88 Viewsកម្មវិធីស្បៀងអាហារពិភពលោក បានព្រមានកាលពីថ្ងៃទី២៥ ខែសីហានេះថា ជម្លោះដែលកំពុងរីកធំ និងការថយចុះមូលនិធិ កំពុងជំរុញឱ្យភាពអត់ឃ្លានជាសកលឈានដល់កម្រិតវិបត្តិ ដែលធ្វើឱ្យទីភ្នាក់ងារជំនួយឈានជិតដល់ភាព «គ្មានអ្វីត្រូវផ្តល់ឲ្យទាល់តែសោះ»។នាយកប្រតិបត្តិស្តីទី លោក Carl Skau បាននិយាយថា មនុស្សជិត៣០០លាននាក់ជួបអសន្តិសុខស្បៀងខ្លាំង ដែលកើនឡើងបីដងនៃកម្រិតកាលពី៦ឆ្នាំមុន ខណៈកម្មវិធីស្បៀងអាហារពិភពលោក(WFP) ទទួលបានត្រឹមតែ៤០% នៃមូលនិធិដែលខ្លួនត្រូវការកាលពីឆ្នាំមុន។ថ្លែងបន្ទាប់ពីបានសង្ខេបជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Skau បានបន្តថា ការរង់ចាំការប្រកាសពីទុរ្ភិក្សគឺជា «ការបរាជ័យកាតព្វកិច្ចទាំងស្រុង» និងបានជំរុញឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកមនុស្សធម៌។លោកបានព្រមានថា...
88 Viewsជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់មកពីមីយ៉ាន់ម៉ា ដែលកំពុងរស់នៅក្នុងជំរំរាប់សិបកន្លែងនៅប្រទេសបង់ក្លាដែស បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារ ទី២៦សីហានេះ ដើម្បីទាមទារឲ្យមានការវិលត្រឡប់ទៅកាន់រដ្ឋកំណើតរបស់ពួកគេវិញដោយសុវត្ថិភាព បន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីការបង្ក្រាបរបស់រដ្ឋាភិបាលអស់រយៈពេល ៩ ឆ្នាំមកហើយ។ក្រុមបាតុករបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យធានាសន្តិសុខនៅរដ្ឋ Rakhine ខណៈពួកគេប្រារព្ធអ្វីដែលពួកគេហៅថា «ខួបលើកទី៩ នៃទិវាប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា»។បច្ចុប្បន្ន ជនភៀសខ្លួនជាង ១ លាននាក់មកពីសហគមន៍ជនជាតិភាគតិច និងសាសនារបស់រ៉ូហ៊ីងយ៉ា ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងរស់នៅក្នុងជំរំដ៏ធំទូលាយជាច្រើនជុំវិញស្រុក Cox’s Bazar នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។ ភាគច្រើននៃពួកគេ បានភៀសខ្លួនឆ្លងកាត់ព្រំដែនក្នុងទ្រង់ទ្រាយធំនៅឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក...
96 Viewsលោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា បាននិយាយថា ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនក្នុង រយៈពេលមួយឆ្នាំ។លោកបានលើកឡើងពីការពង្រឹងយោធារបស់ប្រទេសជប៉ុនឡើងវិញ ដែលមានលក្ខណៈស្វែងរកការសងសឹក។ លោកបានលើកឡើងថា «មានការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរ ដែលប្រទេសជប៉ុនមានសមត្ថភាពផ្គុំឡើងក្នុងរយៈពេលប្រហែលមួយឆ្នាំ។ វោហាសាស្ត្រដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី Sanae Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខណ្ឌទូលំទូលាយនៃយុទ្ធសាស្ត្រតំបន់ និងសកលលោករបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមាននិន្នាការទៅរកការចូលរួមដោយផ្ទាល់»៕
87 Viewsវៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងការធ្វើចរាចរណ៍យានយន្តដែលប្រើដោយសាំង និងម៉ាស៊ូតនៅកណ្ដាលក្រុងហូជីមិញ ចាប់ពីខែកក្កដា ឆ្នាំ២០២៧តទៅ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយកាសែតរដ្ឋ Thanh Nien ។តាមផែនការ ក្រុងហូជីមិញនឹងសាកល្បងបង្កើតតំបន់បញ្ចេញការបំពុលទាប (LEZ) នៅតំបន់កណ្ដាលក្រុង និងតំបន់ទីក្រុងថ្មី Thu Thiem ដែលមានផ្ទៃដីប្រមាណ ៩៣០ ហិកតា។ បន្ទាប់ពីសាកល្បងរយៈពេល ២ឆ្នាំ តំបន់នេះនឹងត្រូវពង្រីកទៅតំបន់ក្នុងផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ចាប់ពីដើមឆ្នាំ២០២៩។ចាប់ពីឆ្នាំ២០២៧ ឡានក្រុង និងយានយន្តប្រមូលសំរាមមួយចំនួនដែលចូលក្នុង...
