268 Views (ឥណ្ឌូណេស៊ី)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី Purbaya Yudhi Sadewa កាលពីថ្ងៃទី២២ ខែមេសា ចង់យកថ្លៃសេវកប៉ាល់ពាណិជ្ជកម្មទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ដោយអះអាងថា ជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី Prabowo Subianto ដើម្បីជំរុញឲ្យឥណ្ឌូណេស៊ី ក្លាយជាតួអង្គសំខាន់ ក្នុងសេដ្ឋកិច្ចពិភពលោក មិនមែនគ្រាន់តែជាប្រទេសស្ថិត នៅជាយដែនសេដ្ឋកិច្ចនោះទេ។ លោក Purbaya ក៏ទទួលស្គាល់ដែរថា ផែនការប្រមូលប្រាក់កម្រៃនេះគឺ ទទួលបានការបំផុសគំនិតពីអ៊ីរ៉ង់ ដែលប្រមូលកម្រៃពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកយល់ឃើញថា ប្រសិនបើអ៊ីរ៉ង់អាចធ្វើបាន ឥណ្ឌូណេស៊ីក៏គួរតែពិចារណាធ្វើដូចគ្នាដែរ ព្រោះច្រក Malacca ក៏ស្ថិតក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយ លើលោក ផងដែរ។...
247 Views (ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានលើកឡើងពីលទ្ធភាពនៃ «ការកំណត់យកកម្រៃ» លើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។ គំនិតនេះមានគោលបំណងពង្រឹងឧត្តមភាពយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម និងថាមពលសកល ដែលលោកបានបញ្ជាក់ថា ទទួលបានការបំផុសគំនិតពីផែនការរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz និងទទួលបានការគាំទ្រពីប្រធានាធិបតីឥណ្ដូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ផងដែរ។ ប្រាប់សារព័ត៌មាន CNA នៅថ្ងៃទី២៣មេសានេះថា លោក Purbaya...
241 Views ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេស២គត់ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកដែលមានការកើនឡើងច្រើននៃចំណែកវិស័យកម្មន្តសាលក្នុងសេដ្ឋកិច្ចនៅរយៈពេល២ទស្សវត្សចុងក្រោយ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដែលចេញនៅខែមេសា ឆ្នាំ២០២៦នេះ ដែលមានចំណងជើងថា East Asia & Pacific Economic Update Industrial in the Digital Age (បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក គោលនយោបាយឧស្សាហកម្មក្នុងយុគសម័យឌីជីថល) ធនាគារពិភពលោកបានកត់សម្គាល់ថាក្នុងរយៈពេល២០ឆ្នាំចុងក្រោយបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កំពុងជួបប្រទះនូវការថយចុះនៃចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប...
228 Views យោធាអាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿងនៅក្នុងដែនទឹកអាស៊ី ហើយកំពុងបង្វែរទិសដៅរបស់នាវាទាំងនោះចេញពីទីតាំងរបស់វានៅជិតប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។ បើតាមសារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃទី២៣ ខែមេសានេះថា កម្តៅនៅច្រកសមុទ្រហ័រមូសនៅតែបន្ត ដោយពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ការបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ខណៈដែលអ៊ីរ៉ង់បានបាញ់ទៅលើនាវាផ្សេងៗ ដើម្បីរារាំងមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសទៅកាន់ឈូងសមុទ្រមជ្ឈិមបូព៌ា។ ការបិទច្រកសមុទ្រហ័រមូសនេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក និងបណ្តាលឱ្យមានវិបត្តិថាមពលសកល។ ដោយឡែក អ៊ីរ៉ង់ក៏បានចាប់នាវាកុងតឺន័រពីរគ្រឿងវិញផងដែរ ដែលកំពុងស្វែងរកការចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានបាញ់ទៅលើនាវាទាំងនោះ ហើយអ៊ីរ៉ង់ ថែមទាំងបានរឹបអូសនាវា១គ្រឿងទៀតជាលើកដំបូងរបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕
239 Views ឆ្មាំឆ្នេរសមុទ្រដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ីនៃកងទ័ពជាតិលីប៊ីបានជួយសង្គ្រោះជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ៤០៤ នាក់សញ្ជាតិផ្សេងៗគ្នានៅលើទូកចំនួន ១០ គ្រឿងបន្ទាប់ពីពួកគេបាន «ប្រឈមមុខនឹងស្ថានភាពលំបាកនៅលើសមុទ្រ» ដែលស្ថិតនៅក្រុង Tobruk គឺជាទីក្រុងឆ្នេរសមុទ្រមួយនៅភាគខាងកើតប្រទេសលីប៊ីនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ នេះបើយោងតាមអង្គភាពរ៉យនៅថ្ងៃទី២៣ ខែមេសានេះ។ ប្រទេសលីប៊ីគឺជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក ដោយប្រថុយជីវិតរបស់ពួកគេដើម្បីភៀសខ្លួនទៅកាន់ទ្វីបអឺរ៉ុបឆ្លងកាត់វាលខ្សាច់ និងសមុទ្រ ដោយសង្ឃឹមថានឹងគេចផុតពីជម្លោះ និងភាពក្រីក្រ។ ទន្ទឹមនឹងនេះ ជនអន្តោប្រវេសន៍ចំនួន ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់នៅ Tobruk ហើយ ៣១...
