74 Viewsយោងតាមការគណនារបស់សារព័ត៌មានអ៊ុយក្រែន Ekonomicheskaya Pravda (EP) អ៊ុយក្រែនកំពុងខាតបង់ថវិកាប្រមាណ ៧០ លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការនៃកំពង់ផែ Odessa, Chernomorsk និង Yuzhny។ កាសែត EP បាននិយាយនៅថ្ងៃទី៣០កក្កដានេះថា៖«កំពង់ផែចំនួនបីនៃតំបន់ Greater Odessa មានចំនួនទំនិញដែលមានតម្លៃ ២,១ ពាន់លានដុល្លារក្នុងចំណោមទំនិញនាំចេញសរុបរបស់អ៊ុយក្រែនដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ នៅក្នុងខែមិថុនា។ ដូច្នេះ...
65 Viewsក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកក្កដានេះ បានប្រាប់ឱ្យដឹងថា ប្រទេសបារាំងបានបញ្ជាឱ្យអ្នកសារព័តមានជនជាតិរុស្ស៊ីដែលបង្កឱ្យមានភាពចម្រូងចម្រាស គឺលោកស្រី Xenia Fedorova ចាកចេញពីប្រទេស បន្ទាប់ពីមានការចោទប្រកាន់ថា លោកស្រីកំពុងផ្សព្វផ្សាយការឃោសនារបស់វិមានក្រឹមឡាំង តាមទូរទស្សន៍ និងវិទ្យុបារាំង។អ្នកជំនាញផ្នែកព័ត៌មានមិនពិត បានលើកឡើងពីក្ដីបារម្ភ អំពីឥទ្ធិពលរបស់អតីតអ្នកសារព័ត៌មាន មកពីប្រព័ន្ធផ្សព្វផ្សាយ RT ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី ខណៈដែលបារាំងកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយ។សារព័ត៌មាន Liberation របស់បារាំង បានលើកឡើងពីបទបញ្ជាបណ្តេញចេញនេះ ដោយចោទប្រកាន់លោកស្រីថា បានធ្វើសកម្មភាព...
72 Viewsក្រសួងការបរទេសចិននិយាយនៅថ្ងៃទី២៩ ខែកក្កដានេះថា ពួកគេកំពុងតាមដានយ៉ាងដិតដល់លទ្ធផលនៃការរញ្ជួយដីដ៏ខ្លាំងក្លា នៅខេត្ត Kumamoto របស់ប្រទេសជប៉ុន ស្របពេលដែលក្រុមជួយសង្រ្គោះ បន្តស្វែងរកអ្នករស់រាន ហើយក្រុមអាជ្ញាធរព្រមានពីរលករញ្ជួយបន្ថែមទៀត និងហានិភ័យនៃរលកស៊ូណាមិ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានសម្តែងមរណទុក្ខចំពោះអ្នកដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ ហើយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួស ។អ្នកស្រី Mao និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសជប៉ុន បានអនុវត្តយន្តការឆ្លើយតបគ្រាអាសន្នភ្លាមៗ និងចេញសេចក្តីប្រកាសអាសន្នកុងស៊ុល...
83 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្មីៗនេះបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងមន្ត្រីមកពីក្រុមហ៊ុនខ្នាតយក្សផលិតយុទ្ធោបករណ៍ការពារជាតិរបស់អាមេរិក។ លោក Zelenskyy បានបង្ហាញក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមផលិតមីស៊ីលស្ទាក់ចាប់ដែលមានអាជ្ញាប័ណ្ណនៅប្រទេសអ៊ុយក្រែនឱ្យបានឆាប់។លោក Zelenskyy ដែលបានជួបពិភាក្សាជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃទី២៨ ខែកក្កដានេះ ដោយបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលស្ទាក់ចាប់ដែលប្រើប្រាស់ក្នុងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ផលិតនៅសហរដ្ឋអាមេរិក ព្រមទាំងការគាំទ្រដល់អ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ប្រធានាធិបតីអ៊ុយក្រែនក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុន Lockheed Martin ដែលផលិតមីស៊ីលផងដែរ។...
