87 Viewsប៉ូលីសថៃបានចាប់ខ្លួនបុរសជនជាតិថៃចំនួន ៤នាក់ ក្រោយបានធ្វើសកម្មភាពចាប់ជម្រិតស្ត្រីជនជាតិចិនអាយុ ២៩ ឆ្នាំម្នាក់ ចេញពីសណ្ឋាគារក្នុងក្រុងបាងកក ដោយព្យាយាមនាំនាងទៅកាន់ស្រុក Mae Sot ក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា។យោងតាមកាសែត Thai Enquirer បានបញ្ជាក់នៅថ្ងៃទី២៥សីហានេះថា ជនរងគ្រោះកំពុងស្ថិតក្នុងការធ្វើដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសសិង្ហបុរី ប៉ុន្តែត្រូវបានអ្នកស្គាល់គ្នាម្នាក់នៅទីនោះ ល្បួងនាងឱ្យមកកម្សាន្តនៅប្រទេសថៃជាមុនសិន។តាមការរៀបរាប់ ជនសង្ស័យដែលជាអ្នកបើកបរបានទៅទទួលនាងពីសណ្ឋាគារ រួចបន្តទៅទទួលបក្ខពួក ៣នាក់ទៀត ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ចងដៃ និងវាយដំលើរូបនាង។ រថយន្តនោះបានបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤ រហូតដល់ខេត្ត...
72 Viewsលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong បានប្រកាសកាលពីថ្ងៃទី២៣សីហានេះថា កុមារសិង្ហបុរីម្នាក់ៗ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្ទាល់ប្រមាណ ៥៥ ១៤០ដុល្លារអាមេរិក រហូតដល់ពួកគេមានអាយុគ្រប់ ១៧ឆ្នាំ។ លោកបានបញ្ជាក់ថា គម្រោងថ្មីនេះ នឹងផ្តល់ការគាំទ្របន្ថែម មិនត្រឹមតែនៅពេលកុមារទើបកើតមកប៉ុណ្ណោះទេ ប៉ុន្តែនឹងគាំទ្រក្នុងអំឡុងពេលដែលពួកគេធំធាត់ដែរ។ កញ្ចប់ថវិកានោះ នឹងរួមបញ្ចូលនូវសមាសភាគផ្សេងៗដូចជា កាដូសាច់ប្រាក់ ប្រាក់ឧបត្ថម្ភសេវាសុខាភិបាល (MediSave) ឥណទានកុមារ និងផ្សេងៗទៀត។ លោកបានហៅគម្រោងថ្មីនេះថា កញ្ចប់គាំទ្រកុមារសិង្ហបុរី...
81 Viewsប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែក្រោយនេះ ក្នុងទីក្រុងញូវដេលី ដែលមានអ្នកអមដំណើរប្រហែល៤០០នាក់ បន្ទាប់ពីអាក់ខានអស់រយៈពេល៧ឆ្នាំ ដែលសញ្ញាថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសគូប្រជែងទាំងពីរនៅតំបន់អាស៊ី។ ប្រទេសឥណ្ឌាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល BRICS នៅថ្ងៃទី១២ ដល់ទី១៣ ខែកញ្ញា ដែលវត្តមានរបស់លោក ស៊ី ជីនពីង ត្រូវបានគេវិភាគថាមិនមែនត្រឹមតែចូលរួមកិច្ចប្រជុំប៉ុណ្ណោះទេ ប៉ុន្តែនេះជាសញ្ញាបង្ហាញឱ្យឃើញអំពីដំណើររបស់ក្រុងប៉េកាំង និងញូវដេលី ក្នុងការធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងស៊ីសាច់ហុតឈាម នៅតាមព្រំដែនក្នុងឆ្នាំ២០២០។...
91 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា អត្ថបទស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដើម្បីជាពន្លឺដល់អ្នកអប់រំ លោកគ្រូ អ្នកគ្រូ និងអ្នកធ្វើគោលនយោបាយអប់រំ ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការបញ្ចូលការអប់រំទស្សនវិជ្ជាទៅក្នុងប្រព័ន្ធសិក្សា ចាប់តាំងពីវ័យកុមារ រហូតដល់កម្រិតឧត្តមសិក្សា។ ១.ដំណើររឿងនិងឫសគល់នៃការអប់រំទស្សនវិជ្ជា ការបញ្ជ្រាបទស្សនវិជ្ជាឬជំនាញគិតហ្មត់ចត់ (Critical Thinking) មិនមែនរង់ចាំតែចាប់ផ្តើមនៅថ្នាក់ឧត្តមសិក្សានោះទេ។ យោងតាមអង្គការ UNESCO ការបង្រៀនទស្សនវិជ្ជាគួរចាប់ផ្តើមចាប់ពីកុមារអាយុ៦ឆ្នាំ (ថ្នាក់ទី១) ឡើងទៅ។ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០...
80 Viewsរដ្ឋមន្ត្រីយេម៉ែនម្នាក់ បានព្រមានថា ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសនេះ កំពុងរៀបចំផែនការដណ្តើមកាន់កាប់តំបន់ដីតាមបណ្តោយច្រកសមុទ្រ Bab El-Mandeb ដែលនឹងអនុញ្ញាតឲ្យពួកគេបង្កើនការគំរាមកំហែងដល់ផ្លូវនាវាចរណ៍ដ៏សំខាន់នេះ កាន់តែខ្លាំងឡើង។ប្រភពយោធាហ៊ូទីចំនួនបី និងអ្នកនាំពាក្យរបស់កងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលកំពុងប្រយុទ្ធជាមួយក្រុមនេះនៅក្បែរផ្លូវទឹកនេះ ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមឧទ្ទាមកំពុងរៀបចំផែនការវាយលុកឆ្ពោះទៅភាគខាងត្បូងពីតំបន់ដែលពួកគេកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។ប្រសិនបើការវាយលុកបែបនេះទទួលបានជោគជ័យ វាអាចពង្រឹងការគ្រប់គ្រងរបស់ក្រុមហ៊ូទីលើផ្លូវនាវាចរណ៍មួយក្នុងចំណោមផ្លូវនាវាចរណ៍ដែលមមាញឹកបំផុតរបស់ពិភពលោក ហើយក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់បានរំខានដល់ការធ្វើចរាចរណ៍តាមផ្លូវនេះ តាមរយៈការវាយប្រហារលើនាវាដែលឆ្លងកាត់ ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សា បានផ្ទុះឡើង ក្នុងឆ្នាំ ២០២៣។វាក៏នឹងពង្រីកការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនទៅលើផ្លូវទឹកដ៏សំខាន់ទីពីរមួយទៀតនៅមជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូស ក្នុងសង្គ្រាមរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក៕
108 Viewsយោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីប្រហែល ១០គ្រាប់ ឆ្ពោះទៅសមុទ្រ នៅថ្ងៃទី២០ ខែសីហានេះ។នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងនោះ «ពីតំបន់ព្យុងយ៉ាងរបស់ខ្លួន»។ នៅមុននេះ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន និងឆ្មាំល្បាតឆ្នេររបស់ប្រទេសនេះ ក៏បានប្រាប់ផងដែរថា ពួកគេបានរកឃើញការបាញ់មីស៊ីលដែលមិនដឹងប្រភេទច្បាស់លាស់។ហេតុការណ៍នេះបានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅចុងឆ្នាំនេះ។ហើយជាមួយគ្នានេះ...
87 Viewsប្រទេសស្វីស កាលពីថ្ងៃទី១៩ ខែសីហានេះ បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២០ ប្រឆាំងនឹងរុស្ស៊ី ដោយដើរតាមចំណាត់ការរបស់សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Swissinfo ។រដ្ឋាភិបាលស្វីស បានដាក់ការរឹតបន្តឹងថ្មី លើនាវាដឹកឧស្ម័ន LNG (ឧស្ម័នធម្មជាតិរាវ) នាវាបំបែកទឹកកក និងស្ថានីយប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅរុស្ស៊ី ខណៈពេលដែលក៏ហាមឃាត់ការលក់ ឬការផ្ទេរនាវាដឹកប្រេងទៅកាន់រុស្ស៊ីផងដែរ។ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការនូវឧបករណ៍ប្រឆាំងការគេចវេះជាលើកដំបូងផងដែរ ដែលមានគោលបំណងការពារការគេចពីទណ្ឌកម្មមានស្រាប់ តាមរយៈប្រទេសទី៣។លើសពីនេះទៀត ប្រទេសស្វីសបានសម្រេចពង្រីកការហាមឃាត់ការនាំចេញដែលមានស្រាប់ ដើម្បីគ្របដណ្តប់លើទំនិញដែលជួយពង្រឹងដល់យោធា និងបច្ចេកវិទ្យារបស់សរុស្ស៊ី ក៏ដូចជាទំនិញដែលមានបំណងជំរុញឧស្សាហកម្មរុស្ស៊ី។រដ្ឋាភិបាលក៏បានហាមឃាត់ការប្រើប្រាស់វេទិការុស្ស៊ីផងដែរ...
82 Viewsកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានធ្វើសមយុទ្ធបាញ់មីស៊ីលប្រឆាំងនឹងក្រុមនាវាដែលក្លែងធ្វើជាសត្រូវ នៅជិតឆ្នេរសមុទ្រនៃប្រជុំកោះ Kuril ភាគខាងត្បូង។ នេះបើយោងតាមការិយាល័យព័ត៌មានរបស់កងនាវានេះ ដែលបានប្រកាសឱ្យដឹងនៅថ្ងៃ ទី២០ ខែសីហានេះ។ការិយាល័យសារព័ត៌មានរបស់កងនាវានេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ មានពាក់ព័ន្ធនឹងក្រុមនាវាលើផ្ទៃទឹកនៃកងនាវាប៉ាស៊ីហ្វិក នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអង្គភាពមីស៊ីលឆ្នេរសមុទ្រ។សេចក្តីថ្លែងការណ៍នេះបានសរសេរថា ក្រុមគោលដៅ ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីទីតាំងបាញ់ ហើយបានកត់សម្គាល់ថា «យោងតាមប្រព័ន្ធពិនិត្យតាមដាន គោលដៅទាំងអស់ត្រូវបានវាយប្រហារប្រកបដោយជោគជ័យ»។កងនាវាបានឱ្យដឹងទៀតថា តំបន់អនុវត្តការបាញ់ ត្រូវបានបិទជាមុន សម្រាប់ការដឹកជញ្ជូនស៊ីវិល និងយន្តហោះ។...
84 Viewsការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី២០ ខែសីហានេះ បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងឡើងវិញនៅតំបន់ហ្កាហ្សា នឹងមិនចាប់ផ្តើមឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។ជាមួយគ្នានេះ ការិយាល័យរបស់លោក Netanyahu ក៏បានបដិសេធផងដែរនូវរបាយការណ៍ ដែលថា អ៊ីស្រាអែលបានយល់ព្រមឱ្យមានការដាក់ពង្រាយកងកម្លាំងអន្តរជាតិ នៅតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែជាប់គាំង ទោះបីជាមាននូវអ្វីដែលមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបានពិពណ៌នាកាលចុងខែកក្កដាថា...
87 Viewsមនុស្សយ៉ាងហោចណាស់ ៤៩នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ បន្ទាប់ពីមានបំណាក់ដី ក្នុងសប្តាហ៍នេះ នៅឯកន្លែងជីករ៉ែមាសមួយ នៅភាគខាងលិចនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះបើយោងតាមអាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ នៅភូមិ Zamboye ក្នុងខេត្ត Nana-Mambere ជិតព្រំដែនជាមួយប្រទេសកាមេរូន។លោក Rufin Benam-Beltoungou រដ្ឋមន្ត្រីក្រសួងរ៉ែ និងភូគព្ភសាស្ត្រ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Bangui ថា អ្នកស្លាប់ទាំងនោះ រួមមានជនជាតិអាហ្វ្រិកកណ្តាល...