108 Viewsយោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីប្រហែល ១០គ្រាប់ ឆ្ពោះទៅសមុទ្រ នៅថ្ងៃទី២០ ខែសីហានេះ។នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងនោះ «ពីតំបន់ព្យុងយ៉ាងរបស់ខ្លួន»។ នៅមុននេះ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន និងឆ្មាំល្បាតឆ្នេររបស់ប្រទេសនេះ ក៏បានប្រាប់ផងដែរថា ពួកគេបានរកឃើញការបាញ់មីស៊ីលដែលមិនដឹងប្រភេទច្បាស់លាស់។ហេតុការណ៍នេះបានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅចុងឆ្នាំនេះ។ហើយជាមួយគ្នានេះ...
87 Viewsប្រទេសស្វីស កាលពីថ្ងៃទី១៩ ខែសីហានេះ បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២០ ប្រឆាំងនឹងរុស្ស៊ី ដោយដើរតាមចំណាត់ការរបស់សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Swissinfo ។រដ្ឋាភិបាលស្វីស បានដាក់ការរឹតបន្តឹងថ្មី លើនាវាដឹកឧស្ម័ន LNG (ឧស្ម័នធម្មជាតិរាវ) នាវាបំបែកទឹកកក និងស្ថានីយប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅរុស្ស៊ី ខណៈពេលដែលក៏ហាមឃាត់ការលក់ ឬការផ្ទេរនាវាដឹកប្រេងទៅកាន់រុស្ស៊ីផងដែរ។ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការនូវឧបករណ៍ប្រឆាំងការគេចវេះជាលើកដំបូងផងដែរ ដែលមានគោលបំណងការពារការគេចពីទណ្ឌកម្មមានស្រាប់ តាមរយៈប្រទេសទី៣។លើសពីនេះទៀត ប្រទេសស្វីសបានសម្រេចពង្រីកការហាមឃាត់ការនាំចេញដែលមានស្រាប់ ដើម្បីគ្របដណ្តប់លើទំនិញដែលជួយពង្រឹងដល់យោធា និងបច្ចេកវិទ្យារបស់សរុស្ស៊ី ក៏ដូចជាទំនិញដែលមានបំណងជំរុញឧស្សាហកម្មរុស្ស៊ី។រដ្ឋាភិបាលក៏បានហាមឃាត់ការប្រើប្រាស់វេទិការុស្ស៊ីផងដែរ...
82 Viewsកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានធ្វើសមយុទ្ធបាញ់មីស៊ីលប្រឆាំងនឹងក្រុមនាវាដែលក្លែងធ្វើជាសត្រូវ នៅជិតឆ្នេរសមុទ្រនៃប្រជុំកោះ Kuril ភាគខាងត្បូង។ នេះបើយោងតាមការិយាល័យព័ត៌មានរបស់កងនាវានេះ ដែលបានប្រកាសឱ្យដឹងនៅថ្ងៃ ទី២០ ខែសីហានេះ។ការិយាល័យសារព័ត៌មានរបស់កងនាវានេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ មានពាក់ព័ន្ធនឹងក្រុមនាវាលើផ្ទៃទឹកនៃកងនាវាប៉ាស៊ីហ្វិក នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអង្គភាពមីស៊ីលឆ្នេរសមុទ្រ។សេចក្តីថ្លែងការណ៍នេះបានសរសេរថា ក្រុមគោលដៅ ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីទីតាំងបាញ់ ហើយបានកត់សម្គាល់ថា «យោងតាមប្រព័ន្ធពិនិត្យតាមដាន គោលដៅទាំងអស់ត្រូវបានវាយប្រហារប្រកបដោយជោគជ័យ»។កងនាវាបានឱ្យដឹងទៀតថា តំបន់អនុវត្តការបាញ់ ត្រូវបានបិទជាមុន សម្រាប់ការដឹកជញ្ជូនស៊ីវិល និងយន្តហោះ។...
84 Viewsការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី២០ ខែសីហានេះ បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងឡើងវិញនៅតំបន់ហ្កាហ្សា នឹងមិនចាប់ផ្តើមឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។ជាមួយគ្នានេះ ការិយាល័យរបស់លោក Netanyahu ក៏បានបដិសេធផងដែរនូវរបាយការណ៍ ដែលថា អ៊ីស្រាអែលបានយល់ព្រមឱ្យមានការដាក់ពង្រាយកងកម្លាំងអន្តរជាតិ នៅតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែជាប់គាំង ទោះបីជាមាននូវអ្វីដែលមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបានពិពណ៌នាកាលចុងខែកក្កដាថា...
87 Viewsមនុស្សយ៉ាងហោចណាស់ ៤៩នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ បន្ទាប់ពីមានបំណាក់ដី ក្នុងសប្តាហ៍នេះ នៅឯកន្លែងជីករ៉ែមាសមួយ នៅភាគខាងលិចនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះបើយោងតាមអាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ នៅភូមិ Zamboye ក្នុងខេត្ត Nana-Mambere ជិតព្រំដែនជាមួយប្រទេសកាមេរូន។លោក Rufin Benam-Beltoungou រដ្ឋមន្ត្រីក្រសួងរ៉ែ និងភូគព្ភសាស្ត្រ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Bangui ថា អ្នកស្លាប់ទាំងនោះ រួមមានជនជាតិអាហ្វ្រិកកណ្តាល...
112 Viewsសហភាពអឺរ៉ុប (EU) នៅថ្ងៃទី២០ ខែសីហានេះ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងការទូតឡើងវិញ ស្របពេលមានភាពតានតឹង ជុំវិញបញ្ហាអ៊ីរ៉ង់ បន្ទាប់ពីមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមួយ ដែលបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានពិចារណាកំណត់គោលដៅលើធនធានយោធារបស់សហរដ្ឋអាមេរិក នៅតំបន់អឺរ៉ុប ប្រសិនបើលោកប្រធានាធិបតី Donald Trump បង្កើនសង្គ្រាមកាន់តែខ្លាំងឡើង។ជាមួយគ្នានេះ លោកស្រី Anita Hipper អ្នកនាំពាក្យគណៈកម្មការ EU បានប្រាប់សន្និសីទសារព័ត៌មានថា ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី...
87 Viewsលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេស បន្តចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត ធនធានជីវចម្រុះគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង។ ការចុះសិក្សានៅថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមបច្ចេកទេសបានធ្វើការសម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល ព្រមទាំងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា...
83 Viewsនាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង ឈ្មោះ HMS TAMAR (P233) បានចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២០ ខែសីហានេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ នៅកម្ពុជា គឺពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា។ នាវានេះ មានទម្ងន់ផ្ទុក ២ ០០០តោន មានបណ្តោយ៩០ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៤,៣ម៉ែត្រ កម្ពស់៣៣ម៉ែត្រ និងល្បឿន...
95 Viewsបន្ទាប់ពីមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានប្រែសកម្មភាពពីការរុះរើចេញដោយកងកម្លាំងទាហាន មកជាការចូលទៅពិនិត្យមើលដោយស្នាមញញឹមរាក់ទាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងអាជ្ញាធរដែនដី ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពនៃដំណើរការរៀន និងបង្រៀនរបស់សាលារៀននៅក្នុងតំបន់ តបតាមការចង្អុរបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសាលាដូង ជាមួយនឹងការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារចំនួនជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។...
97 Viewsប្រទេសសិង្ហបុរីនៅថ្ងៃទី១៩សីហានេះ បានចាប់ផ្តើមទាមទារឱ្យសេវាកម្មផ្ញើសារដាក់កម្រិតទំនាក់ទំនងដែលមិនស្គាល់ និងសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្ទៀងផ្ទាត់អ្នកផ្សាយពាណិជ្ជកម្ម ខណៈដែលរដ្ឋទីក្រុងនេះកំពុងបង្ក្រាបការឆបោកតាមអ៊ីនធឺណិត។ មជ្ឈមណ្ឌល Cyberscam ដែលទាក់ទាញជនបរទេសឱ្យចូលធ្វើការដើម្បីអនុវត្តការឆបោកវិនិយោគលើរឿងស្នេហាតាមអ៊ីនធឺណិត និងការឆបោកវិនិយោគលើរូបិយប័ណ្ណឌីជីថល បានរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Sim Ann បានប្រាប់សភាកាលពីខែវិច្ឆិកាកន្លងទៅថា ប្រទេសសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់តំបន់នេះ បានខាតបង់ជាង ២.៨ ពាន់លានដុល្លារដោយសារការឆបោកចាប់ពីឆ្នាំ២០២០ ដល់ឆមាសទីមួយនៃឆ្នាំ២០២៥។ ប៉ូលីសសិង្ហបុរីបានបញ្ជាក់ថា ច្បាប់ថ្មីក្រោមច្បាប់ស្តីពីគ្រោះថ្នាក់ព្រហ្មទណ្ឌតាមអ៊ីនធឺណិតផ្តោតលើសេវាកម្មដែលត្រូវបានចាត់ទុកថា «បង្កហានិភ័យខ្ពស់បំផុតនៃការឆបោក»នៅក្នុងប្រទេស។ សេវាកម្មអនឡាញចំនួនប្រាំពីរដែលសិង្ហបុរីរឹងបន្តឹងនោះរួមមាន WhatsApp, Telegram,...