67 Viewsអ្នកពន្លត់អគ្គិភ័យក្រិកពីរនាក់បានស្លាប់បន្ទាប់ពីពួកគេជាប់ខ្លួនក្នុងការទប់ទល់ភ្លើងឆេះព្រៃដែលបានឆេះរាលដាលពាសពេញតំបន់ Rethymno នៃកោះ គ្រីត(Crete) កាលពីថ្ងៃទី២៩ ខែកក្កដានេះ។ខ្យល់បក់ខ្លាំងបានបង្កឱ្យមានអណ្តាតភ្លើងដែលជំរុញឱ្យមានការជម្លៀសមនុស្សចេញពីភូមិជាច្រើន ជាចំហេះព្រៃរដូវក្តៅចុងក្រោយដែលបានឆាបឆេះឡើងនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប។នៅភាគខាងត្បូងប្រទេសទួរគី ផ្លូវហាយវេសំខាន់ពីទីក្រុង Fethiye ទៅទីក្រុង Antalya ត្រូវបិទ ហើយផ្នែកមួយនៃមន្ទីរពេទ្យត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃនៅក្នុងខេត្ត Muğla។ ទន្ទឹមនឹងនេះ រលកកម្ដៅលើកទីបួននៃរដូវក្តៅបានចាប់ផ្តើមក្នុងប្រទេសអេស្ប៉ាញ និងបារាំង ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃភ្លើងឆេះព្រៃធំៗដែលទើបតែត្រូវបានគ្រប់គ្រង។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា បុរសពីរនាក់ដែលបានស្លាប់កំពុងធ្វើការនៅជិតទីក្រុង Rethymno ភាគខាងលិច។ ភ្លើងឆេះព្រៃក៏បានឆាបឆេះឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសក្រិកផងដែរដូចជានៅលើកោះ Paros និង...
69 Viewsដំរី ១៥ក្បាល បានងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli របស់កេនយ៉ាចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី ២៤ ខែកក្កដា ហើយការធ្វើតេស្តដំបូងរកឃើញសារធាតុពុលដ៏មានសក្តានុពលនៅក្នុងសំណាករបស់សត្វដំរីជាច្រើនក្បាល ។ នេះបើយោងតាមការអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់សេវាកម្មសត្វព្រៃកេនយ៉ា(KWS) បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដានេះ។ តំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli រួមមានទាំងឧទ្យានជាតិ និងហ៊ុមព័ទ្ធដោយដីសហគមន៍នៅតំបន់ភាគខាងត្បូងកេនយ៉ាង ស្ថិតនៅជិតព្រំដែនប្រទេសតង់ហ្សានី ផ្តល់ជាទីជម្រក និងផ្លូវធ្វើដណើររបស់សត្វដំរី ហើយនិងសត្វព្រៃផ្សេងទៀតនៅក្រោមតំបន់ភ្នំ Kilimanjaro ។សេវាកម្ម...
71 Viewsរដ្ឋមន្ត្រីម្នាក់នៅក្នុងរដ្ឋាភិបាលយេម៉ែន បានឱ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែកក្កដាថា ក្រុមឧទ្ទាមហ៊ូទីកំពុងធ្វើការជាមួយប្រទេសអ៊ីរ៉ង់ដើម្បីយកថ្លៃសេវាសម្រាប់នាវាឆ្លងកាត់សមុទ្រក្រហម ជាការគំរាមដល់ផ្លូវទឹកមួយផ្សេងទៀតបន្ទាប់ពីការបិទច្រកសមុទ្រ Hormuz របស់ទីក្រុងតេអេរ៉ង់។ ផ្លូវសមុទ្រតូចចង្អៀតនៅសមុទ្រក្រហម គឺជាផ្លូវទឹកសំខាន់មួយសម្រាប់ការដឹកជញ្ជូនប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតទៅកាន់ទីផ្សារអន្តរជាតិបន្ទាប់ពីការវាយប្រហារនិងការគំរាមកំហែងរបស់អ៊ីរ៉ង់ដែលបានរារាំងការនាំចេញថាមពលរបស់រដ្ឋឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz ។រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Moammar al-Eryani បានប្រាប់សារព័ត៌មាន AFP ថា ចំណាត់ការនេះគឺជា «ការកើនឡើងដ៏គ្រោះថ្នាក់ក្នុងបំណងផ្លាស់ប្តូរច្រករបៀងសមុទ្រជាយុទ្ធសាស្ត្របំផុតមួយរបស់ពិភពលោកទៅជាប្រភពមូលនិធិអចិន្ត្រៃយ៍សម្រាប់សកម្មភាពយោធា និងភេរវកម្មរបស់កងជីវពល»។លោក Eryani បាននិយាយថា ការវាយតម្លៃ ត្រូវបានផ្តល់ដោយ «ព័ត៌មានចារកម្មត្រូវបានបញ្ជាក់»...
76 Viewsអាជ្ញាធរជាតិប្រទេសអាហ្សង់ទីន បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ដែលបង្ហាញ រថយន្តជាច្រើនគ្រឿងត្រូវបានកប់នៅក្នុងព្រិលនៅជិតក្រុង Fiambala ខេត្ត Catamarca។ វីដេអូ បានបង្ហាញបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ ដើម្បីបានទៅដល់ភ្ញៀវទេសចរជាង១០០នាក់ដែលជាប់គាំងខ្លួនដោយសារព្យុះព្រិលនៅលើផ្លូវទៅកាន់រមណីយដ្ឋានភ្នំ Balcon del Pissis ដែលមានកម្ពស់៤.៥៥០ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។អាជ្ញាធរក្រុមឯកទេសភ្នំខ្ពស់ ដែលធ្វើការជាមួយនគរបាលខេត្ត ក្រុមអ្នកពន្លត់អគ្គិភ័យនិងការពារជនស៊ីវិល បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីសម្អាតផ្លូវ និងទាញយករថយន្តដែលជាប់ក្នុងព្រិល មុនពេលបញ្ជូនភ្ញៀវទេសចរទៅកាន់កន្លែងសុវត្ថិភាព។ មនុស្សពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការថយចុះកម្តៅក្នុងខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕
80 Viewsប្រេស៊ីលបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការប្រើប្រាស់ការអះអាង «គ្មានមូលដ្ឋាន និងមិនពិត» ដើម្បីបន្ថែមពេលអំណាចពាណិជ្ជកម្មគ្រាអាសន្នរបស់ខ្លួនប្រឆាំងប្រទេសអាមេរិកខាងត្បូងមួយនេះសម្រាប់រយៈពេលមួយឆ្នាំទៀត ជាចំណាត់ការមួយបង្ហាញអំពីភាពត្រឹមត្រូវចំពោះការបន្តដំឡើងពន្ធពិន័យលើការនាំចេញរបស់ប្រទេសប្រេស៊ីល។នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃទី២៩ ខែកក្កដានេះបានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីលបានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បានរិះគន់ការអះអាងដដែលៗនូវ «អំណះអំណាងគ្មានមូលដ្ឋាន និងមិនពិត» ដែលបាននិយាយថា ប្រេស៊ីលគឺជា «ការគំរាមកំហែងខុសពីធម្មតាចំពោះសន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក»។ការកំណត់ប្រទេសប្រេស៊ីលថាជាការគំរាមកំហែងដែលតម្រូវឱ្យមានវិធានការសេដ្ឋកិច្ចគ្រាអាសន្ន បានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ការដំឡើងពន្ធរហូតដល់៣៥ភាគរយលើទំនិញឧស្សាហកម្មប្រេស៊ីលជាច្រើនមុខ ជាផ្នែកមួយនៃគោលនយោបាយដំឡើងពន្ធដាក់ចេញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងឆ្នាំ២០២៥។យោងតាមទីក្រុងវ៉ាស៊ីនតោន វិធានការគ្រាអាសន្នទាំងនេះគឺចាំបាច់ ដោយសារតែការរំលោភសិទ្ធិមនុស្ស ការបង្ក្រាបសេរីភាពនៃការបញ្ចេញមតិសម្រាប់បុគ្គលនិងក្រុមហ៊ុនអាមេរិក និងការធ្វើទុក្ខបុកម្នេញខាងនយោបាយលើអតីតប្រធានាធិបតី...
80 Viewsក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែកក្កដានេះ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត ដែលកំណត់គោលដៅទីតាំងយោធាប៉ារ៉ានៅទូទាំងប្រទេសនេះ ដោយអនុម័តផែនការសន្តិសុខដ៏ទូលំទូលាយមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋ និង ទប់ទល់ការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។ក្នុងកិច្ចប្រជុំបន្ទាន់មួយដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី Ali al-Zaidi ក្រុមប្រឹក្សានេះ បានបញ្ជាក់ថា ការវាយប្រហារទាំងនោះ បានកើតឡើង ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយក្តីបារម្ភដែលលើកឡើងដោយអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកជុំវិញការវាយប្រហារលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Sabah al-Numan អ្នកនាំពាក្យរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់។ក្រុមប្រឹក្សាបានណែនាំឲ្យក្រសួងការបរទេសចាត់វិធានការស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ...