65 Views ព្យុះទីហ្វុង Dujuan បានវាយប្រហារគ្របដណ្តប់លើប្រទេសជប៉ុន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៥ នាក់រងរបួសនៅក្នុងប្រទេសជប៉ុន ខណៈដែលផ្ទះសម្បែងរាប់ពាន់ខ្នងនៅជិតទីក្រុងតូក្យូនៅតែគ្មានអគ្គិសនីប្រើប្រាស់។ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២២កញ្ញានេះថា នៅពេលព្រឹក ព្យុះទីហ្វុងបានផ្លាស់ទីចេញពីឆ្នេរសមុទ្រជប៉ុនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យអាជ្ញាធរលុបចោល ឬបន្ថយកម្រិតនៃការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី។ ព្យុះ Dujuan ក៏បានបង្ខំឱ្យមានការបិទទ្វារមុនកាលកំណត់នូវពិព័រណ៍ពាណិជ្ជកម្មហ្គេមវីដេអូដ៏ធំបំផុតមួយរបស់ពិភពលោក ដែលប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីផងដែរ។ ប្រទេសជប៉ុនតែងតែជួបប្រទះព្យុះទីហ្វុងខ្លាំងក្លានៅចុងរដូវក្តៅ និងដើមរដូវស្លឹកឈើជ្រុះ ហើយព្យុះផ្សេងទៀតនៅក្នុងរដូវកាលនេះក៏បានរំខានដល់ព្រឹត្តិការណ៍មួយចំនួននៃកីឡាអាស៊ី (Asian...
58 Views មេដឹកនាំកូរ៉េខាងត្បូង លោក Lee Jae Myung បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនគួរតែស្វែងរកការផ្អាកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាជាងការទាមទារឱ្យលុបបំបាត់វាភ្លាមៗ ហើយគួរតែផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មជាការតបស្នងវិញ។ ចាប់តាំងពីឡើងកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតី Lee Jae Myung បានផ្លាស់ប្តូរជំហរពីអ្នកកាន់គោលនយោបាយតឹងរ៉ឹង (hawkish) ដោយបានស្នើឱ្យមានការចរចាជាមួយទីក្រុងព្យុងយ៉ាង (ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ) ដោយគ្មានលក្ខខណ្ឌទុកជាមុន។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅមិនទាន់ឆ្លើយតបចំពោះសំណើណាមួយរបស់លោកនៅឡើយទេ។ ទោះបីជាមានទណ្ឌកម្មពីអង្គការសហប្រជាជាតិជាយូរមកហើយក៏ដោយ កូរ៉េខាងជើងបានចែងនៅក្នុងច្បាប់របស់ខ្លួនអំពីឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែរ...
59 Views កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមាននៅថ្ងៃទី២១កញ្ញានេះថា ពួកគេនឹងវាយប្រហារលើគោលដៅថ្មីៗ និងដាក់ពង្រាយអាវុធថ្មីៗ ប្រសិនបើអាមេរិកបើកការវាយប្រហារបន្ថែមទៀតមកលើប្រទេសនេះ។ ជិត ៧ ខែមកហើយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែជាប់គាំងក្នុងស្ថានភាពមិនអាចរកដំណោះស្រាយបាន ខណៈដែលភាគីទាំងពីរហាក់ដូចជាមិនមានឆន្ទៈក្នុងការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំនោះទេ។ បើតាមអ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាផ្នែកមួយនៃយោធាអ៊ីរ៉ង់ដែលមានតួនាទីលើផ្នែកមនោគមវិជ្ជា បាននិយាយថា «នឹងមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រការពារ និងការវាយបករបស់យើង» ប្រសិនបើមានការវាយប្រហារថ្មីពីសំណាក់អាមេរិក។ លោកបន្តថា «យើងនឹងដាក់ឱ្យប្រើប្រាស់អាវុធថ្មីៗដែលមានសមត្ថភាពថ្មីៗនៅលើសមរភូមិ ហើយពិភពលោកនឹងមានការភ្ញាក់ផ្អើល។ ហើយគោលដៅវាយប្រហាររបស់យើងក៏មិនចាំបាច់ដូចពេលមុនដែរ។...
57 Views មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដោយសារការប៉ះទង្គិចគ្នានៅភាគខាងលិចប្រទេសអេត្យូពី ក្បែរព្រំដែនជាប់ជាមួយប្រទេសស៊ូដង់ខាងត្បូង។ យោងតាមអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅថ្ងៃទី២១ ខែកញ្ញានេះបានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាងសហគមន៍តែងតែកើតមានជាញឹកញាប់នៅក្នុងតំបន់ Gambella ដែលជាទីកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនជាង ៤០០,០០០នាក់ ដែលភាគច្រើនជាជនជាតិស៊ូដង់ខាងត្បូង បានភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសដែលក្មេងជាងគេបំផុតក្នុងពិភពលោកមួយនេះ។ អង្គការមនុស្សធម៌ផ្នែកវេជ្ជសាស្ត្រមួយនេះបាននិយាយថា «ក្រុមការងាររបស់ MSF នៅមជ្ឈមណ្ឌលសុខភាព Kule ក្នុងតំបន់ Gambella នៃប្រទេសអេត្យូពី បាននិងកំពុងជួយសង្គ្រោះអ្នកជំងឺដែលរងរបួសជាច្រើននាក់...
57 Views អគ្គិភ័យមួយបានឆាបឆេះរោងចក្រវាយនភណ្ឌមួយកន្លែងក្នុងទីក្រុង Foshan ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ដោយបានបណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍។ អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅម៉ោង ៣:១២ រសៀល នៅក្នុងអគារពីរជាន់មួយកន្លែងក្នុងតំបន់ឧស្សាហកម្ម ហើយត្រូវបានពន្លត់ក្នុងរយៈពេលប្រហែលមួយម៉ោង។ យោងតាមរបាយការណ៍ អគារដែលរងការខូចខាតនោះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពផលិតកម្ម រួមទាំងការបោកគក់ក្រណាត់ខោខូវប៊យ (denim) ហើយអគ្គិភ័យមិនបានរាលដាលទៅតំបន់ផ្សេងទៀតទេ។ វីដេអូមួយនៅលើបណ្តាញសង្គម...
60 Views (ក្រុងវៀងច័ន្ទ)៖ ជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) បាននិងកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីខេត្ត-ក្រុងជាច្រើននៃប្រទេសឡាវ រួមមានខេត្តសាយ៉ាបូរី ផុងសាលី ហួផាន់ សាយសំប៊ូន លួងផ្រាបាង និងរដ្ឋធានីវៀងចន្ទន៍ បានបណ្តាលឱ្យជ្រូកសរុបចំនួន ១១,៣៦៩ ក្បាលបាត់បង់ជីវិតចាប់តាំងពីផ្ទុះឡើងដំបូងកាលពីខែមិថុនា។ វិបត្តិនេះបានប៉ះពាល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែនៅក្នុងខេត្តសាយ៉ាបូរី និងខេត្តផ្រាបាង បានខាតបង់ក្នុងទំហំទឹកប្រាក់រហូតដល់ជាង ១៦ពាន់លានគីប (ប្រមាណ ៧១៥,៧០០ ដុល្លារអាម៉េរិក) ព្រមទាំងប្រឈមនឹងការខ្វះខាតសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង។ យោងតាមកាសែតឡាវ The...
68 Views កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញានេះ ដែលជាការសាកល្បងលើកទីពីរក្នុងរយៈពេលប្រហែលមួយសប្តាហ៍ ហើយវាបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រហែលបីម៉ោងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត (East Sea) នៅរសៀលថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ទៀតដែលមានលក្ខណៈស្រដៀងគ្នានេះ។ ប្រសិនបើការបាញ់លើកទីពីរនេះត្រូវបានបញ្ជាក់ថាជាមីស៊ីលផ្លោងមែននោះ វាគឺជាការសាកល្បងមីស៊ីលផ្លោងពីរគ្រាប់ជាប់ៗគ្នាដោយកូរ៉េខាងជើង ក្នុងរយៈពេលត្រឹមតែបីម៉ោងប៉ុណ្ណោះ។ ដោយឡែក គណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានអះអាងថាបានរកឃើញការសាកល្បងបាញ់លើកដំបូងចេញពីតំបន់ Wonsan នៅម៉ោងប្រហែល ៣ រសៀល ដោយកំណត់អត្តសញ្ញាណអាវុធនោះថាជាមីស៊ីលផ្លោង។ ក្រសួងការពារជាតិជប៉ុនក៏បាននិយាយដែរថា វាហាក់ដូចជាមីស៊ីលផ្លោង។...
57 Views សហរដ្ឋអាមេរិកបានព្រមានថា ការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ អាចនឹង «កើនឡើងយ៉ាងឆាប់រហ័ស» បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងរីយ៉ាដជាលើកដំបូង ចាប់តាំងពីជម្លោះនៅយេម៉ែនបានផ្ទុះឡើងវិញ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចប់ការសម្រាកចុងសប្តាហ៍នៅ Camp David (ដែលជាទីតាំងសម្រាករបស់ប្រធានាធិបតីស្ថិតនៅតំបន់ដាច់ស្រយាលនៃរដ្ឋ Maryland) មុនពេលកំណត់ ដើម្បីត្រឡប់មកកាន់សេតវិមានវិញដោយមិនបានគ្រោងទុកជាមុន។ សេតវិមានមិនបានផ្តល់ការពន្យល់ណាមួយចំពោះការត្រឡប់មកវិញមុនពេលកំណត់នេះទេ ដែលការវិលត្រឡប់នេះធ្វើឡើងនៅពេលដែលជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi...
62 Views ជនសង្ស័យចំនួន ១៨ នាក់ដែលពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីឆ្នាំ ២០២១ ត្រូវបានបញ្ជូនមកកាន់រដ្ឋផ្លរីដា ដើម្បីប្រឈមមុខនឹងការកាត់ទោស។ នេះបើយោងតាមមន្ត្រីអាមេរិកបានបញ្ជាក់នៅថ្ងៃច័ន្ទ ទី២១ ខែកញ្ញានេះ។ លោក Moise ដែលមានអាយុ ៥៣ ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នៅឯលំនៅដ្ឋានឯកជនរបស់លោក...
55 Views ដោយសេដ្ឋកិច្ចធ្លាក់ចុះបណ្តាលមកពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានអំពាវនាវឱ្យបណ្តារដ្ឋនានាគោរពអធិបតេយ្យភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងព្រមានពីវដ្តនៃភាពតានតឹងកាន់តែខ្លាំង។ បើយោងតាមសារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃទី២០ ខែកញ្ញាថា លោក Sheikh Mohammed បានពណ៌នាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បណ្តាលមកពីជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល...