72 Viewsការិយាល័យថវិការដ្ឋសភាអាមេរិក បានប្រកាសឱ្យដឹងកាលពីថ្ងៃទី១៥ ខែកញ្ញានេះថា យោធាអាមេរិកបានខាតបង់ទឹកប្រាក់ប្រហែល ៣៨ពាន់លានដុល្លារក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ខណៈដែលទឹកប្រាក់រាប់ពាន់លានដុល្លារទៀតអាចនឹងត្រូវបន្តចំណាយបន្ថែមជារៀងរាល់ខែ ប្រសិនបើជម្លោះនេះនៅតែបន្តអូសបន្លាយ។ការចំណាយនោះ អាស្រ័យលើកម្រិតនៃការប្រយុទ្ធគ្នាក្នុងមួយខែៗ អាចមានចន្លោះពី ២ ទៅ ៣ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ ប្រសិនបើជម្លោះនេះនៅតែបន្ត។របាយការណ៍នោះ បានឱ្យដឹងថា តួលេខសរុបខាងលើនេះ ឆ្លុះបញ្ចាំងពីការចំណាយលើការទិញគ្រាប់រំសេវ និងបរិក្ខារ ដែលបានខូចខាត ឬបាត់បង់ក្នុងសមរភូមិមកជំនួសវិញ ក៏ដូចជាការកើនឡើងនៃការចំណាយលើប្រេងឥន្ធនៈសម្រាប់យោធា ក្នុងចំណោមការចំណាយផ្សេងៗទៀត។យ៉ាងណាម៉ិញ ទំហំថវិកាសម្រាប់ទិញគ្រាប់ដែលបានប្រើប្រាស់គិតរហូតដល់ថ្ងៃទី១...
96 Viewsក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតកម្មវិធី ChatGPT កាលពីថ្ងៃអង្គារ១៥ កញ្ញា សប្ដាហ៍នេះបាននិយាយថា ក្រុមហ៊ុន AI ធំៗបំផុតរបស់ពិភពលោកកំពុងធ្វើការរួមគ្នាដើម្បីបង្កើតស្ថាប័នកំណត់ស្តង់ដាគុណភាព ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃបច្ចេកវិទ្យា AI និងមានសម្ពាធក្នុងការបង្កើតទម្រង់ថ្មីដែលមានសុវត្ថិភាពជាងមុនសម្រាប់បច្ចេកវិទ្យានេះ។ ក្រុមហ៊ុន OpenAI បាននិយាយថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន Anthropic និង Google លើគំនិតមួយដែលផ្តើមចេញពីសំណើរបស់លោក Demis Hassabis CEO នៃស្ថាប័នស្រាវជ្រាវ...
75 Views (ទីក្រុងសេអ៊ូល)៖ តុលាការមួយនៅទីក្រុងសេអ៊ូលនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ បានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណងចំនួន ៤៤,៦ ពាន់លានវ៉ុន (ស្មើនឹង ៣២,៥ លានដុល្លារអាមេរិក) ចំពោះការបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េកាលពីឆ្នាំ ២០២០។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap ដែលចាត់ទុកថាជាសាលក្រមដំបូងគេនៅក្នុងបណ្តឹងដែលកូរ៉េខាងត្បូងបានដាក់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលអភិរក្សនិយមមុនរបស់កូរ៉េខាងត្បូង ដែលដឹកនាំដោយអតីតប្រធានាធិបតី Yoon Suk Yeol បានដាក់បណ្តឹងនេះនៅខែមិថុនា ឆ្នាំ ២០២៣។ លោក...
71 Views ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក Guo Jiakun នៅរសៀលថ្ងៃអង្គារនេះបានប្រកាសជំរុញឱ្យសហរដ្ឋអាម៉េរិក «ឈប់រៀបចំធ្វើសង្គ្រាម» នៅលើអវកាស លោកសង្គត់ធ្ងន់ថាចិនប្រឆាំងដាច់ខាតចំពោះការបំពាក់អាវុធ ការប្រែក្លាយអវកាសទៅជាសមរភូមិ និងការប្រកួតប្រជែងសព្វាវុធ។ បន្ថែមពីនោះត្រូវបញ្ឈប់ការពង្រីកសមត្ថភាពយោធា និងការរៀបចំធ្វើសង្គ្រាមនៅក្នុងអវកាស។ ការអំពាវនាវនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីពីកងកម្លាំងអវកាសអាម៉េរិក (US Space Force) បានប្រកាសពីការដាក់ពង្រាយអាវុធទៅកាន់គន្លងផែនដីជាលើកដំបូងលើអវកាស។ កងកម្លាំងអវកាសអាម៉េរិក បានចង្អុលមុខចិនថាជាមុខសញ្ញាគំរាមកំហែងក្រោមហេតុផលថា ចិនកំពុងពង្រឹងសមត្ថភាពយោធាប្រឆាំងអវកាស។ អាម៉េរិកក៏បានកំណត់រុស្ស៊ីជាគូប្រជែងដ៏គ្រោះថ្នាក់មួយទៀត ដែលជឿជាក់ថា ការមានឧត្តមភាពលើអវកាស...
70 Views (ទីក្រុងឡាអេ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ ចាប់តាំងពីត្រូវបានបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃទី១៨ ខែមុន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មដែលពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ លោក Duterte ដែលមានអាយុ ៨១ ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មុនពេលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពោះការបង្កើត ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមឃាតករ...
64 Views ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុន បានកើនឡើងលើសពី ១០០,០០០ នាក់ជាលើកដំបូង។ យោងតាមធនាគារពិភពលោក ជប៉ុនមានប្រជាជនដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ដោយមានអាយុមធ្យម (median age) គឺ ៤៩,៩ ឆ្នាំ។ ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយមុនថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំ «ទិវាគោរពមនុស្សចាស់» នៅសប្តាហ៍ក្រោយ បានបង្ហាញថា ចំនួនមនុស្សដែលមានអាយុ...
78 Views «កុំយកបញ្ហាកោះគុត និងជម្លោះព្រំដែនដីគោកមកនិយាយឱ្យសោះ» យើងនិយាយតែជម្លោះដែនសមុទ្រត្រួតស៊ីគ្នាបានហើយ។ នេះតាមសេចក្តីថ្លែងការណ៍របស់តំណាងភាគីថៃលោក ស៊ីហាសាក់ ភួងកេតកែវ។ តាមការសង្កេតរបស់ខ្ញុំ កម្ពុជា-ថៃ បានប្តេជ្ញាចិត្តរួមគ្នារួចជាស្រេចក្នុងការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងយកច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះ ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា នៅប្រទេសសិង្ហបុរី។ កម្ពុជា សង្ឃឹមថាការដោះស្រាយផ្អែកលើយន្តការដែលបានកំណត់ព្រំដែនទឹកសម័យទំនើបរបស់កម្ពុជា ត្រូវបានកំណត់ឡើងតាមរយៈអនុសញ្ញាឆ្នាំ១៩០៤ និង ១៩០៧ រវាងបារាំង-សៀម និងការដោះស្រាយដោយចាប់បង្ខំក្រោមគណៈកម្មាធិការផ្សះផ្សានេះ អាចជួយសម្រេចលទ្ធផលស្មើរគ្នា ជជែកគ្នាឈរលើសុឆន្ទៈពិតប្រាដក និងគោរពគ្នាទៅវិញទៅមក។ ជាពិសេសឈរលើស្មារតីរួម...
67 Views យន្តហោះចម្បាំងរបស់ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងនៅពីលើប្រទេសលីទុយអានី។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីនៃប្រទេសនៅតំបន់បាល់ទិកមួយនេះកាលពីព្រឹកថ្ងៃអង្គារ ទី១៥កញ្ញានេះ ដែលជាហេតុការណ៍សន្តិសុខដ៏ក្តៅគគុកមួយនៅតំបន់ព្រំដែនភាគខាងកើតនៃសម្ព័ន្ធភាពយោធានេះ ក្នុងអំឡុងពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ដែលជាសមាជិក NATO និងមានព្រំដែនជាប់គ្នាវែងជាមួយរុស្ស៊ី តែងតែរាយការណ៍អំពីការហោះចូលដោយខុសច្បាប់នៃយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក។ យោងតាមលោក Gitanas Nauseda បានឱ្យដឹងថា...
82 Views គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានចោទប្រកាន់សមាជិកព្រឹទ្ធសភាដែលកំពុងកាន់តំណែងចំនួន ២៦រូប កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ថាបានឃុបឃិតគ្នាក្នុងការរៀបចំលទ្ធផលបោះឆ្នោតព្រឹទ្ធសភា ក្នុងការតែងតាំងឱ្យ អានុទីន ធ្វើជានាយករដ្ឋមន្ត្រីថៃ។ នេះគឺជាករណីអាស្រូវនៃការទិញសន្លឹកឆ្នោត ដែលបានបង្កឱ្យមានការតវ៉ា ហើយអាចឈានទៅដល់ការជាប់ពន្ធនាគារ គណៈកម្មការនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការកំពូល ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាដែលមានទំនាក់ទំនងជាមួយគណបក្សរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។ បុគ្គលទាំង ២៦រូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៧៧នាក់ដែលត្រូវបានចោទប្រកាន់ក្នុងករណីរឿងអាស្រូវនេះ រួមជាមួយបេក្ខជនព្រឹទ្ធសភាដែលមិនជាប់ឆ្នោតចំនួន ៣៦រូប...
72 Views កងឆ្មាំបដិវត្តឥស្លាម (IRGC) បានប្រកាសថាខ្លួនបានបាញ់ទម្លាក់ដ្រូនចារកម្ម MQ-1 របស់អាមេរិកមួយគ្រឿងទៀតហើយ ខណៈកំពុងហោះស៊ើបការណ៍លើច្រកសមុទ្រ Hormuz។ MQ-1 Predator មានតម្លៃជាង ៤០លានដុល្លារ ជាដ្រូនចារកម្ម និងវាយប្រហារគ្មានមនុស្សបើកដ៏ល្បីល្បាញរបស់ កងទ័ពអាកាសសហរដ្ឋអាមេរិក និង ទីភ្នាក់ងារ CIA ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុន General Atomics សម្រាប់បំពេញបេសកកម្មស៊ើបការណ៍ រុករក និងវាយប្រហារលើគោលដៅច្បាស់ៗ។ ដ្រូននេះ ប្រើប្រាស់ម៉ាស៊ីនប្រភេទ Rotax 914F (៤ ស៊ីឡាំង មានទែបូ) កម្លាំង ១១៥...