251 Views ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកចូលដីថៃបង្កការភ័យស្លន់ស្លោនិងជម្លៀសពលរដ្ឋចេញពីភូមិជាបន្ទាន់ ពេលនេះនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខសំណូមពរទៅភាគីមីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នានៅទីនោះ មិនគួររីករាលដាលឆ្លងចូលក្នុងទឹកដីថៃទេ។ ថ្លែងក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ខែមេសានេះ នាយករដ្ឋមន្ត្រីថៃថា លោកទទួលយកការបកស្រាយរបស់មីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នាគឺជារឿងក្នុងប្រទេសនោះ ហើយគ្មានចេតនាបំពានចូលដីថៃទេ។ ទោះបីជាយ៉ាងណាក៏ដោយ អានុទីន បានត្រឹមសំណូមពរទៅកាន់ភាគីមីយ៉ាន់ម៉ាប៉ុណ្ណោះថា លើកក្រោយការប្រយុទ្ធគ្នា មិនត្រូវឲ្យប៉ះពាល់ដល់ទឹកដីរបស់ថៃទេ។ គូសបញ្ជាក់ថាកាលពីដើមសប្តាហ៍មុន យន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។ ក្នុងប្រតិបត្តិការនោះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។ ពេលនោះ មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ...
309 Views ប្រទេសយ៉ាងហោចណាស់៧ជាសមាជិកនៃសហភាពអឺរ៉ុប (EU) រួមទាំងបារាំង និងស៊ុយអែតជាដើម បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល មុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២១ ខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត EUobserver មានមូលដ្ឋាននៅទីក្រុងព្រុចសែល។ កាសែតដដែលនេះបានរាយការណ៍ថា «បារាំង និងស៊ុយអែតបានចូលរួមជាមួយប្រទេសចំនួន ៥ ផ្សេងទៀតរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់សំណើទណ្ឌកម្ម។ ខ្លឹមសារនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីព្រាងលិខិតមួយដែលរៀបចំដោយរដ្ឋាភិបាលស៊ុយអែតសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រី»។ ជាក់ស្ដែង វិធានការមួយក្នុងចំណោមវិធានការដែលបានស្នើឡើងគឺត្រូវអនុវត្តការហាមឃាត់ផលិតផលដែលមានប្រភពមកពីមូលដ្ឋានផលិតនៅប្រទេសអ៊ីស្រាអែល។ នេះគឺជាបញ្ហាដែលបានបង្កឲ្យមានការជជែកវែកញែកជាច្រើននៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល ជាពិសេសទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម និងច្បាប់អន្តរជាតិ។ សំណើនេះមានគោលបំណងបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីស្រាអែល តាមរយៈឧបករណ៍ពាណិជ្ជកម្ម។...
244 Views ទីក្រុងតេហេរ៉ង់ បានចេញការព្រមានខ្លាំងៗថា ខ្លួននឹងកម្ទេចឧស្សាហកម្មប្រេងនៅទូទាំងតំបន់មជ្ឈិមបូព៌ា បើផ្ទុះសង្គ្រាមបន្តទៀតជាមួយអាម៉េរិក។ នេះបើតាមការផ្សាយរបស់Arab Times នៅថ្ងៃទី២២ ខែមេសានេះ។ មេទ័ពនៃកងឆ្មាំបដិវត្តឥស្លាម (IRGC) លោក Majid Mousavi ដែលប្រកាសក្តែងៗថា ឧស្សាហកម្មប្រេងនៅក្នុងតំបន់ឈូងសមុទ្រ នឹងក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ហើយបើបណ្តាប្រទេសក្នុងតំបន់ អនុញ្ញាតឲ្យសហរដ្ឋអាម៉េរិកប្រើប្រាស់ទឹកដីរបស់ពួកគេដើម្បីធ្វើការវាយប្រហារលើអ៊ីរ៉ង់។ លោកគំរាមថា «ប្រសិនបើប្រទេសជិតខាងនៅភាគខាងត្បូង អនុញ្ញាតឲ្យសត្រូវប្រើប្រាស់មូលដ្ឋានរបស់ពួកគេដើម្បីវាយប្រហារអ៊ីរ៉ង់មែន ពួកគេគួរតែត្រៀមខ្លួននិយាយពាក្យលាទៅកាន់ការផលិតប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ាឲ្យហើយទៅ»។ ការព្រមាននេះកើតឡើងស្របពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសប៉ាគីស្ថាន ហើយបទឈប់បាញ់ថ្មីនេះនឹងបន្តរហូតដល់ការចរចាជាមួយទីក្រុងតេហេរ៉ង់ ត្រូវបានបញ្ចប់។ យ៉ាងណា មេដឹកនាំប្រទេសមហាអំណាចអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានបញ្ជាឲ្យកងទ័ពអាម៉េរិក បន្តការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ ហើយក្នុងទិដ្ឋភាពផ្សេងទៀត ត្រូវរក្សាការត្រៀមខ្លួន និងសមត្ថភាពឲ្យបានខ្ជាប់ខ្ជួន។ បទឈប់បាញ់ដែលត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ...
238 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញមុខដ៏កម្រមួយដោយអំពាវនាវឱ្យរក្សាការឆ្លងកាត់ធម្មតារបស់កប៉ាល់ដែលកំពុងដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែមេសា ជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនការព្យាយាមដើម្បីជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់។ ប្រទេសចិនមានការព្រួយបារម្ភអំពីអស្ថិរភាពឡើងវិញជុំវិញផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានស្ថិតនៅក្រោមភាពតានតឹងថ្មីបន្ទាប់ពីអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ហើយទីក្រុងតេអេរ៉ង់បានផ្តល់សញ្ញាថាខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពថ្មីសម្រាប់ពេលនេះទេ។ ប្រទេសចិនគឺជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់។ អ៊ីរ៉ង់ភាគច្រើនបានបិទច្រកសមុទ្រនេះមិនឱ្យកប៉ាល់ផ្សេងទៀតឆ្លងកាត់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមកាលពីខែកុម្ភៈ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ការបិទផ្លូវកប៉ាល់អ៊ីរ៉ង់ចាប់តាំងពីសប្តាហ៍មុន។ យ៉ាងណាក៏ដោយ លោក ស៊ី...
263 Views (ក្រុងកូឡាឡាំពួរ)៖ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញនេះ គ្រោះអគ្គិភ័យដ៏ធំមួយបានឆាបឆេះសហគមន៍នៅតាមតំបន់ឆ្នេរនៃកោះ Borneo ប្រទេសម៉ាឡេស៊ី ដោយបានបំផ្លាញផ្ទះសម្បែងប្រមាណ ១,០០០ ខ្នង និងបង្កឱ្យប្រជាពលរដ្ឋជាង ៩,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ។ យោងតាមទីភ្នាក់ងារ AP អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះតាំងពីព្រលឹមស្រាងៗនាថ្ងៃអាទិត្យ នៅក្នុងស្រុក Sandakan ហើយបានរីករាលដាលយ៉ាងឆាប់រហ័សតាមជួរផ្ទះឈើដែលសាងសង់ខ្ពស់ៗពីលើផ្ទៃទឹកសមុទ្រ។ នាយកដ្ឋានបង្ការ និងសង្គ្រោះអគ្គិភ័យ បានពន្យល់ថា ស្ថានភាពខ្យល់បក់ខ្លាំង រួមផ្សំនឹងសំណង់ផ្ទះដែលនៅកៀកគ្នាខ្លាំង គឺជាកត្តាដែលធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង...