144 Viewsកីឡាករគុនខ្មែរ ៥ រូបនឹងចេញទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិក្នុងប្រទេសជប៉ុននាខែកញ្ញាខាងមុខនេះ ដែលជាឱកាសដ៏កម្រក្នុងការផ្សព្វផ្សាយសិល្បៈគុនខ្មែរ និងវប្បធម៌ជាតិ ជាពិសេសចាប់យកឱកាសទីផ្សារប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។ ជើងខ្លាំងគុនខ្មែរទាំង៥រូបនោះរួមមាន លន បញ្ញា និង ធន់ ម៉េងហុង ទទួលបានឱកាសជាលើកដំបូងក្នុងការប្រកួតនៅសង្វៀនឃីកបុកស៊ីងលំដាប់ពិភពលោក K-1 ចំឡែកកីឡាករ ម៉ឺន មេឃា អេ អាំម៉ារីនភូថង និង គោរមៈ ច័ន្ទរាជ ត្រូវចេញទៅប្រកួតនៅសង្វៀន Knock Out...
97 Viewsទន្ទឹមនឹងការបង្ហាញព័ត៌មានថា មានជំនួបកាលពីប៉ុន្មានសប្តាហ៍មុននៅផ្ទះសម្តេច គឺនៅមុនពេលដែល លោក កឹម សុខា ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនោះ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពការជួបជាថ្មីម្តងទៀត ជាមួយក្រុមគ្រួសារលោក ដែលមានទាំងវត្តមាន ភរិយា និងកូនស្រី លោក កឹម សុខា ផងដែរ។ បើតាមសំណេរបង្ហោះលើហ្វេសប៊ុកផ្លូវការនៅរសៀលនេះ « ការមកសួរសុខទុក្ខខ្ញុំម្តងទៀតយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយ...
93 Viewsការសង្រ្គោះកម្រិតស្រាល ឬធ្ងន់ ជាដំណាក់កាលដ៏សំខាន់ចាំបាច់ដែលទាំងអ្នកជំងឺ និងគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងពេលវេលាដ៏ខ្លី និងប្រឈមគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត អ្នកសង្រ្គោះបន្ទាន់ត្រូវឆ្លើយតបនឹងការធ្វើរោគវិនិច្ឆ័យភ្លាមៗប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ហើយដែលចំនុចនេះទាមទាឱ្យមានក្រុមគ្រូពេទ្យមានសមត្ថភាពខ្ពស់។ មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ ធានាលើសេវាកម្មក្នុងការសង្រ្គោះបន្ទាន់គ្រប់ពេលវេលា ២៤ម៉ោង ក្នុងសប្តាហ៍។ ការសង្រ្គោះបន្ទាន់ទាំងពីរកម្រិតគឺប្រកបដោយទំនុកចិត្តខ្ពស់ ពីព្រោះវេជ្ជបណ្ឌិតឯកទេស សុទ្ធតែទទួលសញ្ញាបត្រ័ពីប្រទេសបារាំង។ ស្របពេលនឹងការលើកកម្ពស់សមត្ថភាព នៃសេវាសុខាភិបាល ដោយការពិនិត្យព្យាបាលនៅក្នុងប្រទេស «មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ» បានបង្កើនគុណភាពនៃសេវាកម្មរបស់ខ្លួនកាន់តែល្អប្រសើរដើម្បីប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាជន។ ពត៌មានលំអិតសូមទំនាក់ទំនង÷...
146 Viewsអំពើបៀតបៀនឬការគំរាមកំហែង ដែលគេនិយមហៅថា ប៊ូលី (Bullying) គឺជាអាកប្បកិរិយា ឬសកម្មភាពអាក្រក់ដែលធ្វើឡើងដោយចេតនា ក្នុងគោលបំណងបង្កការឈឺចាប់ ធ្វើបាប បំភិតបំភ័យ ឬដាក់សម្ពាធទៅលើអ្នកដទៃ ជាពិសេស លើកុមារឬជនងាយរងគ្រោះក្នុងស្ថានភាពដែលជនរងគ្រោះមានការលំបាកក្នុងការការពារខ្លួន។ ក្នុងបរិបទសង្គមនិងការអប់រំ ពាក្យទាំងនេះត្រូវបានប្រើប្រាស់ក្នុងន័យផ្សេងៗគ្នា។ ប៊ូលី អាចសំដៅដល់ការបៀតបៀនឬការធ្វើបាប ជាពាក្យទូទៅដែលត្រូវបានប្រើប្រាស់ច្រើនបំផុត ដើម្បីបង្ហាញពីអំពើឈ្លានពានលើអ្នកដទៃ។ហើយវាក៏សំដៅដល់ ការគំរាមកំហែងដែរ គេអាចប្រើប្រាស់បានក្នុងករណីដែលអំពើបៀតបៀននោះមានលក្ខណៈគំរាមយកឈ្នះ ឬបំភិតបំភ័យ។ អំពើនេះអាចកើតមានឡើងក្នុងទម្រង់ជាច្រើន ដូចជា ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងមើលងាយ...
120 Views នាយកដ្ឋាននគរបាលចរាចរណ៍បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយគាំទ្រថ្មី នឹងផ្តល់ជូនជនរងគ្រោះដែលរងរបួសរាងកាយលើសពី ៣១ ភាគរយ ដែលកំពុងតែប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ១០ លានដុង (៣៨៤ ដុល្លារ) ក្នុងមនុស្សម្នាក់ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែក ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដែលបានស្លាប់ និងកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានរហូតដល់ ២០ លានដុង (៧៦៨ ដុល្លារ) ក្នុងមួយករណី។ ចំពោះអ្នកដែលរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍អាចទទួលបានរហូតដល់ ១០០ លានដុង (៣.៨៤០ ដុល្លារអាម៉េរិក)...
142 Views កម្ពុជាបានគាំទ្រការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្រប តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ។ ក្នុងការតែងតាំងនេះ កម្ពុជាជឿជាក់ថាដំណើរផ្សះផ្សារនេះនឹងបើកឱកាសដោះស្រាយវិវាទព្រំដែនសមុទ្រ ក៏ដូចជាអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ទាមទារស៊ីត្រួតគ្នា ដែលជាកត្តាដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់។យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា «កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការ ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា»។ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ...
119 Viewsប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើការនាំចូលដ្រូន និងគ្រឿងបង្គុំរបស់ដ្រូន ហើយមិនលែកលែងបើទោះជាការនាំចូលនោះមានប្រភពមកពីប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដោយ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសនេះ «ពឹងផ្អែកខ្លាំងពេក» លើប្រភពដ្រូនពីបរទេស។ សេតវិមានបានឱ្យដឹងថា សេចក្តីប្រកាសដែលត្រូវ បានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤សីហានេះ បានដំឡើងអត្រាពន្ធ ១០០% លើដ្រូនដែលមានទំហំកំណត់ ឬមានសមត្ថភាពពិសេស...
99 Viewsរដ្ឋាភិបាលថៃគ្រោងលុបចោលគម្រោងស្ពានដីគោក ស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានតម្លៃប្រមាណ ១ ទ្រីលានបាត ឬជិត ៣០ ប៊ីលានដុល្លារ បន្ទាប់ពីការសិក្សាថ្មីរបស់រដ្ឋាភិបាលបានរកឃើញថា គម្រោងនេះលែងមានភាពសមស្របផ្នែកសេដ្ឋកិច្ច ហើយអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានឱ្យដឹងកាលពីសប្ដាហ៍មុនថា គណៈកម្មាធិការរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យបញ្ចប់គម្រោងនេះ បន្ទាប់ពីការវាយតម្លៃថ្មីបង្ហាញថា គម្រោងនឹងមិនអាចរកប្រាក់ចំណេញបាន ខុសពីការសិក្សាកន្លងមកដែលធ្លាប់ព្យាករថា នឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។ គម្រោងស្ពានដីគោកថៃ មានគោលបំណងសាងសង់កំពង់ផែសមុទ្រនៅឆ្នេរសមុទ្រខាងឈូងសមុទ្រថៃ និងឆ្នេរសមុទ្រអែនដាម៉េន...
91 Viewsសំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយដែលបានប្រើពាក្យអសុរសយ៉ាងខ្លាំង ព្រមទាំងជេរប្រមាថអតិថិជនរបស់ខ្លួនដែលជាកងទ័ព ផ្អើលពេញបណ្តាញសង្គម ហើយដែលត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាននោះ ពេលនេះកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះចិន្តាសុវណ្ណារីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ផ្លូវលេខ១ភូមិដូងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន...
94 Viewsរដ្ឋាភិបាលឡាវកំពុងបន្តជំរុញការសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាងលើដងទន្លេមេគង្គ ដោយសម្រេចការសាងសង់បានជាង ៧២% ហើយគ្រោងចាប់ផ្តើមផលិតអគ្គិសនីនៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។ ទំនប់វារីអគ្គិសនីដ៏ធំនេះ មានទុនវិនិយោគប្រមាណ ៥ ប៊ីលានដុល្លារអាមេរិក ស្ថិតនៅជិតទីក្រុងហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ អគ្គិសនីភាគច្រើនដែលផលិតបាន នឹងត្រូវនាំចេញទៅប្រទេសថៃ។ អាជ្ញាធរឡាវបានបញ្ជាក់ថា គម្រោងនេះដាក់ចេញឡើងដោយគិតគូរពីការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសហគមន៍ក្នុងតំបន់ ដោយភ្ជាប់ជាមួយនឹងវិធានការជួយឱ្យត្រីអាចផ្លាស់ទីបាន ហើយរក្សាទេសភាពជុំវិញទីក្រុងហ្លួងព្រះបាង។ ទោះយ៉ាងនេះក្តី ក្រុមអ្នកជំនាញ និងអង្គការអភិរក្សមួយចំនួននៅតែបង្ហាញក្តីបារម្ភថា ការសាងសង់ទំនប់អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ...