113 Viewsក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថ្នាក់ដឹកនាំបានផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។ ដំណឹងបុណ្យមួយនេះចាត់ទុកជាការអញ្ជើញដល់ប្រជាជនខ្មែរទាំងអស់អាចចូលរួមបាន ដោយពិធីរាប់បាត្រនឹងរៀបចំឡើងនៅព្រឹកនៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាខាងមុខនេះ នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផលបុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី...
90 Viewsការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងនាំពួកគេត្រឡប់មកចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថា លោកកំពុងកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងសេអ៊ូល។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧សីហានេះថា «រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី ត្រាំ នៅថ្ងៃនេះ ហើយសង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងនាំឱ្យមានការសន្ទនាដ៏មានអត្ថន័យ»៕
104 Viewsមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានចេញដំណើរនៅព្រឹកថ្ងៃចន្ទទី១៥សីហានេះ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីទៅជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការលើកឡើងរបស់ទីក្រុងណៃពិដោ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះបានក្លាយជាប្រធានាធិបតីស៊ីវិល។ប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលគាំទ្រប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល ដែលត្រូវបានប៉ាន់ប្រមាណថាបានសម្លាប់មនុស្សជាង ១០០,០០០នាក់។ លោក មីន អ៊ុង...
111 Viewsមនុស្សរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានរង់ចាំជំនួយដែលត្រូវការយ៉ាងខ្លាំងនៅព្រឹកថ្ងៃចន្ទទី១៧សីហានេះ ខណៈដែលពួកគេបានបោះជំរុំនៅតាមសាលារៀន ស្ថានីយ៍ប៉ូលីស និងការិយាល័យរដ្ឋាភិបាល ដោយមនុស្សជាច្រើនជាប់គាំងនៅខាងក្រៅ។ មន្ត្រីជួយសង្គ្រោះបានឱ្យដឹងថា មិនមានរបាយការណ៍អំពីមនុស្សបាត់ខ្លួននោះទេ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រនៅព្រឹកថ្ងៃសៅរ៍បានសម្លាប់មនុស្ស ៥៣នាក់ និងរបួសជាង ១០០នាក់។ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានកើនឡើងដល់ ១២,៨០០នាក់នៅព្រឹកថ្ងៃចន្ទ ដែលរាយប៉ាយតាមបណ្តារទីក្រុងជាច្រើននៅលើកោះ Flores នេះបើយោងតាមលោក Berton Suar Pelita Panjaitan អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ BNPB...
87 Viewsអ្នកចរចាជាន់ខ្ពស់ និងជាប្រធានសភារបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃទី១៦ ខែសីហានេះ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល «បរាជ័យក្នុងការសម្រេចបាន» គោលដៅណាមួយរបស់ខ្លួននៅក្នុងសង្គ្រាមថ្មីៗនេះប្រឆាំងអ៊ីរ៉ង់ ហើយបានអះអាងថា ទីក្រុងតេអេរ៉ង់ បានទទួលជ័យជម្នះ។ លោក Qalibaf បានគូសបញ្ជាក់ថា «ខ្ញុំសូមប្រកាសដោយស្មោះថា យើងបានឈ្នះសង្គ្រាមនេះ»។ លោកបាននិយាយបន្ថែមថា «នៅក្នុងសង្គ្រាមដ៏អយុត្តិធម៌ដឹកនាំដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអេល ប្រទេសរបស់យើងបានឈរនិងប្រយុទ្ធយ៉ាងក្លាហាន»។ការថ្លែងលើកឡើងរបស់លោក...
93 Viewsមនុស្សម្នាក់បន្ថែមទៀតត្រូវបានបញ្ជាក់ថាស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមកក្នុងខេត្ត Chiba ប្រទេសជប៉ុន នេះនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០នាក់ ខណៈរថយន្តប្រហែល ២.៥០០គ្រឿងត្រូវបានទុកចោលបន្ទាប់ពីទឹកជន់លិច ហើយការងារនាំយករថយន្តទាំងនោះចេញកំពុងដំណើរការ។យោងតាមមន្ត្រីនៅក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ បានបញ្ជាក់ថា អ្នកស្លាប់ដែលទើបបញ្ជាក់ថ្មីជាបុរសម្នាក់មានអាយុជាង៣០ឆ្នាំ។ បុរសរូបនេះបានស្លាប់ដោយសារការពុលកាបូនម៉ូណូអុកស៊ីត បន្ទាប់ពីបានប្រើប្រាស់ម៉ាស៊ីនភ្លើងនៅលំនៅឋានរបស់លោកក្នុងទីក្រុង Chiba អំឡុងពេលដាច់ចរន្តអគ្គិសនី។ បន្ថែមពីនោះ លំនៅឋានពីរខ្នងត្រូវបានបំផ្លាញទាំងស្រុង ១១ខ្នងរងការខូចខាតពាក់កណ្តាល ហើយរចនាសម្ព័ន្ធចំនួន២៩កន្លែងរងការខូចខាតដោយផ្នែក ខណៈទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់លំនៅឋានជិត១.៥០០ខ្នង។គិតត្រឹមរសៀលថ្ងៃអាទិត្យ មនុស្ស១០១នាក់កំពុងស្នាក់នៅក្នុងទីជម្រកជម្លៀសខ្លួនដែលត្រូវបានកំណត់ដោយសាលាក្រុង។ អាជ្ញាធរក្រុង Chiba បានរកឃើញរថយន្តដែលត្រូវបានគេបោះបង់ចោលប្រហែល ២.៥០០គ្រឿងនៅលើដងផ្លូវដែលគ្រប់គ្រងដោយក្រុង...
117 Viewsកម្ពុជាប្តេជ្ញាចិត្តឥតងាករេនូវការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អជាមួយវៀតណាម ដោយផ្តល់នូវផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពនិងប្រជាជនទាំងពីរ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ដែលមានការចូលរួមពីឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ឆឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅក្នុងពិធីសម្ពោធអគារទីបញ្ជាការថ្មីនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែសីហានេះ។ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកនូវគោលនយោបាយការបរទេស ផោ្ដតសំខាន់ជាអាទិភាពលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើស្មារតីមិត្តភាព សមភាព...
101 Views(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ ឱ្យប្រកាន់ភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។ក្រសួងវប្បធម៌ បន្ដថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី...
99 Views(ភ្នំពេញ)៖ ត្រឹមរយៈពេល ៧ខែ ការដោះដូរទំនិញកម្ពុជា-អង់គ្លេសសម្រេចបាន ៦៣៦ លានដុល្លារ កើនឡើងជិត ២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសបានជាង ៦០០ លានដុល្លារ កើន ១,៥% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៣៤ លានដុល្លារ កើនឡើង ៩,៤%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ យោងតាមលោក...
120 Views (ភ្នំពេញ)៖ យោធិនបំពេញ «កាតព្វកិច្ចយោធា» នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល ក្នុង១ខែ និងប្រាក់របបផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកាសដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមអនុក្រឹត្យ ការធ្វើជំរឿននឹងចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗមានជាអាទិ៍ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែនរៀល)។...