79 Views ជើងហោះហើរនៅអាកាសយានដ្ឋានដែលមានសកម្មភាពមមាញឹកបំផុតទីពីរក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។ រដ្ឋាភិបាលដែលគាំទ្រដោយយោធាបានចោទប្រកាន់ក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ អាកាសយានដ្ឋាន Mandalay គឺជាមជ្ឈមណ្ឌលធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រុមឃ្លាំមើលការវាយប្រហារតាមអាកាសលើជនស៊ីវិល ក៏បានកត់សម្គាល់ផងដែរថា វាជាទីតាំងសម្រាប់យន្តហោះចម្បាំងយោធា។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រភេទ «បំផ្ទុះខ្លួនឯង រឺដ្រូនអត្តឃាត» (suicide drones) ចំនួន ៦ គ្រឿងបានកំណត់គោលដៅលើតំបន់អាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុកមួយចំនួន ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។ ចំពោះបញ្ហានេះ...
79 Viewsប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។ តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។ លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា...
72 Views (ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។ ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ...
70 Views មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកោតសរសើរដល់កងទ័ពដែលកំពុងចូលរួមក្នុង «ប្រតិបត្តិការយោធានៅក្រៅប្រទេស» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ដោយប្រយោលចំពោះការជួយជ្រោមជ្រែងរបស់ទីក្រុងព្យុងយ៉ាងដល់ទីក្រុងមូស្គូ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញានេះ។ អ្នកវិភាគបានលើកឡើងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA...
111 Views មន្ត្រីនគរបាលម្នាក់ជាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី៩កញ្ញានេះ ដោយមិនមានមូលហេតុ ខណៈកុមារទាំងអស់មានសុវត្ថិភាព។ យោងតាមការផ្សាយរបស់អង្គភាព AFPបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារប្រពន្ធនៅក្នុងខេត្ត Chonburi (ជុនបុរី) ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក។ ការបាញ់ប្រហារនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃ មួយខែបន្ទាប់ពីយុវជនម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបាញ់សម្លាប់បុគ្គលិក ៥ នាក់ និងសិស្សម្នាក់នៅសាលារៀនរបស់ខ្លួន មុនពេលធ្វើអត្តឃាត។ ប្រទេសថៃមានអត្រាខ្ពស់មួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាកន្លងមកក្នុងការរឹតបន្តឹងច្បាប់ស្តីពីអាវុធមិនអាចទប់ស្កាត់ការបាញ់ប្រហារដែលកើតឡើងដដែលៗនោះទេ។ យោងតាមលោក Sayan Klomaon ប្រធានក្រុមប្រឹក្សាឃុំ...
78 Views មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯទីលានចុះចតដាច់ស្រយាលមួយក្នុងតំបន់ដីគោកនៃរដ្ឋ Sarawak នៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ Borneo។ នេះបើយោងតាមការផ្សាយរបស់អង្គភាព AFPនៅថ្ងៃទី១០ ខែកញ្ញានេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាស (Flying Doctor Service) របស់ប្រទេសនេះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រ (១៩៥ ម៉ាយ)...
93 Views មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និង ៨៧ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅលើទូកដឹកអ្នកដំណើរមួយគ្រឿង នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ត Palawan ប្រទេសហ្វីលីពីន។ ឆ្មាំសមុទ្របានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១០កញ្ញានេះថា អគ្គិភ័យនៅលើទូកឈ្មោះ M/V June Aster នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅចម្ងាយប្រហែល ២,២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយបានបន្ថែមថា សាកសពជនរងគ្រោះចំនួន ៥ នាក់ត្រូវបាននាំយកមកលើគោក។ យោងតាមលោកស្រី...
93 Views ការចេញផ្សាយនេះធ្វើឡើងមុនខួបលើកទី ២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលបានសម្លាប់មនុស្ស ២,៩៧៧ នាក់នៅសហរដ្ឋអាមេរិក ភាគច្រើនបណ្តាលមកពីការដួលរលំនៃអគារភ្លោះនៅទីក្រុងញូវយ៉ក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីពេលនោះមក មនុស្សជាង ៩,៤០០ នាក់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងការប៉ះពាល់នឹងតំបន់នេះ នេះបើយោងតាមកម្មវិធីត្រួតពិនិត្យវេជ្ជសាស្ត្រសហព័ន្ធ។ «ទាំងនេះគឺជាឯកសារដែលបង្ហាញពីអ្វីដែលទីក្រុងដឹងអំពីខ្យល់ពុលនៅជុំវិញ Ground Zero ពេលណាដែលពួកគេដឹង និងរបៀបដែលពួកគេបានធ្វើសកម្មភាពដើម្បីកំណត់ការទទួលខុសត្រូវ» នេះបើតាមការលើកឡើងរបស់លោកអភិបាលក្រុងបានបញ្ជាក់បន្ទាប់ពីការចេញផ្សាយតាមអ៊ីនធឺណិតនៃឯកសារចំនួន ១៧០,០០០ ទំព័រស្តីពីកង្វល់សុខភាព...
84 Views លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។ អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។ ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»...
78 Views ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី នៅថ្ងៃទី៩កញ្ញានេះបានបន្តការស្វែងរកទូកល្បឿនលឿនដែលបាត់ខ្លួនមួយគ្រឿងដែលដឹកមនុស្សប្រាំបីនាក់ រួមទាំងអ្នកកាសែតប្រាំនាក់ដែលត្រូវបានបញ្ជូនទៅយកព័ត៌មានអំពីការផ្ទុះភ្នំភ្លើង នេះបើយោងតាមទីភ្នាក់ងារជួយសង្គ្រោះ Basarnas។ ក្រុមនេះបានចេញដំណើរតាមទូកល្បឿនលឿនពីតំបន់មួយនៅភាគខាងលិចទីក្រុងហ្សាកាតានៅរសៀលថ្ងៃចន្ទ ប៉ុន្តែក្រុមនាវិកបានបាត់បង់ទំនាក់ទំនងជាមួយម្ចាស់ទូកភ្លាមៗបន្ទាប់ពីចេញដំណើរ។ អ្នកកាសែតឥណ្ឌូនេស៊ីទាំងប្រាំនាក់ រួមមានទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ទីភ្នាក់ងារសារព័ត៌មានរដ្ឋទួរគី Anadolu និងគេហទំព័រក្នុងស្រុក iNews កំពុងបំពេញបេសកកម្មថតរូប និងវីដេអូនៃការផ្ទុះភ្នំភ្លើង Anak Krakatau ដែលបានធ្វើឱ្យអាកាសយានដ្ឋានជាច្រើន និងទីក្រុងជាច្រើនរួមទាំងទីក្រុងហ្សាកាតាត្រូវបានគ្របដណ្ដប់ដោយផេះភ្នំភ្លើងអស់រយៈពេលជាច្រើនថ្ងៃ។ ពួកគេត្រូវបានអមដំណើរដោយសមាជិកនាវិកទូកពីរនាក់ និងអ្នកណែនាំម្នាក់។ នៅថ្ងៃពុធនេះ ក្រុមអ្នកជួយសង្គ្រោះបានពង្រីកតំបន់ស្វែងរក។...