99 Viewsកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកប្រហែល ១០០នាក់ទៅប្រកួតប្រជែងលើកីឡាចំនួន ១៤ប្រភេទ នៅឯព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសជប៉ុននៅខែក្រោយ ដោយមានគោលបំណង «នាំមកនូវសេចក្តីរីករាយដល់សេនាប្រមុខ គីម ជុងអ៊ុន»។ រដ្ឋដែលមានអាវុធនុយក្លេអ៊ែរនេះបានផ្អាកការចូលរួមប្រកួតកីឡាអន្តរជាតិក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ប៉ុន្តែបានវិលត្រឡប់ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនក្នុងឆ្នាំ ២០២៣ ហើយក៏បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសផងដែរ។ លោក Ko Chol Ho អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងបានបញ្ជាក់ថា ក្រុមសម្រាប់ព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅណាហ្គោយ៉ា និងតំបន់អៃឈី រួមមានជនជាតិកូរ៉េពីរនាក់ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលប្រកួតប្រជែងក្នុងវិស័យបាល់ទាត់នារី និងការ៉ាតេ។លោក Ko បានបន្តថា «គណៈប្រតិភូកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកជាង...
83 Viewsមនុស្សប្រហែល ១,៨០០ នាក់បានមកជួបជុំគ្នានៅភាគខាងជើងប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុន ដើម្បីទាញប៉មប្រាសាទទម្ងន់ ៣៦០ តោនឲ្យជិតកន្លែងដើមរបស់វាជាងពីរម៉ែត្របន្តិច បន្ទាប់ពីជួសជុលប្រាសាទហ៊ីរ៉ូសាគីក្នុងខេត្តអាអូម៉ូរី។ ប្រាសាទនេះជាប៉មដ៏រឹងមាំមួយក្នុងប្រាសាទ ត្រូវបានផ្លាស់ប្តូរដើម្បីជួសជុលជញ្ជាំងដែលរងការខូចខាតពីការរញ្ជួយដីដ៏ធំមួយ។ក្រុមមនុស្សចំនួន ៨០ នាក់ដែលប្តូរវេនគ្នាបានលើកខ្សែពួរប្រវែង ៣០ម៉ែត្រ ខណៈដែលប៉មប្រាសាទ Hirosaki ក្នុងខេត្ត Aomori បានខិតទៅជិតគោលដៅរបស់វា។ ការទាញនេះប្រើរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អ្នកចូលរួមបានអូសប៉មនេះបានចម្ងាយ ១.១៣ ម៉ែត្រ ខណៈដែលនៅថ្ងៃអាទិត្យបានចម្ងាយ ១.០៩ ម៉ែត្រទៀត។លោក...
102 Views នៅក្នុងរយៈពេលត្រឹម១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនក្មេងទំនើង និងជនងប់ល្បែងស៊ីសងចំនួន ១២៩នាក់ទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។ តាមរបាយការណ៍ក្នុងចំណោមករណីសរុប គឺករណីក្មេងទំនើងមាន២៧ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១១៩នាក់បញ្ជូនទៅតុលាការ ចំណែកករណីល្បែងស៊ីសងមាន ១០ករណី ឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១០នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៧នាក់។ បន្ថែមពីនោះ មូលដ្ឋានដែលសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ...
129 Views រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ដោយគ្មានការអនុញ្ញាត្តិ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៥ សីហាថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា...
122 Viewsឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែងនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតកំទេចក្រណាត់ប្រមាណ ៣០តោន និងឃ្លាំងស្តុកទំនិញសរុបជាទឹកប្រាក់ប្រមាណ ១២,០០០ដុល្លារអាមេរិក ខណៈមិនមានរបាយការណ៍ចំនួនមនុស្សរងគ្រោះនោះឡើយ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២៥ ខែសីហា នៅឃ្លាំងស្តុកកំទេចក្រណាត់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ។...
121 Views ដំណាំស្រូវ និងពោតក្រហមជាង ១០០០ហិកតា នៅខេត្តត្បូងឃ្មុំ នឹងត្រូវរងការខូចខាតទាំងស្រុង ដោយសារទឹកជំនន់ទន្លេមេគង្គ។ នេះបើយោងតាមការវាយតម្លៃរបស់មន្ទីរកសិកម្មខេត្តកាលពីថ្ងៃទី២៤ ខែសីហា។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ដំណាំពោតក្រហមប្រមាណ ៧៣១ហិកតា និងស្រូវ ៣៦១ហិកតា កំពុងប្រឈមការខូចខាតទាំងស្រុង ដោយសារស្ថិតក្នុងវគ្គដាក់ទឹកដោះ ខណៈដំណាំបន្លែ ៣ហិកតាទៀត បានខូចខាតទាំងស្រុង ដែលស្ថិតនៅឃុំឈូក រកាខ្នុរ...