89 Viewsព្រះបរមរាជវាំងប្រទេសន័រវេសស្ថិតនៅតំបន់អឺរ៉ុបខាងជើង បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះមហាក្សត្រ ព្រះនាម Harald V បានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា។ នេះបើយោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។យោងតាមរាជវាំងនៃប្រទេសន័រវេស ព្រះមហាក្សត្របានសោយទិវង្គតដោយស្ងាប់ស្ងាត់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី Oslo ប្រទេសន័រវេស នៅវេលាម៉ោង ៦:៣៥នាទីព្រឹក។ព្រះអង្គ Harald ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺ កាលពីថ្ងៃទី១៧ ខែសីហា ក្រោយព្រះរាជសុខភាពរបស់ទ្រង់កាន់តែយ៉ាប់យ៉ឺន...
99 Viewsអាមេរិក និងអ៊ីរ៉ង់ បច្ចុប្បន្នមិនស្ថិតនៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមនោះទេ ដោយសារទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតលើការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ប៉ុន្តែរាល់ជម្រើសទាំងអស់នៅតែស្ថិតនៅលើតុដដែល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងកាលពីថ្ងៃទី២៧ ខែសីហា ។លោកស្រី Leavitt បានលើកឡើងថា «អ្វីដែលជាគោលដៅលេខមួយរបស់ប្រធានាធិបតី ត្រាំ តាំងពីដើមរហូតមក គឺការធានាថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ហេតុដូច្នេះហើយ ទើបយើងបានដាក់ចេញនូវប្រតិបត្តិការ «Epic Fury» ដើម្បីកម្ទេចយោធារបស់ពួកគេ ហើយឥឡូវនេះ...
115 Viewsប្រទេសចិន ក៏សម្រេចផ្អាកប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសិន ដោយសារតែក្តីបារម្ភខ្លាំង និងហានិភ័យគ្រោះទឹកជំនន់ រលកទី២ក្នុងសោកនាដកម្មជំនន់ល្បាប់ភក់ នៅតំបន់ព្រំដែនទីបេ ខណៈតួលេខមនុស្សស្លាប់រក្សាត្រឹម ៣នាក់ និងបាត់ខ្លួន ៥៥០នាក់ ចំណែកនៅខាងនេប៉ាល់ ស្លាប់ដល់ ៤៧៥នាក់ និងបាត់ខ្លួន ប្រមាណ ៦៤៤នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។បឹងមួយ ដែលកកើតចេញពីបំណាក់ដី ចាប់ផ្តើមមានទឹកហូរចេញហើយ ហើយវាប្រឈមនឹងការបាក់ធ្លាយ ធ្វើឲ្យទឹកហូរបុកខ្លាំងទៀត បង្កជាជំនន់រលកទី២ ដ៏សាហាវ ជាហេតុនាំឲ្យប្រតិបត្តិការសង្គ្រោះនិងរុករក មិនអាចទៅមុខបាន។ ដូច្នេះមានតែការផ្អាកបណ្តោះអាសន្នសិនប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ហើយបន្តតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់។ យោងតាមទូរទស្សន៍រដ្ឋចិន CCTV ផ្សាយថា បឹងនេះផ្ទុកទឹក ជាង ២លានម៉ែត្រគូប មានចម្ងាយត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែន Gyirong។បន្ថែមពីនោះ រូបភាពផ្កាយរណបថតភ្នំ Langtang Lirung នៃប្រទេសនេប៉ាល់ បានបង្ហាញពីផ្ទាំងទឹកកក កំពុងបាក់រលំប្រវែង ៩៣០ម៉ែត្រ ដោយបន្សល់ទុកនូវរណ្តៅយក្សនៅលើភ្នំ។ ប្រភពនៃទឹកជំនន់ភ្លាមៗ គឺមានទីតាំងនៅទីនោះ ហើយជួរភ្នំភាគច្រើនបានបាក់ទាំងស្រុង មើលទៅដូចជាពុះបែកជាពីរ។អ្នកជំនាញសន្និដ្ឋានថា មូលហេតុនៃសោកនាដកម្មនេះ គឺបណ្តាលមកពីបាក់ផ្ទាំងទឹកកក ដ្បិតរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ដំបូងឡើយ អះអាងថា វាគឺបង្កឡើងដោយគ្រោះរញ្ជួយដីក៏ដោយ។ទោះយ៉ាងណា មកទល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៃមូលហេតុ ខណៈការជួយសង្គ្រោះ និងស្វែងរកមនុស្សបាត់ខ្លួន ត្រូវដាក់ជាអាទិភាពចម្បងសិន៕
81 Viewsអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី២៥សីហានេះថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ាបានធ្លាក់ចុះដល់កម្រិតទាបថ្មី ដោយសារការរំលោភបំពានយ៉ាងទូលំទូលាយប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងសេដ្ឋកិច្ចខុសច្បាប់ដែលកំពុងកើនឡើងបណ្តាលមកពីការជីកយករ៉ែដ៏កម្រខុសច្បាប់ ដែលធ្វើឲ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងឡើង។របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្របដណ្តប់ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ជម្លោះឥតស្រាកស្រាន្ត អំពើហិង្សាយោធា និងជម្លោះសេដ្ឋកិច្ច ដែលកំពុងកើនឡើង កំពុងធ្វើឱ្យជនស៊ីវិលប្រឈមនឹងការលំបាកធ្ងន់ធ្ងរ។ ទាំងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន ដែលគ្រប់គ្រងរដ្ឋរ៉ាក់ឃីនភាគច្រើន បានប្រព្រឹត្តអំពើហិង្សាយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ា រួមទាំងការសម្លាប់ ការធ្វើទារុណកម្ម ការជ្រើសរើសដោយបង្ខំ ការបង្ខំឱ្យធ្វើការ ការឃុំខ្លួនតាមអំពើចិត្ត...
87 Viewsកម្មវិធីស្បៀងអាហារពិភពលោក បានព្រមានកាលពីថ្ងៃទី២៥ ខែសីហានេះថា ជម្លោះដែលកំពុងរីកធំ និងការថយចុះមូលនិធិ កំពុងជំរុញឱ្យភាពអត់ឃ្លានជាសកលឈានដល់កម្រិតវិបត្តិ ដែលធ្វើឱ្យទីភ្នាក់ងារជំនួយឈានជិតដល់ភាព «គ្មានអ្វីត្រូវផ្តល់ឲ្យទាល់តែសោះ»។នាយកប្រតិបត្តិស្តីទី លោក Carl Skau បាននិយាយថា មនុស្សជិត៣០០លាននាក់ជួបអសន្តិសុខស្បៀងខ្លាំង ដែលកើនឡើងបីដងនៃកម្រិតកាលពី៦ឆ្នាំមុន ខណៈកម្មវិធីស្បៀងអាហារពិភពលោក(WFP) ទទួលបានត្រឹមតែ៤០% នៃមូលនិធិដែលខ្លួនត្រូវការកាលពីឆ្នាំមុន។ថ្លែងបន្ទាប់ពីបានសង្ខេបជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Skau បានបន្តថា ការរង់ចាំការប្រកាសពីទុរ្ភិក្សគឺជា «ការបរាជ័យកាតព្វកិច្ចទាំងស្រុង» និងបានជំរុញឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកមនុស្សធម៌។លោកបានព្រមានថា...
88 Viewsជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់មកពីមីយ៉ាន់ម៉ា ដែលកំពុងរស់នៅក្នុងជំរំរាប់សិបកន្លែងនៅប្រទេសបង់ក្លាដែស បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារ ទី២៦សីហានេះ ដើម្បីទាមទារឲ្យមានការវិលត្រឡប់ទៅកាន់រដ្ឋកំណើតរបស់ពួកគេវិញដោយសុវត្ថិភាព បន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីការបង្ក្រាបរបស់រដ្ឋាភិបាលអស់រយៈពេល ៩ ឆ្នាំមកហើយ។ក្រុមបាតុករបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យធានាសន្តិសុខនៅរដ្ឋ Rakhine ខណៈពួកគេប្រារព្ធអ្វីដែលពួកគេហៅថា «ខួបលើកទី៩ នៃទិវាប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា»។បច្ចុប្បន្ន ជនភៀសខ្លួនជាង ១ លាននាក់មកពីសហគមន៍ជនជាតិភាគតិច និងសាសនារបស់រ៉ូហ៊ីងយ៉ា ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងរស់នៅក្នុងជំរំដ៏ធំទូលាយជាច្រើនជុំវិញស្រុក Cox’s Bazar នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។ ភាគច្រើននៃពួកគេ បានភៀសខ្លួនឆ្លងកាត់ព្រំដែនក្នុងទ្រង់ទ្រាយធំនៅឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក...
95 Viewsលោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា បាននិយាយថា ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនក្នុង រយៈពេលមួយឆ្នាំ។លោកបានលើកឡើងពីការពង្រឹងយោធារបស់ប្រទេសជប៉ុនឡើងវិញ ដែលមានលក្ខណៈស្វែងរកការសងសឹក។ លោកបានលើកឡើងថា «មានការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរ ដែលប្រទេសជប៉ុនមានសមត្ថភាពផ្គុំឡើងក្នុងរយៈពេលប្រហែលមួយឆ្នាំ។ វោហាសាស្ត្រដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី Sanae Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខណ្ឌទូលំទូលាយនៃយុទ្ធសាស្ត្រតំបន់ និងសកលលោករបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមាននិន្នាការទៅរកការចូលរួមដោយផ្ទាល់»៕
87 Viewsវៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងការធ្វើចរាចរណ៍យានយន្តដែលប្រើដោយសាំង និងម៉ាស៊ូតនៅកណ្ដាលក្រុងហូជីមិញ ចាប់ពីខែកក្កដា ឆ្នាំ២០២៧តទៅ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយកាសែតរដ្ឋ Thanh Nien ។តាមផែនការ ក្រុងហូជីមិញនឹងសាកល្បងបង្កើតតំបន់បញ្ចេញការបំពុលទាប (LEZ) នៅតំបន់កណ្ដាលក្រុង និងតំបន់ទីក្រុងថ្មី Thu Thiem ដែលមានផ្ទៃដីប្រមាណ ៩៣០ ហិកតា។ បន្ទាប់ពីសាកល្បងរយៈពេល ២ឆ្នាំ តំបន់នេះនឹងត្រូវពង្រីកទៅតំបន់ក្នុងផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ចាប់ពីដើមឆ្នាំ២០២៩។ចាប់ពីឆ្នាំ២០២៧ ឡានក្រុង និងយានយន្តប្រមូលសំរាមមួយចំនួនដែលចូលក្នុង...
98 Viewsកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកប្រហែល ១០០នាក់ទៅប្រកួតប្រជែងលើកីឡាចំនួន ១៤ប្រភេទ នៅឯព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសជប៉ុននៅខែក្រោយ ដោយមានគោលបំណង «នាំមកនូវសេចក្តីរីករាយដល់សេនាប្រមុខ គីម ជុងអ៊ុន»។ រដ្ឋដែលមានអាវុធនុយក្លេអ៊ែរនេះបានផ្អាកការចូលរួមប្រកួតកីឡាអន្តរជាតិក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ប៉ុន្តែបានវិលត្រឡប់ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនក្នុងឆ្នាំ ២០២៣ ហើយក៏បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសផងដែរ។ លោក Ko Chol Ho អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងបានបញ្ជាក់ថា ក្រុមសម្រាប់ព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅណាហ្គោយ៉ា និងតំបន់អៃឈី រួមមានជនជាតិកូរ៉េពីរនាក់ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលប្រកួតប្រជែងក្នុងវិស័យបាល់ទាត់នារី និងការ៉ាតេ។លោក Ko បានបន្តថា «គណៈប្រតិភូកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកជាង...
83 Viewsមនុស្សប្រហែល ១,៨០០ នាក់បានមកជួបជុំគ្នានៅភាគខាងជើងប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុន ដើម្បីទាញប៉មប្រាសាទទម្ងន់ ៣៦០ តោនឲ្យជិតកន្លែងដើមរបស់វាជាងពីរម៉ែត្របន្តិច បន្ទាប់ពីជួសជុលប្រាសាទហ៊ីរ៉ូសាគីក្នុងខេត្តអាអូម៉ូរី។ ប្រាសាទនេះជាប៉មដ៏រឹងមាំមួយក្នុងប្រាសាទ ត្រូវបានផ្លាស់ប្តូរដើម្បីជួសជុលជញ្ជាំងដែលរងការខូចខាតពីការរញ្ជួយដីដ៏ធំមួយ។ក្រុមមនុស្សចំនួន ៨០ នាក់ដែលប្តូរវេនគ្នាបានលើកខ្សែពួរប្រវែង ៣០ម៉ែត្រ ខណៈដែលប៉មប្រាសាទ Hirosaki ក្នុងខេត្ត Aomori បានខិតទៅជិតគោលដៅរបស់វា។ ការទាញនេះប្រើរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អ្នកចូលរួមបានអូសប៉មនេះបានចម្ងាយ ១.១៣ ម៉ែត្រ ខណៈដែលនៅថ្ងៃអាទិត្យបានចម្ងាយ ១.០៩ ម៉ែត្រទៀត។លោក...