស់ប្តូរកាលវិភាគសម្ភាសន៍ទិដ្ឋាការ ស្ថានទូត និងស្ថានកុងស៊ុលនឹងជូនដំណឹងដល់បេក្ខជនដោយផ្ទាល់។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា ស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅជុំវិញពិភពលោក ឈប់កំណត់ពេលសម្ភាសន៍ជាមួយបេក្ខជនទិដ្ឋាការអន្តោប្រវេសន៍តែប៉ុណ្ណោះ តែមិនប៉ះពាល់ដល់ទិដ្ឋាការរយៈពេលខ្លីដូចជាការធ្វើដំណើរ ការសិក្សា អាជីវកម្ម ឬការងារបណ្តោះអាសន្នឡើយ។ គួរបញ្ជាក់ថា ទិដ្ឋាការអន្តោប្រវេសន៍សហរដ្ឋអាមេរិករួមមាន...
84 Views (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការលក់អាវយឺត ដែលមានពាក្យថាពាក្យអសុរោះជាច្រើន។ យោងតាមក្រសួងវប្បធម៌ ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ...
57 Views យោងតាមឯកសាររបស់តុលាការកាលពីថ្ងៃពុធ ទី២៦សីហានេះ ដែលបញ្ចប់ការកាត់ក្តីដ៏សំខាន់មួយនៅរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ឱ្យរដ្ឋអាមេរិកចំនួន ១៦,៧ ពាន់លានដុល្លារ និងរឹងបន្តឹងច្បាប់ថ្មីលើយុវវ័យប្រើប្រាស់ Facebook និង Instagram ដោយបិទមិនឱ្យក្មេងជំទង់ប្រើប្រាស់ចាប់ពីយប់កណ្តាលអាធ្រាតដល់ម៉ោង៦:០០ ព្រឹក។ ដំណោះស្រាយដែលបានស្នើឡើង ដែលបានដាក់នៅក្នុងតុលាការសហព័ន្ធ នឹងដោះស្រាយការអះអាងរបស់សម្ព័ន្ធភាពនៃរដ្ឋអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុន Meta បានរៀបចំវេទិការបស់ខ្លួនដោយចេតនាដើម្បីទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង បំភាន់សាធារណជនអំពីហានិភ័យ និងប្រមូលទិន្នន័យដោយខុសច្បាប់ពីកុមារអាយុក្រោម ១៣ ឆ្នាំ។...
47 Views អ្នកចូលរួមប្រហែល ២០,០០០ នាក់បានគប់ប៉េងប៉ោះចំនួន ១៦៥តោន ដែលមានពណ៌ក្រហមឆ្អិនឆ្អៅហាក់បីដូចជាឈាមស្រោចហូរទៅលើដងខ្លួនរបស់មនុស្ស និងហៀរហូរតាមដងផ្លូវនៃទីក្រុង Bunol ក្នុងអំឡុងពេលពិធីបុណ្យ La Tomatina ដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ ដែលបានក្លាយជាកន្លែងទាក់ទាញរដូវក្តៅដ៏លេចធ្លោបំផុតមួយ។ ប្រហែលមួយម៉ោងនៅថ្ងៃពុធ រថយន្តដឹកទំនិញបានដឹកប៉េងប៉ោះទុំរហូតដល់ ១៦៥ តោន (ស្មើរ១៦៥.០០០គីឡូ) ចូលទៅក្នុងហ្វូងមនុស្ស ខណៈអ្នកចូលរួមពិធីបុណ្យ ដែលភាគច្រើនស្លៀកអាវយឺតពណ៌ស បានគប់ផ្លែឈើដាក់គ្នាទៅវិញទៅមកតាមបទភ្លេងតន្ត្រីប៉ុបដ៏រំពង។ អាជ្ញាធរបានគ្របដណ្ដប់អគារដោយក្រណាត់ការពារមុនពេលមានការប៉ះទង្គិចគ្នា និងបានដាក់ពង្រាយប៉ូលីស ដែលនៅចំណុចមួយហាក់ដូចជាបានប្រើស្ព្រាយម្រេចដើម្បីបំបែកហ្វូងមនុស្សមួយផ្នែក...