114 Viewsសហរដ្ឋអាមេរិកនៅថ្ងៃ១៩សីហានេះ បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Tomoko Akane ជនជាតិជប៉ុន និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាស្ថាប័ន «ពុករលួយ និងមាននយោបាយធ្ងន់ធ្ងរ»។ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើមេធាវីជាន់ខ្ពស់នៃតុលាការ ICC គឺលោក Abdoulaye Seye ជនជាតិសេណេហ្គាល់ ក្នុងការវាយប្រហារចុងក្រោយរបស់រដ្ឋបាលលោក Trump ប្រឆាំងនឹងតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «បុគ្គលទាំងនេះបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់...
77 Viewsប្រជាជនប៉ាឡេស្ទីនជាង ២,១៥ លាននាក់ដែលភៀសខ្លួនចេញកំពុងរស់នៅក្នុងស្ថានភាពអស់សង្ឃឹមនៅទូទាំងតំបន់ហ្កាហ្សា ដោយមានប្រជាជនជាង ៨៦៧.០០០នាក់កំពុងរស់នៅក្នុងតង់បណ្តោះអាសន្នដែលមិនសមរម្យ និងភាពភ័យខ្លាច។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអាជ្ញាធរតំបន់ហ្កាហ្សា បានព្រមានកាលពីថ្ងៃចន្ទអំពីមហន្តរាយមនុស្សធម៌ដ៏ធំធេង ខណៈរដូវរងាជិតចូលមកដល់ ដោយនិយាយថាកុមារជាងកន្លះលាននាក់ស្ថិតក្នុងចំណោមអ្នកដែលរស់នៅក្នុងតង់។ ការិយាល័យបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើអាជ្ញាធរអ៊ីស្រាអែលដើម្បីអនុញ្ញាតឱ្យមានដំណើរការចូលជាបន្ទាន់នូវតង់ដែលធន់នឹងអាកាសធាតុ សម្ភារៈការពារកម្តៅ និងសម្ភារៈសម្រាប់ទីជម្រកផ្សេងទៀតចូលទៅក្នុងតំបន់ដែលត្រូវបានហ៊ុមព័ទ្ធមួយនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា «ស្ថានភាពគឺហួសពីភាពធ្ងន់ធ្ងរទៅទៀត» ដោយជំរុញឱ្យមានការយកចេញកម្ទេចកម្ទី ស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ និងការពារប្រជាជនដែលងាយរងគ្រោះបំផុត។ ការអំពាវនាវនេះធ្វើឡើងនៅពេលដែលភ្នាក់ងារផ្តល់ជំនួយបានព្រមានដដែលៗថា ប្រជាជនតំបន់ហ្កាហ្សាប្រឈមនឹងកង្វះអាហារ ទឹក និងការថែទាំសុខភាពធ្ងន់ធ្ងរ ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែលដែលនៅកំពុងបន្ត៕
90 Viewsរដ្ឋាភិបាលហ្វីលីពីនកាលពីថ្ងៃទី១៧ខែសីហានេះ បានប្រកាសផ្អាកថ្នាក់រៀនផ្ទាល់នៅក្នុងទីក្រុងម៉ានីល និងខេត្តចំនួន១២ផ្សេងទៀត ខណៈភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិក និងខ្យល់មូសុងនិរតី បានបន្តបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅទូទាំងប្រទេស ។ យោងតាមការិយាល័យការពារជនស៊ីវិល (OCD)របស់ហ្វីលីពីន យ៉ាងហោចណាស់មានទីក្រុង និងទីប្រជុំជនចំនួន៥០ បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយ ដោយខេត្ត Pampanga និងខេត្ត Cavite បានដាក់ក្រុងទាំងអស់របស់ខ្លួននៅក្រោមស្ថានភាពគ្រាអាសន្ន។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅទូទាំងប្រទេសហ្វីលីពីន។ ស្ថិតិការិយាល័យការពារជនស៊ីវិល បានបង្ហាញថា មនុស្សប្រហែល ៥,៨លាននាក់នៅក្នុងតំបន់ចំនួន១០ នៅទូទាំងប្រទេសហ្វីលីពីន...
101 Views ក្រសួងការពារជាតិអាមេរិកកំពុងធ្វើការយ៉ាងសកម្មលើការអនុវត្តការណែនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ស្តីពីសមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយថាលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយយ៉ាងច្រើននូវសមយុទ្ធរបស់សម្ព័ន្ធមិត្ត។ នេះបើយោងតាមមន្ត្រីមន្ទីរបញ្ចកោណមួយរូបបាននិយាយកាលពីថ្ងៃទី១៨សីហានេះ។ ក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថាលោកបានណែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នានៅអ្វីដែលត្រូវបានគេមើលឃើញថាជាកាយវិការផ្សះផ្សាចំពោះកូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមសមយុទ្ធ Ulchi Freedom Shield (UFS) ប្រចាំឆ្នាំរបស់ខ្លួននៅកូរ៉េខាងត្បូង។ មន្ត្រីម្នាក់មកពីក្រសួងខាងលើបាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើបច្ចុប្បន្នភាព...
126 Viewsសិស្សវិទ្យាល័យថ្នាក់ទី១០ ម្នាក់ត្រូវបានបាញ់សម្លាប់នៅវិទ្យាល័យមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃអង្គារ ទី១៨សីហានេះ បន្ទាប់មកឃាតករបានបាញ់សម្លាប់ខ្លួនឯង។ ការបាញ់ប្រហារនៅសាលានេះ ជាលើកទីពីរក្នុងរយៈពេលជាច្រើនខែ ខណៈលើកទី១បានកើតឡើងនៅសាកលវិទ្យាល័យ Ateneo de Zamboanga ដែលជាស្ថាប័នឯកជនកាតូលិកនៅភាគខាងលិចមីនដាណាវ។ បើយោងប៉ូលីសបានបញ្ជាក់ថា សិស្សថ្នាក់ទី១០ម្នាក់បានយក «កាំភ្លើងខ្លី និងកាំភ្លើងវែងចូលទៅក្នុងបរិវេណសាលា» ហើយបានបើកការបាញ់ប្រហារនៅក្នុងថ្នាក់រៀន ដោយសម្លាប់មនុស្សម្នាក់មុនពេលបាញ់សម្លាប់ខ្លួនឯង។ អ្នកនាំពាក្យប៉ូលីស Shella Chang បានប្រាប់ថា «ការស៊ើបអង្កេតកំពុងបន្ត… សមត្ថកិច្ចនៅតែព្យាយាមកំណត់អត្តសញ្ញាណមូលហេតុ» ដោយបន្ថែមថាកន្លែងកើតហេតុកំពុងត្រូវបានដំណើរការ។ គិតត្រឹមរសៀលនេះ...
106 Views ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមនៅថ្ងៃទី១៨សីហានេះថានឹងទម្លាក់គ្រាប់បែកលើប្រទេសអូម៉ង់ ប្រសិនបើ «រារាំង» កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់នៅលើច្រកសមុទ្រ Hormuz ហើយបានអំពាវនាវឱ្យទីក្រុងតេអេរ៉ង់ចុះចាញ់ក្នុងសង្គ្រាមដែលបានក្លាយជាបន្ទុកនយោបាយកាន់តែខ្លាំងឡើងសម្រាប់អាមេរិក។ ការគ្រប់គ្រងផ្លូវទឹក ដែលអ៊ីរ៉ង់បានបិទទ្វារយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅតែជាចំណុចកណ្តាលនៃភាពជាប់គាំងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ ជាមួយនឹងការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈ និងការប្រឆាំងជាសាធារណៈចំពោះសង្គ្រាមដែលកំពុងដាក់បន្ទុកលើគណបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា លោក ត្រាំ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងដើម្បីបញ្ចប់ភាពជាប់គាំងដែលបានអូសបន្លាយអស់រយៈពេលជិតប្រាំមួយខែ។ លោក ត្រាំ បានប្រាប់កាសែត Fox News...
156 Views មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា នាដើមខែកញ្ញាខាងមុខនេះ «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី»។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោកបញ្ចប់បានបេសកកម្មនៅសហព័ន្ធរុស្ស៊ីជួបជាមួយលោក វ្លាឌីមៀ ពូទីន ខណៈអ្នកវិភាគមើលឃើញថា មេដឹកនាំរូបនេះកំពុងព្យាយាមឲ្យពិភពលោកទទួលស្គាល់លោកជាមេដឹកនាំស្របច្បាប់របស់មីយ៉ាន់ម៉ា។ ដំណឹងអំពីទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង មកកម្ពុជា ត្រូវបានបញ្ជាក់ដោយទំព័រហ្វេសប៊ុករបស់ព្រឹទ្ធសភា ក្នុងពេលដែលលោក គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក ឈិន កេតនា...
167 Views អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលកម្ពុជា បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៧សីហានេះ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្រ្គាម លោក John Noh បានជួបជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីសប្តាហ៍កន្លងទៅ។ សហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា នឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងរបស់ខ្លួន និងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក...
128 Views(ភ្នំពេញ)៖ កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហានេះ មានករណីជនជាប់ឃុំជាជនជាតិចិនចំនួន ៥នាក់ បានប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ PJ ប៉ុន្តែត្រូវបានកម្លាំងអនុរក្សដែលកំពុងប្រចាំការធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ដែលមានវត្ថុតាងខ្សែចងភ្ជាប់ និងដែក។ តាមរយៈវីដេអូខ្លីដែលផ្សាយលើបណ្ដាញសង្គម គេឃើញជនជាប់ឃុំម្នាក់ បានចុះតាមកាំជណ្ដើរដែក ជាមួយខ្សែចងជាប់នឹងខ្លួន។ ក្រោយមកសមត្ថកិច្ចក៏បានចាប់ឡើងរថយន្តពន្ធនាគារទៅតែម្ដង។ បន្ទាប់ពីកើតមានករណីនេះ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី...
122 Views(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៦០៣ករណី ក្នុងនោះបានប្ដឹងមន្រ្តីរាជការចំនួន ១៣២ករណី។ ចំនួននេះបានកើនឡើង ២០២ករណី ស្មើនឹង ៥០ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្ដឹងភាគច្រើនរួមមាន បណ្ដឹងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ៦១បណ្ដឹង បណ្ដឹងរវាងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ១៣២បណ្ដឹង បណ្ដឹងរវាងមន្ត្រីរាជការនិងមន្ត្រីរាជការ ៧បណ្ដឹង និងបណ្ដឹងរវាងមន្ត្រីរាជការនិងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង។ ចំណែកបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ មានចំនួន...