102 Viewsក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២...
143 Viewsទោះបីជាបច្ចុប្បន្នការប្រាស្រ័យទាក់ទងគ្នាអាចធ្វើបានយ៉ាងងាយតាមមធ្យោបាយឧបករណ៍អេឡិចត្រូនិច ក៏ប៉ុន្តែការជួបដោយផ្ទាល់គឺពិតជាផ្សារភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅ និងកក់ក្តៅជាង។ខាងក្រោមនេះជាសារផ្ញើទៅមក បន្ទាប់ពីការជួបសួរសុខទុក្ខផ្ទាល់រវាងគ្រូ និងសិស្ស បង្ហាញនូវការ គោរព និងដឹងគុណ ៖ សិស្ស ៖ «ថ្ងៃនេះពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលលោកគ្រូបានអនុញ្ញាតអោយពួកយើង ជួបសួរសុខទុក្ខលោកគ្រូដោយផ្ទាល់។ លើសពីនេះទៅទៀត លោកគ្រូបានឲ្យកាដូដ៏ពិសេសមួយដែលជាសៀវភៅសរសេរ និងចងក្រងដោយលោកគ្រូផ្ទាល់ បូករួមការណែនាំ និងចែករំលែកបទពិសោធន៍ផ្ទាល់របស់លោកគ្រូ។សិស្សជូនពរលោកគ្រូឲ្យ មានសុខភាពល្អរឹងមាំ និងទេវតាតាមថែឲ្យមានក្ដីសុខ ដើម្បីអោយលោកគ្រូបន្តកិច្ចការងារប្រទេសជាតិយើងទៅទៀត។» គ្រូ ៖«សូមអរគុណ”ប្អូន!ប្អូនៗៗៗៗៗៗ ទាំងអស់ដែលបាននឹករលឹកដល់លោកគ្រូ!!!!!លោកគ្រូសែនរំភើបក្នុងចិត្តខ្លាំងណាស់!!!ដែលប្អូនៗទាំងឡាយ...
102 Viewsក្រសួងព័ត៌មានបានបើកដំណើរការទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ខាងមុខតាមតំណភ្ជាប់នេះ https://tinyurl.com/s9wmxtet ។សន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ៕
106 Viewsភ្នំពេញ៖ កម្ពុជា និងអាម៉េរិក គ្រោងរៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំងសមយុទ្ធកងទ័ពជើងគោកមានឈ្មោះថា «ឆ្មាំអង្គរ» និង សមយុទ្ធលើផ្ទៃទឹក ឬហៅថា ការ៉ាត់ (Carat) នៅឆ្នាំ២០២៧។ ការរៀបចំសមយុទ្ធយោធាឡើងវិញនេះ ត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ ក្នុងវិស័យយោធាក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។បើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជា-អាម៉េរិក នឹងរៀបចំ«សមយុទ្ធយោធា»រួមគ្នាឡើងវិញទាំងជើងគោក និងជើងទឹក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ ទាំងពីរបានឯកភាពគ្នារៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំង សមយុទ្ធលើផ្ទៃទឹក ឬហៅថា...
101 Viewsប្រទេសឡាវ បានបញ្ជូនជនជាតិថៃ ចំនួន ៤១នាក់ ទៅស្រុកវិញ ដែលពាក់ព័ន្ធការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម នៃការឆបោកតាមអនឡាញ (Scammer) នេះបើយោងតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ជនជាតិថៃ ទាំង៤១នាក់នេះ ត្រូវសមត្ថកិច្ចឡាវចាប់បានក្នុងឃ្លាំងមួយនៅខេត្ត Savannakhet ខណៈពួកគេកំពុងធ្វើសកម្មភាពឆបោក និងបើកដំណើរការគេហទំព័រហ្គេមអនឡាញខុសច្បាប់។ក្រោយការចាប់ខ្លួន និងធ្វើតាមនីតិវិធីចប់សព្វគ្រប់ហើយនោះ ជនជាតិថៃទាំងនោះត្រូវបានប្រគល់ឲ្យអាជ្ញាធរថៃ នៅឯស្ពានមិត្តភាពឡាវ-ថៃទី២ ដែលតភ្ជាប់ខេត្ត Savannakhet របស់ឡាវ ជាមួយខេត្តថៃ Mukdahan៕
107 Viewsប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានចេញដំណើរតាមជើងហោះហើរយោធាសម្ងាត់មួយពីប្រទេសតួកគីកាលពីខែមុនក្នុងកិច្ចប្រជុំកំពូលណាតូដែលមានប្រទេសតួកគីជាម្ចាស់ផ្ទះ សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតីដំបូងឡើយបានឡើងទៅលើយន្តហោះ Air Force One តែក្រោយមកបានប្តូរយន្តហោះផ្សេងវិញក្រោយរកការគំរាមគំហែងពីអ៊ីរ៉ង់។ យោងតាម The Washington Post បានរាយការណ៍ថា លោក ត្រាំ បានយកយន្តហោះដែលទើបជួសជុលថ្មីដែលបរិច្ចាគដោយប្រទេសកាតាទៅកាន់ទីក្រុងអង់ការ៉ាសម្រាប់កិច្ចប្រជុំកំពូល NATO ប៉ុន្តែលោកបែជាបានប្រើប្រាស់យន្តហោះ Air Force One ចាស់មួយគ្រឿងរបស់កាតាទៅវិញនៅពេលដែលចាកចេញពីប្រទេសតួកគី ដោយយន្តហោះ...
123 Viewsឥណ្ឌូនេស៊ី៖ កប៉ាល់ទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងឈ្មោះ Putri Yasmin បានឆាបឆេះនៅក្នុងដែនទឹកនៃកោះឡុំបុក (Lombok) ខេត្ត West Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធទី១២សីហានេះ ដែលផ្ទុកមនុស្ស ១៣០នាក់នៅលើកប៉ាល់។ អាជ្ញាធរក្នុងតំបន់ឥណ្ឌូនេស៊ីបានឱ្យដឹងថាអគ្គិភ័យបានចាប់ផ្តើមឆាបឆេះពេលកំពុងធ្វើដំណើរចេញពីកំពង់ផែ Padangbai លើកោះទេសចរណ៍បាលី ឆ្ពោះទៅកាន់កំពង់ផែ Lembar នៃកោះឡុំបុក។មន្ត្រីម្នាក់នៅកំពង់ផែ Padangbai បានបញ្ជាក់ថា ផ្អែកតាមបញ្ជីឈ្មោះអ្នកដំណើរ កប៉ាល់នេះដឹកអ្នកដំណើរចំនួន ១១៤...
142 Viewsនៅក្នុងដំណើរការនៃការចិញ្ចឹមបីបាច់និងអប់រំកូនចៅ មាតាបិតានិងអ្នកអប់រំតែងតែជួបប្រទះនូវភាពទាល់ច្រកមួយរវាងការទូន្មានកូនមិនឱ្យប្រៀបធៀបកូនរបស់ខ្លួនឯងនឹងអ្នកដទៃ និងការណ៍ពិតនៃសង្គមប្រកួតប្រជែងដែលទាមទារឱ្យមានខ្នាតវាស់ស្ទង់ច្បាស់លាស់។ តើការប្រៀបធៀបជា «ថ្នាំពុល» ឬជា «ឱសថ» សម្រាប់កុមារ? ការពិចារណាដោយការគិតម៉ត់ចត់ បង្ហាញថា ទស្សនៈទាំងពីរនេះមិនមែនជាបដិបក្ខដាច់ខាតដែលត្រូវជ្រើសរើសយកមួយចោលមួយនោះទេ ប៉ុន្តែវាជាឧបករណ៍អប់រំដ៏មានឥទ្ធិពល ដែលត្រូវចេះប្រើប្រាស់ឱ្យចំពេលវេលានិងបរិបទ។ ១. ឫសគល់ចិត្តវិទ្យា៖ ហេតុអ្វីការប្រៀបធៀបខាងក្រៅអាចបំផ្លាញកុមារ? អ្នកចិត្តវិទ្យាអភិវឌ្ឍន៍ឈានមុខគេ ដូចជា Alfred Adler និង Carl Rogers បានរកឃើញថា ការយកកូនរបស់ខ្លួនឯងទៅប្រៀបធៀបជាមួយកូនអ្នកដទៃ...
108 Viewsស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ ត្រូវបានចាត់ទុកថាជាសញ្ញាអាសន្នដ៏គួរឱ្យព្រួយបារម្ភបំផុត ដោយផ្អែកលើស្ថិតិនិងរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃដែលបានបង្ហាញយ៉ាងច្បាស់ថា ទាំងចំនួនករណីគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលមានការផ្អាក ឬបន្ធូរបន្ថយការរឹតបន្តឹងការអនុវត្តការផាកពិន័យ។ បញ្ហាគ្រោះថ្នាក់នេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកកម្លាំងពលកម្មដ៏មានតម្លៃ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលដែរ។ មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ទាំងនេះ គឺដោយសារតែការខ្វះស្មារតីទទួលខុសត្រូវ និងការមិនគោរពច្បាប់ ដែលធ្វើឱ្យអ្នកបើកបរមួយចំនួនធំបាត់បង់វិន័យស្ទើរតែលែងគោរពច្បាប់ចរាចរណ៍ទៅហើយ ព្រមទាំងការបើកបរលើសល្បឿនកំណត់ ការបើកបរពេលស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពគន្លងផ្លូវ ការវ៉ាជែងមិនត្រឹមត្រូវ និងការមិនគោរពភ្លើងព្រមទាំងផ្លាកសញ្ញាចរាចរណ៍...
103 Viewsស្រីលង្កាបានដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកងកុម្ម៉ង់ដូពិសេសកាលពីថ្ងៃទី២សីហានេះ ដើម្បីទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារដែលបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយាមគុក និងអ្នកទោសដោយក្នុងកុបកម្មនោះបានបណ្តាលឱ្យមានអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបងរងរបួស។ នេះបើយោងតាម The Straite Time ។ អគ្គស្នងការរងនគរបាលជាតិស្រីលង្កាលោក Sanjeewa Medawatte បានបញ្ជាក់ថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកទោសបានបំផ្លាញអគារជាច្រើនទីតាំងកាលពីថ្ងៃទី ១ ខែសីហា នៅក្នុងពន្ធនាគារ Mahara នៅខាងក្រៅរដ្ឋធានីកូឡុំបូ។ លោក Medawatte បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា លោកបានទទួលកម្លាំងបន្ថែមពីកងកម្លាំងប្រដាប់អាវុធ និងកងកុម្ម៉ង់ដូនៃក្រុមការងារពិសេស...