110 Views អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលកម្ពុជា បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៧សីហានេះ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្រ្គាម លោក John Noh បានជួបជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីសប្តាហ៍កន្លងទៅ។ សហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា នឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងរបស់ខ្លួន និងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក...
77 Views(ភ្នំពេញ)៖ កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហានេះ មានករណីជនជាប់ឃុំជាជនជាតិចិនចំនួន ៥នាក់ បានប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ PJ ប៉ុន្តែត្រូវបានកម្លាំងអនុរក្សដែលកំពុងប្រចាំការធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ដែលមានវត្ថុតាងខ្សែចងភ្ជាប់ និងដែក។ តាមរយៈវីដេអូខ្លីដែលផ្សាយលើបណ្ដាញសង្គម គេឃើញជនជាប់ឃុំម្នាក់ បានចុះតាមកាំជណ្ដើរដែក ជាមួយខ្សែចងជាប់នឹងខ្លួន។ ក្រោយមកសមត្ថកិច្ចក៏បានចាប់ឡើងរថយន្តពន្ធនាគារទៅតែម្ដង។ បន្ទាប់ពីកើតមានករណីនេះ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី...
78 Views(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៦០៣ករណី ក្នុងនោះបានប្ដឹងមន្រ្តីរាជការចំនួន ១៣២ករណី។ ចំនួននេះបានកើនឡើង ២០២ករណី ស្មើនឹង ៥០ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្ដឹងភាគច្រើនរួមមាន បណ្ដឹងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ៦១បណ្ដឹង បណ្ដឹងរវាងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ១៣២បណ្ដឹង បណ្ដឹងរវាងមន្ត្រីរាជការនិងមន្ត្រីរាជការ ៧បណ្ដឹង និងបណ្ដឹងរវាងមន្ត្រីរាជការនិងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង។ ចំណែកបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ មានចំនួន...
73 Viewsក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថ្នាក់ដឹកនាំបានផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។ ដំណឹងបុណ្យមួយនេះចាត់ទុកជាការអញ្ជើញដល់ប្រជាជនខ្មែរទាំងអស់អាចចូលរួមបាន ដោយពិធីរាប់បាត្រនឹងរៀបចំឡើងនៅព្រឹកនៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាខាងមុខនេះ នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផលបុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី...
55 Viewsការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងនាំពួកគេត្រឡប់មកចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថា លោកកំពុងកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងសេអ៊ូល។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧សីហានេះថា «រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី ត្រាំ នៅថ្ងៃនេះ ហើយសង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងនាំឱ្យមានការសន្ទនាដ៏មានអត្ថន័យ»៕
68 Viewsមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានចេញដំណើរនៅព្រឹកថ្ងៃចន្ទទី១៥សីហានេះ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីទៅជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការលើកឡើងរបស់ទីក្រុងណៃពិដោ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះបានក្លាយជាប្រធានាធិបតីស៊ីវិល។ប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលគាំទ្រប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល ដែលត្រូវបានប៉ាន់ប្រមាណថាបានសម្លាប់មនុស្សជាង ១០០,០០០នាក់។ លោក មីន អ៊ុង...
65 Viewsមនុស្សរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានរង់ចាំជំនួយដែលត្រូវការយ៉ាងខ្លាំងនៅព្រឹកថ្ងៃចន្ទទី១៧សីហានេះ ខណៈដែលពួកគេបានបោះជំរុំនៅតាមសាលារៀន ស្ថានីយ៍ប៉ូលីស និងការិយាល័យរដ្ឋាភិបាល ដោយមនុស្សជាច្រើនជាប់គាំងនៅខាងក្រៅ។ មន្ត្រីជួយសង្គ្រោះបានឱ្យដឹងថា មិនមានរបាយការណ៍អំពីមនុស្សបាត់ខ្លួននោះទេ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រនៅព្រឹកថ្ងៃសៅរ៍បានសម្លាប់មនុស្ស ៥៣នាក់ និងរបួសជាង ១០០នាក់។ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានកើនឡើងដល់ ១២,៨០០នាក់នៅព្រឹកថ្ងៃចន្ទ ដែលរាយប៉ាយតាមបណ្តារទីក្រុងជាច្រើននៅលើកោះ Flores នេះបើយោងតាមលោក Berton Suar Pelita Panjaitan អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ BNPB...
57 Viewsអ្នកចរចាជាន់ខ្ពស់ និងជាប្រធានសភារបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃទី១៦ ខែសីហានេះ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល «បរាជ័យក្នុងការសម្រេចបាន» គោលដៅណាមួយរបស់ខ្លួននៅក្នុងសង្គ្រាមថ្មីៗនេះប្រឆាំងអ៊ីរ៉ង់ ហើយបានអះអាងថា ទីក្រុងតេអេរ៉ង់ បានទទួលជ័យជម្នះ។ លោក Qalibaf បានគូសបញ្ជាក់ថា «ខ្ញុំសូមប្រកាសដោយស្មោះថា យើងបានឈ្នះសង្គ្រាមនេះ»។ លោកបាននិយាយបន្ថែមថា «នៅក្នុងសង្គ្រាមដ៏អយុត្តិធម៌ដឹកនាំដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអេល ប្រទេសរបស់យើងបានឈរនិងប្រយុទ្ធយ៉ាងក្លាហាន»។ការថ្លែងលើកឡើងរបស់លោក...
59 Viewsមនុស្សម្នាក់បន្ថែមទៀតត្រូវបានបញ្ជាក់ថាស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមកក្នុងខេត្ត Chiba ប្រទេសជប៉ុន នេះនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០នាក់ ខណៈរថយន្តប្រហែល ២.៥០០គ្រឿងត្រូវបានទុកចោលបន្ទាប់ពីទឹកជន់លិច ហើយការងារនាំយករថយន្តទាំងនោះចេញកំពុងដំណើរការ។យោងតាមមន្ត្រីនៅក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ បានបញ្ជាក់ថា អ្នកស្លាប់ដែលទើបបញ្ជាក់ថ្មីជាបុរសម្នាក់មានអាយុជាង៣០ឆ្នាំ។ បុរសរូបនេះបានស្លាប់ដោយសារការពុលកាបូនម៉ូណូអុកស៊ីត បន្ទាប់ពីបានប្រើប្រាស់ម៉ាស៊ីនភ្លើងនៅលំនៅឋានរបស់លោកក្នុងទីក្រុង Chiba អំឡុងពេលដាច់ចរន្តអគ្គិសនី។ បន្ថែមពីនោះ លំនៅឋានពីរខ្នងត្រូវបានបំផ្លាញទាំងស្រុង ១១ខ្នងរងការខូចខាតពាក់កណ្តាល ហើយរចនាសម្ព័ន្ធចំនួន២៩កន្លែងរងការខូចខាតដោយផ្នែក ខណៈទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់លំនៅឋានជិត១.៥០០ខ្នង។គិតត្រឹមរសៀលថ្ងៃអាទិត្យ មនុស្ស១០១នាក់កំពុងស្នាក់នៅក្នុងទីជម្រកជម្លៀសខ្លួនដែលត្រូវបានកំណត់ដោយសាលាក្រុង។ អាជ្ញាធរក្រុង Chiba បានរកឃើញរថយន្តដែលត្រូវបានគេបោះបង់ចោលប្រហែល ២.៥០០គ្រឿងនៅលើដងផ្លូវដែលគ្រប់គ្រងដោយក្រុង...
65 Viewsកម្ពុជាប្តេជ្ញាចិត្តឥតងាករេនូវការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អជាមួយវៀតណាម ដោយផ្តល់នូវផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពនិងប្រជាជនទាំងពីរ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ដែលមានការចូលរួមពីឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ឆឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅក្នុងពិធីសម្ពោធអគារទីបញ្ជាការថ្មីនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែសីហានេះ។ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកនូវគោលនយោបាយការបរទេស ផោ្ដតសំខាន់ជាអាទិភាពលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើស្មារតីមិត្តភាព សមភាព...