73 Viewsថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយ ឯកឧត្តម HIGASHINO Hideki សមាជិកព្រឹទ្ធសភា ដែលបានមកធ្វើទស្សនកិច្ចផ្លូវការនៅទីបញ្ជាការ CMAC ភ្នំពេញ។ មានការបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗដែល CMAC សម្រេចបានក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ។លទ្ធផលដែលលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ប្រាប់ទៅកាន់ប្រតិភូព្រឹទ្ធសភាជប៉ុនរួមមាន៖ ១. បញ្ហាប្រឈមនៃសំណល់យុទ្ធភណ្ឌសង្គ្រាម និងសមិទ្ធផលបោសសម្អាតមីន ២....
122 Viewsដោយនិស្សិតៈ អុន ថារិទ្ធ បរិញ្ញាបត្រឆ្នាំទី២ ជំនាញច្បាប់ និង ទំនាក់ទំនងអន្តរជាតិ ថៃមានព្រំដែនជាប់ប្រទេសចំនួន ៤ ក្នុងនោះមានប្រទេសម៉ាឡេស៊ី ដែលជាប់នឹងខេត្តភាគខាងត្បូងរបស់ថៃ ដូចជា ខេត្តយ៉ាឡា ប៉ាត់ថានី និងណារ៉ាធីវ៉ាត់ ជាដើម។ ខេត្តទាំងអស់នេះ សុទ្ធតែមានប្រជាជនមួយចំនួនធំកាន់សាសនាអ៊ីស្លាម។ យើងក៏ត្រូវដឹងដែរថា ថៃជាប្រទេសមួយដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ (ហិនយាន)។ ដូច្នេះ ការគ្រប់គ្រង និងគោលនយោបាយរបស់រដ្ឋថៃចំពោះប្រជាជននៅតំបន់ភាគខាងត្បូង បានក្លាយជាប្រធានបទដែលបង្កឱ្យមានភាពមិនពេញចិត្ត...
93 Viewsក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតកម្មវិធី ChatGPT កាលពីថ្ងៃអង្គារ១៥ កញ្ញា សប្ដាហ៍នេះបាននិយាយថា ក្រុមហ៊ុន AI ធំៗបំផុតរបស់ពិភពលោកកំពុងធ្វើការរួមគ្នាដើម្បីបង្កើតស្ថាប័នកំណត់ស្តង់ដាគុណភាព ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃបច្ចេកវិទ្យា AI និងមានសម្ពាធក្នុងការបង្កើតទម្រង់ថ្មីដែលមានសុវត្ថិភាពជាងមុនសម្រាប់បច្ចេកវិទ្យានេះ។ ក្រុមហ៊ុន OpenAI បាននិយាយថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន Anthropic និង Google លើគំនិតមួយដែលផ្តើមចេញពីសំណើរបស់លោក Demis Hassabis CEO នៃស្ថាប័នស្រាវជ្រាវ...
78 Viewsដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាលោកមីន អោងឡាំងមកកម្ពុជា ខ្ញុំសូមជូនផ្នែកមួយនៃប្រវត្តិសាស្រ្តទំនាក់ទំនងរវាងខ្មែរនិងភូមាដោយនាវេលាពេលនេះខ្ញុំសូមលើកយកពីពាក្យថាខ្មែរក្នុងក្រសែភ្នែកភូមាកាលពីសម័យប្រវត្តិសាស្រ្តដោយនឹងចែកជាពីរប្រភពគឺ ១. តាមរយៈសិលាចារឹក និង២.តាមរយៈពង្សាវតារ។ តាមរយៈសិលាចារឹក៖ ១. សិលាចារឹករបស់មននៅលើចេតីយ៍វាសាយានក្នុងតំបន់ថាតុន(Thaton)នៃរដ្ឋមន មាននិយាយអំពីពាក្យថាក្រោម (Krom) ឬខម ពោលគឺខ្មែរនេះឯងដោយបញ្ជាក់ថានៅប្រមាណគ.ស១០៥០ ស្តេចមនព្រះនាមព្រះចៅមកុដ (Makuta) មានទំនាក់ទំនងជាមួយនឹង Lwa (ល្វោ), Ja’ba (ចាបា ជ្វា?),និង Krom (ក្រោម ឬខ្មែរ)។ ២....
143 Viewsដោយនិស្សិតៈ អុន ថារិទ្ធ ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញនីតិសាស្រ្ត ,វិទ្យាសាស្រ្តនយោបាយ និង ទំនាក់ទំនងអន្តរជាតិ លោក មីង អ៊ុនឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថ្ងៃទី១១និង ១២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងទ្វេភាគី និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ បើយោងតាមលោក ជា ធារិទ្ធ...
74 Viewsប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។ តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។ លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា...
84 Viewsក្នុងបរិបទនៃសតវត្សរ៍ទី២១ ដែលជាយុគសម័យបរិវត្តកម្មឌីជីថល និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សង្គមមនុស្សកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ការវាស់វែងតម្លៃនៃបុគ្គលម្នាក់ៗ មិនអាចផ្អែកតែលើទ្រព្យសម្បត្តិសម្ភារៈ ឬជោគជ័យផ្នែកស្មារតីចង្អៀតចង់បានតែមួយមុខនោះទេ។ ផ្ទុយទៅវិញ តម្លៃពិតប្រាកដនិងពេញលេញនៃមនុស្សក្នុងសម័យកាលនេះ គឺស្ថិតនៅលើសមត្ថភាពនៃការបង្កើតតុល្យភាពរវាង «ចំណេះដឹង បច្ចេកវិទ្យា សីលធម៌ និងគតិបណ្ឌិត» ដើម្បីបម្រើទាំងប្រយោជន៍ផ្ទាល់ខ្លួន ទាំងផលប្រយោជន៍រួមរបស់សង្គមជាតិ។ អត្ថបទវិភាគនេះ នឹងលាតត្រដាងអំពីសសរស្ដម្ភចម្បងទាំង៤ នៃការសាងតម្លៃបុគ្គលប្រកបដោយបរិយាបន្ន និងចីរភាព។ ១. ការអនុវត្តនិងសមត្ថភាពឆ្លើយតប ការរស់នៅក្នុងពិភពលោកដែលផ្លាស់ប្ដូរឥតឈប់ឈរ តម្រូវឱ្យបុគ្គលផ្លាស់ប្ដូរពីការរៀនសូត្របែបអសកម្ម ទៅជាការរៀនសូត្រសកម្មពេញមួយជីវិត៖...
90 Viewsឧត្តមសេនីយ៍ ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៍មានថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកល្មើសច្បាប់ចរាចរណ៍ កុំឱ្យពេលផាកពិន័យត្រូវហុចលុយទៅប៉ូលីស និងតថ្លៃគ្នាដូចនៅតាមផ្សារដែលទង្វើទាំងនេះនាំឱ្យបាត់សណ្តាប់ធ្នាប់នោះ ប្រជាពលរដ្ឋអាចបង់លុយតាម App ធនាគារ ឬទៅបង់នៅធនាគារកាណាឌីយ៉ាបាន។ មេប៉ូលីសចរាចរណ៍រូបនេះបានលើកឡើងថា កន្លងមកសមត្ថកិច្ចធ្វើការពិន័យលើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស ប្រឈមការលំបាករកកន្លែងទៅបង់ប្រាក់ពិន័យ។ ឥឡូវនេះដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់ប្រាក់ពិន័យតាមធនាគារកាណាឌីយ៉ា ទូទាំងប្រទេស ដោយពុំចាំបាច់បង់ប្រាក់នៅកន្លែងសមត្ថកិច្ចដូចមុនទៀតនោះទេ។ការអនុវត្តគឺចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុស្សរណៈ ជាមួយធនាគារ...
121 Viewsជាងចម្លាក់ អ្នកគូររូប និងវិចិត្រករសម្តែង មកបញ្ចេញស្នាដៃនៅព្រៃត្រូពិច និងឆ្នេរសមុទ្ររបស់ខេត្តកែប តាមរយៈការគូររូប ចម្លាក់ ការដំឡើង និងការសម្តែង ចាប់ពីថ្ងៃទី ២២ សីហា ដល់ថ្ងៃទី២២ តុលា ឆ្នាំ២០២៦។ វិចិត្រករទស្សនីយភាពអូស្ត្រាលី Julia Higgs បានចាប់ផ្តើមស្នាក់នៅខេត្តកែប ដោយនាងត្រូវធ្វើការលើគំនូរ ចម្លាក់ ការដំឡើង និងការសម្តែង ដោយបង្កើតស្នាដៃថ្មីពីការជួបប្រទះដោយផ្ទាល់។ មានមូលដ្ឋានរវាងទីក្រុង...
82 Viewsលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរជំនាញចុះស្ទាក់និងឃាត់រថយន្តបាន។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី ២៧ ខែសីហានេះ។ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា បានចុះស្ទាក់ និងឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលកំពុងលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ក្បាល ឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសវៀតណាម។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានស្ទាក់ឃាត់រថយន្តទី១ នៅលើផ្លូវលំ...