70 Views យន្តហោះចម្បាំង F-16 របស់យោធាអាមេរិកដែលមានមូលដ្ឋាននៅរដ្ឋ Texas បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ អំឡុងពេលហ្វឹកហាត់នៅរដ្ឋ Michigan ប៉ុន្តែអ្នកបើកបរបានលោតចេញពីយន្តហោះបានទាន់ពេល។ យោងតាមអង្គភាពដែលគ្រប់គ្រងយន្តហោះនេះបានឱ្យដឹងថា «យន្តហោះ F-16 Fighting Falcon របស់កងការពារជាតិដែនអាកាសរដ្ឋ Texas (Texas Air National Guard) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងពលតូចយន្តហោះចម្បាំងទី ១៤៩ (149th...
66 Views អនុរដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើងបានលើកឡើងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះថា ការបង្កើនកម្លាំងយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ្វីដែលលោកហៅថាជាសម្ព័ន្ធភាពនុយក្លេអ៊ែរដែលកំពុងពង្រីកខ្លួនរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ គឺជាហេតុផលដ៏ត្រឹមត្រូវបំផុតរបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្កើន និងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ។ ថ្លែងនៅក្នុងវេទិកា Beijing Xiangshan ដែលជាសន្និសីទសន្តិសុខអន្តរជាតិដ៏សំខាន់របស់ប្រទេសចិន អនុរដ្ឋមន្ត្រីការពារជាតិ លោក Kim Kang Il បាននិយាយថា ឋានៈរបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន ហើយលោកបានប្តេជ្ញាថានឹងបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អនុរដ្ឋមន្ត្រីការពារជាតិបន្តថា...
79 Views តុលាការពិសេសមួយរបស់ប្រទេសឥណ្ឌាបានកាត់ទោសប្រហារជីវិតឧទ្ទាមម៉ៅនិយម (Maoist) ចំនួន ១០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយស្ទាក់ផ្លូវលើក្បួនរថយន្តមួយកាលពីឆ្នាំ ២០១៣ ដែលបានបណ្តាលឱ្យមនុស្ស ២៧ នាក់ស្លាប់ រួមទាំងសមាជិកនៃគណបក្ស Congress ផងដែរ។ ទីភ្នាក់ងារស៊ើបអង្កេតជាតិរបស់ឥណ្ឌា (NIA) បានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមឧទ្ទាមម៉ៅនិយមទាំងនោះត្រូវបានរកឃើញថាមានទោសលើបទល្មើសជាច្រើន រួមទាំងការសមគំនិត និងការធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋ មុនពេលត្រូវបានកាត់ទោសប្រហារជីវិត។ ចលនាឧទ្ទាមម៉ៅនិយមដែលមានរយៈពេលជិត ៦ ទសវត្សរ៍មកហើយនេះ ដែលបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ ១៩៦០...
69 Views ប្រទេសហ្វីជី (Fiji) បានប្រកាសពីវិបត្តិជំងឺអេដស៍ (HIV) កម្រិតជាតិ ខណៈដែលការឆ្លងតាមរយៈការរួមភេទ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានរួមចំណែកដល់ការរីករាលដាលនៃមេរោគនេះ ដែលបច្ចុប្បន្នប៉ាន់ប្រមាណថាមានមនុស្សពេញវ័យម្នាក់ក្នុងចំណោម ៦០នាក់នៅក្នុងប្រទេសប៉ាស៊ីហ្វិកមួយនេះកំពុងឆ្លងមេរោគ។ អាជ្ញាធរបានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺអេដស៍ ដែលត្រូវបានរកឃើញថ្មីបានកើនឡើងដល់ ២,០១៦ករណីនៅឆ្នាំ ២០២៥ ដែលជាតួលេខខ្ពស់ជាង ១៦ដងធៀបនឹងកម្រិតដែលបានកត់ត្រានៅឆ្នាំ ២០១៩ ហើយពួកគេបានប្តេជ្ញាអនុវត្តវិធានការឆ្លើយតបដោយមានការចូលរួមពីគ្រប់ស្ថាប័នរដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Atonio Lalabalavu បានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិទាក់ទងនឹងមេរោគអេដស៍នៅក្នុងប្រទេសហ្វីជី។ លោកបានបន្តថា...
68 Views ក្រុមហ៊ូទីបានប្រាប់អាម៉េរិកនៅក្នុងប្រទេសអូម៉ង់កាលពីចុងសប្តាហ៍នេះថា ខ្លួនមិនវាយប្រហារប្រទេសណាទាំងអស់រួមទាំងអស់សហរដ្ឋអាម៉េរិក រឺអ៊ីស្រាអ៊ែល លើកលែងតែអារ៉ាប៊ីសាអូឌីតមួយតែប៉ុណ្ណោះ។ ការអះអាងនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានដណ្តើមយកតំបន់យុទ្ធសាស្ត្រមួយនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម (Red Sea) នៅក្នុងប្រតិបត្តិការវាយលុកដ៏ធំមួយ ដែលបានធ្វើឱ្យកងកម្លាំងដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបរាជ័យយ៉ាងធ្ងន់ធ្ងរ។ យោងតាមប្រភពចំនួន ៣ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចប្រជុំដែលមិនត្រូវបានប្រកាសជាសាធារណៈនេះ បានធ្វើឡើងនៅស្ថានទូតអាមេរិកក្នុងទីក្រុង Muscat។ ប្រភពចំនួន ២ បន្ថែមទៀតបាននិយាយថា រដ្ឋាភិបាលអូម៉ង់ ដែលជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។ យ៉ាងណាក៏ដោយយ រដ្ឋបាលរបស់លោក Trump...
65 Views (ទីក្រុងសេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្កោលទោសកិច្ចប្រជុំមហាសន្និបាតរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយលោកស្រីបានហៅកិច្ចប្រជុំនោះថាជា «ការជជែកវែកញែកដ៏ល្ងង់ខ្លៅដែលធ្លាប់តែឮដដែលៗ»។...
64 Views នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រាកាសនៅថ្ងែទី១៦កញ្ញានេះថា លោកនឹងអញ្ជើញលោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារ និងបច្ចុប្បន្នជាប្រធានាធិបតីស៊ីវិលរបស់មីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចផ្លូវការ ដើម្បីជំរុញដំណើរការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅប្រទេសវិញ។ លោក Anwar បានប្រកាសកាលពីខែកក្កដាថា ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលរងការធ្វើទុក្ខបុកម្នេញចំនួន ៥,០០០នាក់ត្រឡប់ទៅវិញ។ នេះគឺជាយន្តការដ៏កម្រមួយក្នុងការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញ ដែលបានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់ក្រុមសិទ្ធិមនុស្សនានា។ ប្រទេសម៉ាឡេស៊ីគឺជាទីកន្លែងស្នាក់នៅរបស់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ២១៥,០០០នាក់...
71 Viewsថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយ ឯកឧត្តម HIGASHINO Hideki សមាជិកព្រឹទ្ធសភា ដែលបានមកធ្វើទស្សនកិច្ចផ្លូវការនៅទីបញ្ជាការ CMAC ភ្នំពេញ។ មានការបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗដែល CMAC សម្រេចបានក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ។លទ្ធផលដែលលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ប្រាប់ទៅកាន់ប្រតិភូព្រឹទ្ធសភាជប៉ុនរួមមាន៖ ១. បញ្ហាប្រឈមនៃសំណល់យុទ្ធភណ្ឌសង្គ្រាម និងសមិទ្ធផលបោសសម្អាតមីន ២....
69 Views (ក្រុងហាណូយ)៖ អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam បានជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះមហាក្សត្រិយានី Suthida Bajrasudhabimalalakshana នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃក្នុងរយៈពេល ៥០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦។ ដោយបានចាត់ទុកព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម...
121 Viewsដោយនិស្សិតៈ អុន ថារិទ្ធ បរិញ្ញាបត្រឆ្នាំទី២ ជំនាញច្បាប់ និង ទំនាក់ទំនងអន្តរជាតិ ថៃមានព្រំដែនជាប់ប្រទេសចំនួន ៤ ក្នុងនោះមានប្រទេសម៉ាឡេស៊ី ដែលជាប់នឹងខេត្តភាគខាងត្បូងរបស់ថៃ ដូចជា ខេត្តយ៉ាឡា ប៉ាត់ថានី និងណារ៉ាធីវ៉ាត់ ជាដើម។ ខេត្តទាំងអស់នេះ សុទ្ធតែមានប្រជាជនមួយចំនួនធំកាន់សាសនាអ៊ីស្លាម។ យើងក៏ត្រូវដឹងដែរថា ថៃជាប្រទេសមួយដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ (ហិនយាន)។ ដូច្នេះ ការគ្រប់គ្រង និងគោលនយោបាយរបស់រដ្ឋថៃចំពោះប្រជាជននៅតំបន់ភាគខាងត្បូង បានក្លាយជាប្រធានបទដែលបង្កឱ្យមានភាពមិនពេញចិត្ត...