ព័ត៌មានទូទៅ
គណបក្សភឿថៃ តែងតាំងក្មួយប្រុសរបស់លោក ថាក់ស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោត

ការបោះឆ្នោតសកលក្នុងប្រទេសថៃ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ពេលនេះ គណបក្សភឿថៃ ដែលអតីតមេដឹកនាំមហាសេដ្ឋីរបស់ខ្លួនកំពុងជាប់ពន្ធនាគារ បានងាកទៅរកសមាជិកម្នាក់ទៀតនៃត្រកូលស៊ីណាវ៉ាត់ ដ៏បែកបាក់ ដែលមានបទពិសោធន៍តិចតួចក្នុងនយោបាយ ដើម្បីជួយឱ្យបក្សរបស់ខ្លួនងើបមុខឡើងវិញ។

គណបក្សភឿថៃ កាលពីថ្ងៃអង្គារ (១៦ ធ្នូ) បានដាក់ឈ្មោះ លោក Yodchanan Wongsawat វ័យ ៤៦ឆ្នាំ ដែលជាក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឱ្យធ្វើជាបេក្ខជននាំមុខគេក្នុងចំណោមបេក្ខជនទាំង ៣រូប របស់បក្សនេះ សម្រាប់តំណែងនាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខ។ លោក Yodchanan ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Somchai Wongsawat ជាមួយប្អូនស្រីលោក ថាក់ស៊ីន គឺលោកស្រី Yaowapa Wongsawat។
អ្នកនយោបាយថៃដ៏ចម្រូងចម្រាស លោក ថាក់ស៊ីន កំពុងអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំកាលពីខែកញ្ញា។ កូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏ត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយដីការបស់តុលាការ កាលពីខែសីហា ផងដែរ។
អត្រាគាំទ្ររបស់បក្សភឿថៃ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលនៃចលាចលផ្ទៃក្នុង ហើយនៅខែធ្នូនេះទទួលបានការគាំទ្រត្រឹមតែ ១១,០៤% ប៉ុណ្ណោះ ក្នុងការស្ទង់មតិទូទាំងប្រទេស ដែលធ្វើឡើងដោយវិទ្យាស្ថានមួយ ពោលគឺធ្លាក់ចុះពីអត្រា ១៣,៩៦% ក្នុងខែកញ្ញា និង ២៨,០៥% ក្នុងខែមីនា៕
ប្រភព៖ BTV NEWS
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


