76 Viewsយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃបានបញ្ជាក់នៅថ្ងៃទី២ ខែសីហានេះថា បងប្អូនបង្កើតជនជាតិរុស្ស៊ីពីរនាក់ដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនក្នុងប្រទេសថៃត្រូវបានគេរកឃើញស្លាប់ ខណៈជនសង្ស័យពីរនាក់បានសារភាពថាបានសម្លាប់ពួកគេក្នុងអំឡុងពេលប៉ុនប៉ងប្លន់ទោចក្រយានយន្ត។ជនរងគ្រោះ ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ និងបងស្រីអាយុ ២២ ឆ្នាំរបស់គេ បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ។ ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថាជនសង្ស័យបានព្យាយាមប្លន់ទោចក្រយានយន្តរបស់បងប្អូនទាំងពីរនាក់ ក្នុងអំឡុងពេលនោះក្មេងប្រុសជំទង់ត្រូវបានបាញ់ ហើយបងស្រីរបស់គេត្រូវបានវាយប្រហារយ៉ាងសាហាវ។ ក្រុមអាជ្ញាធរបាននិយាយថា ក្រោយមកជនសង្ស័យបានកប់សាកសពជនរងគ្រោះនៅជិតភ្នំ Khao Chi Chan ក្នុងខេត្ត Chonburi។ ទោចក្រយានយន្តដែលត្រូវបានលួច ត្រូវបានគេរាយការណ៍ថាត្រូវបានរុះរើដោយផ្នែក និងកប់នៅជិតទីបញ្ចុះសពមួយកន្លែង។ ជនសង្ស័យទាំងពីរនាក់...
97 Viewsការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារលើតំបន់ហ្កាហ្សានៅថ្ងៃទីពីរជាប់ៗគ្នាកាលពីថ្ងៃទី២ ខែសីហា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៩ នាក់ ទោះបីជាមានសេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អំពីការទម្លាយភាពទាល់ច្រកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីឆ្នាំមុនក៏ដោយ។យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចាប់តាំងពីពេលព្រឹកព្រលឹម យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហារទីក្រុងហ្កាហ្សានៅភាគខាងជើង នៅទីក្រុងDeir al-Balah ភាគកណ្តាល និងនៅតំបន់ភាគខាងត្បូងទីក្រុង Khan Younis បណ្តាលឱ្យមានអ្នកស្លាប់រាល់ថ្ងៃច្រើនបំផុតក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ ការអះអាងរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងក្រុមប្រដាប់អាវុធផ្សេងទៀតបានព្រមព្រៀងរំសាយអាវុធ...
82 Viewsអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានហៅការវាយប្រហារដោយគ្រាប់បែកលើភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋធានីថាជា «សកម្មភាពភេរវកម្មដ៏បង្ហូឈាម» ប៉ុន្តែពុំបាននិយាយថានរណាជាអ្នកទទួលខុសត្រូវនោះទេ។ លោក Sobyanin បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២ ខែសីហានេះថា «អំពើភេរវកម្មដ៏បង្ហូរឈាមត្រូវបានប្រព្រឹត្តនៅទីក្រុងមូស្គូ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយដោយដកស្រង់សម្តីមន្ត្រីក្នុងស្រុកថា ការផ្ទុះគ្រាប់បែកកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ បានសម្លាប់ឆ្មាំសន្តិសុខម្នាក់ និងភ្ញៀវម្នាក់ ព្រមទាំងអ្នកបំផ្ទុះគ្រាប់បែកជាស្ត្រីផងដែរ។ មនុស្សយ៉ាងហោចណាស់២១នាក់បានរងរបួស នៅពេលដែលឧបករណ៍បំផ្ទុះ បានផ្ទុះនៅភោជនីយដ្ឋាននៅទីលាន Kudrinskaya ទីក្រុងមូស្គូភាគកណ្តាល។គណៈកម្មាធិការស៊ើបអង្កេតទីក្រុងមូស្គូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការវាយប្រហារនេះនៅតែកំពុងត្រូវបានស៊ើបអង្កេត។...
75 Viewsប្រទេសអ៊ីរ៉ង់កំពុងជំរុញផ្នែកការទូតក្នុងតំបន់របស់ខ្លួនយ៉ាងសកម្ម ខណៈក៏រក្សាឥទ្ធិពលជាយុទ្ធសាស្ត្រនៅច្រកសមុទ្រ Hormuz។ សារដ៏រឹងមាំមួយពីរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ប្រាប់រដ្ឋាភិបាលថា ការចរចាជាមួយប្រទេសអូម៉ង់ស្តីពីច្រកសមុទ្រ Hormuz កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ។ ទន្ទឹមនឹងនេះ លោក Araghchi បានបន្តការពិគ្រោះយោបល់ក្នុងតំបន់ ការពិគ្រោះយោបល់កម្រិតខ្ពស់ដោយបានធ្វើការសន្ទនាតាមទូរស័ព្ទជុំមួយផ្សេងទៀតជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan និងមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir។យោងតាមក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការពិភាក្សាបានផ្តោតសំខាន់លើគំនិតផ្តួចផ្តើមដើម្បីរក្សាសន្តិសុខ...
72 Viewsនគរបាលអេស្ប៉ាញបានបំបែកក្រុមជនអន្តោប្រវេសន៍នៅក្នុងទីក្រុងសេអ៊ូតា(Ceuta) ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ២ សីហា បន្ទាប់ពីក្រុមនេះបានទៅដល់ផ្លូវក្បែរនោះ មន្ត្រីនគរបាលដែលកាន់ដំបង និងខែល បានបំបែកហ្វូងពួកគេ បន្ទាប់មកបុរសនោះត្រូវបាននគរបាលជួយ។មនុស្សជាង ៥០.០០០ នាក់បានឆ្លងចូលទៅក្នុងទីក្រុង Ceuta តាមផ្លូវគោក និងផ្លូវទឹកក្នុងការកើនឡើងមិនធ្លាប់មាន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ៣០ កក្កដា នៅព្រំដែនគោកមួយក្នុងចំណោមព្រំដែនគោកពីររបស់សហភាពអឺរ៉ុបជាមួយទ្វីបអាហ្វ្រិក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្លុក ហើយគិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ចំនួនអ្នកស្លាប់បានកើនឡើងជាង៧០នាក់ហើយ ដោយសារលង់ទឹក។ ជាមួយគ្នានោះ ក្រុមអ្នកតវ៉ាអេស្ប៉ាញ បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតម៉ារ៉ុកក្នុងរដ្ឋធានីម៉ាឌ្រីដកាលពីថ្ងៃអាទិត្យដោយក្រវីទង់ជាតិអេស្ប៉ាញ...
73 Viewsក្រុមសិទ្ធិមនុស្សបានឱ្យដឹងនៅថ្ងៃទី៣ ខែសីហានេះថា មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅពេលដែលយានដ្រូនរបស់កងទ័ពស៊ូដង់ បានវាយប្រហារលើអង្គជំនុំជម្រះប្រពៃណីមួយកន្លែងនៅភាគខាងលិចទីក្រុង Darfur។ក្រុមមេធាវី ដែលបានចងក្រងឯកសារការរំលោភបំពានដោយភាគីទាំងពីរនៃសង្គ្រាមស៊ីវិលរយៈពេលបីឆ្នាំនៅស៊ូដង់ បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានធ្លាក់ចំលើអង្គជំនុំជម្រះប្រពៃណីនៅក្នុងភូមិ Garra al-Zawaya រដ្ឋ North Darfur ។ក្រុមនេះបាននិយាយថា ជនស៊ីវិលបានទៅជួបជុំគ្នាដើម្បីចូលរួមសវនាការលើករណី និងជម្លោះក្នុងស្រុក នៅពេលនោះការវាយប្រហារបានកើតឡើង។ ភូមិនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែមេសា...
74 Viewsខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួសនៅខាងក្រៅប៉ុស្តិ៍នគរបាលមួយកន្លែងនៅតំបន់ជ្រលងភ្នំ Swat ប្រទេសប៉ាគីស្ថាន ដោយបានវាយប្រហារនៅជិតហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាដើម្បីតវ៉ា។ ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែសីហានេះ នៅតំបន់ Kabal ដែលជាទីក្រុងមួយនៅជ្រលងភ្នំក្នុងខេត្ត Khyber Pakhtunkhwa ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។យោងតាមលោក Umar Khan មន្ត្រីនគរបាលស្រុក Swat បានឲ្យដឹងថា ជនដៃដល់បំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រឿងផ្ទុះបន្ទាប់ពីបុគ្គលិកនគរបាលបានព្យាយាមបញ្ឈប់ និងតាមរកខ្មាន់បំផ្ទុះគ្រាប់បែករូបនោះនៅច្រកចូលប៉ុស្តិ៍នគរបាល។ អធិការរងនគរបាលស្រុក Swat...
78 Viewsអ្នកពន្លត់អគ្គិភ័យ ឧទ្ធម្ភាគចក្រ និងប្រជាជន នៅថ្ងៃទី៣ ខែសីហានេះ បានប្រយុទ្ធទប់ទល់ចំហេះព្រៃដ៏ធំនៅភាគពាយ័ព្យទីក្រុង Athens។ ចំហេះព្រៃមួយកន្លែងស្ថិតក្នុងចំណោមចំហេះព្រៃជាច្រើននៅជុំវិញប្រទេសក្រិក បានបំផ្លាញលំនៅឋានជាង១០០ខ្នងរួចហើយ។ពលរដ្ឋនិយាយថា «ចំហេះព្រៃបានឆេះតាំងពីពេលយប់ ហើយប្រជាជនកំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើទៅបាន»។ ក្រុមអ្នកពន្លត់អគ្គិភ័យរបស់ប្រទេសក្រិករាប់រយនាក់រួមជាមួយយានយន្ត គ្រឿងចក្រធុនធ្ងន់ និងយន្តហោះពន្លត់អគ្គិភ័យត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដោយមានការរួមកម្លាំងពីប្រទេសបារាំង និងរ៉ូម៉ានី ដើម្បីប្រយុទ្ធទប់ទល់ចំហេះព្រៃ។ ទាំងនេះគឺជារលកកម្ដៅចុងក្រោយដែលបានបំផ្លាញទ្វីបអឺរ៉ុបនៅរដូវក្តៅនេះ។ រលកកម្ដៅ បានកើតឡើងបន្ទាប់ពីអំឡុងពេលនៃរលកកម្ដៅខ្លាំងបំផុត និងមានភ្លៀងធ្លាក់តិច ជាស្ថានភាពដែលអ្នកវិទ្យាសាស្ត្រនិយាយថាកាន់តែមិនអំណោយផលខ្លាំងឡើងៗដោយសារតែបម្រែបម្រួលអាកាសធាតុ។ខណៈ ចំហេះព្រៃដ៏ខ្លាំងនៅប្រទេសបារាំង និងប្រទេសអេស្ប៉ាញបានបង្ហាញសញ្ញានៃភាពធូរស្រាល ភូមិជាច្រើននៅក្នុងប្រទេសទាំងពីរត្រូវបានបំផ្លាញ...
77 Viewsប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីលើកទីប្រាំពីរ និងទំនងជាលើកចុងក្រោយរបស់លោក កាលពីថ្ងៃទី២ ខែសីហា នៅក្នុងសមាជគណបក្សពលករនៅទីក្រុង Sao Paulo ខណៈមេដឹកនាំអាយុ៨០ឆ្នាំរូបនេះ ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីការជ្រៀតជ្រែកពីបរទេស នៅមុនការបោះឆ្នោតខែតុលា។ គូប្រជែងរបស់លោក Lula គឺសមាជិកព្រឹទ្ធសភា លោក Flavio Bolsonaro ជាកូនប្រុសរបស់អតីតប្រធានាធិបតី Jair...
81 Views ជិតបួនខែបន្ទាប់ពីឡើងកាន់តំណែងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីពេញសិទ្ធ លោកបានរិះគន់ផែនការសន្តិភាពរបស់ប្លុកអាស៊ានក្នុងតំបន់ និងបានគូសបញ្ជាក់ពីផែនការរបស់រដ្ឋាភិបាលរបស់លោកសម្រាប់មីយ៉ាន់ម៉ាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលនេះ។ មីយ៉ាន់ម៉ាត្រូវបានធ្លាក់ចូលទៅក្នុងភាពចលាចលក្នុងខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី អ្នកឈ្នះរង្វាន់ណូបែលសន្តិភាព បានបង្កឱ្យមានការតវ៉ាដែលពង្រីកទៅជាសង្គ្រាមស៊ីវិលដ៏អូសបន្លាយ រហូតបានសម្លាប់មនុស្សប្រហែល ១០០,០០០ នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ។ នៅដើមឆ្នាំនេះ យោធាបានរៀបចំការបោះឆ្នោតដែលរងការរិះគន់យ៉ាងទូលំទូលាយ ដែលឈ្នះដោយគណបក្សដែលគាំទ្រដោយកងទ័ព ដែលអនុញ្ញាតឱ្យលោក មីន អ៊ុងឡាំង ក្លាយជាប្រធានាធិបតីជាផ្លូវការណ៍។ យ៉ាងណាក៏ដោយ លោក...