70 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រកាសកាលពីថ្ងៃអាទិត្យថ្ងៃទី១៣ ខែកញ្ញា នូវគំនិតផ្តួចផ្តើមនានា ចាប់ពីវិស័យបញ្ញាសិប្បនិម្មិត (AI) រហូតដល់វិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅក្នុងក្រុម “Greater BRICS” ខណៈដែលទីក្រុងប៉េកាំងព្យាយាមប្រែក្លាយក្រុមនេះទៅជាវេទិកាជាក់ស្តែងសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ “Global South” (បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអឌ្ឍគោលខាងត្បូង)។ កិច្ចសហប្រតិបត្តិការលើវិស័យនានា ចាប់ពីនយោបាយ និងសន្តិសុខ រហូតដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
65 Views កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីសាកល្បងសមត្ថភាពអង្គភាពកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កងទ័ពខ្លួន ក្រោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបិទបញ្ចប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញានេះថាសមយុទ្ធ «វាយប្រហារដោយកម្លាំងបាញ់រួមគ្នា» ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍នោះ ពាក់ព័ន្ធនឹងអង្គភាពកងទ័ពចំនួន ៥ និងបានសាកល្បងប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន យន្តហោះគ្មានមនុស្សបើក (drone) សម្រាប់វាយប្រហារ មីស៊ីលប្រភេទ cruise សម្រាប់យុទ្ធសាស្ត្រ មីស៊ីលផ្លោង...
75 Views គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មលិចស្រឡាងដឹកអ្នកដំណើរ នៅប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៦នាក់ហើយ ខណៈ ១៣០នាក់ទៀតបាត់ខ្លួន។ តាមការផ្សាយរបស់អង្គភាព BBC បានឱ្យដឹងថា ស្រឡាង Virgo Transport8 បានដឹកអ្នកដំណើរ ២១៣នាក់ និងសមាជិកនាវិក ៣០នាក់ បានចេញដំណើរកាលពីថ្ងៃសៅរ៍ ពីក្រុងស៊ូរ៉ាបាយ៉ា នៃខេត្តជ្វាខាងកើត ឆ្ពោះទៅកាន់ក្រុងបានចាម៉ាស៊ីន ខេត្តកាលីម៉ាន់តាន់ខាងត្បូង ដល់ពាក់កណ្តាលផ្លូវក៏បានជួបឧបទ្ទវហេតុអាកាសធាតុអាក្រក់រលកទឹកធំៗកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ។ ទិដ្ឋភាពដ៏សោកសៅសាច់នៃញាតិជនរងគ្រោះ បានយំសោកចំពោះការបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់ ខណៈមានខ្លះរង់ចាំនៅផែ និងខ្លះទៀតចាំនៅមន្ទីរពេទ្យ ដើម្បីស្តាប់ដំណឹងជាមួយក្តីសង្ឃឹមថា អាចរកអ្នកបាត់ខ្លួនឃើញទាំងនៅមានជីវិតវិលត្រឡប់មកជួបជុំគ្រួសារវិញ។ ក្នុងប្រតិបត្តិការសង្គ្រោះ ឥណ្ឌូណេស៊ី បានបញ្ជូនកប៉ាល់ និងឧទ្ធម្ភាគចក្រ ជាមួយក្រុមជួយសង្គ្រោះរហូតដល់ទៅ ២៨០នាក់ ជាលទ្ធផលជួយបានមនុស្ស ១០៧នាក់ ដោយសុវត្ថិភាព។ ក្នុងនាមជាប្រទេសសម្បូរទៅដោយប្រជុំកោះ ការធ្វើដំណើរតាមស្រឡាង និងទូក គឺជាមធ្យមបាយដ៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌូណេស៊ី ហើយតែងតែគ្រោះថ្នាក់លើផ្ទៃទឹកផងដែរ។ ជាក់ស្តែង កាលពីខែកក្កដា កប៉ាល់ KM Nurul Salsa បានលិចក្នុងដែនទឹកខាងលិចកោះ ប៉ូឡាស៊ី នៃខេត្តស៊ូឡាវេស៊ីខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ខណៈ ១៤នាក់ នៅតែបាត់ខ្លួនមិនទាន់រកឃើញមកទល់ពេលនេះ៕
142 Viewsដោយនិស្សិតៈ អុន ថារិទ្ធ ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញនីតិសាស្រ្ត ,វិទ្យាសាស្រ្តនយោបាយ និង ទំនាក់ទំនងអន្តរជាតិ លោក មីង អ៊ុនឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថ្ងៃទី១១និង ១២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងទ្វេភាគី និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ បើយោងតាមលោក ជា ធារិទ្ធ...
85 Views ក្នុងរយៈពេល ២៥ ឆ្នាំចាប់តាំងពីក្រុមសកម្មប្រយុទ្ធអាល់កៃដា (al Qaeda) បានប្លន់យន្តហោះដឹកអ្នកដំណើរ ហើយបើកទៅបុកអគារ World Trade Center ក្នុងទីក្រុងញូវយ៉ក និងអគារ Pentagon មក ក្រុមដែលបង្កើតឡើងដោយមេដឹកនាំ Osama bin Laden បានបង្កើតក្រុមឧទ្ទាមនានា និងជំរុញឱ្យមានការវាយប្រហារនានានៅជុំវិញពិភពលោក។ ទោះបីជាក្រុមនេះបានជួបប្រទះនឹងការបរាជ័យមួយចំនួន ជាពិសេសការសម្លាប់មេដឹកនាំ bin Laden...
78 Views (ក្រុងដាឡាស)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃទី១០កញ្ញានេះថា លោកនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥,០០០ ដុល្លារអាម៉េរិកដល់អ្នកគាំទ្រពេញវ័យគ្រប់រូប ប្រសិនបើបក្សសាធារណរដ្ឋរបស់លោកឈ្នះនិងបន្តគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខនេះ។ តើការទូទាត់ប្រាក់នឹងដំណើរការយ៉ាងដូចម្តេច ឬថាតើវានឹងស្របច្បាប់ឬអត់ ខណៈមនុស្សពេញវ័យអាម៉េរិកប្រហែល ២៧០ លាននាក់ ដូចច្នេះរដ្ឋបាលលោកនឹងត្រូវចំណាយអស់ប្រហែល ១.៣៥ ពាន់លានដុល្លារអាម៉េរិកទើបអាចផ្តល់បានគ្រប់ៗគ្នា។ ក្នុងអំឡុងពេលថ្លែងសារនោះ លោក ដូណាល់ ត្រាំ ក៏បានអួតអាងពីជោគជ័យរបស់លោកក្នុងរយៈពេលពីរឆ្នាំ នៃប្រវត្តិសាស្ត្រក្នុងអាណត្តិជាប្រធានាធិបតីដោយលោកបានដាក់ខ្លួនឯងជាមនុស្សសំខាន់បំផុតនៅការបោះឆ្នោតនេះ បើទោះបីជាទិដ្ឋភាពក្រៅឆាកនៃប្រជាប្រិយភាពរបស់លោកកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។...
74 Views ជើងហោះហើរនៅអាកាសយានដ្ឋានដែលមានសកម្មភាពមមាញឹកបំផុតទីពីរក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។ រដ្ឋាភិបាលដែលគាំទ្រដោយយោធាបានចោទប្រកាន់ក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ អាកាសយានដ្ឋាន Mandalay គឺជាមជ្ឈមណ្ឌលធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រុមឃ្លាំមើលការវាយប្រហារតាមអាកាសលើជនស៊ីវិល ក៏បានកត់សម្គាល់ផងដែរថា វាជាទីតាំងសម្រាប់យន្តហោះចម្បាំងយោធា។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រភេទ «បំផ្ទុះខ្លួនឯង រឺដ្រូនអត្តឃាត» (suicide drones) ចំនួន ៦ គ្រឿងបានកំណត់គោលដៅលើតំបន់អាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុកមួយចំនួន ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។ ចំពោះបញ្ហានេះ...
70 Views (ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។ ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ...
66 Views មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកោតសរសើរដល់កងទ័ពដែលកំពុងចូលរួមក្នុង «ប្រតិបត្តិការយោធានៅក្រៅប្រទេស» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ដោយប្រយោលចំពោះការជួយជ្រោមជ្រែងរបស់ទីក្រុងព្យុងយ៉ាងដល់ទីក្រុងមូស្គូ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញានេះ។ អ្នកវិភាគបានលើកឡើងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA...
106 Views មន្ត្រីនគរបាលម្នាក់ជាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី៩កញ្ញានេះ ដោយមិនមានមូលហេតុ ខណៈកុមារទាំងអស់មានសុវត្ថិភាព។ យោងតាមការផ្សាយរបស់អង្គភាព AFPបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារប្រពន្ធនៅក្នុងខេត្ត Chonburi (ជុនបុរី) ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក។ ការបាញ់ប្រហារនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃ មួយខែបន្ទាប់ពីយុវជនម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបាញ់សម្លាប់បុគ្គលិក ៥ នាក់ និងសិស្សម្នាក់នៅសាលារៀនរបស់ខ្លួន មុនពេលធ្វើអត្តឃាត។ ប្រទេសថៃមានអត្រាខ្ពស់មួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាកន្លងមកក្នុងការរឹតបន្តឹងច្បាប់ស្តីពីអាវុធមិនអាចទប់ស្កាត់ការបាញ់ប្រហារដែលកើតឡើងដដែលៗនោះទេ។ យោងតាមលោក Sayan Klomaon ប្រធានក្រុមប្រឹក្សាឃុំ...