101 Views(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ ឱ្យប្រកាន់ភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។ក្រសួងវប្បធម៌ បន្ដថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី...
96 Viewsទន្ទឹមនឹងការបង្ហាញព័ត៌មានថា មានជំនួបកាលពីប៉ុន្មានសប្តាហ៍មុននៅផ្ទះសម្តេច គឺនៅមុនពេលដែល លោក កឹម សុខា ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនោះ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពការជួបជាថ្មីម្តងទៀត ជាមួយក្រុមគ្រួសារលោក ដែលមានទាំងវត្តមាន ភរិយា និងកូនស្រី លោក កឹម សុខា ផងដែរ។ បើតាមសំណេរបង្ហោះលើហ្វេសប៊ុកផ្លូវការនៅរសៀលនេះ « ការមកសួរសុខទុក្ខខ្ញុំម្តងទៀតយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយ...
92 Viewsការសង្រ្គោះកម្រិតស្រាល ឬធ្ងន់ ជាដំណាក់កាលដ៏សំខាន់ចាំបាច់ដែលទាំងអ្នកជំងឺ និងគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងពេលវេលាដ៏ខ្លី និងប្រឈមគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត អ្នកសង្រ្គោះបន្ទាន់ត្រូវឆ្លើយតបនឹងការធ្វើរោគវិនិច្ឆ័យភ្លាមៗប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ហើយដែលចំនុចនេះទាមទាឱ្យមានក្រុមគ្រូពេទ្យមានសមត្ថភាពខ្ពស់។ មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ ធានាលើសេវាកម្មក្នុងការសង្រ្គោះបន្ទាន់គ្រប់ពេលវេលា ២៤ម៉ោង ក្នុងសប្តាហ៍។ ការសង្រ្គោះបន្ទាន់ទាំងពីរកម្រិតគឺប្រកបដោយទំនុកចិត្តខ្ពស់ ពីព្រោះវេជ្ជបណ្ឌិតឯកទេស សុទ្ធតែទទួលសញ្ញាបត្រ័ពីប្រទេសបារាំង។ ស្របពេលនឹងការលើកកម្ពស់សមត្ថភាព នៃសេវាសុខាភិបាល ដោយការពិនិត្យព្យាបាលនៅក្នុងប្រទេស «មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ» បានបង្កើនគុណភាពនៃសេវាកម្មរបស់ខ្លួនកាន់តែល្អប្រសើរដើម្បីប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាជន។ ពត៌មានលំអិតសូមទំនាក់ទំនង÷...
146 Viewsអំពើបៀតបៀនឬការគំរាមកំហែង ដែលគេនិយមហៅថា ប៊ូលី (Bullying) គឺជាអាកប្បកិរិយា ឬសកម្មភាពអាក្រក់ដែលធ្វើឡើងដោយចេតនា ក្នុងគោលបំណងបង្កការឈឺចាប់ ធ្វើបាប បំភិតបំភ័យ ឬដាក់សម្ពាធទៅលើអ្នកដទៃ ជាពិសេស លើកុមារឬជនងាយរងគ្រោះក្នុងស្ថានភាពដែលជនរងគ្រោះមានការលំបាកក្នុងការការពារខ្លួន។ ក្នុងបរិបទសង្គមនិងការអប់រំ ពាក្យទាំងនេះត្រូវបានប្រើប្រាស់ក្នុងន័យផ្សេងៗគ្នា។ ប៊ូលី អាចសំដៅដល់ការបៀតបៀនឬការធ្វើបាប ជាពាក្យទូទៅដែលត្រូវបានប្រើប្រាស់ច្រើនបំផុត ដើម្បីបង្ហាញពីអំពើឈ្លានពានលើអ្នកដទៃ។ហើយវាក៏សំដៅដល់ ការគំរាមកំហែងដែរ គេអាចប្រើប្រាស់បានក្នុងករណីដែលអំពើបៀតបៀននោះមានលក្ខណៈគំរាមយកឈ្នះ ឬបំភិតបំភ័យ។ អំពើនេះអាចកើតមានឡើងក្នុងទម្រង់ជាច្រើន ដូចជា ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងមើលងាយ...
119 Viewsប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើការនាំចូលដ្រូន និងគ្រឿងបង្គុំរបស់ដ្រូន ហើយមិនលែកលែងបើទោះជាការនាំចូលនោះមានប្រភពមកពីប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដោយ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសនេះ «ពឹងផ្អែកខ្លាំងពេក» លើប្រភពដ្រូនពីបរទេស។ សេតវិមានបានឱ្យដឹងថា សេចក្តីប្រកាសដែលត្រូវ បានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤សីហានេះ បានដំឡើងអត្រាពន្ធ ១០០% លើដ្រូនដែលមានទំហំកំណត់ ឬមានសមត្ថភាពពិសេស...
98 Viewsរដ្ឋាភិបាលថៃគ្រោងលុបចោលគម្រោងស្ពានដីគោក ស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានតម្លៃប្រមាណ ១ ទ្រីលានបាត ឬជិត ៣០ ប៊ីលានដុល្លារ បន្ទាប់ពីការសិក្សាថ្មីរបស់រដ្ឋាភិបាលបានរកឃើញថា គម្រោងនេះលែងមានភាពសមស្របផ្នែកសេដ្ឋកិច្ច ហើយអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានឱ្យដឹងកាលពីសប្ដាហ៍មុនថា គណៈកម្មាធិការរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យបញ្ចប់គម្រោងនេះ បន្ទាប់ពីការវាយតម្លៃថ្មីបង្ហាញថា គម្រោងនឹងមិនអាចរកប្រាក់ចំណេញបាន ខុសពីការសិក្សាកន្លងមកដែលធ្លាប់ព្យាករថា នឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។ គម្រោងស្ពានដីគោកថៃ មានគោលបំណងសាងសង់កំពង់ផែសមុទ្រនៅឆ្នេរសមុទ្រខាងឈូងសមុទ្រថៃ និងឆ្នេរសមុទ្រអែនដាម៉េន...
91 Viewsសំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយដែលបានប្រើពាក្យអសុរសយ៉ាងខ្លាំង ព្រមទាំងជេរប្រមាថអតិថិជនរបស់ខ្លួនដែលជាកងទ័ព ផ្អើលពេញបណ្តាញសង្គម ហើយដែលត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាននោះ ពេលនេះកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះចិន្តាសុវណ្ណារីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ផ្លូវលេខ១ភូមិដូងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន...
93 Viewsរដ្ឋាភិបាលឡាវកំពុងបន្តជំរុញការសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាងលើដងទន្លេមេគង្គ ដោយសម្រេចការសាងសង់បានជាង ៧២% ហើយគ្រោងចាប់ផ្តើមផលិតអគ្គិសនីនៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។ ទំនប់វារីអគ្គិសនីដ៏ធំនេះ មានទុនវិនិយោគប្រមាណ ៥ ប៊ីលានដុល្លារអាមេរិក ស្ថិតនៅជិតទីក្រុងហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ អគ្គិសនីភាគច្រើនដែលផលិតបាន នឹងត្រូវនាំចេញទៅប្រទេសថៃ។ អាជ្ញាធរឡាវបានបញ្ជាក់ថា គម្រោងនេះដាក់ចេញឡើងដោយគិតគូរពីការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសហគមន៍ក្នុងតំបន់ ដោយភ្ជាប់ជាមួយនឹងវិធានការជួយឱ្យត្រីអាចផ្លាស់ទីបាន ហើយរក្សាទេសភាពជុំវិញទីក្រុងហ្លួងព្រះបាង។ ទោះយ៉ាងនេះក្តី ក្រុមអ្នកជំនាញ និងអង្គការអភិរក្សមួយចំនួននៅតែបង្ហាញក្តីបារម្ភថា ការសាងសង់ទំនប់អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ...
89 Views៤១ប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ និងហ្វីលីពីនជាដើម បានអំពាវនាវឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរគោរពនូវពិធីសារជូនដំណឹងជាមុនយ៉ាងតឹងរ៉ឹង សម្រាប់ការសាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ដោយព្រមានថា ការបាញ់បង្ហោះដោយមិនបានប្រកាសជាមុន បង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ និងសន្តិសុខពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Middle East Monitor ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។ សេចក្តីថ្លែងការណ៍រួមមួយថ្លែងក្នុងសន្និសីទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ និងចេញផ្សាយដោយបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការអន្តរជាតិ ប្រទេសហត្ថលេខីបានគូសបញ្ជាក់ពីក្តីបារម្ភកាន់តែខ្លាំងឡើង ជុំវិញការរីកសាយអាវុធមីស៊ីល និងបានជំរុញឱ្យប្រកាន់ខ្ជាប់នូវយន្តការតម្លាភាព ជាពិសេសក្រមប្រតិបត្តិទីក្រុងឡាអេប្រឆាំងនឹងការរីកសាយអាវុធមីស៊ីលបាលីស្ទិក(HCOC)។...
88 Views(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២ នាក់ សរុប ៦ករណី ឃាត់៣២នាក់ មានសារធាតុញៀន ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សា លួច និងកាន់កាប់អាវុធខុសច្បាប់។ ចាប់ពីនៅថ្ងៃទី១១,១២,១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល...