61 Views មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដោយសារការប៉ះទង្គិចគ្នានៅភាគខាងលិចប្រទេសអេត្យូពី ក្បែរព្រំដែនជាប់ជាមួយប្រទេសស៊ូដង់ខាងត្បូង។ យោងតាមអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅថ្ងៃទី២១ ខែកញ្ញានេះបានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាងសហគមន៍តែងតែកើតមានជាញឹកញាប់នៅក្នុងតំបន់ Gambella ដែលជាទីកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនជាង ៤០០,០០០នាក់ ដែលភាគច្រើនជាជនជាតិស៊ូដង់ខាងត្បូង បានភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសដែលក្មេងជាងគេបំផុតក្នុងពិភពលោកមួយនេះ។ អង្គការមនុស្សធម៌ផ្នែកវេជ្ជសាស្ត្រមួយនេះបាននិយាយថា «ក្រុមការងាររបស់ MSF នៅមជ្ឈមណ្ឌលសុខភាព Kule ក្នុងតំបន់ Gambella នៃប្រទេសអេត្យូពី បាននិងកំពុងជួយសង្គ្រោះអ្នកជំងឺដែលរងរបួសជាច្រើននាក់...
60 Views អគ្គិភ័យមួយបានឆាបឆេះរោងចក្រវាយនភណ្ឌមួយកន្លែងក្នុងទីក្រុង Foshan ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ដោយបានបណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍។ អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅម៉ោង ៣:១២ រសៀល នៅក្នុងអគារពីរជាន់មួយកន្លែងក្នុងតំបន់ឧស្សាហកម្ម ហើយត្រូវបានពន្លត់ក្នុងរយៈពេលប្រហែលមួយម៉ោង។ យោងតាមរបាយការណ៍ អគារដែលរងការខូចខាតនោះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពផលិតកម្ម រួមទាំងការបោកគក់ក្រណាត់ខោខូវប៊យ (denim) ហើយអគ្គិភ័យមិនបានរាលដាលទៅតំបន់ផ្សេងទៀតទេ។ វីដេអូមួយនៅលើបណ្តាញសង្គម...
65 Views (ក្រុងវៀងច័ន្ទ)៖ ជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) បាននិងកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីខេត្ត-ក្រុងជាច្រើននៃប្រទេសឡាវ រួមមានខេត្តសាយ៉ាបូរី ផុងសាលី ហួផាន់ សាយសំប៊ូន លួងផ្រាបាង និងរដ្ឋធានីវៀងចន្ទន៍ បានបណ្តាលឱ្យជ្រូកសរុបចំនួន ១១,៣៦៩ ក្បាលបាត់បង់ជីវិតចាប់តាំងពីផ្ទុះឡើងដំបូងកាលពីខែមិថុនា។ វិបត្តិនេះបានប៉ះពាល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែនៅក្នុងខេត្តសាយ៉ាបូរី និងខេត្តផ្រាបាង បានខាតបង់ក្នុងទំហំទឹកប្រាក់រហូតដល់ជាង ១៦ពាន់លានគីប (ប្រមាណ ៧១៥,៧០០ ដុល្លារអាម៉េរិក) ព្រមទាំងប្រឈមនឹងការខ្វះខាតសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង។ យោងតាមកាសែតឡាវ The...
75 Views កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញានេះ ដែលជាការសាកល្បងលើកទីពីរក្នុងរយៈពេលប្រហែលមួយសប្តាហ៍ ហើយវាបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រហែលបីម៉ោងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត (East Sea) នៅរសៀលថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ទៀតដែលមានលក្ខណៈស្រដៀងគ្នានេះ។ ប្រសិនបើការបាញ់លើកទីពីរនេះត្រូវបានបញ្ជាក់ថាជាមីស៊ីលផ្លោងមែននោះ វាគឺជាការសាកល្បងមីស៊ីលផ្លោងពីរគ្រាប់ជាប់ៗគ្នាដោយកូរ៉េខាងជើង ក្នុងរយៈពេលត្រឹមតែបីម៉ោងប៉ុណ្ណោះ។ ដោយឡែក គណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានអះអាងថាបានរកឃើញការសាកល្បងបាញ់លើកដំបូងចេញពីតំបន់ Wonsan នៅម៉ោងប្រហែល ៣ រសៀល ដោយកំណត់អត្តសញ្ញាណអាវុធនោះថាជាមីស៊ីលផ្លោង។ ក្រសួងការពារជាតិជប៉ុនក៏បាននិយាយដែរថា វាហាក់ដូចជាមីស៊ីលផ្លោង។...
62 Views សហរដ្ឋអាមេរិកបានព្រមានថា ការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ អាចនឹង «កើនឡើងយ៉ាងឆាប់រហ័ស» បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងរីយ៉ាដជាលើកដំបូង ចាប់តាំងពីជម្លោះនៅយេម៉ែនបានផ្ទុះឡើងវិញ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចប់ការសម្រាកចុងសប្តាហ៍នៅ Camp David (ដែលជាទីតាំងសម្រាករបស់ប្រធានាធិបតីស្ថិតនៅតំបន់ដាច់ស្រយាលនៃរដ្ឋ Maryland) មុនពេលកំណត់ ដើម្បីត្រឡប់មកកាន់សេតវិមានវិញដោយមិនបានគ្រោងទុកជាមុន។ សេតវិមានមិនបានផ្តល់ការពន្យល់ណាមួយចំពោះការត្រឡប់មកវិញមុនពេលកំណត់នេះទេ ដែលការវិលត្រឡប់នេះធ្វើឡើងនៅពេលដែលជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi...
64 Views ជនសង្ស័យចំនួន ១៨ នាក់ដែលពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីឆ្នាំ ២០២១ ត្រូវបានបញ្ជូនមកកាន់រដ្ឋផ្លរីដា ដើម្បីប្រឈមមុខនឹងការកាត់ទោស។ នេះបើយោងតាមមន្ត្រីអាមេរិកបានបញ្ជាក់នៅថ្ងៃច័ន្ទ ទី២១ ខែកញ្ញានេះ។ លោក Moise ដែលមានអាយុ ៥៣ ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នៅឯលំនៅដ្ឋានឯកជនរបស់លោក...
57 Views ដោយសេដ្ឋកិច្ចធ្លាក់ចុះបណ្តាលមកពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានអំពាវនាវឱ្យបណ្តារដ្ឋនានាគោរពអធិបតេយ្យភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងព្រមានពីវដ្តនៃភាពតានតឹងកាន់តែខ្លាំង។ បើយោងតាមសារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃទី២០ ខែកញ្ញាថា លោក Sheikh Mohammed បានពណ៌នាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បណ្តាលមកពីជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល...
71 Views (ទីក្រុងវ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញាថា សហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន (Greenland) បានចុះកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតវត្តមានយោធាយ៉ាងសំខាន់នៅលើទឹកដីហ្គ្រីនឡែន ស្របពេលដែលហាមឃាត់មិនឱ្យគូប្រជែងរបស់សហរដ្ឋអាមេរិកសាងសង់មូលដ្ឋានយោធារបស់ខ្លួននៅលើកោះនេះ។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិករូបនេះបានសរសេរថា គ្មានសត្រូវរបស់សហរដ្ឋអាមេរិកណាមួយអាចធ្វើការវិនិយោគដែលមានលក្ខណៈរសើបនៅលើកោះនេះបានឡើយ ប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនេះមិនមានកាលបរិច្ឆេទផុតកំណត់នោះទេ។ លោក ត្រាំ បានសរសេរថា «តាមរយៈការណែនាំរបស់ខ្ញុំ...
69 Views (អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ និង ៥៧ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ដែលត្រៀមខ្លួនធ្វើអត្តឃាត បានបើករថយន្តផ្ទុកគ្រឿងផ្ទុះទៅបុកស្ថានីយប៉ូលិសមួយកន្លែងនៅភាគពាយព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ ថ្ងៃទី១៨ ខែកញ្ញា ខណៈដែលមន្ត្រីប៉ូលិស និងក្រុមគ្រួសាររបស់ពួកគេកំពុងធ្វើពិធីសូត្រធម៌នៅក្នុងវិហារឥស្លាមមួយនៅខាងក្នុងនោះ។ យោងតាមលោក Zulfikar Hameed ប្រធានប៉ូលិសប្រចាំខេត្តបានឱ្យដឹងថា មន្ត្រីប៉ូលិសចំនួន ៥ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ បន្ទាប់ពីយានយន្តនោះបានបុកទម្លុះជញ្ជាំងខាងក្រៅ ហើយក្រុមខ្មាន់កាំភ្លើងដែលអមដំណើរយានយន្តនោះបានបើកការបាញ់ប្រហារនៅក្នុងទីក្រុង Kohat។ មិនទាន់មានការប្រកាសទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនៅក្នុងខេត្តជាប់ព្រំដែន...
60 Views កូរ៉េខាងជើងបានច្រានចោលសេចក្តីសម្រេចចិត្តរបស់ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបានទាមទារជាថ្មីឱ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ ដោយអះអាងថាវា «គ្មានប្រសិទ្ធភាព» ឡើយ ដោយសារទីក្រុងព្យុងយ៉ាងមិនមែនជាសមាជិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៩ ខែកញ្ញានេះថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានចោទប្រកាន់ «កងកម្លាំងអរិភាព» ថាបានព្យាយាមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ក្នុងអំឡុងពេលសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា «គួរឱ្យអាណិតណាស់ ដែលសេចក្តីសម្រេចចិត្ត ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចនោះ...