51 Viewsដោយនិស្សិតៈ អុន ថារិទ្ធ ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញនីតិសាស្រ្ត ,វិទ្យាសាស្រ្តនយោបាយ និង ទំនាក់ទំនងអន្តរជាតិ លោក មីង អ៊ុនឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថ្ងៃទី១១និង ១២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងទ្វេភាគី និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ បើយោងតាមលោក ជា ធារិទ្ធ...
12 Viewsប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។ តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។ លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា...
40 Viewsក្នុងបរិបទនៃសតវត្សរ៍ទី២១ ដែលជាយុគសម័យបរិវត្តកម្មឌីជីថល និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សង្គមមនុស្សកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ការវាស់វែងតម្លៃនៃបុគ្គលម្នាក់ៗ មិនអាចផ្អែកតែលើទ្រព្យសម្បត្តិសម្ភារៈ ឬជោគជ័យផ្នែកស្មារតីចង្អៀតចង់បានតែមួយមុខនោះទេ។ ផ្ទុយទៅវិញ តម្លៃពិតប្រាកដនិងពេញលេញនៃមនុស្សក្នុងសម័យកាលនេះ គឺស្ថិតនៅលើសមត្ថភាពនៃការបង្កើតតុល្យភាពរវាង «ចំណេះដឹង បច្ចេកវិទ្យា សីលធម៌ និងគតិបណ្ឌិត» ដើម្បីបម្រើទាំងប្រយោជន៍ផ្ទាល់ខ្លួន ទាំងផលប្រយោជន៍រួមរបស់សង្គមជាតិ។ អត្ថបទវិភាគនេះ នឹងលាតត្រដាងអំពីសសរស្ដម្ភចម្បងទាំង៤ នៃការសាងតម្លៃបុគ្គលប្រកបដោយបរិយាបន្ន និងចីរភាព។ ១. ការអនុវត្តនិងសមត្ថភាពឆ្លើយតប ការរស់នៅក្នុងពិភពលោកដែលផ្លាស់ប្ដូរឥតឈប់ឈរ តម្រូវឱ្យបុគ្គលផ្លាស់ប្ដូរពីការរៀនសូត្របែបអសកម្ម ទៅជាការរៀនសូត្រសកម្មពេញមួយជីវិត៖...
42 Viewsឧត្តមសេនីយ៍ ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៍មានថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកល្មើសច្បាប់ចរាចរណ៍ កុំឱ្យពេលផាកពិន័យត្រូវហុចលុយទៅប៉ូលីស និងតថ្លៃគ្នាដូចនៅតាមផ្សារដែលទង្វើទាំងនេះនាំឱ្យបាត់សណ្តាប់ធ្នាប់នោះ ប្រជាពលរដ្ឋអាចបង់លុយតាម App ធនាគារ ឬទៅបង់នៅធនាគារកាណាឌីយ៉ាបាន។ មេប៉ូលីសចរាចរណ៍រូបនេះបានលើកឡើងថា កន្លងមកសមត្ថកិច្ចធ្វើការពិន័យលើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស ប្រឈមការលំបាករកកន្លែងទៅបង់ប្រាក់ពិន័យ។ ឥឡូវនេះដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់ប្រាក់ពិន័យតាមធនាគារកាណាឌីយ៉ា ទូទាំងប្រទេស ដោយពុំចាំបាច់បង់ប្រាក់នៅកន្លែងសមត្ថកិច្ចដូចមុនទៀតនោះទេ។ការអនុវត្តគឺចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុស្សរណៈ ជាមួយធនាគារ...
72 Viewsជាងចម្លាក់ អ្នកគូររូប និងវិចិត្រករសម្តែង មកបញ្ចេញស្នាដៃនៅព្រៃត្រូពិច និងឆ្នេរសមុទ្ររបស់ខេត្តកែប តាមរយៈការគូររូប ចម្លាក់ ការដំឡើង និងការសម្តែង ចាប់ពីថ្ងៃទី ២២ សីហា ដល់ថ្ងៃទី២២ តុលា ឆ្នាំ២០២៦។ វិចិត្រករទស្សនីយភាពអូស្ត្រាលី Julia Higgs បានចាប់ផ្តើមស្នាក់នៅខេត្តកែប ដោយនាងត្រូវធ្វើការលើគំនូរ ចម្លាក់ ការដំឡើង និងការសម្តែង ដោយបង្កើតស្នាដៃថ្មីពីការជួបប្រទះដោយផ្ទាល់។ មានមូលដ្ឋានរវាងទីក្រុង...
46 Viewsលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរជំនាញចុះស្ទាក់និងឃាត់រថយន្តបាន។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី ២៧ ខែសីហានេះ។ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា បានចុះស្ទាក់ និងឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលកំពុងលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ក្បាល ឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសវៀតណាម។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានស្ទាក់ឃាត់រថយន្តទី១ នៅលើផ្លូវលំ...
46 Viewsព្រះបរមរាជវាំងប្រទេសន័រវេសស្ថិតនៅតំបន់អឺរ៉ុបខាងជើង បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះមហាក្សត្រ ព្រះនាម Harald V បានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា។ នេះបើយោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។យោងតាមរាជវាំងនៃប្រទេសន័រវេស ព្រះមហាក្សត្របានសោយទិវង្គតដោយស្ងាប់ស្ងាត់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី Oslo ប្រទេសន័រវេស នៅវេលាម៉ោង ៦:៣៥នាទីព្រឹក។ព្រះអង្គ Harald ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺ កាលពីថ្ងៃទី១៧ ខែសីហា ក្រោយព្រះរាជសុខភាពរបស់ទ្រង់កាន់តែយ៉ាប់យ៉ឺន...
60 Viewsអាមេរិក និងអ៊ីរ៉ង់ បច្ចុប្បន្នមិនស្ថិតនៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមនោះទេ ដោយសារទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតលើការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ប៉ុន្តែរាល់ជម្រើសទាំងអស់នៅតែស្ថិតនៅលើតុដដែល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងកាលពីថ្ងៃទី២៧ ខែសីហា ។លោកស្រី Leavitt បានលើកឡើងថា «អ្វីដែលជាគោលដៅលេខមួយរបស់ប្រធានាធិបតី ត្រាំ តាំងពីដើមរហូតមក គឺការធានាថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ហេតុដូច្នេះហើយ ទើបយើងបានដាក់ចេញនូវប្រតិបត្តិការ «Epic Fury» ដើម្បីកម្ទេចយោធារបស់ពួកគេ ហើយឥឡូវនេះ...
61 Viewsប្រទេសចិន ក៏សម្រេចផ្អាកប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសិន ដោយសារតែក្តីបារម្ភខ្លាំង និងហានិភ័យគ្រោះទឹកជំនន់ រលកទី២ក្នុងសោកនាដកម្មជំនន់ល្បាប់ភក់ នៅតំបន់ព្រំដែនទីបេ ខណៈតួលេខមនុស្សស្លាប់រក្សាត្រឹម ៣នាក់ និងបាត់ខ្លួន ៥៥០នាក់ ចំណែកនៅខាងនេប៉ាល់ ស្លាប់ដល់ ៤៧៥នាក់ និងបាត់ខ្លួន ប្រមាណ ៦៤៤នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។បឹងមួយ ដែលកកើតចេញពីបំណាក់ដី ចាប់ផ្តើមមានទឹកហូរចេញហើយ ហើយវាប្រឈមនឹងការបាក់ធ្លាយ ធ្វើឲ្យទឹកហូរបុកខ្លាំងទៀត បង្កជាជំនន់រលកទី២ ដ៏សាហាវ ជាហេតុនាំឲ្យប្រតិបត្តិការសង្គ្រោះនិងរុករក មិនអាចទៅមុខបាន។ ដូច្នេះមានតែការផ្អាកបណ្តោះអាសន្នសិនប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ហើយបន្តតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់។ យោងតាមទូរទស្សន៍រដ្ឋចិន CCTV ផ្សាយថា បឹងនេះផ្ទុកទឹក ជាង ២លានម៉ែត្រគូប មានចម្ងាយត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែន Gyirong។បន្ថែមពីនោះ រូបភាពផ្កាយរណបថតភ្នំ Langtang Lirung នៃប្រទេសនេប៉ាល់ បានបង្ហាញពីផ្ទាំងទឹកកក កំពុងបាក់រលំប្រវែង ៩៣០ម៉ែត្រ ដោយបន្សល់ទុកនូវរណ្តៅយក្សនៅលើភ្នំ។ ប្រភពនៃទឹកជំនន់ភ្លាមៗ គឺមានទីតាំងនៅទីនោះ ហើយជួរភ្នំភាគច្រើនបានបាក់ទាំងស្រុង មើលទៅដូចជាពុះបែកជាពីរ។អ្នកជំនាញសន្និដ្ឋានថា មូលហេតុនៃសោកនាដកម្មនេះ គឺបណ្តាលមកពីបាក់ផ្ទាំងទឹកកក ដ្បិតរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ដំបូងឡើយ អះអាងថា វាគឺបង្កឡើងដោយគ្រោះរញ្ជួយដីក៏ដោយ។ទោះយ៉ាងណា មកទល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៃមូលហេតុ ខណៈការជួយសង្គ្រោះ និងស្វែងរកមនុស្សបាត់ខ្លួន ត្រូវដាក់ជាអាទិភាពចម្បងសិន៕
51 Viewsអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី២៥សីហានេះថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ាបានធ្លាក់ចុះដល់កម្រិតទាបថ្មី ដោយសារការរំលោភបំពានយ៉ាងទូលំទូលាយប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងសេដ្ឋកិច្ចខុសច្បាប់ដែលកំពុងកើនឡើងបណ្តាលមកពីការជីកយករ៉ែដ៏កម្រខុសច្បាប់ ដែលធ្វើឲ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងឡើង។របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្របដណ្តប់ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ជម្លោះឥតស្រាកស្រាន្ត អំពើហិង្សាយោធា និងជម្លោះសេដ្ឋកិច្ច ដែលកំពុងកើនឡើង កំពុងធ្វើឱ្យជនស៊ីវិលប្រឈមនឹងការលំបាកធ្ងន់ធ្ងរ។ ទាំងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន ដែលគ្រប់គ្រងរដ្ឋរ៉ាក់ឃីនភាគច្រើន បានប្រព្រឹត្តអំពើហិង្សាយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ា រួមទាំងការសម្លាប់ ការធ្វើទារុណកម្ម ការជ្រើសរើសដោយបង្ខំ ការបង្ខំឱ្យធ្វើការ ការឃុំខ្លួនតាមអំពើចិត្ត...