93 Views៤១ប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ និងហ្វីលីពីនជាដើម បានអំពាវនាវឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរគោរពនូវពិធីសារជូនដំណឹងជាមុនយ៉ាងតឹងរ៉ឹង សម្រាប់ការសាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ដោយព្រមានថា ការបាញ់បង្ហោះដោយមិនបានប្រកាសជាមុន បង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ និងសន្តិសុខពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Middle East Monitor ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។ សេចក្តីថ្លែងការណ៍រួមមួយថ្លែងក្នុងសន្និសីទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ និងចេញផ្សាយដោយបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការអន្តរជាតិ ប្រទេសហត្ថលេខីបានគូសបញ្ជាក់ពីក្តីបារម្ភកាន់តែខ្លាំងឡើង ជុំវិញការរីកសាយអាវុធមីស៊ីល និងបានជំរុញឱ្យប្រកាន់ខ្ជាប់នូវយន្តការតម្លាភាព ជាពិសេសក្រមប្រតិបត្តិទីក្រុងឡាអេប្រឆាំងនឹងការរីកសាយអាវុធមីស៊ីលបាលីស្ទិក(HCOC)។...
93 Views(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២ នាក់ សរុប ៦ករណី ឃាត់៣២នាក់ មានសារធាតុញៀន ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សា លួច និងកាន់កាប់អាវុធខុសច្បាប់។ ចាប់ពីនៅថ្ងៃទី១១,១២,១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល...
143 Viewsរដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីបន្ថែម ១៧ ៧៧៦លានយ៉េន ស្មើនឹង ១១៤លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ក្រុងព្រះសីហនុ ដើម្បីបង្កើតសមត្ថភាពលើកដាក់ទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការប្រគួតប្រជែងប្រកបដោយចីរភាព ដែលស្ថិតនៅទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ គឺស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕ យោងតាមក្រសួងសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនេះ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែប្រវែង ៣៥០ម៉ែត្រ លើជម្រៅទឹក ១៤,៥ម៉ែត្រ ផ្គត់ផ្គង់គ្រឿងចក្រលើកដាក់កុងតឺន័រ និងសង់អគារជួសជុល និងថែទាំ។ ក្នុងគោលបំណងបង្កើនសមត្ថភាពលើកដាក់ទំនិញនៃកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិដំបូងបង្អស់របស់កម្ពុជា...
118 Viewsត្រឹមតែរយៈពេល៦ខែ ក្នុងឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១ ២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១ ៩៤៤នាក់។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង ២១៣ករណី ស្មើ២០% ដោយចំនួនអ្នកស្លាប់កើន ៧៩នាក់ ស្មើ ១១% និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តាមរបាយការណ៍ក្នុងចំណោមករណីគ្រោះថ្នាក់ទាំងនោះ...
104 Viewsក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២...
143 Viewsទោះបីជាបច្ចុប្បន្នការប្រាស្រ័យទាក់ទងគ្នាអាចធ្វើបានយ៉ាងងាយតាមមធ្យោបាយឧបករណ៍អេឡិចត្រូនិច ក៏ប៉ុន្តែការជួបដោយផ្ទាល់គឺពិតជាផ្សារភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅ និងកក់ក្តៅជាង។ខាងក្រោមនេះជាសារផ្ញើទៅមក បន្ទាប់ពីការជួបសួរសុខទុក្ខផ្ទាល់រវាងគ្រូ និងសិស្ស បង្ហាញនូវការ គោរព និងដឹងគុណ ៖ សិស្ស ៖ «ថ្ងៃនេះពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលលោកគ្រូបានអនុញ្ញាតអោយពួកយើង ជួបសួរសុខទុក្ខលោកគ្រូដោយផ្ទាល់។ លើសពីនេះទៅទៀត លោកគ្រូបានឲ្យកាដូដ៏ពិសេសមួយដែលជាសៀវភៅសរសេរ និងចងក្រងដោយលោកគ្រូផ្ទាល់ បូករួមការណែនាំ និងចែករំលែកបទពិសោធន៍ផ្ទាល់របស់លោកគ្រូ។សិស្សជូនពរលោកគ្រូឲ្យ មានសុខភាពល្អរឹងមាំ និងទេវតាតាមថែឲ្យមានក្ដីសុខ ដើម្បីអោយលោកគ្រូបន្តកិច្ចការងារប្រទេសជាតិយើងទៅទៀត។» គ្រូ ៖«សូមអរគុណ”ប្អូន!ប្អូនៗៗៗៗៗៗ ទាំងអស់ដែលបាននឹករលឹកដល់លោកគ្រូ!!!!!លោកគ្រូសែនរំភើបក្នុងចិត្តខ្លាំងណាស់!!!ដែលប្អូនៗទាំងឡាយ...
104 Viewsក្រសួងព័ត៌មានបានបើកដំណើរការទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ខាងមុខតាមតំណភ្ជាប់នេះ https://tinyurl.com/s9wmxtet ។សន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ៕
108 Viewsភ្នំពេញ៖ កម្ពុជា និងអាម៉េរិក គ្រោងរៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំងសមយុទ្ធកងទ័ពជើងគោកមានឈ្មោះថា «ឆ្មាំអង្គរ» និង សមយុទ្ធលើផ្ទៃទឹក ឬហៅថា ការ៉ាត់ (Carat) នៅឆ្នាំ២០២៧។ ការរៀបចំសមយុទ្ធយោធាឡើងវិញនេះ ត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ ក្នុងវិស័យយោធាក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។បើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជា-អាម៉េរិក នឹងរៀបចំ«សមយុទ្ធយោធា»រួមគ្នាឡើងវិញទាំងជើងគោក និងជើងទឹក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ ទាំងពីរបានឯកភាពគ្នារៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំង សមយុទ្ធលើផ្ទៃទឹក ឬហៅថា...
103 Viewsប្រទេសឡាវ បានបញ្ជូនជនជាតិថៃ ចំនួន ៤១នាក់ ទៅស្រុកវិញ ដែលពាក់ព័ន្ធការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម នៃការឆបោកតាមអនឡាញ (Scammer) នេះបើយោងតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ជនជាតិថៃ ទាំង៤១នាក់នេះ ត្រូវសមត្ថកិច្ចឡាវចាប់បានក្នុងឃ្លាំងមួយនៅខេត្ត Savannakhet ខណៈពួកគេកំពុងធ្វើសកម្មភាពឆបោក និងបើកដំណើរការគេហទំព័រហ្គេមអនឡាញខុសច្បាប់។ក្រោយការចាប់ខ្លួន និងធ្វើតាមនីតិវិធីចប់សព្វគ្រប់ហើយនោះ ជនជាតិថៃទាំងនោះត្រូវបានប្រគល់ឲ្យអាជ្ញាធរថៃ នៅឯស្ពានមិត្តភាពឡាវ-ថៃទី២ ដែលតភ្ជាប់ខេត្ត Savannakhet របស់ឡាវ ជាមួយខេត្តថៃ Mukdahan៕
110 Viewsប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានចេញដំណើរតាមជើងហោះហើរយោធាសម្ងាត់មួយពីប្រទេសតួកគីកាលពីខែមុនក្នុងកិច្ចប្រជុំកំពូលណាតូដែលមានប្រទេសតួកគីជាម្ចាស់ផ្ទះ សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតីដំបូងឡើយបានឡើងទៅលើយន្តហោះ Air Force One តែក្រោយមកបានប្តូរយន្តហោះផ្សេងវិញក្រោយរកការគំរាមគំហែងពីអ៊ីរ៉ង់។ យោងតាម The Washington Post បានរាយការណ៍ថា លោក ត្រាំ បានយកយន្តហោះដែលទើបជួសជុលថ្មីដែលបរិច្ចាគដោយប្រទេសកាតាទៅកាន់ទីក្រុងអង់ការ៉ាសម្រាប់កិច្ចប្រជុំកំពូល NATO ប៉ុន្តែលោកបែជាបានប្រើប្រាស់យន្តហោះ Air Force One ចាស់មួយគ្រឿងរបស់កាតាទៅវិញនៅពេលដែលចាកចេញពីប្រទេសតួកគី ដោយយន្តហោះ...