49 Views TikTok បានយល់ព្រមបង់ប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារដល់រដ្ឋ Alabama និងដាក់ចេញនូវការកំណត់សម្រាប់អ្នកប្រើប្រាស់វ័យជំទង់ ដើម្បីជៀសវាងការកាត់ក្តីដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនៅក្នុងរដ្ឋភាគខាងត្បូងនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីសុវត្ថិភាពកុមារនៅលើបណ្តាញសង្គមនេះ។ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃសុក្រ ទី២៥កញ្ញានេះ។ ការិយាល័យរបស់អគ្គរដ្ឋអាជ្ញា Steve Marshall បានឱ្យដឹងថា «ក្រោមការព្រមព្រៀងដោះស្រាយវិវាទនេះ រដ្ឋ Alabama នឹងទទួលបានប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារ ដែលត្រូវបង់ជូនរដ្ឋក្នុងរយៈពេល ៤៥...
44 Views អ៊ីរ៉ង់បានផ្តល់ជូនសហរដ្ឋអាមេរិកនូវកិច្ចព្រមព្រៀងថ្មីមួយដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេលជាច្រើនខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដោយបានជំទាស់ដោយផ្ទាល់ចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាទីក្រុងតេអេរ៉ង់កំពុងរង់ចាំដោយចេតនារហូតដល់ក្រោយការបោះឆ្នោតដើម្បីឈានដល់កិច្ចព្រមព្រៀង។ លោក ត្រាំ បានអះអាងនៅក្នុងសុន្ទរកថាមួយនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់កំពុងរារាំងការចរចាដោយចេតនាដើម្បីមើលពីរបៀបដែលពួកសាធារណរដ្ឋអនុវត្តនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ហើយបានព្យាករណ៍ថាទីក្រុងតេអេរ៉ង់នឹងធ្វើកិច្ចព្រមព្រៀងមួយ «ភ្លាមៗបន្ទាប់ពី» ការបោះឆ្នោត។ លោកក៏បានគំរាមកំហែង «បំផ្លាញ» សាធារណរដ្ឋអ៊ីស្លាមប្រសិនបើការចរចាបរាជ័យ។ ដោយឡែកលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ថា «យើងមិនចង់ឱ្យវាទៅដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិទេ»។ លោកបានបន្តថា «យើងចង់ឱ្យជនជាតិអាមេរិកត្រឡប់ទៅរកអនុស្សរណៈនៃការយោគយល់គ្នាវិញមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ» ដោយសំដៅទៅលើអនុស្សរណៈនៃការយោគយល់គ្នាដែលសម្រេចបានដោយសហរដ្ឋអាមេរិក...
57 Viewsប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងដាក់ពង្រាយកងទ័ព, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារអាកាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារមជ្ឈមណ្ឌលប្រេងកាតដ៏សំខាន់មួយ នៅសមុទ្រក្រហម ខណៈដែលទីក្រុងរីយ៉ាដ កំពុងប្រឈមមុខពីការវាយប្រហារដោយមីស៊ីល និងដ្រូនកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ូទី។ លោក ម៉ាក្រុង បានអះអាងថា កងកម្លាំងបារាំង នឹងមិនចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែគ្រាន់តែការពារទីតាំងថាមពលយុទ្ធសាស្ត្រប៉ុណ្ណោះ ក្រោមកិច្ចព្រមព្រៀងមួយជាមួយទីក្រុងរីយ៉ាដ។ ការប្រកាសនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា...
47 Views មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិកម្នាក់បានសរសេរក្នុងលិខិតមួយនៅថ្ងៃទី២៤ ខែកញ្ញានេះថា បុគ្គលិកកងទ័ពជើងទឹកអាមេរិកចំនួន ៨នាក់ ដែលកំពុងបំពេញបេសកកម្មនៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានប៉ុនប៉ងធ្វើអត្តឃាត ចាប់តាំងពីការចាប់ផ្តើមបេសកកម្មដ៏សែនយូរនៅតំបន់មជ្ឈិមបូព៌ា។ បុគ្គលិកយោធាមួយចំនួននៅលើនាវា បានរអ៊ូរទាំថាមានភាពលំបាកខ្លាំងបំផុត មានការព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់ និងផលប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តរបស់នាវិក។ យ៉ាងណាម៉ិញរហូតមកដល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារការធ្វើអត្តឃាតកើតឡើង អំឡុងពេលបេសកកម្មនោះទេ។ យោងតាមលិខិតរបស់ លោក Hung Cao រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកអាមេរិក បានផ្ញើទៅកាន់សមាជិកព្រឹទ្ធសភា លោកស្រី...
55 Views ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤កញ្ញានេះ បានបដិសេធសេចក្តីថ្លែងការណ៍អន្តរជាតិមួយដែលជំរុញឱ្យខ្លួនបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ដោយអ្នកនាំពាក្យម្នាក់បានហៅសកម្មភាពនេះថាជា «ការញុះញង់ផ្នែកនយោបាយដ៏ធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋរបស់យើង» ដែលធ្វើឡើងដោយ «កងកម្លាំងអរិភាព»។ កិច្ចប្រជុំរដ្ឋមន្ត្រីមកពីក្រុម «សម្ព័ន្ធមិត្តនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរជាសកល» (Friends of the Comprehensive Nuclear-Test-Ban Treaty) រួមមានប្រទេសអូស្ត្រាលី កាណាដា ហ្វាំងឡង់ អាល្លឺម៉ង់ ជប៉ុន និងហូឡង់ បានលើកឡើងថា រាល់ការសាកល្បងនុយក្លេអ៊ែរថ្មីណាមួយដោយកូរ៉េខាងជើង នឹងជាសកម្មភាពដែលខ្វះការទទួលខុសត្រូវ...
101 Views សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរលម្អិតទាំង១១នោះថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យ ជាផ្លែផ្កា ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់...
60 Views សមិទ្ធផលសំខាន់ៗនៃយុទ្ធនាការជាតិ ប្រឆាំងការឆបោក Online Scam គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៤-៣១ សីហា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញានេះបានបញ្ជាក់នូវសមិទ្ធផលសំខាន់ៗដូចខាងក្រោមថា៖ -ប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ទីតាំងសង្ស័យ ៨៣២ ទីតាំង, បិទសៀល ៦៦៣ កន្លែង, បង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ៨៦...
68 Views
68 Views ក្រុមឧក្រិដ្ឋជន បានយល់ច្បាស់អំពីភាពចន្លោះប្រហោងនៃច្បាប់ និងសមត្ថកិច្ចនៃយុត្តាធិការអនុវត្តន៍ច្បាប់ ហើយពួកគេកេងប្រវ័ញ្ចពីចំណុចទាំងនេះ។ បច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកអាចធ្វើប្រតិបត្តិការក្នុងប្រទេសមួយ ឆបោកជនរងគ្រោះក្នុងប្រទេសដ៏ទៃ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងប្រទេសទីបី ជ្រើសរើសរឺជួញដូរពលកម្មក្នុងប្រទេសទីបួន និងផ្ទេរប្រាក់ដែលជាផលនៃបទល្មើស ទៅប្រទេសជាច្រើនទៀត ដែលធ្វើឱ្យប្រតិបត្តិការរបស់ប្រទេសមួយមិនអាចបំផ្លាញបណ្តាញឧក្រិដ្ឋកម្មនេះទាំងស្រុងបានឡើយ។ នេះបើតាមលោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣កញ្ញានេះ។ ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងវិធានការឆ្លើយតបដំបូងជាមួយនឹងឧក្រិដ្ឋកម្មនេះ ដោយដាក់ចេញនូវក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ពិសេសគឹផ្តោតលើការការពារជនរងគ្រោះពីការឆបោកតាមរយៈការលើកម្ពស់ការយល់ដឹង និងវិធានការដ៏ទៃទៀត។...
91 Viewsតើ “សៀម” កើតមកពីណា? ហើយហេតុអ្វីបានជាទំនាក់ទំនងរវាងសៀម និងខ្មែរ មានទាំងការទូត ពាណិជ្ជកម្ម ការប្រកួតប្រជែង និងសង្គ្រាមក្នុងប្រវត្តិសាស្ត្រ? 🤔 ប្រវត្តិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍បង្ហាញថា រដ្ឋសៀម និងអាណាចក្រខ្មែរបានប្រឈមមុខគ្នាជាច្រើនសម័យ។ នៅក្នុងវីដេអូនេះ លោក ម៉ៅ វុត្ថា នឹងពន្យល់អំពី៖ 📌 ដើមកំណើត និងន័យប្រវត្តិសាស្ត្រនៃពាក្យ “សៀម”📌 ទំនាក់ទំនងរវាងសៀម និងខ្មែរ📌 មូលហេតុ...