ព័ត៌មានអន្តរជាតិ
ចិន ផ្អាកការរុករកជនរងគ្រោះនៅទីបេ ដោយភ័យខ្លាចហានិភ័យជំនន់រលកទី២
ប្រទេសចិន ក៏សម្រេចផ្អាកប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសិន ដោយសារតែក្តីបារម្ភខ្លាំង និងហានិភ័យគ្រោះទឹកជំនន់ រលកទី២ក្នុងសោកនាដកម្មជំនន់ល្បាប់ភក់ នៅតំបន់ព្រំដែនទីបេ ខណៈតួលេខមនុស្សស្លាប់រក្សាត្រឹម ៣នាក់ និងបាត់ខ្លួន ៥៥០នាក់ ចំណែកនៅខាងនេប៉ាល់ ស្លាប់ដល់ ៤៧៥នាក់ និងបាត់ខ្លួន ប្រមាណ ៦៤៤នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។
បឹងមួយ ដែលកកើតចេញពីបំណាក់ដី ចាប់ផ្តើមមានទឹកហូរចេញហើយ ហើយវាប្រឈមនឹងការបាក់ធ្លាយ ធ្វើឲ្យទឹកហូរបុកខ្លាំងទៀត បង្កជាជំនន់រលកទី២ ដ៏សាហាវ ជាហេតុនាំឲ្យប្រតិបត្តិការសង្គ្រោះនិងរុករក មិនអាចទៅមុខបាន។

ដូច្នេះមានតែការផ្អាកបណ្តោះអាសន្នសិនប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ហើយបន្តតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់។

យោងតាមទូរទស្សន៍រដ្ឋចិន CCTV ផ្សាយថា បឹងនេះផ្ទុកទឹក ជាង ២លានម៉ែត្រគូប មានចម្ងាយត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែន Gyirong។
បន្ថែមពីនោះ រូបភាពផ្កាយរណបថតភ្នំ Langtang Lirung នៃប្រទេសនេប៉ាល់ បានបង្ហាញពីផ្ទាំងទឹកកក កំពុងបាក់រលំប្រវែង ៩៣០ម៉ែត្រ ដោយបន្សល់ទុកនូវរណ្តៅយក្សនៅលើភ្នំ។ ប្រភពនៃទឹកជំនន់ភ្លាមៗ គឺមានទីតាំងនៅទីនោះ ហើយជួរភ្នំភាគច្រើនបានបាក់ទាំងស្រុង មើលទៅដូចជាពុះបែកជាពីរ។
អ្នកជំនាញសន្និដ្ឋានថា មូលហេតុនៃសោកនាដកម្មនេះ គឺបណ្តាលមកពីបាក់ផ្ទាំងទឹកកក ដ្បិតរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ដំបូងឡើយ អះអាងថា វាគឺបង្កឡើងដោយគ្រោះរញ្ជួយដីក៏ដោយ។
ទោះយ៉ាងណា មកទល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៃមូលហេតុ ខណៈការជួយសង្គ្រោះ និងស្វែងរកមនុស្សបាត់ខ្លួន ត្រូវដាក់ជាអាទិភាពចម្បងសិន៕
ព័ត៌មានអន្តរជាតិ
ឆេះទូកដឹកអ្នកដំណើរនៅហ្វីលីពីន! មនុស្ស ៥ នាក់ស្លាប់ និង ៨៧ នាក់ទៀតកំពុងបាត់ខ្លួន
មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និង ៨៧ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅលើទូកដឹកអ្នកដំណើរមួយគ្រឿង នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ត Palawan ប្រទេសហ្វីលីពីន។

ឆ្មាំសមុទ្របានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១០កញ្ញានេះថា អគ្គិភ័យនៅលើទូកឈ្មោះ M/V June Aster នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅចម្ងាយប្រហែល ២,២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយបានបន្ថែមថា សាកសពជនរងគ្រោះចំនួន ៥ នាក់ត្រូវបាននាំយកមកលើគោក។
យោងតាមលោកស្រី Noemi Cayabyab មេបញ្ជាការឆ្មាំសមុទ្រ បានឱ្យដឹងថា ដែលត្រូវបានជួយសង្គ្រោះ ៤២ នាក់និងជនរងគ្រោះ ហើយនៅតែមានមនុស្ស ៨៧ នាក់ទៀតដែលមិនទាន់ដឹងពីជោគវាសនា (កំពុងបាត់ខ្លួន)។ លោកស្រីបានបន្ថែមថា បញ្ជីឈ្មោះអ្នកដំណើរ និងបុគ្គលិកនៅលើទូកមានចំនួនសរុប ១៣៤ នាក់។
ទិន្នន័យតាមដានពី MarineTraffic បានបង្ហាញថា ទូក June Aster បានចេញដំណើរពីទីក្រុងម៉ានីល៕
ព័ត៌មានអន្តរជាតិ
ហេតុអ្វីអាម៉េរិកមិនបង្ហាញអំពី «ខ្យល់ពុល» ក្រោយហេតុការណ៍ភារវកម្ម 9/11 នៅអាគារភ្លោះ ដែលសម្លាប់មនុស្សជិត ៣ ពាន់នាក់អាមេរិក?
ការចេញផ្សាយនេះធ្វើឡើងមុនខួបលើកទី ២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលបានសម្លាប់មនុស្ស ២,៩៧៧ នាក់នៅសហរដ្ឋអាមេរិក ភាគច្រើនបណ្តាលមកពីការដួលរលំនៃអគារភ្លោះនៅទីក្រុងញូវយ៉ក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីពេលនោះមក មនុស្សជាង ៩,៤០០ នាក់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងការប៉ះពាល់នឹងតំបន់នេះ នេះបើយោងតាមកម្មវិធីត្រួតពិនិត្យវេជ្ជសាស្ត្រសហព័ន្ធ។

«ទាំងនេះគឺជាឯកសារដែលបង្ហាញពីអ្វីដែលទីក្រុងដឹងអំពីខ្យល់ពុលនៅជុំវិញ Ground Zero ពេលណាដែលពួកគេដឹង និងរបៀបដែលពួកគេបានធ្វើសកម្មភាពដើម្បីកំណត់ការទទួលខុសត្រូវ» នេះបើតាមការលើកឡើងរបស់លោកអភិបាលក្រុងបានបញ្ជាក់បន្ទាប់ពីការចេញផ្សាយតាមអ៊ីនធឺណិតនៃឯកសារចំនួន ១៧០,០០០ ទំព័រស្តីពីកង្វល់សុខភាព គុណភាពខ្យល់ និងការឆ្លើយតបរបស់ទីក្រុងចំពោះការវាយប្រហារ។
ការចេញផ្សាយនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយ 9/11 Health Watch ដែលជាក្រុមតស៊ូមតិរបស់ជនរងគ្រោះដែលបានចាត់វិធានការផ្លូវច្បាប់ដើម្បីបង្ខំទីក្រុងឱ្យផ្សព្វផ្សាយឯកសារទាំងនេះជាសាធារណៈ។
លោក Benjamin Chevat បានលើកឡើងថា «អស់រយៈពេល ២៥ ឆ្នាំមកហើយ រដ្ឋបាលអភិបាលក្រុងចំនួនបួនផ្សេងគ្នាបានលាក់បាំងពីសាធារណជន សភាសហរដ្ឋអាមេរិក និងឯកសារក្រុមប្រឹក្សាក្រុងដែលបង្ហាញពីអ្វីដែលទីក្រុងពិតជាដឹងអំពីគ្រោះថ្នាក់នៃសារធាតុគីមីពុលនៅក្នុងតំបន់ Lower Manhattan និង Western Brooklyn បន្ទាប់ពីការដួលរលំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទោះបីជាមន្ត្រីក្រុងបានបន្តផ្ញើសារទៅកាន់សាធារណជនថាខ្យល់គឺ «មានសុវត្ថិភាព និងអាចទទួលយកបានក៏ដោយ»។
បន្ទាប់ពីពពកធូលីដំបូងដែលបានកើតឡើងបន្ទាប់ពីការដួលរលំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ការបំពុល និងធូលីដីជាច្រើនខែបានកើតឡើង ដែលបណ្តាលឱ្យកើតជំងឺមហារីកធ្វើឱ្យប្រជាជនញូវយ៉ករាប់ពាន់នាក់នៅតែរងទុក្ខរហូតមកដល់សព្វថ្ងៃនេះ។
គូសបញ្ជាក់ថានៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ក្រុមភារវករអាយស៊ីស (ISIS) បានប្លន់យន្តហោះដណ្តើមយកការគ្រប់គ្រងយន្តហោះពីរគ្រឿងហើយបានវាយប្រហារអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកពីរ។ យន្តហោះទីបីដែលត្រូវបានប្លន់បានបុកចូលអគារ Pentagon ហើយយន្តហោះទីបួន ដែលហាក់ដូចជាកំពុងធ្វើដំណើរទៅកាន់វិមានកាពីតូល ឬសេតវិមាន ប៉ុន្តែបានធ្លាក់នៅក្នុងព្រៃក្បែរ Shanksville រដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរបានវាយបក និងដណ្តើមយកការគ្រប់គ្រងវិញ៕
ព័ត៌មានទូទៅ
មេដឹកនាំមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចការទូតមកកាន់កម្ពុជា
លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។
អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។
ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក» នៅទូទាំង «វិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត»។
លោក មីន អ៊ុង ឡាំង បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដោយបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ាជាមួយលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យជនស៊ីវិលស្លាប់ប្រហែល ១០ម៉ឺននាក់។
មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានគេមិនស្វាគមន៍នៅក្នុងរដ្ឋធានីបរទេសជាច្រើនបន្ទាប់ពីរដ្ឋប្រហារ ប៉ុន្តែលោក មីន អ៊ុង លាំង កំពុងខិតខំប្រឹងប្រែងដើម្បីការទទួលស្គាល់ក្នុងតំបន់ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសា ប៉ុន្តែថ្មីៗនេះលោកបានទៅទស្សនៈកិច្ចនៅប្រទេសចិន ថៃ ឥណ្ឌា ឡាវ និងវៀតណាម ដែលសុទ្ធតែបានស្វាគមន៍លោកយ៉ាងកក់ក្តៅ៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


