124 Viewsគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។នេះបើតាមការប្រកាសរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ទៅកាន់ជនរួមជាតិ និងសាធារណជនទាំងអស់ នៅព្រឹកថ្ងៃទី ២៩ ធ្នូ ២០២៥នេះ។ ក្នុងន័យនេះ JBC កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយ JBC ថៃ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន...
113 Views១. រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រជុំកិច្ចប្រជុំពិសេសមួយដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅក្រុងកួងឡុងពួរ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ២. ម៉ាឡេស៊ីបានជូនដំណឹងដល់កិច្ចប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដើម្បីលើកទឹកចិត្តឱ្យកម្ពុជា និងថៃបញ្ឈប់សកម្មភាពអរិភាពទាំងឡាយ។ កិច្ចប្រជុំក៏ត្រូវបានជូនដំណឹងដោយក្រុមតាមដានអាស៊ាន (AOT) ដោយផ្អែកលើអាណត្តិរបស់ខ្លួន។ កម្ពុជា និងថៃបានចែករំលែកទស្សនៈរៀងៗខ្លួន។...
168 Viewsព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាក្នុងការផ្ដល់សេវាពិនិត្យ សម្រាក និងព្យាបាលជំងឺទូទៅដល់បុគ្គលិក និងអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលអនុវត្តមានរយៈពេល ៣ (បី) ឆ្នាំ គិតចាប់ពី ថ្ងៃទី១៨ ខែធ្នូ...
146 Viewsការបោះឆ្នោតសកលក្នុងប្រទេសថៃ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ពេលនេះ គណបក្សភឿថៃ ដែលអតីតមេដឹកនាំមហាសេដ្ឋីរបស់ខ្លួនកំពុងជាប់ពន្ធនាគារ បានងាកទៅរកសមាជិកម្នាក់ទៀតនៃត្រកូលស៊ីណាវ៉ាត់ ដ៏បែកបាក់ ដែលមានបទពិសោធន៍តិចតួចក្នុងនយោបាយ ដើម្បីជួយឱ្យបក្សរបស់ខ្លួនងើបមុខឡើងវិញ។ គណបក្សភឿថៃ កាលពីថ្ងៃអង្គារ (១៦ ធ្នូ) បានដាក់ឈ្មោះ លោក Yodchanan Wongsawat វ័យ ៤៦ឆ្នាំ ដែលជាក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឱ្យធ្វើជាបេក្ខជននាំមុខគេក្នុងចំណោមបេក្ខជនទាំង ៣រូប របស់បក្សនេះ...
153 Viewsយានគ្មានមនុស្សបើក បញ្ជាពីចម្ងាយដ៏សាមញ្ញនេះ ត្រូវបានសាកល្បងតាំងពីសង្រ្គាមលោកលើកទី ១មកម្ល៉េះ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះជម្លោះនៅប្រទេសអ៊ុយក្រែន ត្រូវបានគេមើលឃើញថា ការប្រើប្រាស់Drone បានកើនឡើងខ្លាំង។ វាលែងគ្រាន់តែជាមធ្យោបាយសម្រាប់ថតរូបភាព និងសម្រាប់ប្រើប្រាស់ជាឧបករណ៍ធ្វើកិច្ចការពិសេសដូចជាវិស័យកសិកម្ម ឬបច្ចេកវិទ្យាផ្នែកស៊ីវិលធម្មតាៗទៀតហើយ ។ បច្ចុប្បន្ន យានដ្រូនបានក្លាយជា«អាវុធ»ដ៏សំខាន់នៅលើសមរភូមិប្រយុទ្ធ ។ អាវុធមួយក្នុងចំណោមអាវុធដ៏មានប្រសិទ្ធិភាពបំផុតនៅក្នុងសង្រ្គាមអ៊ុយក្រែន គឺយានដ្រូនតម្លៃទាប FPV ។ យានដ្រូន FPV ដែលកាលពីដំបូងឡើយត្រូវបានគេរចនាឡើងសម្រាប់តែក្រុមប្រកួតប្រជែងស៊ីវិលនោះ ត្រូវបានគ្រប់គ្រងដោយអ្នកបញ្ជានៅលើដី ហើយតែងតែធ្លាក់ចំគោលជាមួយគ្រឿងផ្ទុះ ។...
137 Views
208 Viewsយើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង»។ «នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារតកូនតចៅ»។នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ នៅសាលាមធ្យមវិចិត្រសិល្បៈ៕
152 Viewsពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ ពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងនាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃនេះ។
146 Viewsកងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការ«ធ្វើកិច្ចសន្យា»របស់ លោក ផែង វណ្ណៈ ចំពោះ មុខនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីមានការចេញញតិថ្កោលទោសយ៉ាងព្រោងព្រាតចំពោះអ្នកសារព័ត៌មានរូបនេះពីសំណាក់មន្រ្តីកងរាជអាវុធហត្ថ។សូមបញ្ជាក់ថា Live Show លោក ផែង វណ្ណៈ នៅក្នុងសប្តាហ៍នេះ និយាយធ្ងន់ៗទៅលើករណី«បទល្មើសព្រៃឈើនៅខេត្តក្រចេះ» ហើយដែលវាយប្រហារមន្រ្តីអាវុធហត្ថ ដែលបញ្ហានេះមានទាំងអ្នករិះគន់ និងអ្នកសរសើរពីមហាជន។រិះគន់ពីការចេញថ្កោលទោលថ្កោលទោស ឯសរសើរវិញ ថា...
154 Viewsចំនួនអ្នកបាត់បង់ជីវិតដោយសារតែទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះស៊ីក្លូននៅកោះស៊ូម៉ាត្រា នៃប្រទេសនេះ បានកើនឡើងដល់ ៣០៣នាក់ហើយ ពោលគឺកើនឡើងស្ទើរតែទ្វេដងពីតួលេខអ្នកស្លាប់ត្រឹមតែជាង ១៧០នាក់ពីមុន ខណៈរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ។ ផ្នែកធំៗនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានរងការវាយប្រហារយ៉ាងកម្រោលដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍មកហើយ ជាមួយនឹងព្យុះត្រូពិកដ៏កម្រមួយទៀត កំពុងបង្កើតខ្លួនឡើងនៅច្រកសមុទ្រម៉ាឡាកា។ ប្រធានទីភ្នាក់ងារកាត់បន្ថយមហន្តរាយរបស់ឥណ្ឌូនេស៊ី លោក Suharyanto បានប្រាប់អ្នកសារព័ត៌មានថា មនុស្សយ៉ាងតិច ២៧៩នាក់ នៅតែបាត់ខ្លួន ដែលនាំឱ្យមានក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងកាន់តែច្រើន ខណៈមនុស្សប្រហែល...