122 Viewsឥណ្ឌូនេស៊ី៖ កប៉ាល់ទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងឈ្មោះ Putri Yasmin បានឆាបឆេះនៅក្នុងដែនទឹកនៃកោះឡុំបុក (Lombok) ខេត្ត West Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធទី១២សីហានេះ ដែលផ្ទុកមនុស្ស ១៣០នាក់នៅលើកប៉ាល់។ អាជ្ញាធរក្នុងតំបន់ឥណ្ឌូនេស៊ីបានឱ្យដឹងថាអគ្គិភ័យបានចាប់ផ្តើមឆាបឆេះពេលកំពុងធ្វើដំណើរចេញពីកំពង់ផែ Padangbai លើកោះទេសចរណ៍បាលី ឆ្ពោះទៅកាន់កំពង់ផែ Lembar នៃកោះឡុំបុក។មន្ត្រីម្នាក់នៅកំពង់ផែ Padangbai បានបញ្ជាក់ថា ផ្អែកតាមបញ្ជីឈ្មោះអ្នកដំណើរ កប៉ាល់នេះដឹកអ្នកដំណើរចំនួន ១១៤...
141 Viewsនៅក្នុងដំណើរការនៃការចិញ្ចឹមបីបាច់និងអប់រំកូនចៅ មាតាបិតានិងអ្នកអប់រំតែងតែជួបប្រទះនូវភាពទាល់ច្រកមួយរវាងការទូន្មានកូនមិនឱ្យប្រៀបធៀបកូនរបស់ខ្លួនឯងនឹងអ្នកដទៃ និងការណ៍ពិតនៃសង្គមប្រកួតប្រជែងដែលទាមទារឱ្យមានខ្នាតវាស់ស្ទង់ច្បាស់លាស់។ តើការប្រៀបធៀបជា «ថ្នាំពុល» ឬជា «ឱសថ» សម្រាប់កុមារ? ការពិចារណាដោយការគិតម៉ត់ចត់ បង្ហាញថា ទស្សនៈទាំងពីរនេះមិនមែនជាបដិបក្ខដាច់ខាតដែលត្រូវជ្រើសរើសយកមួយចោលមួយនោះទេ ប៉ុន្តែវាជាឧបករណ៍អប់រំដ៏មានឥទ្ធិពល ដែលត្រូវចេះប្រើប្រាស់ឱ្យចំពេលវេលានិងបរិបទ។ ១. ឫសគល់ចិត្តវិទ្យា៖ ហេតុអ្វីការប្រៀបធៀបខាងក្រៅអាចបំផ្លាញកុមារ? អ្នកចិត្តវិទ្យាអភិវឌ្ឍន៍ឈានមុខគេ ដូចជា Alfred Adler និង Carl Rogers បានរកឃើញថា ការយកកូនរបស់ខ្លួនឯងទៅប្រៀបធៀបជាមួយកូនអ្នកដទៃ...
162 Views យោងតាមអ្នកតំណាងរបស់តារាបាល់ទាត់ Cristiano Ronaldo និងដៃគូអនាគត Georgina Rodriguez បានចូលរោងការរួចរាល់ហើយកាលពីថ្ងៃទី១១សីហាម្សិលម៉ិញនេះនៅរមណីយដ្ឋាន Cascais ប្រទេសព័រទុយហ្គាល់។ កីឡាករ Ronaldo អាយុ ៤១ឆ្នាំ បានចែករំលែករូបថតដៃរបស់គូស្នេហ៍ជាមួយនឹងចិញ្ចៀនអាពាហ៍ពិពាហ៍របស់ពួកគេ និងចំណងជើងថា “C (បេះដូង) G” នៅលើគណនី Instagram របស់លោក។ គូស្នេហ៍នេះបានរៀបការមួយឆ្នាំយ៉ាងពិតប្រាកដបន្ទាប់ពីអ្នកស្រី Rodriguez ដែលជាអ្នកមានឥទ្ធិពលអាយុ...
95 Viewsកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសជប៉ុននៅព្រឹកព្រលឹមថ្ងៃពុធ ទី១២សីហានេះ នេះបើយោងតាមយោធាទីក្រុងសេអ៊ូល ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសមយុទ្ធរួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។ សមយុទ្ធរយៈពេល ១១ ថ្ងៃដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ គឺជាសមយុទ្ធធម្មតានៃរដូវក្តៅ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសម្រាប់ការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ យ៉ាងណាម៉ិញ ទីក្រុងព្យុងយ៉ាងហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានរៀបចំការបាញ់មីស៊ីលមុន និងក្រោយសមយុទ្ធទាំងនោះកាលពីអតីតកាល។ យោងតាមនាយសេនាធិការចម្រុះទីក្រុងសេអ៊ូលបានប្រកាសថា «យោធាកូរ៉េខាងត្បុងបានរកឃើញនៅម៉ោងប្រហែល ៦:០០ ព្រឹកមីស៊ីលបាលីស្ទិកមួយគ្រាប់ដែលកូរ៉េខាងជើងបាញ់ចេញពីតំបន់ Wonsan ឆ្ពោះទៅសមុទ្រខាងកើត។ មីស៊ីលនេះបានហោះបានចម្ងាយជាង ៧០០ គីឡូម៉ែត្រ (៤៣៥ ម៉ាយ)...
114 Views ប្រទេសវៀតណាមបានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកផលិតក្នុងស្រុកធំបំផុត និងទំនើបបំផុតប្រចាំប្រទេស។ នេះបើយោងតាមកាសែតយោធា Quan Doi Nhan Dan របស់វៀតណាម នៅថ្ងៃទី១១ ខែសីហានេះ។ តាមរាយការណ៍ នាវាចម្បាំងទាំងនោះកំពុងសាងសង់នៅកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិក្នុងទីក្រុង Danang រួមទាំងអាវុធ និងឧបករណ៍យោធាជាច្រើនទៀតត្រូវបានអភិវឌ្ឍ និងផ្គុំផងដែរ ។ ប្រទេសវៀតណាម បានជាប់ពាក់ព័ន្ធក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសចិនជាយូរមកហើយ និងកំពុងស្វេងរកការពង្រីកសមត្ថភាពផលិតផលការពារជាតិក្នុងស្រុក ខណៈកាត់បន្ថយការពឹងផ្អែកលើសម្ភារៈយោធានាំចូលពីប្រទេសរុស្ស៊ី។...
178 Viewsផ្អើលនៅថៃទៀតហើយ ដោយការបាញ់ប្រហារក្នុងសាលារៀន នៅខេត្ត Nonthaburi មិនទាន់កន្លងផុតទៅបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ ប៉ូលិសកំពុងប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់និងធានាសន្តិសុខ បន្ទាប់ពីមានការបែកធ្លាយសារគំរាម បើកការបាញ់ប្រហារសម្លាប់រង្គាល តែលើកនេះគឺនៅសាលា Montfort College ក្នុងខេត្តឈៀងម៉ៃ។ តាមការផ្សាយរបស់ទូរទស្សន៍ Amarin នៅថ្ងៃទី១១ ខែសីហានេះ តាមរូបភាពដែលគេ Screenshot ចេញពីការសន្ទនាក្នុងគ្រុប Chat មួយនៃកម្មវិធី Line ហើយចែកចាយ តៗគ្នាបានបង្ហាញពីការគំរាមរបស់សិស្សម្នាក់ថា៖ «នៅម៉ោង ១០:០០ព្រឹក ខ្ញុំនឹងបាញ់គ្រប់គ្នាក្នុងបន្ទប់លេខ៩ និងលេខ១០»។ ក្រោយការបែកធ្លាយសារនេះ ប៉ូលិសថៃ ក៏ដាក់ពង្រាយកម្លាំងនៅជុំវិញសាលាក្នុងស្រុក Mueang Chiang Mai ហើយឆែកឆេរពិនិត្យមើលគ្រប់កាបូបរបស់កូនសិស្ស ក្រែងលោរកឃើញអ្វីគួរឲ្យសង្ស័យ។ ជុំវិញរឿងនេះ សាលាក៏ប្រកាសដែរថា ពួកគេបានត្រៀមរួចជាស្រេច ក្នុងការអនុវត្តវិធានាការចាំបាច់នានា ដើម្បីធានាសុវត្ថិភាពគ្រូនិងសិស្ស ព្រមទាំងបុគ្គលិកសាលា ក្នុងករណីអាសន្នណាមួយ។ ការគំរាមនេះ កើតឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខេត្ត Nonthaburi មានការបាញ់ប្រហារ សម្លាប់មនុស្ស ៩នាក់នៅវិទ្យាល័យ Debsirin ក្នុងស្រុក Bang Kruai។ ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ គឺជាមនុស្សធុញទ្រាន់ការសិក្សា និងស្អប់គ្រូ ហើយក៏មិនសប្បាយចិត្តជាមួយជីដូនដែរ ដែលតឹងរ៉ឹងហួសហេតុ បង្ខំឲ្យរូបគេខំរៀនជ្រុលពេក។ ក្រោយមក សាលាមធ្យមសិក្សាមួយទៀត នៅភាគខាងត្បូងប្រទេសថៃ បានប្រកាសបិទទ្វារ ហើយតម្រូវឲ្យសិស្ស រៀនតាមអនឡាញវិញ បន្ទាប់ពីគ្រូបង្រៀនភាសាអង់គ្លេស បានគំរាមបាញ់ប្រហារ ដូចគ្នានេះ។ យ៉ាងណាក៏ដោយ នាយកសាលា Hatyaiwittayalai បានប្រកាសពីការបិទទ្វារនេះ ព្រោះតែ គ្រូបង្រៀនបរទេស ឈ្មោះ Pieter Johannes Dreyer សញ្ជាតិអាហ្វ្រិកខាងត្បូង បានបង្ហោះរូបភាពកាន់កាំភ្លើង និងផ្ញើសារជាសំឡេងនៅក្នុង Group Chat...
99 Viewsចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនត្រូពិក Kujira និង Dolphin ក៏ដូចជាខ្យល់មូសុងនិរតី បានកើនឡើងដល់ ១៥ នាក់កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ខណៈយ៉ាងហោចណាស់មនុស្ស ៨នាក់នៅតែបាត់ខ្លួន ដោយមានមនុស្ស ១១ នាក់ផ្សេងទៀតរងរបួស។ លោក Laurence Mina ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីវិល បានឱ្យដឹងថា មូលហេតុនៃការស្លាប់ដែលបានរាយការណ៍រួមមាន បំណាក់ដី បំណាក់ថ្ម ដើមឈើដួលរលំ ការឆក់ចរន្តអគ្គិសនី និងការលង់ទឹក។...
95 Viewsរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានសរសើរថានៅថ្ងៃទី១០ ខែសីហានេះថា សហភាពមីយ៉ាន់ម៉ាបានបង្ហាញពីឆន្ទៈ ក្នុងការទទួលយកវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់ ក្នុងនោះរួមមានទាំងសមាជិកមកពីក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ។ លោកថា បញ្ហានេះត្រូវបានពិភាក្សា ក្នុងអំឡុងពេលមានកិច្ចប្រជុំថ្មីៗរបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Tin Maung Swe។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama។ លោកបានសង្កត់ធ្ងន់ថា «នៅពេលដែលខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់សហភាពមីយ៉ាន់ម៉ា ពួកគេបានបង្ហាញពីការត្រៀមខ្លួន ក្នុងការនាំត្រឡប់ទៅវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់...
102 Viewsនគរបាលចិនបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជាង១.០០០ក្រុម និងចាប់ខ្លួនជនសង្ស័យជាង៨.២០០នាក់ក្នុងប្រតិបត្តិការនៅទូទាំងប្រទេសដែលផ្តោតសំខាន់លើឧក្រិដ្ឋកម្មរៀបចំទុក ជាពិសេសក្រុមដែលប្រើប្រាស់តាកទិកសម្ងាត់។ យោងតាមក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃ១១ ខែសីហានេះថា ប្រតិបត្តិការនេះ ក៏បានរកឃើញករណីឧក្រិដ្ឋកម្មជាង៥.៤០០ករណីនៅទូទាំងប្រទេសផងដែរ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នគរបាលចិនបានរក្សាជំហរតឹងរ៉ឹងប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយទប់ស្កាត់បទល្មើសនានាដោយប្រសិទ្ធភាព និងរួមចំណែកដល់ការធ្វើឲ្យប្រសើរជាបន្តបន្ទាប់នៃសន្តិសុខសាធារណៈ។ ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់វេទិកាអនឡាញ និងទម្រង់បង្ខិតបង្ខំពុំមែនអំពើហិង្សាដើម្បីអនុវត្តឧក្រិដ្ឋកម្មនិងពង្រីកយ៉ាងឆាប់រហ័ស នេះបើយោងតាមក្រសួង។ រូបភាពថ្មីនៃឧក្រិដ្ឋកម្មរៀបចំទុក រួមមានផែនការផ្តល់ប្រាក់កម្ចីតាមអនឡាញដែលកេងប្រវ័ញ្ញខ្លាំង ការប្រើប្រាស់ដោយបង្ខិតបង្ខំ និងការធ្វើបាបតាមមធ្យោបាយផ្សេងៗ ដែលបានក្លាយជាភាពលេចធ្លោកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រសួងបានបន្តចាត់វិធានការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយបង្ក្រាបយ៉ាងឆាប់រហ័សលើក្រុមឧក្រិដ្ឋជនខណៈពួកគេលេចចេញ និងរៀបចំប្រតិបត្តិការនៅទូទាំងប្រទេសជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបែបនេះ៕
146 Viewsឧបករណ៍ «វ៉ែនតាឆ្លាតវៃ» កំពុងទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាយ៉ាងខ្លាំង ជាពិសេសក្នុងរដូវកាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលក្រសួងអប់រំចេញបម្រាមហាមឃាត់ដាច់ខាតមិនឱ្យយកចូលមណ្ឌលប្រឡងឡើយ។ ប៉ុន្ដែម្សិលម៉ិញនេះ អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) បានរកឃើញវែនតាឆ្លាតវៃ នៅមណ្ឌលប្រឡងក្នុងខេត្តស្វាយរៀង។ តើវ៉ែនតាឆ្លាតវៃនេះ មានសមត្ថភាពអ្វីខ្លះទើបធ្វើឱ្យមានការហាមឃាត់បែបនេះ ហើយវាជះឥទ្ធិពលល្អ ឬអាក្រក់? យោងតាមក្រុមហ៊ុន Meta វ៉ែនតាឆ្លាតវៃ គឺជាការបោះជំហានដ៏ធំមួយនៃបច្ចេកវិទ្យា។ បើមើលពីសំបកក្រៅ វាមានរូបរាងសាមញ្ញដូចវ៉ែនតាការពារពន្លឺព្រះអាទិត្យធម្មតា ឬវ៉ែនតាអានសៀវភៅទូទៅ ប៉ុន្តែវាត្រូវបានបង្កប់ដោយកាមេរ៉ាខ្នាតតូចដ៏ច្បាស់ដែលអាចថតរូប និងវីដេអូបានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើចុងម្រាមដៃប៉ះ ឬបញ្ជាតាមសំឡេង។ ជាងនេះទៅទៀត វ៉ែនតាឆ្លាតវៃស៊េរីថ្មីៗមានភ្ជាប់ជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិត...